តម្លៃនៃឯករាជ្យភាពនិងសេរីភាព

HONG VAN
Chia sẻ

(VOVWORLD) - សេចក្តីប្រកាសឯករាជ្យ ដោយលោកប្រធានហូជីមិញអញ្ជើញអាននៅទីលាន Ba Dinh ថ្ងៃទី ២ ខែកញ្ញា មុននេះ ៧៨ឆ្នាំ គឺជាសេចក្តីប្រកាសវីរភាពទៅកាន់ពិភពលោកអំពីប្រទេសវៀតណាមឯករាជ្យ និងប្រជាជនវៀតណាម មានសេរីភាពធ្វើជាម្ចាស់ជោគវាសនារបស់ខ្លួន។ ចាប់តាំងពីពេលនោះមក ពាក្យ “ឯករាជ្យ” និង “សេរីភាព” បានក្លាយជាត្រីវិស័យក្នុងដំណើរការពារ និងកសាងប្រទេសរបស់ប្រជាជនវៀតណាមក្នុងរយៈពេល ៧៨ ឆ្នាំកន្លងមក។

តម្លៃនៃឯករាជ្យភាពនិងសេរីភាព - ảnh 1លោកប្រធានហូជីមិញអញ្ជើញអានសេចក្តីប្រកាសឯករាជ្យចាបើបដ្តិសន្ធិវៀតណាមសាធារណៈរដ្ឋប្រជាធិបតេយ្យនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ (រូបថតឯកសារ)

សេចក្តីប្រកាសឯករាជ្យនៅឆ្នាំ ១៩៤៥ ចាប់បដ្តិសន្ធិវៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យ ដែលបច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ សរទៈរដូវនៃឯករាជ្យភាពលើកដំបូងរបស់ប្រទេសជាតិ (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥) បានឆ្លាក់ការពិតថា វៀតណាមមានសិទ្ធិទទួលបានសេរីភាព និងឯករាជ្យភាព។ ប្រជាជនវៀតណាមទាំងមូលបានប្តេជ្ញាចិត្តប្រើប្រាស់អស់ពីកម្លាំងកាយចិត្ត អាយុជីវិត និងទ្រព្យសម្បត្តិ  ដើម្បីរក្សាសិទ្ធិសេរីភាព និងឯករាជ្យភាពនោះ។

ឯករាជ្យ និងសេរីភាព គឺជាសេចក្តីប្រាថ្នារបស់ប្រជាជាតិទាំងមូល

សេចក្តីប្រកាសឯករាជ្យបង្កប់ដោយខ្លឹមសារស្នូល និងមានមូលដ្ឋានច្បាប់រឹងមាំ មិនត្រឹមតែបញ្ជាក់អធិបតេយ្យភាពជាតិរបស់ប្រជាជនវៀតណាមចំពោះមុខពិភព លោកប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ។

ក្នុងយុគសម័យហូជីមិញ ឯករាជ្យ-សេរីភាព មិនមែនគ្រាន់តែជាសេចក្តីប្រាថ្នាប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជារបៀបរស់នៅ ឧត្តមគតិនៃការតស៊ូ និងពលីកម្ម ដែលលោកប្រធានហូជីមិញ បក្សកុម្មុយនិស្តវៀតណាម និងប្រជាជនអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ ឧត្តមគតិនោះ របៀបរស់នៅ និងជំនឿដែលបានរស់នៅក្នុងឯករាជ្យ-សេរីភាព-សុភមង្គលក្នុងប្រទេសវៀតណាមមានសន្តិភាព ឯករាជ្យ និងឯកភាពជាតិ បានក្លាយជាកម្លាំងចលករសម្រាប់ប្រជាជនឱ្យដើរតាមបក្សដោយអស់ពីចិត្ត  ហើយបន្តដំណើរឆ្ពោះទៅរកសង្គមនិយម កសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ជាមួយនឹងការប្រកាសឯករាជ្យ វៀតណាមបានរស់រានឡើងវិញបន្ទាប់ពីការបាត់បង់ និងការលះបង់ជាច្រើន ដោយបន្តសម្លឹងឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង ការតស៊ូដើម្បីសន្តិភាព ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ លោក Do Duc Minh សាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យជាតិហាណូយ មានប្រសាសន៍ថា៖ "សេចក្តីប្រកាសឯករាជ្យ គឺជាបទចម្រៀងវីរភាពមួយ ជាពន្លឺបំភ្លឺមាគ៌ារបស់ប្រទេសជាតិយើងពីអតីតកាល ដល់បច្ចុប្បន្ន និងទៅអនាគត។ វៀតណាមមានទីតាំងភូមិសាស្ត្រពិសេសបំផុត ដែលមានទីតាំងនៅឧបទ្វីបឥណ្ឌូចិន ត្រង់ចំណុចប្រសព្វពីខាងកើតទៅខាងលិច ពីមហាសមុទ្រឥណ្ឌាទៅមហាសមុទ្រប៉ាស៊ីហ្វិក ហើយជាច្រកផ្លូវសម្រាប់ធ្វើពាណិជ្ជកម្មជាមួយពិភពលោក។ ថ្ងៃនេះ និងថ្ងៃស្អែក បញ្ហាឯករាជ្យ និងអធិបតេយ្យភាពត្រូវតែរក្សាជានិច្ច"។

