តួនាទីឃ្លាំមើលរបស់ប្រជាជនត្រូវបានបង្កើន

HONG VAN Theo VOVWORLD -
Chia sẻ
(VOV World)_បញ្ហាដែលទទួលបាន​ការយកចិត្តទុកដាក់ពី 
សាធារណះមតិ​ក្នុង ដំណើការពិភាក្សា យកមតិប្រជាជន ចំ 
ពោះសេចក្ដីព្រាង​ធ្វើ​វិសោធនកម្ម ​រដ្ឋ​ធម្ម នុញ្ញ  ឆ្នាំ ១៩៩២   នោះគឺសកម្មភាពឃ្លាំមើលរបស់ប្រជាជនចំពោះប្រព័ន្ធស្ថា 
ប័នអំណាចរដ្ឋដើម្បីលើកកំពស់ប្រសិទ្ធភាពក្នុងកម្មភាពរបស់ស្ថាប័នទាំង​នោះ។ ​

          (VOV World)_បញ្ហាដែលទទួលបាន​ការយកចិត្តទុកដាក់ពីសាធារណះមតិ​ក្នុង ដំណើការពិភាក្សា យកមតិប្រជាជន ចំពោះសេចក្ដីព្រាង​ធ្វើ​វិសោធនកម្ម ​រដ្ឋ​ធម្ម នុញ្ញ  ឆ្នាំ ១៩៩២ នោះគឺសកម្មភាពឃ្លាំមើលរបស់ប្រជាជនចំពោះប្រព័ន្ធស្ថាប័នអំណាចរដ្ឋ
 ដើម្បីលើកកំពស់ប្រសិទ្ធភាពក្នុងកម្មភាពរបស់ស្ថាប័នទាំង​នោះ។ ​

តួនាទីឃ្លាំមើលរបស់ប្រជាជនត្រូវបានបង្កើន - ảnh 1
តួនាទីឃ្លាំមើលរបស់ប្រជាជនត្រូវបានបង្កើន ( internet)


          មតិជាច្រើន បានអះអាងថា÷ យន្តការត្រួតពិនិត្យ ឃ្លាំមើលស្ថាប័នរដ្ឋ​អំណាចជា និច្ចកាលដើរតួនាទីដ៏សែនសំខាន់ ក្នុងការរៀបចំ និងអនុវត្តសិទ្ធិអំណាច។ ការកសាង យន្តការត្រួតពិនិត្យ១ មានប្រសិទ្ធិភាព ​នឹងធានាអោយក្បាល​ម៉ាស៊ីនអំណាច ធ្វើសកម្ម
ភាព អស់ពីសុពលភាពរបស់ខ្លួន​ជានិច្ច។ លោក Luong Hung Tien អនុប្រធានគណះ
កម្មាធិការរណ​សិរ្យមាតុ​ភូមិខេត្ត Nam Dinh (ភាគខាងជើងវៀតណាម) បានអោយដឹង
ថា÷

          “ យើងគួរតែមានជំពូក១ ស្ដីពីប្រព័ន្ធនយោបាយ មុខងារ​របស់បណ្ដា​ស្ថាប័ន​និង គោលការណ៍ធ្វើសកម្មភាពរបស់ប្រព័ន្ធនេះ។ យើង​កសាងរដ្ឋ របស់ប្រជាជន ​ដោយ ប្រជាជន និងដើម្បីប្រជាជន រដ្ឋធំណាចទាំងមូលគឺចំណុះទៅលើប្រជាជន។ ​ដោយ
ហេតុនេះ  សេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ​ឆ្នាំ ​១៩៩២ ​បាន​កំណត់​ថា÷ ការ
ឃ្លាំង មើលរបស់ប្រជាជនត្រូវជាការឃ្លាំមើលកំពូល។ ​ប្រជាជន​អាចសួរដេញជាផ្ទាល់  ចំពោះប្រធានរដ្ឋ និង នាយករដ្ឋមន្ត្រី។”

