ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជួបជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការទៅកាន់ចិនចាប់ពីថ្ងៃទី ៧-១២ ខែមេសា។ (រូបថត៖ VOV) |
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Vuong Dinh Hue ទៅកាន់ប្រទេសចិនក្នុងឋានៈជាប្រធានរដ្ឋសភា ហើយក៏ជាជំនួបផ្ទាល់លើកដំបូងរវាងប្រមុខ ស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ ក្រោយពីមហាសន្និបាតលើកទី១៣របស់បក្ស កុម្មុយនិស្តវៀតណាម និងមហាសន្និបាតលើកទី ២០ របស់បក្សកុម្មុយនិស្តចិនផង ដែរ។ ដំណើរទស្សនកិច្ចនេះក៏ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម របស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping (ខែធ្នូ ឆ្នាំ ២០២៣) ដែល ភាគីទាំងពីរបានចេញ "សេចក្តីថ្លែងការណ៍រួមស្តីពីការបន្តធ្វើឱ្យស៊ីជម្រៅ និងលើក កំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កសាងសហគមន៍
វៀតណាម-ចិនចែករំលែកអនាគតប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ”។
មូលដ្ឋានគ្រឹះទំនាក់ទំនងត្រូវបានពង្រឹងកាន់តែរឹងមាំ
វៀតណាមនិងចិនជាប្រទេសចំនួន ២ ជាប់របងភូមិផងជាមួយគ្នា ព្រមទាំងជាប្រទេសសង្គមនិយមដឹកនាំដោយបក្សកុម្មុយនិស្ត។ ចំណងមិត្តភាពជាប្រពៃណីរវាងវៀតណាម-ចិន ដែលត្រូវបាន លោកប្រធានហូជីមិញ និងលោកប្រធាន ម៉ៅ សេទុង រួមជាមួយអ្នកបដិវត្តន៍ជើងចាស់នៃប្រទេសទាំងពីរស្ថាបនានិងពូនជ្រុំដោយអស់ពីចិត្ត គឺជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃរបស់បក្សទាំងពីរ ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។
ក្រោយរយៈពេល ១៦ ឆ្នាំចាប់តាំងពីការបង្កើតភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (២០០៨ - ២០២៤) ទំនាក់ទំនងរវាងប្រទេសទាំងពីរបានពង្រីកកិច្ចសហប្រតិបត្តិការដោយឥតឈប់ឈរលើគ្រប់វិស័យ សម្រេចបាននូវវឌ្ឍនភាពជា វិជ្ជមាន និងទូលំទូលាយជាច្រើន។ ជាពិសេស ចាប់តាំងពីដំណើរទស្សនកិច្ចជាប្រវត្តិ សាស្ត្រទាំងពីររបស់អគ្គលេខាបក្សកុម្មុយនិស្ត
វៀតណាមលោក Nguyen Phu Trong (ខែតុលា ឆ្នាំ ២០២២) និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping (ខែធ្នូ ឆ្នាំ ២០២៣) បានបង្កើតកម្លាំងចលករយ៉ាងខ្លាំងក្លាបន្ថែមទៀតសម្រាប់ប្រទេសទាំងពីរ ដើម្បីលើកកំពស់ទំនាក់ទំនងទ្វេភាគី។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai បានអះអាងថា៖
“ចំណុចលេចធ្លោបំផុតក្នុងជំនួបទាំងអស់ គឺភាគីទាំងពីរសុទ្ធតែបញ្ជាក់ថា គេ ចាត់ទុកប្រទេសម្ខាងទៀតជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។ វៀតណាមចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាអាទិភាពចម្បង និងជាជម្រើស យុទ្ធសាស្ត្រ។ ក្នុងពេលជាមួយគ្នានោះ ចិនបានសង្កត់ធ្ងន់លើការប្រកាន់យ៉ាងខ្ជាប់នូវ គោលនយោបាយមិត្តភាពជាមួយវៀតណាម ដោយចាត់ទុកវៀតណាមជាអាទិភាពក្នុង ការទូតជាមួយអ្នកជិតខាង។ ប្រទេសចិនក៏បានបញ្ជាក់នូវការគាំទ្រចំពោះប្រទេសវៀត ណាមដែលមានការអភិវឌ្ឍប្រកបដោយវិបុលភាព ប្រជាជនសុភមង្គល និងកសាង សេដ្ឋកិច្ចរឹងមាំ ឯករាជ្យ និងខ្លួនទីពឹងខ្លួន”។
ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគកាន់តែ ស៊ីជម្រៅ ជាក់ស្ដែង ហើយបានក្លាយជាចំណុចភ្លឺក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរនា ពេលកន្លងមក។ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗសម្រេចបានលទ្ធផលជាក់ ស្តែងជាច្រើន រួមចំណែកពង្រឹងមូលដ្ឋានសង្គមនៃទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរ ខិតខំប្រឹងប្រែងកសាងខ្សែបន្ទាត់ព្រំដែនគោកវៀតណាម -ចិនប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃមូល ដ្ឋានព្រំដែននានា។ ទន្ទឹមនឹងនោះ រក្សាការផ្លាស់ប្តូរ និងគ្រប់គ្រងការខ្វែងគំនិតគ្នានៅ សមុទ្រ ស្របតាមបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិផងដែរ។
