តំលៃប្រវត្តិសាស្ត្រនៃជ័យជំនះទី៣០មេសាឆ្នាំ១៩៧៥

MY DUNG
Chia sẻ
Vovworld-ដោយមានជ័យជំនះនៃការវាយប្រហារនិងក្រោក
ឈរឡើង​នា​និទាឃៈរដូវឆ្នាំ១៩៧៥ដែលចំណុចកំពូលនោះ
គឺយុទ្ធនាការហូជីមិញប្រវត្តិសាស្ត្រ ការ​តស៊ូប្រឆាំងចក្រពត្តិ
អាមេរិករបស់កងទ័ពនិងប្រជាជនវៀតណាមទទួលបាន​
ជ័យជំនះទាំងស្រុង។ យុទ្ធជ័យនេះជាទ័ព័រដ៏ភ្លឺស្វាងក្នុងប្រវត្តិសាស្ត្រប្រឆាំង​សត្រូវ
ឈ្លានពានរបស់ប្រជាជាតិវៀតណាម។
តំលៃប្រវត្តិសាស្ត្រនៃជ័យជំនះទី៣០មេសាឆ្នាំ១៩៧៥ - ảnh 1
តំលៃប្រវត្តិសាស្ត្រនៃជ័យជំនះទី៣០មេសាឆ្នាំ១៩៧៥ (ឯកសារ)


        Vovworld-មហាជ័យជំនះនិទាឃៈរដូវឆ្នាំ១៩៧៥មិនត្រឹមតែបញ្ចប់ការ​តស៊ូ
​ប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះជាតិក្នុងរយៈពេល២១ឆ្នាំប៉ុណ្ណោះទេ ថែមទាំង
​បញ្ចប់​ការត្រួតត្រានៃអាណានិគមនិយមចាស់និងអាណានិគមនិយមថ្មីដែល
អូសបន្លាយក្នុងអំឡុង១១៧ឆ្នាំ(ពីឆ្នាំ១៨៥៨ដល់ឆ្នាំ១៩៧៥)លើទឹកដីវៀតណាម
ទៀតផង។ ដោយមហាជ័យជំនះនិទាឃៈរដូវឆ្នាំ១៩៧៥ សករាជ្យថ្មីមួយនៃ
ប្រវត្តិសាស្ត្រ ជាតិ​បាន​បើកចេញ សករាជ្យឯករាជ្យឯកភាពនិងឈានឡើងលិទ្ធិ
សង្គម​និយម។

ជ័យជំនះនៃបំណងប្រាថ្នាដ៏ទទូចមានឯករាជ្យជាតិឯកភាព​មាតុ​ប្រទេស

        មហាជ័យជំនះនិទាឃៈរដូវឆ្នាំ១៩៧៥ជាការប្រមូលផ្ដុំកំលាំងពលំរបស់​កង
ទ័ពនិងប្រជាជនទូទាំងប្រទេសកំលាំងចំរុះនៃប្រជាជាតិទាំងមូល។ ឧត្តមសេនីយ៍​
ត្រី Tran Ngoc Tho អនុប្រធានសមាគមជនរងគ្រោះដោយជាតិ​គីមីពុលព័រលឿងទុំ
dioxin វៀតណាម អតីតប្រធានគណៈកម្មការកលយុទ្ធក្នុងយុទ្ធនាការហូជីមិញមាន
មោទនភាពខណៈដែលរំលឹកអំពីប៉ុន្មានខែឆ្នាំក្លាហានមោះមុតនេះ។

“ការប្រយុទ្ធនៅសមរភូមិភាគខាងត្បូងវាយប្រហារចក្រពត្តិអាមេរិកជួបការលំបាក
លំបិនជាច្រើនណាស់ វា​ខុស​នឹងសង្គ្រាមផ្សេងៗ។​ កងទ័ពនិងប្រជាជនវៀតណាម
មានតែកាំភ្លើងនិង​អាវុធធម្មតាបានក្រោកឈរឡើងប្រឆាំងនឹងប្រទេស​ចក្រពត្តិ
មួយ។”

        ក្រោយពីដណ្ដើមបានជ័យជំនះនៅដំបន់ជាច្រើន នាចុងខែមេសាឆ្នាំ១៩៧៥
កងទ័ពនិងប្រជាជនវៀតណាមបានឈានទៅរំដោះទីក្រុង Sai Gon (សព្វថ្ងៃជា
ទីក្រុង​ហូជីមិញ)។ នៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី៣០មេសាឆ្នាំ១៩៧៥ ទង់
ជាតិវៀតណាមបានបករវីកលើដំបូលវិមានឯករាជ្យការតស៊ូប្រឆាំងចក្រពត្តិ
អាមេរិកសង្គ្រោះជាតិបានបញ្ចប់។ សាស្ត្រាចារ្សរងបណ្ឌិត Nguyen Manh Ha
ប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្របក្សបានអះអាងថា៖

