ជំហានអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងវៀតណាម-អាមេរិកក្នុងឆ្នាំ២០១៣

ANH HUYEN Theo VOV WORLD -
Chia sẻ
(VOV)_ក្នុងឆ្នាំ ២០១៣ វៀតណាមនិងអាមេរិកបានបង្កើត 
ក្របខ័ណ្ឌទំនាក់ទំនងដៃគូលើគ្រប់វិស័យជាផ្លូវការ។ព្រឹត្តិ 
ការណ៍នេះមិនគ្រាន់តែបង្កើតគ្រិះ​ដ្ឋានសំរាប់បណ្ដាយន្ត 
ការ សហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងរួម​ចំ  ណែកចូលក្នុងសន្តិភាពស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅ​អាស៊ី-ប៉ាស៊ីហ្វិក  និងពិភពលោកទៀតផង។ ​

(VOV)_ក្នុងឆ្នាំ ២០១៣ វៀតណាមនិងអាមេរិកបានបង្កើតក្របខ័ណ្ឌទំនាក់ទំនង
ដៃគូលើគ្រប់វិស័យជាផ្លូវការ។ ព្រឹត្តិការណ៍នេះមិនគ្រាន់តែបង្កើតគ្រិះ​ដ្ឋានសំរាប់ បណ្ដាយន្តការសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងរួម​ចំណែកចូលក្នុងសន្តិ
ភាពស្ថិរ ភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅ​អាស៊ី-ប៉ាស៊ីហ្វិក និងពិភពលោក
ទៀតផង។ ​

          ក្នុងឆ្នាំ ២០១៣ សកម្មភាពផ្លាស់ប្តូរគណប្រតិភូរវាងប្រទេសទាំងពីរត្រូវ​បានប្រ
ប្រឹត្ត ទៅជាបន្តបន្ទាប់។ បណ្ដាថ្នាក់ដឹកនាំកំពូលរបស់វៀតណាមដូចជា៖​ប្រធានរដ្ឋ
 Truong Tan Sang នាយករដ្ឋមន្ត្រី Nguyen Tan Dung ឧបនាយករដ្ឋមន្ត្រី Nguyen Xuan
 Phuc សុទ្ធតែមានដំណើរ​បំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក។ រួមជាមួយគ្នា នោះ  វៀតណាមក៏ទទួល​មន្ត្រីជាន់ខ្ពស់នានារបស់អាមេរិក ដូចជា៖​រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​ ក្រសួងសុខាភិបាល ដំណាងពាណិជ្ជកម្ម រដ្ឋមន្ត្រីការបរទេស John Kerry…ជាដើម។ ​ដំណើរបំពេញទស្សនកិច្ចទាំងនេះ បានរួមចំណែក​បង្កើនទំនុកទុកចិត្តខ្ពស់ អំពិនយោ
បាយ បើ់ក ចេញកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងស៊ីជំរៅលើវិស័យជាច្រើន។ ពិសេសគឺការបង្កើតក្របខ័ណ្ឌទំនាក់ទំនងដៃគូលើគ្រប់វិស័យ នាឆ្នាំ ២០១៣ បាន
គូសសម្គាល់របត់សំខាន់ ក្នុងទំនាក់ទំនងវៀតណាម-អាមេរិក។

 ជំហានអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងវៀតណាម-អាមេរិកក្នុងឆ្នាំ២០១៣ - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងប្រធានាធិបតីអាមេរិកលោក Obama(www.vtvdanang.vn )

          ការផ្លាស់ប្តូរថ្មីខ្លាំងក្លា

        តាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកថា៖​ក្រោយរយៈ​ពេល​១៨ឆ្នាំ  ប្រក្រតីឡើងវិញទំនាក់ទំនង វៀតណាមនិងអាមេរិក បានបោះជំហានខ្លាំងក្នុងការ
ផ្សាភ្ជាប់របួសសង្គ្រាម និងកសាងក្របខ័ណ្ឌទំនាក់ទំនងទំនុកទុកចិត្ត។ ជាពិសេស  ក្នុងឆ្នាំ ២០១៣ វៀតណាមនិងអាមេរិកបានបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យ
ជាផ្លូវការ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានបោះជំ​ហានចូលក្នុងដំណាក់កាល
ថ្មី។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Nguyen Quoc Cuong បាន
អះអាងថា៖

          “ បន្ទាប់ពីពេលបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យ គឺប្រទេសទាំង​ពីរ បានមានការបោះជំហានយ៉ាងខ្លាំងក្លា លើគ្រប់វិស័យ ពីនយោបាយ ទំនាក់​ទំនង ការទូត រហូតដល់វិស័យសន្តិសុខ វិទ្យាសាស្ត្រ អប់រំ…។ល។ ​”

