ជម្រុញកិច្ចសន្ទនាក្នុងAPECស្តីពីការអភិវឌ្ឍន៍ប្រភពធនធានមនុស្សក្នុងសម័យឌីជីថល

Chia sẻ
(VOVWORLD) -ប្រភពធនធានមនុស្សជានិច្ចកាលដើរតួនាទីជាដំណោះស្រាយលោត ផ្លោះមួយក្នុងដំណើរការអភិវឌ្ឍន៍បណ្តាខឿនសេដ្ឋកិច្ចក្នុងសហគមន៍ APEC និយាយរួមនិងវៀតណាមនិយាយដោយឡែក។ដើម្បីពង្រីកឧត្តមភាពនៃការប្រគួតប្រជែង របស់ខឿនសេដ្ឋកិច្ចក្នុងដំណើរការធ្វើសមាហរណកម្ម វៀតណាមបានផ្តោតសំខាន់ ពិសេសទៅលើកិច្ចសន្ទនាគោលនយោបាយក្នុងបណ្តាក្របខ័ណ្ឌសហប្រតិបត្តិការ អន្តរជាតិពហុភាគី ក្នុងនោះមាន APEC។
ជម្រុញកិច្ចសន្ទនាក្នុងAPECស្តីពីការអភិវឌ្ឍន៍ប្រភពធនធានមនុស្សក្នុងសម័យឌីជីថល - ảnh 1 ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ថ្លែងមតិនៅក្នុងសិក្ខាសាលាស្តីពីអាទិភាពរបស់ឆ្នាំ APEC ២០១៧

       នៅក្នុងលក្ខខណ្ឌនៃការជម្រុញឧស្សាហូបនី យ កម្ម ទំនើបភាវូបនីយកម្មនិងធ្វើ សមាហរណកម្មអន្តរជាតិ ដើម្បីអភិ វឌ្ឍន៍ប្រភពធនធានមនុស្សយ៉ាងឆាប់រហ័ស ជា ពិសេសគឺប្រភពធន ធានមនុស្សមានគុណភាពខ្ពស់នោះ គឺកិច្ចសន្ទ នាគោលនយោបាយដើរតួនាទីសំខាន់ណាស់។

ប្រភពធនធានមនុស្សក្នុងសម័យឌីជីថល-និយមន័យថ្មីក្នុងទសវត្សទី២១

        ឥទ្ធិពលរបស់វិទ្យាសាស្ត្របច្ចេកវិទ្យានាំមកនូវការផ្លាស់ប្តូរយ៉ាងធំធេងសម្រាប់ ដំណើរការផលិតកម្ម រំដោះកម្លាំងពលកម្ម។ លោក Michel Welmond ប្រធានក្រុម អប់រំនៃធនាគារពិភពលោកប្រចាំនៅវៀតណាមបានចាត់ទុកថា៖

   “ទស្សនៈគុណភាពប្រភពធនធានមនុស្សជាសារវ័ន្តបាននិងកំពុងមានការផ្លាស់ ប្តូរថ្មី។ បច្ចុប្បន្ន ពលករត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាថ្មីនិងជំនាញពលកម្មទសវត្សទី២១ ។ ក្នុងស្ថានភាពបច្ចុប្បន្ន ពលករនិយោជិតមិនត្រឹមតែត្រូវការជំនាញសារវ័ន្តប៉ុណ្ណោះ ទេ ថែមទាំងចេះឆ្លៀតប្រើប្រាស់ចំណេះដឹងនិងបច្ចេកវិទ្យា ដើម្បីបង្កើតតម្លៃទិន្នផលការងារខ្ពស់ជាងទៀតផង”។

        ប៉ុន្តែ ទន្ទឹមនឹងផលប្រយោជន៍ បច្ចេកវិទ្យាឌីជីថលអាចនាំមកនូវឥទ្ធិពលអសកម្ម ដែលធ្វើឲ្យពលរកនិយោជិតបាត់ការងារធ្វើ ជាពិសេសជនដែលគ្មានឱកាសទាក់ទងផ្ទាល់ ជាមួយបច្ចេកវិទ្យា។ តាមនោះ ត្រូវមានគោលនយោបាយរក្សាសន្តិសុខសង្គមឲ្យ សមស្របដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរឆាប់រហ័សទាំងអស់នោះ។ ហេតុដូច្នេះ បានជា វៀតណាមត្រៀមរៀបចំកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ ស្តីពីការអភិ វឌ្ឍន៍ប្រភពធនធានមនុស្សក្នុងសម័យឌីជីថល ក្នុងក្របខ័ណ្ឌសកម្មភាពឆ្នាំ APEC ២០១៧ សំដៅវាយតម្លៃជាក់ស្តែងតួនាទីក៏ដូចជាឥទ្ធិពល នៃសម័យឌីជីថលសម្រាប់ទីផ្សារពលកម្មនិងគុណភាពប្រភពធនធានមនុស្ស។ ពីនោះ  APEC នឹងនាំចេញគោលនយោបាយរក្សាសន្តិសុខសង្គម ឲ្យសមស្រប ជាមួយពលករនិយោជិត ជម្រុញកិច្ចសហប្រតិបត្តិការរវាងបណ្តាខឿនសេដ្ឋកិច្ច  សមាជិក APEC លើវិស័យនេះ។លោកស្រី Le Kim Dung នាយិការនាយកដ្ឋាន សហប្រតិបត្តិការទំនាក់ទំនងអន្តរជាតិ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច វៀតណាមនិងជាប្រធានអនុគណៈកម្មាធិការខ្លឹម សារ APEC វៀតណាមទទួលបន្ទុក អំពីកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ស្តីពីការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស ក្នុងសម័យឌីជីថលបានឲ្យដឹងថា៖