        “ជីដូនជីតាបានទូន្មានថា ការតស៊ូដើម្បីខឿនសន្តិភាពជាអមតៈ។ ប្រជាជាតិ
វៀតណាមជាប្រជាជាតិមួយដែលស្នេហាសន្តិភាពប៉ុន្តែត្រូវតស៊ូប្រឆាំងនឹង​អានុភាព
ឈ្លានពានបរទេសដើម្បីដណ្ដើមបានសន្តិភាពឯកភាពប្រទេសជាតិ។ ការខូច​ខាត
ពលីកម្មក្នុងការតស៊ូប្រឆាំងចក្រពត្តិអាមេរីកសង្គ្រោះជាតិគឺធំធេងណាស់​ប៉ុន្តែយើង
ទទួលយកដើម្បីអាចដណ្ដើមឯករាជ្យដណ្ដើម ឯកភាពសន្តិភាព​សំរាប់​ប្រទេសជាតិ។”

ជ័យជំនះនៃស្មារតីមហាសាមគ្គីភាពជាតិ

        សាមគ្គីភាពឯកភាពក្នុងបក្សទាំងមូលប្រជាជនទាំងមូលនិងសាមគ្គីភាព
​អន្តរជាតិគឺជាកត្តាសំខាន់ធ្វើឡើងជ័យជំនះនៃការតស៊ូប្រឆាំងចក្រពត្តិអាមេរិក
សង្គ្រោះជាតិ។​វរសេនីយ៍ឯកសាស្ត្រាចារ្សរងបណ្ឌិត Tran Ngoc Long អតីត​អនុប្រធាន
វិទ្យាស្ថានប្រវត្តិសាស្ត្រយោធាវៀតណាមបានសង្កត់ធ្ងន់ថា៖

        “បើនិយាយអំពីសក្ដានុពលខាងសេដ្ឋកិច្ចនិងយោធាគឺវៀត​ណាមអាចខ្សោយ
ជាង។ ប៉ុន្តែអំពីកំលាំងចំរុះនោះគឺវៀតណាមខ្លាំងក្លាជាង។​ដោយកំលាំងពលំនោះ
ប្រជាជាតិវៀតណាមដណ្ដើមបានជ័យជំនះជាជំហានៗ វាយឈ្នះសត្រូវក្នុង
យុទ្ធសាស្ត្រសង្គ្រាមនិងឈានទៅការវាយប្រហារចំរុះយុទ្ធសាស្ត្រដើម្បីវាយ
បណ្ដេញចក្រពត្តិអាមេរិកផង ផ្ដួលរំលំរដ្ឋអំណាច​សាធារណៈរដ្ឋវៀតណាម ឯកភាព
ប្រទេសជាតិ។”

        សង្គ្រាមបានកន្លងផុតទៅហើយប៉ុន្តែរាល់មេរៀនប្រវត្តិសាស្ត្រដ៏ថ្លៃថ្លា​ក្នុងការ
តស៊ូប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះជាតិត្រូវបានប្រជាជនវៀតណាម​និងមិត្តភក្តិ
អន្តរជាតិនិយាយដល់ដោយមោទនភាពជានិច្ច។ សាស្ត្រាចារ្សរង​បណ្ឌិត Nguyen
Trong Phuc អតីតប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្របក្ស​បានចាត់​ទុកថា៖

      “មេរៀនធំបំផុតនោះគឺជាគឺលិទ្ធិស្នេហាជាតិលើកកំពស់នូវស្មារតីមហាសាមគ្គី
ភាព​ជាតិ។ ក្រៅពីនោះគឺតួនាទីដឹកនាំរបស់បក្សពីគោលមាគ៌ាតស៊ូដល់​វិធានការ
បញ្ជាណែនាំរៀបចំអនុវត្តជាក់ស្ដែង។ ចុងក្រោយគឺយើងត្រូវនិយាយ​ដល់មេរៀន
អំពីការឆ្លៀតយកកំលាំងពលំជាតិ គួបផ្សំកំលាំងពលំជាតិជាមួយ​កំលាំងពលំសម័យ
កាលកំលាំងក្នុងប្រទេសជាមួយកំលាំងនៅខាងក្រៅឆ្លៀតយកការគាំទ្ររបស់
ប្រជាជនវឌ្ឍន៍ភាពលើពិភពលោកដើម្បីដណ្ដើមឯករាជ្យ។”

        បំរ៉ែបំរួលទាំងឡាយនៃការតស៊ូប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះជាតិបាន​បង្ហាញ
ពីភាពត្រឹមត្រូវនៃសតិអារម្មណ៍វាយប្រហារវិធានការបដិវត្តន៍ទិសស្លោក​បញ្ជាណែ
នាំយុទ្ធសាស្ត្រ វិធានការដំណើរការតស៊ូនិងសិល្បៈយោធា​របស់​កងទ័ពវៀតណាម
ក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសពរបស់បក្សកុម្មុយនីស្តវៀតណាម។​រាល់សតិ
អារម្មណ៍និងស្មារតីនោះបាននិងកំពុងអនុវត្តក្នុង​បុព្វហេតុ​កសាងផ្លាស់ប្តូរថ្មីប្រទេសជាតិវៀតណាម៕

ប្រតិកម្មទៅវិញ