|
ប្រធានរដ្ឋ Truong Tan Sang និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានជួបសន្ទនាដោយជោគជ័យ។ (VOV) |
Vovworld-ដំណើរទស្សនកិច្ចនៅជប៉ុនលើកនេះជាដំណើរទស្សនកិច្ចដើម
ដំបូងរបស់ប្រធានរដ្ឋ Truong Tan Sang ក្នុងឋានៈជាប្រមុខរដ្ឋនិងជាដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុនលើកទី២ក្នុងអំឡុង៤០ឆ្នាំកន្លងមក តាំងពីពេលប្រទេសទាំង
ពីរបង្កើតទំនាក់ទំនងការទូតនាឆ្នាំ១៩៧៣។ ជាពិសេស លោកប្រធានរដ្ឋជាប្រមុខ
រដ្ឋដើមដំបូងជាភ្ញៀវអញ្ចើញរបស់ព្រះមហាក្សត្រមកទស្សនកិច្ចនៅជប៉ុនក្នុងឆ្នាំ
២០១៤។
ទទួលបានទំនុកទុកចិត្តខ្ពស់ខាងនយោបាយ
ជាមួយរបៀបវារៈជាច្រើន ត្រឹមតែក្នុងរយៈពេល៣ថ្ងៃ ប៉ុន្តែមានសកម្មភាព
ចំនួន៥០ពីទីក្រុង តូក្យូដល់ទីក្រុង Ibaraki និង Osaka ប្រធានរដ្ឋបានមានជំនួបសន្ទនាជាមួយព្រះមហាក្សត្រ រាជ្យវង្សានុវង្ស រដ្ឋសភា រដ្ឋាភិបាល ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗ ថ្នាក់ដឹកនាំដំបន់និងជួបប្រាស្រ័យប្រជាជន។ លេច
ធ្លោបំផុតនៅរដ្ឋសភាជប៉ុន លោកប្រធានរដ្ឋបានអានសន្ទរកថាជាមួយប្រធានបទ “ផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិតដើម្បីសម្របខ្លួនក្នុងពិភពលោកមួយកំពុងផ្លាស់ប្តូរ”។ វត្តមាននិងសន្ទរកថារបស់លោកប្រធានរដ្ឋដណ្ដើមបាននូវមនោសញ្ចេតនា
ពិសេសរបស់គ្រប់វណ្ណៈសមាសភាពសង្គម។
រួមជាមួយសន្ទរកថាសំខាន់ចំពោះមុខរដ្ឋសភាជប៉ុន ប្រធានរដ្ឋ Truong Tan
Sang និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានជួបសន្ទនាដោយជោគជ័យ។ ថ្នាក់ដឹកនាំទាំងពីររូបបានចេញសេចក្តីថ្លែងការណ៍រួមអំពីការបង្កើតទំនាក់ទំនងដៃគូរ
យុទ្ធសាស្ត្រស៊ីជម្រៅដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងនៅទ្វីបអាស៊ីរវាងវៀត
ណាមនិងជប៉ុន។ ប្រធានរដ្ឋ Truong Tan Sang បានឲ្យដឹងថា៖
“យើងខ្ញុំបានឯកភាពលើកកំពស់កំរិតទំនាក់ទំនងរវាងប្រទេសទាំងពីរនិងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្មីឆ្លុះបញ្ជាំងការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាស៊ីជម្រៅនៃទំនាក់
ទំនងដៃគូរយុទ្ធសាស្ត្រវៀតណាម-ជប៉ុន។ យើងខ្ញុំក៏អះអាងជាមួយលោកនាយក
រដ្ឋមន្ត្រីថាវៀតណាមបាននិងកំពុងជំរុញបុព្វហេតុផ្លាស់ប្តូរថ្មីលើគ្រប់វិស័យ កសាង
នីតិរដ្ឋ បើកទូលាយប្រជាធិបតេយ្យ ជំរុញរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើង
វិញនិងផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនរបស់វៀតណាម។”
ដាក់របត់ប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ
ក្នុងដំណើរទស្សនកិច្ច ប្រធានរដ្ឋ Truong Tan Sang បានមានជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំអង្គការសេដ្ឋកិច្ចជប៉ុនរាប់រយនាក់។ នៅជំនួបសន្ទនាទាំងនោះ ជប៉ុនបានសន្យាលាតត្រដាងផែនការសកម្មភាពសំរាប់វិស័យឧស្សាហកម្មអាទិភាពចំនួន៦ក្នុងយុទ្ធសាស្ត្រឧស្សាហូបនីយកម្មរបស់វៀតណាមក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុន។
ទន្ទឹមនឹងនោះ ប្រទេសទាំងពីរក៏ទទួលបានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនក្នុងវិស័យអភិវឌ្ឍន៍ប្រភពធនធានមនុស្សវិទ្យាសាស្ត្របច្ចេកវិទ្យានិង
សុខាភិបាលជាដើម។ ក្នុងនោះ កិច្ចសហប្រតិបត្តិការកសិកម្មជាចំណុចលោតផ្លោះក្នុងពេលដែលជប៉ុនពិនិត្យជួយឧបត្ថម្ភវៀតណាមបង្កើនទិន្នផល លើកកំពស់
ប្រសិទ្ធភាពកែច្នៃ។ បណ្ឌិត Tran Dinh Thien ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច
វៀតណាមបានចាត់ទុកថា៖
“បញ្ហាស្នូលដែលមិនទាន់បានដាក់ចេញឲ្យបានច្រើនពីមុនមក នោះគឺកិច្ច
សហប្រតិបត្តិការកសិកម្ម។ កិច្ចសហប្រតិបត្តិការកសិកម្មនេះដាក់របៀបទាក់ទងថ្មី
គឺផ្ទេរទៅបច្ចេកវិទ្យាតាមរយៈកម្មវិធីសហប្រតិបត្តិការដ៏ទូលំទូលាយ។”
វាយតំលៃអំពីលទ្ធផលដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុន ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា៖
“ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ Truong Tan Sang នៅជប៉ុនលើកនេះមាន
អត្ថន័យដ៏សំខាន់។ លោកប្រធានរដ្ឋបានជួបសន្ទនាជាន់ខ្ពស់បំផុតជាមួយព្រះ
មហាក្សត្រជប៉ុនថ្នាក់ដឹកនាំរដ្ឋសភានិងថ្នាក់ដឹកនាំបណ្ដាគណៈបក្សនយោបាយ
ជប៉ុន។ រាល់របៀបវារៈនោះបានបង្ហាញពីទំហំនៃទំនាក់ទំនងរវាងវៀតណាមនិង
ជប៉ុន ជាទំហំនៃទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រនិងបានលើកកំពស់ឡើងជាដៃគូរ
យុទ្ធសាស្ត្រស៊ីជម្រៅដើម្បីសន្តិភាពសន្តិសុខក្នុងដំបន់។”
ដំណើរទស្សនកិច្ចនៅជប៉ុនរបស់ប្រធានរដ្ឋ Truong Tan Sang បាននាំមក
លទ្ធផលជាក់ស្ដែង។ រាល់លទ្ធផលនោះ បានបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការថ្មីនិងពិតប្រាកដនឹងជាកំលាំងចលករថ្មីផ្សាភ្ជាប់ជិតស្និទ្ធប្រជាជាតិទាំងពីរ៕