តម្លៃពិសេសនៃគោលមាគ៌ា “ការទូតឫស្សីវៀតណាម”

Chia sẻ

(VOVWORLD) - “ការទូតឫស្សីវៀតណាម” គឺជាទស្សនៈត្រូវបានអ្នកការទូតជាច្រើនរូបលើកឡើង នៅពេលស្តីអំពីគោលនយោបាយការបរទេសរបស់វៀតណាម។ ទស្សនៈនេះមិនមែនជាបែបការទូតថ្មីទេ ប៉ុន្តែជាការសង្ខេប និងជានិមិត្តរូបនីយកម្មនៃគោលមាគ៌ាកិច្ចការបរទេសដែលបក្សកុម្មុយនិស្តវៀតណាមបាននិងកំពុងអនុវត្តន៍ ដោយមានការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

នៅចំពោះមុខការផ្លាស់ប្តូរដ៏ធំធេងនៃសម័យកាល ជាពិសេសក្នុងដំណាក់កាលពីឆ្នាំ ២០២០ ដល់បច្ចុប្បន្ន គោលនយោបាយកិច្ចការបរទេសរបស់វៀតណាមបានបង្ហាញយ៉ាងច្បាស់អំពីអត្តសញ្ញាណរបស់ខ្លួនក្នុងកិច្ចការពារយ៉ាងរឹងមាំនិងពង្រីកផលប្រយោជន៍របស់ប្រទេសក្នុងពិភពលោកទាំងមូល។ នោះគឺ ត្រូវបន្តការពង្រឹងយ៉ាងរឹងមាំនូវស្ថានការណ៍កិច្ចការបរទេសអំណោយផល ដើម្បីរក្សាភ្ជាប់នូវបរិយាកាសសន្តិភាព និងស្ថិរភាព ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី បម្រើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់ថែមទៀតឋានៈ និងកិត្យានុភាពអន្តរជាតិរបស់វៀតណាម។
តម្លៃពិសេសនៃគោលមាគ៌ា “ការទូតឫស្សីវៀតណាម” - ảnh 1“ការទូតឬស្សីវៀតណាម” គឺជាទស្សនៈត្រូវបានអ្នកការទូតជាច្រើនរូបលើកឡើង នៅពេលស្តីអំពីគោលនយោបាយការបរទេសរបស់វៀតណាម។ រូបថត៖ vneconomy.vn

អត្តសញ្ញាណ ការទូតឫស្សីវៀតណាម

យោងតាមរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son នៅក្នុងសន្និសីទកិច្ចការបរទេសជាតិលើកទី១ ឆ្នាំ២០២១ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានបញ្ជាក់ថា ក្នុងរយៈពេល ៩០ឆ្នាំកន្លងទៅ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត  និងលោកប្រធានហូជីមិញ ដោយឈរលើមូលដ្ឋានអនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវគោលការណ៍ជាមូលដ្ឋាននៃលទ្ធិម៉ាក្ស  លេនីន ទទួលមរតកនិងពង្រីកប្រពៃណី អត្តសញ្ញាណកិច្ចការបរទេស ការទូត និងវប្បធម៌ជាតិ ក្រេបយកដោយមានការជ្រើសរើសនូវវប្បធម៌ប្រណិតរបស់ពិភពលោក និងសតិអារម្មណ៍ជឿនលឿននៃសម័យកាល នាពេលនោះ វៀតណាមបានកសាងមាគ៌ាកិច្ចការបរទេស និងការទូតដែលមានចរិតលក្ខណៈពិសេសនៃសម័យហូជីមិញ។ គោលមាគ៌ាការទូតនោះបង្កប់ដោយអត្តសញ្ញាណ “ឫស្សីវៀតណាម” តាមនោះ៖ ចាក់ឫសរឹងមាំ ដើមឫស្សីរឹងមាំ មែកទន់ភ្លន់ និងអាចបត់បែនបាន។ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា៖ “ឫសគល់ដ៏រឹងមាំ គឺជាប្រពៃណីពឹងផ្អែកលើខ្លួនឯង   ជាផលប្រយោជន៍ជាតិ   ដឹកនាំដោយមូលដ្ឋានគ្រឹះមនោគមវិជ្ជារបស់បក្ស។ ដើមឫស្សីរឹងមាំ គឺជាប្ញទ្ធានុភាពនៅចំពោះមុខរាល់បញ្ហាប្រឈម និងការលំបាកទាំងអស់ គឺជាមូលដ្ឋានគ្រឹះនៃគោលនយោបាយកិច្ចការបរទេស ឯករាជ្យ ពឹងផ្នែកលើខ្លួនឯង ពហុភាគី   ពហុបែប ត្រៀមខ្លួនជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន   មានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ក្នុងសម័យកាលផ្លាស់ប្តូរថ្មី ដែលត្រូវបានឆ្លងកាត់និងពូនជ្រុំក្នុងរយៈពេល ៣៦ ឆ្នាំកន្លងមក”។

