ដំណើរទស្សនកិច្ចរួមចំណែកជំរុញការកសាងទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន

HUYEN-THUAN-HIEU
Chia sẻ

(VOVWORLD) - អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹមនិងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែសីហា តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោកស៊ី ជីនពីងនិងភរិយា។ ដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យលើគ្រប់វិស័យ រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ រួមវិភាគទានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។

ដំណើរទស្សនកិច្ចរួមចំណែកជំរុញការកសាងទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន - ảnh 1អគ្គលេខាលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងភរិយាបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនដោយជោគជ័យ (រូបថត៖ VOV)

ដំណើរទស្សនកិច្ចបានឈានដល់ការយោគយល់រួម លើការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិន។ សេចក្តីថ្លែងការណ៍រួមវៀតណាម-ចិន បញ្ជាក់ពីយល់ឃើញរួម និងកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ហើយក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើវិស័យជាច្រើន ... ទាំងនេះជាសក្ខីភាពនៃភាពជោគជ័យនៃដំណើរទស្សនកិច្ច រួមចំណែកជំរុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិននាពេលខាងមុខ។

ដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យផ្លែផ្កាលើគ្រប់វិស័យ

ជាមួយនឹងសកម្មភាពចំនួន ១៨ ក្នុងរយៈពេល ២ ថ្ងៃ ដំណើរទស្សនកិច្ចទទួលបានលទ្ធផលសំខាន់ៗជាច្រើន។ នៅក្នុងបណ្តាជនួបសវនការ ជំនួបពិភាក្សានិងកិច្ចប្រជុំនានា  អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមនិងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង ក៏ដូចជាថ្នាក់ដឹកនាំចិនបានផ្លាស់ប្តូរយោបល់និងឈានដល់ការយោគយល់គ្នាខ្ពស់លើទំនាក់ទំនងសំខាន់រវាងបក្សទាំងពីរ និងប្រទេសទាំងពីរវៀតណាម-ចិន ព្រមទាំងស្ថានភាពអន្តរជាតិ និងតំបន់នាពេលបច្ចុប្បន្ន។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Le Hoai Trung បានអះអាងថា៖ “ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរសុទ្ធតែបានអះអាងពីការគោរពចំពោះទំនាក់ទំនងទៅវិញទៅមក។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹមបានអះអាងថា គោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាមគឺតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពកំពូលចំពោះទំនាក់ទំនងជាមួយចិន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ និងថ្នាក់ដឹកនាំសំខាន់ៗរបស់ចិនបានអះអាងថា ខ្លួនចាត់ទុកវៀតណាមជាអាទិភាពក្នុងគោលនយោបាយការទូតអ្នកជិតខាងរបស់ចិន។ ភាគីទាំងពីរចាត់ទុកថា នេះជាជម្រើសយុទ្ធសាស្ត្រសម្រាប់ភាគីនីមួយៗ”។

ភាគីទាំងពីរបានឯកភាពបន្តរក្សាការសន្ទនាយុទ្ធសាស្ត្រ កម្រិតខ្ពស់ កសាងទំនាក់ទំនងរវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរ និងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងថ្នាក់ដឹកនាំជាន់ខ្ពស់ចិន។ ភាគីទាំងពីរបានឯកភាពលើទិសដៅសំខាន់ៗ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់និងការយល់ឃើញរួម ក្នុងនោះមានបណ្តាកិច្ចព្រមព្រៀងដែលសម្រេចបាន រវាងអតីតអគ្គលេខាបក្សលោកង្វៀន ភូ ជុងនិងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ។

តាមនោះ វៀតណាមនិងចិនបានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យយុទ្ធសាស្ត្រ ដូចជាការទូត ការពារជាតិ នគរបាល; ពាណិជ្ជកម្ម-វិនិយោគ...។ ភាគីទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការរក្សានិងលើកកម្ពស់សន្តិភាព ស្ថិរភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងបានឯកភាពដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី ច្បាប់សមុទ្រឆ្នាំ ១៩៨២។