        “សមាជិកនៃខឿនសេដ្ឋកិច្ច APEC នានា នឹងរួមគ្នា ចែករំលែកនូវគោល នយោបាយស្តីពីការធានាសន្តិសុខសង្គមគឺត្រូវបានកែលំអរយ៉ាងដូចម្ត៉េចមានរបៀបទាក់ ទងយ៉ាងដូចម្ត៉េច ដើម្បីធានាឲ្យពលករនិងក្រុមជនងាយរងគ្រោះក្នុងសង្គមនៅតែ មានការងារធ្វើ។ ម្យ៉ាងវិញទៀត បច្ចេកទេសឌីជីថលក៏បានរួមចំ ណែកក្នុងការនាំ ចេញដំណោះស្រាយបង្កើនការគ្រប់គ្រងពលករប្រកបដោយប្រសិទ្ធភាព”។

        លើកកំពស់គុណភាពប្រភពពលករវៀតណាមឆ្លើយតបទៅនឹងតម្រូវការធ្វើ សមាហរណកម្ម

ជម្រុញកិច្ចសន្ទនាក្នុងAPECស្តីពីការអភិវឌ្ឍន៍ប្រភពធនធានមនុស្សក្នុងសម័យឌីជីថល - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈmolisa.gov.vn ) 

        យោងតាមការស្ថិតិរបស់ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀត ណាម នាឆ្នាំ២០១៦ វៀតណាមមានពលករចំនួន១៣០ពាន់នាក់ទៅធ្វើការនៅឯបរទេស ក្នុងចំណោមនោះ ចំនួនពលករមានថ្វីដៃគឺនៅតែមានកម្រិតទាប។ តាមនោះ ពលករវៀតណាមកំពុងជួបឧបសគ្គក្នុងការទាក់ទងផ្ទាល់ជាមួយទីផ្សា របស់បណ្តាខឿនសេដ្ឋកិច្ចជាសមាជិក APEC។ តាមនោះ កិច្ចសន្ទនាគោល នយោបាយជាន់ខ្ពស់ស្តីពីការអភិវឌ្ឍន៍ប្រភពធនធានមនុស្សក្នុងសម័យឌីជីថល នាពេលខាងមុខ វៀតណាមនឹងផ្តោតសំខាន់លើការកសាងកម្មវិធីសំខាន់ៗមួយ ចំនួនដូចជា បង្កើនការចែករំលែកព័ត៌មានអំពីទីផ្សារពលកម្មរវាងបណ្តាប្រទេស ជាសមាជិក APEC  ឆ្ពោះទៅការបណ្តុះបណ្តាលពលករនិយោជិតមានជំនាញ។ លោកស្រី Le Kim Dung បានឲ្យដឹងថែមទៀតថា៖

        “អាទិភាពមួយក្នុងចំណោមអាទិភាពនៃឆ្នាំ APEC វៀតណាម២០១៧ គឺឆ្ពោះ ទៅការអភិវឌ្ឍន៍និរន្តរភាពនោះ គឺការអភិវឌ្ឍន៍ប្រភពធនធានមនុស្សបានរួមចំ ណែកសកម្មសម្រាប់រាល់អាទិភាពរបស់វៀតណាម។ តាមរយៈកិច្ចសន្ទនាគោល នយោបាយនេះ វៀតណាមក៏បានរំពឹងទុកថា នឹងបង្កើតបានកម្មវិធីសកម្មភាពមួយ សំដៅបង្កើនកិច្ចសហប្រតិបត្តិការក្នុង APEC លើវិស័យអនាគតការងារធ្វើ បញ្ហាទីផ្សារ ពលករ បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមរូបភាពជាក្របខ័ណ្ឌ ធ្វើជាមូលដ្ឋានសម្រាប់ ប្រទេសនានាបង្កើនកិច្ចសហប្រតិបត្តិការ។ លើសពីនេះទៅ ទៀត ការរៀបចំព្រឹត្តិការ ណ៍នេះ ក៏សំដៅលើកកំពស់ថានៈរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការ APEC”។

        ជាមួយនឹងព្រឹត្តិការណ៍នេះ វៀតណាមមានបំណងកសាងកម្មវិធីសហប្រតិ បត្តិការជាក់ស្តែងក្នុង APEC តាមនោះ បំរើឲ្យគោលដៅលើកកំពស់ប្រភពធន ធានមនុស្សវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្ម៕

ប្រតិកម្មទៅវិញ