កម្មាភិបាលស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមទទួលស្វាគមន៍ប្រធានរដ្ឋសភា Vuong Dinh Hue នៅទីក្រុងប៉េកាំង។ (រូបថត៖ VOV) |
បន្តការតម្រង់ទិសយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគី
ការជួបប្រាស្រ័យ និងការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ គឺជាផ្នែកមួយដ៏សែនសំខាន់ក្នុងទំនាក់ទំនងទូទៅរវាងបក្សទាំងពីរ និង ប្រទេសទាំងពីរចិន-វៀតណាម។ ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនលើកនេះ របស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue ក៏ជាការបន្តមរតកនៃការផ្លាស់ប្តូរយ៉ាង ជិតស្និទ្ធរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិបញ្ញត្តិទាំងពីរផងដែរ។ ដោយសង្កត់ធ្ងន់ លើអត្ថន័យនៃដំណើរទស្សនកិច្ចលើកនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo បានចាត់ទុកថា៖
“ខ្ញុំគិតថា ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យសំខាន់ណាស់ ដោយធ្វើឱ្យ ទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ហើយតភ្ជាប់កិច្ច សហប្រតិបត្តិការវៀតណាម-ចិនលើគ្រប់វិស័យ។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច លើកនេះភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីរវាង ស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ និងកសាងយន្តការសន្ទនាជាន់ខ្ពស់ថ្មីរវាងស្ថាប័ន នីតិបញ្ញត្តិទាំងពីរផងដែរ”។
ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ក៏ជំរុញខ្លាំងការផ្លាស់ប្តូរបទពិសោធន៍លើការងារនីតិបញ្ញត្តិ ក៏ដូចជាពង្រីកតួនាទីក្នុងការឃ្លាំមើល និងជំរុញការអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀង ដែលសម្រេចបានផងដែរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai បានឲ្យដឹងថា៖
“ដំណើរទស្សនកិច្ចលើកនេះគឺសំដៅធ្វើជាក់ស្ដែងភាវូបនីយកម្មនូវទិសដៅស្នូលចំនួន ៦ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសជំរុញ “ការជឿទុក ចិត្តខាងនយោបាយកាន់តែខ្ពស់” និងពង្រឹង “មូលដ្ឋានគ្រឹះសង្គមកាន់តែរឹងមាំ” រួម ចំណែកលើកកំពស់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន។ ក្រៅពីនោះ ក្នុងបរិបទដែលទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និង រដ្ឋសភាចិនត្រូវបានពង្រឹងនិងអភិវឌ្ឍន៍យ៉ាងល្អប្រសើរនាបច្ចុប្បនប្ន ដំណើរទស្សន កិច្ចលើកនេះនឹងរួមចំណែកធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិ បត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ”។
វៀតណាម និងចិនប្រកាន់យ៉ាងខ្ជាប់ខ្ជួនជានិច្ចនូវទិសដៅយុទ្ធសាស្ត្រ រក្សាការ ដឹកនាំរបស់បក្សទាំងពីរ យកចិត្តទុកដាក់លើការផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារ កសាងបក្ស ការគ្រប់គ្រងប្រទេសជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងគាំទ្រ គ្នាទៅវិញទៅមកក្នុងការងារអនុវត្តគោលដៅរួម និងយូរអង្វែងដែលបានដាក់ចេញ។
ដោយឈរលើមូលដ្ឋាននោះ ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់ប្រធាន រដ្ឋសភាវៀតណាមលោក Vuong Dinh Hue នឹងរួមចំណែកលើកកំពស់ទំនាក់ទំនង ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ចិន ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហ ប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក៕