ក្រៅពីសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួន ១៦ ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យជាច្រើន។ ជាពិសេស សកម្មភាពដ៏មានអត្ថន័យក្នុងដំណើរបំពេញទស្សនកិច្ចនេះ គឺលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអញ្ជើញទៅទស្សនាទីក្រុងក្វាងចូវខេត្តក្វាងទុង (Guangdong) ជាកន្លែងដែលកាលពី ១០០ ឆ្នាំមុន លោកប្រធានហូជីមិញបានចូលរួមក្នុងសកម្មភាពបដិវត្តន៍ និងបង្កើតឡើងចំណងមិត្តភាពវៀតណាម-ចិនផងដែរ។

មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីប្រព័ន្ធផ្សព្វផ្សាយចិនប៉ុណ្ណោះទេ ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋតូឡឹម ក៏ទទួលបានការចាប់អារម្មណ៍ និងកោតសរសើរពីអ្នកជំនាញនិងអ្នកប្រាជ្ញចិនច្រើនរូប  ដោយការវាយតម្លៃថា  សកម្មភាព

ដំណើរទស្សនកិច្ចរួមចំណែកជំរុញការកសាងទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន - ảnh 2លោក Yang Danzhi អ្នកជំនាញស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន (រូបថត៖ VOV)

នានាក្នុងដំណើរបំពេញទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការជំរុញ "កិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែស៊ីជម្រៅ"។ លោក Yang Danzhi អ្នកជំនាញស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនបានអត្ថាធិប្បាយថា៖

“ដំណើរទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងយ៉ាងពេញលេញ នូវការយកចិត្តទុក ដាក់ខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីទាំងវៀតណាម និងចិន។ លទ្ធផលនៃដំណើរទស្សនកិច្ចនេះគឺមានភាពលេចធ្លោ ហើយពិតជានឹងជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគីប្រកប ដោយនិរន្តរភាពនិងស្ថិរភាព ព្រមទាំងជះឥទ្ធិពលវិជ្ជមានដល់ទំនាក់ទំនងរវាងប្រទេសចិននិងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍”។

គោលនយោបាយការបរទេសរបស់វៀតណាម

ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ធ្វើឡើងក្នុងបរិបទដែលថា នៅឆ្នាំ ២០២៥ វៀតណាមនិងចិនប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត (១៨ មករា ១៩៥០ - ១៨ មករា ឆ្នាំ ២០២៥) ហើយឆ្នាំ ២០២៥ គឺជាឆ្នាំ “ជួបប្រាស្រ័យមនុស្សសាស្ត្រវៀតណាម-ចិន”។ លទ្ធផលនៃដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងការឃោសនានិងអប់រំអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងចិន ពង្រឹងមូលដ្ឋានសង្គមកាន់តែរឹងមាំជៀងទៀត។

សម្រាប់វៀតណាម ដំណើរទស្សនៈកិច្ចគឺជាសកម្មភាពកិច្ចការបរទេសដ៏សំខាន់ក្នុងឆ្នាំនេះ អនុវត្តគោលនយោបាយការបរទេសរបស់វៀតណាម ក្នុងនោះមានគោលនយោបាយយកចិត្តទុកដាក់ និងផ្តល់អាទិភាពកំពូលចំពោះទំនាក់ទំនងជាមួយចិន។ រាល់កិច្ចព្រមព្រៀងកម្រិតខ្ពស់ និងលទ្ធផលជាក់ស្តែងដែលសម្រេចបានក្នុងដំណើរបំពេញទស្សនកិច្ចនេះ នឹងបន្តរួមចំណែកក្នុងការពង្រឹងស្ថានភាពកិច្ចការបរទេសងាយស្រួល បង្កើតបរិយាកាសសន្តិភាព ស្ថិរភាព និងនាំមកនូវលក្ខខណ្ឌអំណោយផលបន្ថែមទៀត សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកំពស់ឋានៈ និងកិត្យានុភាព របស់ប្រទេសជាតិ អនុវត្តប្រកបដោយជោគជ័យនូវគោលដៅដែលបានមហាសន្និបាតបក្សលើកទី ១៣ បានដាក់ចេញ៕

ប្រតិកម្មទៅវិញ