គោលនយោបាយ “ការទូតឫស្សី” របស់វៀតណាមបានធ្វើឲ្យមិត្តភក្កិអន្តរជាតិចាប់អារម្មណ៍។ តាមអ្នកកាសែត Wei Wei ស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន “ការទូតឫស្សី”  តាមការណែនាំរបស់លោកអគ្គលេខាបក្សកម្មិយនិស្តវៀតណាម លោក Nguyen Phu Trong អាចព៌ណនាដោយឃ្លា “ជំហរនយោបាយច្បាស់លាស់ វិធីសាស្រ្តការទូតដែលអាចបត់បែនបាន”។ រីឯលោកវិញ លោក Kyril Whittaker បក្ខជននៃបក្សកុម្មុយនិស្តអង់គ្លេសបានលើកឡើងថា គោលនយោបាយកិច្ចការបរទេសឫស្សីបានបង្ហាញពីអំណាចនៃការមិនបោះបង់គោលការណ៍ ប៉ុន្តែតែងតែមានភាពបត់បែន និងសម្របខ្លួនទៅនឹងពិភពលោកមួយដែលផ្លាស់ប្តូរ ដោយរកវិធីបង្កើតទំនាក់ទំនងថ្មី ខណៈពេលដែលនៅតែអភិវឌ្ឍន៍ទំនាក់ទំនងដែលមានស្រាប់ របស់វៀតណាម។

ក្នុងពេលជាមួយគ្នានោះ លោក Khamvisan Keosouphan អតីតជំនួយការប្រធានគណៈកម្មាធិការឃោសនាហ្វឹកហ្វឺននៃបក្សប្រជាជនបដិវត្តន៍ឡាវបានមានប្រសាសន៍ថា “ការទូតឫស្សីវៀតណាម” គឺសមស្រប់នឹងគ្រប់សម័យកាល ដោយប្រើប្រាស់ការទូតដើម្បីរុញថយក្រោយជម្លោះ ដោយនាំវៀតណាមសម្របសម្រួលជាមួយលំហូនៃសម័យកាល។ រីឯលោក Veeramalla Anjaiah អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ីអាគ្នេយ៍ (CSEAS) នៃប្រទេសឥណ្ឌូនេស៊ីបានចាត់ទុកថា៖ គោលនយោបាយ “ការទូតឫស្សី” បានរួមចំណែកបង្កើតឡើងសមិទ្ធិផលរបស់វៀតណាម។

រួមចំណែកក្នុងការអភិវឌ្ឍនិងនាំវៀតណាមចូលរួមសមាហរណកម្មយ៉ាងរឹងមាំ

 ក្នុងបរិបទដែលស្ថានភាពពិភពលោកពោរពេញដោយភាពស្មុគ្រស្មាញ និងការប្រែប្រួល ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ផ្នែកការទូតរបស់វៀតណាមបានពង្រឹង និងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសមហាអំណាច ប្រទេសភូមិផងរបងជាមួយគ្នា ដៃគូសំខាន់ៗ និងមិត្តភក្កិជាប្រពៃណី នាំចំនួនប្រទេសដែលមានទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ជាមួយវៀតណាមឡើងដល់ចំនួន ៤ ប្រទេស; ចំនួនប្រទេសដែលមានទំនាក់ទំនងការទូតឡើងដល់ ១៩០ ប្រទេស។ វៀតណាមត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាល ៧៧ អាណត្តិ ២០២២-២០២៣; ជាប់ឆ្នោតក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣ - ២០២៥; ជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូសម្រាប់អាណត្តិ ២០២២ - ២០២៦។

តម្លៃពិសេសនៃគោលមាគ៌ា “ការទូតឫស្សីវៀតណាម” - ảnh 2វៀតណាមជាប់បោះជាអនុប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាល ៧៧ អាណត្តិ ២០២២-២០២៣។ រូបថត៖ TTXVN