          អំពីការអប់រំ បណ្ដុះបណ្ដាល នាបច្ចុប្បន្ន អាមេរិកកំពុងសកម្មរួម​សហការ ជាមួយវៀតណាម បង្កើតមហាវិទ្យាល័យមួយ។ឆ្នាំ ២០១៣ ​បរិមាណសិស្ស  និស្សិតវៀតណាមទៅរៀននៅអាមេរិកបន្តបានកើនឡើង។ ក្នុងដំណើរមកបំពេញ ទស្សនកិច្ចនៅវៀតណាម នាខែធ្នូ ឆ្នាំ ២០១៣ រដ្ឋមន្ត្រីការបរទេសអាមេរិក Jonh
 Kerry បានសង្កត់ធ្ងន់ថា៖

          “ ការអប់រំ បណ្ដុះបណ្ដាល អាទិភាពអភិវឌ្ឍន៍ទំនាក់ទំនងរវាងមនុស្ស​ជា
មួយ មនុស្ស ជាគ្រិះដ្ឋានរឹងមាំសំរាប់ទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងវៀតណាម
និងអាមេរិក។ នាបច្ចុប្បន្ន មាន​និស្សិតវៀតណាមចំនួន១៦ពាន់​នាក់​កំពុងសិក្សារ នៅអាមេរិក ជាប្រទេសមានបរិមាណនិស្សិតច្រើន​បំផុតសិក្សារនៅអាមេរិក។ កម្ម វិធីអាហាររូបករណ៍ Fullbring ជាសក្ខីភាព​១អំពីការជោគជ័យនៃកិច្ច សហប្រតិ បត្តិការអប់រំរវាងប្រទេសទាំងពីរ។ និង​ក្នុងរយៈពេលខាងមុខនេះ យើងខ្ញុំនឹង កសាងមហាវិទ្យាល័យមួយនៅ​វៀតណាម។”

          ក្នុងទំនាក់ទំនងរវាងប្រទេសនានាជាមួយគ្នា គ្មានទំនាក់ទំនងណាដែល
មិនមាន ​បញ្ហា​ដែរ​។ វៀតណាមនិងអាមេរិកក៏ដូច្នេះដែរ។ នាបច្ចុប្បន្ន បញ្ហានៅ​សេសសល់រវាងប្រទេសទាំងពីរ នោះគឺបញ្ហាប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស  បណ្ដា របងពន្ធ គយក្នុងពាណិជ្ជកម្ម។ ​ប៉ុន្តែថ្នាក់ដឹកនាំនៃ​ប្រទេស​ទាំងពីរបានឯកភាព
ដោះ ស្រាយរាល់ការខ្វែងគំនិតនេះ តាមរយៈការសន្ទនា ដើម្បីបង្កើនការយល់ដឹង
គ្នាទៅវិញទៅមក។

          រួមគ្នាសហប្រតិបត្តិការនិងអភិវឌ្ឍន៍

        រាល់ការខំប្រឹងប្រែងពូនជ្រុំ បាននាំមកភាពប្រក្រតីទំនាក់ទំនងរវាង​វៀតណាម និងអាមេរិក នាខែកក្កដា ឆ្នាំ ១៩៩៥។ ក្រោយរយៈពេល១៨​ឆ្នាំ ដោយស្មារតី៖ទុក អតីតកាលនៅមួយអន្លើ ឆ្ពោះទៅអនាគត វៀតណាមនិងអាមេរិក​បានបង្កើតឡើង
ភាពអស្ចារ្យមួយ​ នោះគឺការបង្កើតក្របខ័ណ្ឌទំនាក់ទំនងដៃគូលើគ្រប់វិស័យ។ ស្ដីពីបញ្ហានេះ   រដ្ឋមន្ត្រីការបរទេសអាមេរិក Jonh Kerry បាន ចែករំលែកថា៖

          “ ប្រទេសទាំងពីរបានរួមគ្នាចែករំលែកអំពីប្រវត្តិសាស្ត្រមួយដ៏លំបាក។ ​វៀត ណាមជាដៃគូដ៏សែនសំខាន់របស់អាមេរិក និងយើងខ្ញុំសន្យាថា៖នឹង​ជំរុញទំនាក់
ទំនងនេះ ក្នុងរយៈពេលខាងមុខនេះ។”

          ក្រឡែកមើលអំពីប្រវត្តិសាស្ត្រទំនាក់ទំនងរវាងប្រទេសទាំងពីរ ​អាចឃើញ
ថា៖ដំណើការប្រក្រតីទំនាក់ទំនងមិនអាចស្ដែងចេញបានឡើយ បើខ្វះការជួបសន្ទ
នាដោយ​​ស្មោះត្រង់នានា រវាងរដ្ឋអំណាចនៃប្រទេសទាំងពីរ ទោះបីទាំងនោះគឺជា
បញ្ហារសើបក្តី។ ទំនាក់ទំនងដៃគូលើគ្រប់វិស័យត្រូវបានបង្កើតនាឆ្នាំ ២០១៣ ​ជា គ្រិះដ្ឋានសំខាន់ដើម្បីទំនាក់ទំនងវៀតណាមនិងអាមេរិក បន្តបង្កើតឡើងសមិទ្ធិ
ផលលែចធ្លោថ្មីទៀតផង៕

ប្រតិកម្មទៅវិញ