ជំហានលោតផ្លោះខាងយន្តកាគោលនយោបាយដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឯកជន

VINH PHONG
Chia sẻ

(VOVWORLD) - តាមរបាយការណ៍វាយតំលៃបំពេញបន្ថែមលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋឆ្នាំ ២០១៧ សភាពការណ៍អនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការដ្ឋនាប៉ុន្មានខែដើមឆ្នាំ ២០១៨ នៅពិធីបើកសម័យប្រជុំលើកទី ៥ រដ្ឋសភា

វៀតណាមនីតិកាលទី ១៤ ខឿនសេដ្ឋកិច្ចវៀតណាមទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ដើម្បីសេដ្ឋកិច្ចប្រទេសជាតិអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លានិរន្តរភាពនាពេលខាងមុខ សមាជិកសមាជិការសភាបានចាត់ទុកថា៖ រដ្ឋាភិបាលគប្បីមានជំហានលោត ផ្លោះខាងយន្តការគោលនយោបាយ ព្រមទាំង បង្កកលក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន ជំរុញសហគ្រាសក្នុងប្រទេសអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត។ 

ជំហានលោតផ្លោះខាងយន្តកាគោលនយោបាយដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឯកជន - ảnh 1 ជំហានលោតផ្លោះខាងយន្តកាគោលនយោបាយដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឯកជន (taichinhvietnam.com)

តួនាទីនិងឋានៈរបស់ខឿនសេដ្ឋកិច្ចឯកជនកាន់តែត្រូវបានកត់សម្គាល់ដ៏ត្រឹមត្រូវថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។ប្រការនេះត្រូវបានឆ្លុះបញ្ចាំងក្នុងសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី ៥ នីតិកាលទី ១២ ពេលដែលសង្កត់ធ្ងន់ថា «សេដ្ឋកិច្ចឯកជនជាកំលាំងចលករសំខាន់ដើម្បីអភិឌ្ឍន៍សេដ្ឋកិច្ច»។ បណ្ដាការរួមវិភាគទាននៃសេដ្ឋកិច្ចឯកជនត្រូវបានវាយតំលៃដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពីការរួមចំណែកខាងថវិការដល់ការបង្កើតការងាធ្វើ។ ក្នុងរចនាសម្ព័ន្ធ GDP សេដ្ឋកិច្ចឯកជនរួមចំណែកទឹកប្រាក់ច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាកន្លងទៅ។

លុបបំបាត់របាំងដើម្បីសហគ្រាសឯកជនអភិវឌ្ឍន៍

តាមរបាយការណ៍ស្តីពីសន្ទស្សន៍ទំនុកទុក្ខចិត្តសហករឆ្នាំ ២០១៧ បានឲ្យដឹងថា បណ្ដាសហគ្រាសនៅជួបប្រទះរបាំងខាងលិខិតអនុញ្ញាតចាប់ផ្តើមអាជីពថ្មី។ ពិភាក្សានៅសម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី ១៤ សមាជិកសមាជិការសភាមួយចំនួនបានបញ្ជាក់ថា រដ្ឋាភិបាលគប្បីស្មោះត្រង់ទទួលស្គាល់ភាពអន់ខ្សោយបច្ចុប្បន្នដែលត្រូវការដោះស្រាយនាពេលខាងមុខ។ ប៉ុន្តែ ដើម្បីជំនះពុះពារលើភាពអន់ខ្សោយទាំងនេះ គប្បីឲ្យមានយន្តការត្រួតពិនិត្យឃ្លាំមើលតួនាទីរបស់អ្នកប្រមុខក្រសួងផ្នែកនិងតំបន់។ សមាជិកសភាមណ្ឌល Ben Tre លោក Luu Binh Nhuong បានចាត់ទុកថា៖