          ដោយឈរលើមូលដ្ឋានរដ្ឋ បក្សកុម្មុយនីស្តវៀតណាម​ដល់ ​រណះសិរ្យ​មាតុ​ភូមិ​វៀតណាម អង្គការនយោបាយ សង្គម​ ជាមួយមុខងារ​សមត្ថកិច្ច​ ​ទំនាក់​ទំនង​នយោ
បាយ  សង្គម កតិយុត្តរបស់ខ្លួន សុទ្ធតែគឺចំណុះ​ប្រជាជន បំរើ​ប្រជាជន កិច្ចការទាំង
នោះ  សុទ្ធតែគឺដើម្បីគោលដៅ÷ រដ្ឋអំណាចទាំងអស់គឺ​ចំណុះ​ប្រជាជន។ លោក Pham
 Ngoc Huy ប្រធានគណះកម្មាធិការ​រណះសិរ្យមាតុភូមិ ខេត្ត Hung Yen បានចាត់ទុកថា÷
សេចក្ដី ព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ គម្បីកំណត់ច្បាស់ក្របខ័ណ្ឌឃ្លាំ
មើល÷

“ដើម្បីអះអាងនូវការឃ្លាំមើលរបស់ប្រជាជនចំពោះបក្ស មាត្រាទី ២ គួធ្វើវិសោធនកម្ម
ថា៖ ប្រជាជនឃ្លាំមើលបក្សតាមរដ្ឋធម្មនុញ្ញនិងច្បាប់។ បន្ទាប់ពីការធ្វើ​វិសោធនកម្មរដ្ឋ
ធម្មនុញ្ញ យើងកប្បីកសាងច្បាប់ឃ្លាំមើលបក្សនិងរដ្ឋអំណាច។”

មតិភាគច្រើនក៏បានចាត់ទុកថា៖ ចំពោះយន្តការត្រូតពិនិ្យសិទ្ធិអំណាចគឺ​ពង្រាង​​ធ្វើ
វិសោធនកម្ម រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ ពុំទាន់កំណត់ច្បាស់​អំពី​កាអនុវត្តសិទ្ធិនេះទេ។ ចំ ពោះបណ្ដាបញ្ហាសំខាន់របស់ ប្រទេសជាតិ យើងគួរដំណើការបោះប្រជាមតិ។​ ទន្ទឹមនឹង
នោះ យើងត្រូវបើកទូលាយនិង សុក្រិដ​របៀបនេះតាមទិស ប្រជាជនរួមមតិជាផ្ទល់ចំ
ពោះ បណ្ដបញ្ហាសំខាន់ៗ​របស់​ប្រទេសជាតិ។​ផ្តល់មតិចំពោះខ្លឹមសារនេះ លោក​ Vy
Van Vu ប្រធាន​គណះ​កម្មាធិការរណះសិរ្យមាតុភូមិ ខេត្ត Dong Nai បានអោយដឹងថា÷

          “ ចាប់ផ្តើមពីតួ​នាទីឃ្លាំមើលសិទ្ធិអំណាច ពីខាងក្រៅ ​ត្រូវអនុវត្តព្រមៗ​​ជាមួយ​ការឃ្លាំមើលសិទ្ធិអំណាច​រដ្ឋ​ពីខាងក្នុង។ ដោយហេតុនេះ ត្រូវកត់ច្បាស់ លាស់ថា÷ រដ្ឋត្រូវទទួលការឃ្លាំមើលពីប្រជាជន និង បដិវាទសង្គមរបស់រណះសិរ្យមាតុភូមិវៀត
ណាម។”

          រដ្ឋធម្មនុញ្ញ ​ជាច្បាប់ដើម ដែលកំណត់​ឆ័ន្ទះ​របស់​ ប្រជាជនយ៉ាងពេញលេញ​។ ការអភិវឌ្ឍន៍ និងសុក្រិដ្ឋរដ្ឋធម្មនុញ្ញ ស្ដីពីយន្តការត្រួតពិនិត្យ និងឃ្លាំមើល សិទ្ធិអំណាច
រដ្ឋ ដើម្បីសិទ្ធិអំណាចទាំងឡាយរបស់រដ្ឋចំណុះ​ប្រជាជន​ជាលក្ខណះ​សំខាន់​ដើម្បីធានា ស្ថិរភាពរបស់សង្គម និងការអភិវឌ្ឍន៍​ចីរភាព​របស់​ប្រទេស​ជាតិ​៕

ប្រតិកម្មទៅវិញ