(VOV)_នៅវៀតណាម កំពុងប្រព្រឹត្តទៅសកម្មភាពជាច្រើនត្រៀមរៀបចំអោយ
ការបោះឆ្នោតសមាជិកសភា នីតិកាលទី១៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី២២ឧសភាខាង
មុខនេះ។ រណសិរ្យមាតុភូមិវៀតណាមគ្រប់ជាន់ថ្នាក់បានរៀបចំបណ្ដាសន្និសីទពិ
គ្រោះយោបល់ឧទ្ទេសនាមបេក្ខជនជាសមាជិកសភា ប្រកបដោយប្រជាធិបតេយ្យ
ស្របតាមច្បាប់។
|
ត្រៀមរៀបចំបេក្ខជនជាសមាជិកសភា៖ប្រជាធិបតេយ្យត្រឹមត្រូវ តាមច្បាប់ |
សប្ដាហ៍មុននៅទីក្រុងហាណូយ ក្រុមការងារគណៈកម្មាធិការមជ្ឈឹមរណសិរ្យ
មាតុភូមិវៀតណាមបានរៀបចំសន្និសីទពិគ្រោះយោបល់លើកទី១ ព្រមព្រៀងអំពី
រចនាសម្ព័ន្ធ សមាជិក បរិមាណសមាសភាពរបស់ស្ថានប័នអង្គការមជ្ឈឹម ត្រូវបាន
ជ្រើសតាំងជាសមាជិកសភា នីតិកាលទី១៤។បន្ទាប់នោះ តំបន់ជាច្រើនក្នុងទូទាំង
ប្រទេសក៏បានរៀបចំសន្និសីទពិគ្រោះយោបល់ ដើម្បីត្រៀមរៀបចំអោយការបោះ
ឆ្នោតលើកនេះ។
ពិគ្រោះយោបល់ដើម្បីឧទ្ទេសនាមបេក្ខជនត្រឹមត្រូវ តាមរចនាសម្ព័ន្ធ
រណសិរ្យមាតុភូមិវៀតណាមមានសិទ្ធិនិងទទួលខុសត្រូវអំពីការបោះឆ្នោត រួម
ចំណែកធានាថាការបោះឆ្នោតត្រូវបានប្រព្រឹត្តទៅប្រកបដោយលក្ខណះប្រជាធិបតេយ្យ សមភាព ស្របតាមច្បាប់សុវត្ថិភាពសន្សំសំចៃ ពិតជាទិវាបុណ្យរបស់
ប្រជាជន។ដូច្នេះ ការងារពិគ្រោះយោបល់ ឧទ្ទេសនាមបេក្ខជន ត្រូវធានាលក្ខណះ
ប្រជាធិបតេយ្យ ស្របតាមច្បាប់ តាមល្បឿននិងការកំណត់។ លោក Nguyen Van
Pha អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម បានអោយ
ដឹងថា៖
“ យើងខ្ញុំបានណែនាំគ្រប់តំបន់ ត្រូវគោរពការកំណត់នានា ក្នុងមាត្រាទី៨
ច្បាប់បោះឆ្នោត ធ្វើយ៉ាងម៉េចដើម្បីបេក្ខជនជានារីជាង៣៥% និង បេក្ខជនជាជន
រួមជាតិជាជនជាតិភាគតិចចំនួនជាង១៨%។ តាមមាត្រាទី៩ នៃច្បាប់បោះឆ្នោត
គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាម ត្រូវ
ម្ចាស់ការផ្លាស់ប្តូរ ឯកភាពជាមួយអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនដើម្បីរៀបចំ
រចនាសម្ព័ន្ធ សមាសភាព បរិមាណមនុស្សត្រូវបានឧទ្ទេសនាមនៅតំបន់របស់ខ្លួន។”
រហូតមកដល់ពេលនេះ មជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម បានរៀបចំកិច្ចប្រ
ជុំពិគ្រោះយោបល់លើកទី១ឯកភាពអំពីរចនាសម្ព័ន្ធ សមាសភាព បរិមាណមនុស្ស
ក្នុងស្ថាប័ន អង្គការ អង្គភាពមជ្ឈឹម ដែលបានឧទ្ទេសនាមជាសមាជិកសភា នីតិ
កាលទី១៤ នៅមជ្ឈឹមគឺ១៩៨រូប។ ក្នុងប៉ុន្មានថ្ងៃនេះ បណ្ដាតំបន់ Quang Ninh,
Dien Bien , Tien Giang, Dak Lak ក៏បានរៀបចំរួចរាល់សន្និសីទពិគ្រោះយោបល់
លើកទី១ ដើម្បីឯកភាពអំពីរចនាសម្ព័ន្ធ សមាសភាព និងបរិមាណបេក្ខជនជា
សមាជិកសភានីតិកាលទី១៤នៅក្នុងតំបន់។ លោកស្រី Do Thi Hoang លេខាធិ
ការរងគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈប្រតិភូសមាជិកសភាខេត្ត
Quang Ninh បានអោយដឹងថា៖
“ ក្រោយ១ថ្ងៃ បន្ទាប់ពីពេលសន្និសីទទូទាំងប្រទេសអនុវត្តន៍ អំពីការងារ
បោះឆ្នោតសមាជិកសភា ខេត្ត Quang Ninh បានរៀបចំសន្និសីទពិគ្រោះយោបល់។
អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការរណសិរ្យមាតុភូមិម្ចាសការបង្កើត
ផែនការបែងចែកសមាជិក រៀបចំរចនាសម្ព័ន្ធ បរិមាណបេក្ខជនជាសមាជិកសភា។”
អនុវត្តចំណុចថ្មីជាច្រើនក្តីប៉ុន្តែនៅធានាត្រឹមត្រូវតាមច្បាប់បោះឆ្នោត
ការបោះឆ្នោតលើកនេះត្រូវបានរៀបចំឡើងតាមច្បាប់បោះឆ្នោតសមាជិក
សភា និងសមាជិកក្រុមប្រឹក្សាប្រជាជន ឆ្នាំ ២០១៥។ តាមនោះ រណសិរ្យមាតុភូមិ
គ្រប់ជាន់ថ្នាក់ត្រូវធានាអំពីបរិមាណបេក្ខជនជាសមាជិកសភា។ លោក Nguyen
Van Pha អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម បានអះ
អាងថា៖
“ ការឧទ្ទេសនាមបេក្ខជនជាក្រិតក្រមមួយម៉ត់ចត់ មិនគ្រាន់តែរណសិរ្យមា
តុភូមិធ្វើតែប៉ុណ្ណោះទេ។ រណសិរ្យមាតុភូមិត្រូវសម្រេចជំហានចុងក្រោយ បាន
ជាសន្និសីទពិគ្រោះយោបលត្រូវបានស្ថាប័ន អង្គការ រៀបចំឡើងតាមការកំណត់
របស់ច្បាប់។”
ការបោះឆ្នោតសមាជិកសភា នីតិកាលទី១៤ ត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី
២២ ឧសភា ជាព្រឹត្តិការណ៍មានអត្ថន័យនយោបាយដ៏ធំធេង។ រណសិរ្យមាតុ
ភូមិវៀតណាម បាននិងកំពុងអនុវត្តតាមច្បាប់ មានការទទួលខុសត្រូវចំពោះ
ការឧទ្ទេសនាមបេក្ខជនជាសមាជិកសភា ស្ថាប័នរដ្ឋអំណាចខ្ពស់បំផុតរបស់ប្រជាជន៕