សកម្មភាពកិច្ចការបរទេសតាមស្មារតី “ការទូតឫស្សី” បានពង្រឹងយ៉ាងរឹងមាំស្ថានភាពកិច្ចការបរទេស ដើម្បីឲ្យវៀតណាមមានបរិយាកាសសន្តិភាព និងស្ថិរភាព ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកំពស់ឋានៈអន្តរជាតិ និងកិត្យានុភាពរបស់ប្រទេសជាតិ។ ការអនុវត្តការទូតក្នុងរយៈពេលពីរឆ្នាំកន្លងមក ក៏បានបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវមេរៀនដ៏មានតម្លៃអំពីកិច្ចការបរទេសក្នុងសម័យកាលផ្លាស់ប្តូរថ្មី។ នោះគឺ នៅចំពោះមុខការលំបាក និងបញ្ហាប្រឈមកាន់តែច្រើន ត្រូវមានភាពរឹងមាំជាគោលការណ៍ ភាពបត់បែន និងការច្នៃប្រឌិតក្នុងយុទ្ធសាស្ត្រ; ដោះស្រាយសមស្របនូវទំនាក់ទំនងរវាងឯករាជ្យ ការពឹងផ្អែកលើខ្លួនឯង និងសាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងផលប្រយោជន៍ជាតិ និងកាតព្វកិច្ច ទំនួលខុសត្រូវអន្តរជាតិ។

សមិទ្ធិផលកិច្ចការបរទេស និងការទូតឆ្នាំ២០២២ ក៏ដូចជាចាប់តាំងពីមហាសន្និបាតបក្សលើកទី១៣ មកទល់ពេលនេះ បានអះអាងនូវវិធីកិច្ចការបរទេស និងការទូត “ឫស្សីវៀតណាម” ដោយឈរលើសតិអារម្មណ៍ការទូតហូជីមិញនិងប្រពៃណី អត្តសញ្ញាណការទូត និងវប្បធម៌ជាតិ គឺសមស្របទៅនឹងលក្ខខណ្ឌជាក់ស្តែងរបស់វៀតណាម និងបំពេញតម្រូវការនៃការអភិវឌ្ឍរបស់ប្រទេសជាតិក្នុងដំណាក់កាលបច្ចុប្បន្ន។ រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បានលើកច្បាស់ថា៖ “ស្ថានការណ៍កាន់តែស្មុគស្មាញ គឺកាន់តែខ្ជាប់ខ្ជួនអំពីគោលការណ៍ មានភាពបត់បែនអំពី យុទ្ធសាស្ត្រ។ ដើម្បីធ្វើដូច្នេះបាន ផ្នែកការទូតនឹងបន្តខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ប្តេជ្ញាអភិវឌ្ឍន៍ការទូតវៀតណាមប្រកបដោយវិជ្ជាជីវៈ ស្អាតស្អំ រឹងមាំ ត្រួសត្រាយផ្លូវ គ្រប់ជ្រុងជ្រោយ និងទំនើប សក្តិសមនឹងបេសកកម្មដែលត្រូវបាន បក្ស រដ្ឋ និងប្រជាជនប្រគល់ជូន”។

ប្រឈមមុខនឹងការប្រែប្រួលដ៏ស្មុគស្មាញនៃស្ថានការណ៍អន្តរជាតិ “ឫស្សីវៀតណាម” នៅតែរក្សាជំហរស្ថិរភាព និងឆ្ពោះទៅមុខដោយមាន “ឫសគល់រឹងមាំ” នោះគឺប្រកាន់ខ្ជាប់ខ្ជួននូវឯករាជ្យភាព  ការពឹងផ្អែកលើខ្លួនឯង ពហុភាគី ពហុបែប រក្សាគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដើម្បីផលប្រយោជន៍ជាតិ; ក្នុងពេលជាមួយគ្នានេះ មានភាពបត់បែន ច្នៃប្រឌិត និងចល័តក្នុងយុទ្ធសាស្ត្រ សមភាព កិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ អាស្រ័យហេតុនេះ វៀតណាមបានអះអាងជាប្រទេសមានប្ញទ្ធានុភាព ស្មោះត្រង់ អាចទុកចិត្តបាន និងមានទំនួលខុសត្រូវ។ ទន្ទឹមនឹងនោះ រក្សាបាននូវស្ថានភាពកិច្ចការបរទេសទាំងមូល អំណោយផលសម្រាប់ការអភិវឌ្ឍប្រទេស និងការពារជាតិ ក្នុងបរិបទដែលពិភពលោកនៅមានកត្តាមិនស្ថិតស្ថេរ និងមិនច្បាស់លាស់ជាច្រើនកើតមានឡើង៕

ប្រតិកម្មទៅវិញ