ឯករាជ្យ សេរីភាព : ត្រីវិវ័យកសាងប្រទេសជាតិ

លើកតម្កើងស្មារតីនៃសេចក្តីប្រកាសឯករាជ្យ ពីប្រទេសក្រីក្ររងការបំផ្លាញ់ដោយសង្រ្គាម វៀតណាមសព្វថ្ងៃបានអនុវត្តដោយជោគជ័យនូវបុព្វហេតុនៃការបង្កើតថ្មី។ កំណើនសេដ្ឋកិច្ចជាមធ្យមគឺល្អណាស់; មាត្រដ្ឋាន និងសក្តានុពលនៃសេដ្ឋកិច្ចកំពុងកើនឡើងឥតឈប់ឈរ។ វឌ្ឍនភាព យុត្តិធម៌សង្គម ការអភិវឌ្ឍវប្បធម៌ និងការកសាងជនបទថ្មី ទទួលបានលទ្ធផលវិជ្ជមានជាច្រើន; សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) មានភាពប្រសើរឡើងជាលំដាប់។ សាស្រ្តាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Vu Minh Giang បានវាយតម្លៃថា៖ "សមិទ្ធិផលដោយបដិវត្តន៍នាំមកគឺធំធេងណាស់។ ប្រការនោះមិនអាចបដិសេធបានទេ ដូច្នេះសូមនឹងនរចិត្តលើផ្លូវដែលយើងកំពុងដើរ។ ហើយត្រូវជឿជាក់យ៉ាងមុតមាំថា អ្វីដែលសំខាន់បំផុតដែលយើងចង់បាន គឺសេចក្តីសុខរបស់ប្រជាពលរដ្ឋ ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិ"។

តាមទស្សនៈអន្តរជាតិ មិត្តភ័ក្តិជុំវិញពិភពលោកបានសម្តែងការកោតសរសើរចំពោះប្រទេសជាតិដែលស្រលាញ់សន្តិភាព មិត្តភាព និងរាក់ទាក់។ ការផ្លាស់ប្តូរនិងរបកគំហើញនៅក្នុងសេដ្ឋកិច្ច; ការរួមចំណែករបស់វៀតណាមចំពោះសហគមន៍អន្តរជាតិ។ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំនៅវៀតណាម លោក Yerlan Baizhanov បានចែករំលែកថា៖ "វៀតណាមជាប្រទេសដែលសម្បូរទៅដោយប្រវត្តិសាស្ត្រ និងប្រពៃណីជាតិ។ និន្នាការសំខាន់នៃជីវភាពសម័យទំនើបនៅវៀតណាមគឺនិន្នាការអភិវឌ្ឍន៍។   ខ្ញុំយល់ឃើញថា យុវជនវៀតណាមមានសកម្មភាពខ្លាំងណាស់។ យុវជនជាច្រើនត្រឡប់មកពីសិក្សានៅបរទេសវិញ ចេះភាសាបរទេសយ៉ាងស្ទាត់ជំនាញ... ហើយសំខាន់បំផុត និន្នាការនេះបានបង្កើត "ផ្លែឈើផ្អែម"។ យើងបានឃើញលទ្ធផលវិជ្ជមានទាំងនោះ។ ដូច្នេះហើយ ខ្ញុំជឿជាក់យ៉ាងមុតមាំថា នាពេលខាងមុខ វៀតណាមនឹងអភិវឌ្ឍបន្ថែមទៀតជាពុំខាន"។

នាពេលនេះ វៀតណាមកំពុងសម្រេចបាននូវគោលដៅដោយមហាសន្និបាតបក្សលើកទី ១៣  (ឆ្នាំ២០២១) បានដាក់ចេញសម្រាប់អាណត្តិ ២០២១ - ២០២៦។ ក្នុងរយៈពេល ២,៥ ឆ្នាំកន្លងមក វៀតណាមបន្តសម្រេចបានលទ្ធផលសំខាន់ៗ ទូលំទូលាយ និងគួរឲ្យសរសើរក្នុងដំណើរជំនះពុះពារលើបញ្ហាប្រឈមដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

លើផ្លូវឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍នៃអាណត្តិទាំងមូលនៃមហាសន្និបាតបក្សលើកទី១៣ ទោះបីនឹងជួបការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏ស្មារតីឯករាជ្យ និងសេរីភាពនៃសេចក្តីប្រកាសឯករាជ្យកាលពី ៧៨ ឆ្នាំមុននឹងក្លាយជាគន្លឹះសម្រាប់ប្រជាជនវៀតណាម; ក្លាយជាកម្លាំងចលករសម្រាប់វៀតណាមសម្រេចបានគោលដៅថ្មីក្នុងដំណើរអភិវឌ្ឍន៍របស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