«ភាពអន់ខ្សោយមួយចំនួនដែលអាចដោះស្រាយបានហើយ ប៉ុន្តែ ពិសេសគឺរដ្ឋាភិបាលគប្បីបំផុសចលនាលើកទឹកចិត្តប្រជាជនសហការជាមួយស្ថាប័នសមត្ថកិច្ចទាំងឡាយក្នុងការបង្កើនការពិនិត្យសិទ្ធិអំណាច។ ក្រៅពីនោះ រដ្ឋសភាគប្បីលើកកំពស់ការឃ្លាំមើលចំពោះរដ្ឋាភិបាលស្ថាប័នរដ្ឋដើម្បីកាត់បន្ថយភាព អន់ខ្សោយការលំបាកលំបិនដែរ។»

បង្កើតឡើងជំហានលោតផ្លោះខាងយន្តការគោលនយោបាយ

បណ្ដាការរួមវិភាគទាននៃមណ្ឌលសេដ្ឋកិច្ចឯកជនត្រូវបានវាយតំលៃដ៏សែនសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ គិតតាំងពីឆ្នាំ ២០១០ រហូតមកដល់ពេលនេះ ការរួមវិភាគទាននៃមណ្ឌលនេះក្នុង GDP ស្នើតែជាង ៤៣% ប៉ុណ្ណោះ។ ដើម្បីទទួលឲ្យបានកំរិតកំណើននេះសហគ្រាសឯកជនមានគោលបំណងទាក់ទងជាមួយប្រភពទុនដោយសមភាព។ សមាជិកសភាមណ្ឌល Binh Dinh លោក Le Cong Nhuong បានចាត់ទុក ថា គប្បីវិនិយោគចូលក្នុងវិស័យ logictic ការបណ្តុះបណ្ដាលប្រភពធនធានមនុស្សមានគុណភាពខ្ពស់ការប្រើប្រាស់ប្រភពទុនប្រកបដោយប្រសិទ្ធភាពការបង្កើនផលិតភាពពលកម្មនិងអំពាវនាវឲ្យអាណិកជនវៀតណាមចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច។

រីឯខ្លួនវិញ សមាជិកសភាទីក្រុងហូជីមិញ លោក Tran Hoang Ngan បានចាត់ទុកថា៖ រដ្ឋាភិបាល គប្បីមានគោលនយោបាយឲ្យសមស្របដើម្បីអភិវឌ្ឍន៍សហគ្រាសពិសេសគឺសហគ្រាសខ្នាតតូចនិងមធ្យម។

«ខ្ញុំមានគោលបំណងថា៖ រដ្ឋាភិបាលនឹងមានទិសដៅជួយឧបត្ថម្ភជាក់ស្តែងដើម្បីសហគ្រាសវៀតណាមពាណិជ្ជសញ្ញាវៀតណាមស្ថិតនៅវិស័យផលិតធ្វើអាជីវកម្ម។ សកម្មភាពនេះនឹងបង្ហាញនូវចរិត លក្ខណៈសុវត្ថិភាពនៃខឿនសេដ្ឋកិច្ចជាតិ។ ខ្ញុំស្នើឲ្យរដ្ឋសភាចេញផ្សាយសេចក្តីសម្រេចចិត្តនិងផែនការធ្វើ សកម្មភាពស្តីពីការត្រួតពិនិត្យឡើងវិញនូវគោលនយោបាយ។»

នាបច្ចុប្បន្នគោលដៅនៃរដ្ឋាភិបាលគឺធ្វើសកម្មភាពដើម្បីនាំខឿនសេដ្ឋកិច្ចឯកជនក្លាយទៅជាកំលាំងចលករ កូនសោសំរាប់កំណើនសេដ្ឋកិច្ច។ នាពេលកន្លងទៅរដ្ឋាភិបាលបានមានជំនួបប្រាស្រ័យពន្លឿនវិនិយោគនិងបណ្ដាការសន្ទនាជាមួយសហគ្រាស។ ពីនោះ រាល់កំណែទម្រង់គោលនយោបាយត្រូវបាន នាំចេញបញ្ហាសេសសល់នៃខឿនសេដ្ឋកិច្ចត្រូវបានដោះស្រាយដែលជួយបរិយាកាសវិនិយោគអាជីវកម្មត្រូវបានកែលំអ៕

ប្រតិកម្មទៅវិញ