ជំរុញខ្លាំងការងារបង្កាប្រឆាំងអំពើពុករលួយនៅដំបន់

Thu Hoa - Cham Huyen Theo VOV -
Chia sẻ

(VOV) - នៅក្នុងការជួបសន្ទនាអំពីការងារបង្កាប្រឆាំង
អំពើពុករលួយលើកទី​១១ ​នាថ្ងៃទី៦ធ្នូនៅក្រុងហាណូយ បណ្ដាដំណាងក្នុងប្រទេសនិងអន្តរជាតិបាន​ចាត់ទុកថា
ការងារបង្កាប្រឆាំងអំពើពុករលួយរបស់វៀតណាមបាន
មានការកែលំអរនិងសកម្មភាពបង្កាប្រឆាំងអំពើពុករលួយនៅដំបន់មានតួនាទីសំខាន់
ដើម្បីលើកកំពស់ប្រសិទ្ធភាពបង្កាប្រឆាំងអំពើពុករលួយនៅវៀត​ណាម។ 

(VOV)​ – នៅការជួបសន្ទនាជាមួយប្រធានបទ “ការងារបង្កាប្រឆាំងអំពើពុករលួយ​នៅដំបន់ស្ថានភាពជាក់ស្តែងនិងដំណោះស្រាយ” បណ្ដាអ្នកធ្វើហិរញ្ញប្បទានអន្តរ
ជាតិ​បាន​វាយតំលៃខ្ពស់ចំពោះចំណុចថ្មីចំនួន៣ក្នុងការងារបង្កាប្រឆាំងអំពើពុក
រលួយរបស់វៀតណាម។ នោះគឺ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបានមាន ការសន្និដ្ឋានអំពីការបន្តជំរុញខ្លាំងការងារបង្កាប្រឆាំងអំពើពុករលួយនិងបង្កើត
គណៈកម្មាធិការបញ្ជាណែនាំការងារបង្កាប្រឆាំងអំពើពុករលួយដោយអគ្គលេខា
បក្សដឹកនាំ។ រដ្ឋសភាអនុម័ត​លើច្បាប់​វិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយ
ចំនួនរបស់ច្បាប់បង្កាប្រឆាំងអំពើ​ពុករលួយ។ ការផ្ដល់មតិអំពីច្បាប់ដីធ្លីវិសោធន
កម្មជាវិស័យដែលត្រូវបានចាត់ទុកជាចំណុចក្តៅគគុកនៃអំពើពុករលួយនិងរដ្ឋាភិ
បាលបានអនុម័តលើកម្មវិធីសកម្មភាពអនុវត្តការងារបង្កាប្រឆាំងអំពើពុករលួយខ្ជះ
ខ្ជាយដំណាក់កាល២០១២-២០១៦។

ឆ្នាំ២០១២តំបន់នានាទូទាំងប្រទេសបានរកឃើញជំនំជំរះទោសលើករណីចំនួន
២៧០ បុគ្គលចំនួន២៨៧នាក់ដែលមានទង្វើទាក់ទិនដល់អំពើពុករលួយរឹបរមូស​ទ្រពសម្ប័ត្តិមានតំលៃជាប្រាក់ជាង៥៤០ពាន់លានដុង។ ទន្ទឹមនឹងនោះ បណ្ដា​ស្ថាប័នមានសម័ត្ថកិច្ចបានអនុវត្តយ៉ាងពេញលេញកិច្ចសន្យាកិច្ចព្រមព្រៀង​អន្តរជាតិអំពីការងារបង្កាប្រឆាំងអំពើពុករលួយបើកទូលាយកិច្ចសហប្រតិបត្តិ
ការពហុភាគីនិងទ្វេភាគីព្រមទាំងចូលរួមបណ្ដាវេទិការអន្តរជាតិអំពីបង្កាប្រឆាំង
អំពើពុករលួយ ទៀតផង។

ជំរុញខ្លាំងការងារបង្កាប្រឆាំងអំពើពុករលួយនៅដំបន់ - ảnh 1
“ការងារបង្កាប្រឆាំងអំពើពុករលួយនៅដំបន់ស្ថានភាពជាក់ស្តែងនិងដំណោះស្រាយ”
(Image: Internet)

អំពីការងារបង្ការប្រឆាំងអំពើពុករលួយ នៅបណ្ដាតំបន់ ចំណុចលេចធ្លោបំផុតក្នុង
រយះបេល៥ឆ្នាំកន្លងទៅគឺ ខេត្ត ទីក្រុងចំនួន ៦៣របស់វៀតណាម បានសម្រេចនិង 
ប្រកាសជាសាធារណះ បែបបទរដ្ឋបាលចំណុះសមត្ថកិច្ចដោះស្រាយរបស់ខ្លួន។អ្នកប្រមុខនិងអនុប្រធានចំនួនជិត ៧០០នាក់ត្រូវកាត់ទោស ដោយការខ្វះការទទួល
ខុសត្រូវ នាំទៅដោយកើតមានអំពើពុករលួយ។

ប៉ុន្តែការងារបង្ការ ប្រឆាំងអំពើពុករលួយ នៅគ្រប់តំបន់របស់វៀតណាម មិនទាន់
ទទួលបានគោលដៅដែលបានដាក់ចេញគឺ រាំងស្កាត់ រុញថយក្រោយអំពើពុករ
លួយ។ថ្លែងមតិនៅជំនួបសន្ទនាអំពីការងារបង្ការប្រឆាំងអំពើពុករលួយលើកទី 
១១ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានលើកច្បាស់ថា÷
 “អំពើពុករលួយលើវិស័យដីធ្លី ក្នុងការវិនិយោគសាងសង់ក្នុងវិនិយោគសាធារណះ 
គ្រប់គ្រងថវិការដ្ឋ ជាបញ្ហាក្ដៅគោកុកនៅតំបន់។ខ្ញុំស្នើថា គ្រប់ស្ថាប័នតំបន់ត្រូវ
ស្រាវជ្រាវយ៉ាងម៉ត់ចត់បទពិសោធន៍ពិនិត្យការអនុវត្តក្នុងស្ថានភាពជាក់ស្ដែង។ចំពោះបណ្ដាគំរូ នៅក្នុងតំបន់គឺត្រូវវាយតំលៃ ហើយពីនោះ កសាងរូបសណដ្ឋាន
គំរូ ពង្រីកក្នុងរយះបេលខាងមុខនេះ។”

ជំរុញខ្លាំងការងារបង្កាប្រឆាំងអំពើពុករលួយនៅដំបន់ - ảnh 2
សន្នសីទលើកដំកើងគំរូមានសមទ្ធិផលក្នុងការងារបង្កាប្រឆាំងអំពើពុករលួយនៅដំបន់​( ((20(
(Image: Internet)

ស្តីអំពីយន្តការឃ្លាំមើលការងារបង្ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅវៀតណាម តំណាងនៃក្រសួងអភិវឌ្ឍន៍អន្តរជាតិអង់គ្លេស លោក Renwick Irvine បានចាត់ទុកថា៖ “យន្តការឃ្លាំមើលការបង្ការប្រឆាំងនឹងអំពើពុករលួយនាប្ចុប្បន្នរបស់វៀតណាមគឺមិន
ទាន់មានប្រសិទ្ធភាព។ ក្នុងរយៈពេលកន្លងមកកំណើនសេដ្ឋកិច្ចរបស់វៀតណាម
កើនយ៉ាងខ្លាំងក្លា ប៉ុន្តែ ការងារឃ្លាំមើលអំពើពុលរលួយមិនតាម។ ដូច្នេះ វៀតណាម
ត្រូវបង្កើនតួនាទីរបស់ប្រជាពលរដ្ឋនិងសង្គមស៊ីវិល”

ដើម្បីលើកតំពស់ប្រសិទ្ធភាពសំរាប់ការងារបង្ការប្រឆាំងនឹងអំពើពុករលួយបណ្ដា
តំណាងក្នុងនិងក្រៅប្រទេសបានស្នើរដ្ឋាភិបាលវៀតណាមអនុវត្តរាល់វិធានការណ៍
ព្រមៗគ្នា សុក្រិតយន្តការ គោលនយោបាយច្បាប់ លើវិស័យនេះ។ ការបង្កើតគណៈ
កម្មាធិការមជ្ឍឹមបញ្ជាណែនាំការងារបង្ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ កម្មវិធី
សកម្មភាពច្បាប់បង្ការប្រឆាំងនឹងអំពើពុករលួយ ដំណាក់កាល ២០១២-២០១៦ នឹងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកិច្ចការងារបង្ការប្រយុទ្ធប្រឆាំងនឹងអំពើ
ពុករលួយនៅវៀតណាម​ នាពេលខាងមុខ៕





ប្រតិកម្មទៅវិញ