ឆ្នាំ២០១៣-សំណូមពរថ្មីសំរាប់ការអភិវឌ្ឍន៍របស់វៀតណាម

Chia sẻ

ក្នុងឆ្នាំ២០១២ប្រជាជនវៀតណាមបាន​ឆ្លងលាត់លើការ
លំបាកសាកល្បងជាច្រើនដើម្បីទទួលបាន​ល្បឿនកំណើន
សេដ្ឋកិច្ច GDP​ចំនួន៥,០៣%។លទ្ឋផលនេះបានសរឲ្យ
ឃើញអំពីជំនឿទៅលើវៀតណាម១កំពុងបោះជំហានរឹង
មាំក្នុងឆ្នា២០១៣។

Vovworld-ឆ្នាំ២០១៣វៀតណាមត្រូវប្រឈមមុខនឹងការលំបាកក្នុងការអភិវឌ្ឍន៍
សេដ្ឋកិច្ច​។នោះគឺរក្សាល្បឿនកំណើន GDP​នៅកំរិតសមស្របព្រមទាំងទប់ស្កាត់
ឲ្យបានអតិផរណា  ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចធានាសុខុមាលភាពសង្គម។ក្នុងសារ
ឆ្នាំថ្មី២០១៣នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung​បាន
លើកច្បាស់នូវភារកិច្ចសំខាន់ចំនួន៦។ក្នុងនោះមានការរាំងស្កាត់អតិផរណា
នៅកំរិត៨% ធានាល្បឿនកំណើនប្រមាណ៥,៥%។ដើម្បីបំពញភារកិច្ចនេះ
រដ្ឋាភិបាលវៀតណាមត្រូវមានគោលនយោបាយសកម្មជាពិសេសគឺគោលនយោ
បាយរូបីយវត្ថុ។ បណ្ដិតNguyen Quang Thaiអគ្គលេខាធិការសមាគមវិទ្យាស្រ្តា
សេដ្ឋកិច្ចវៀតណាមចាត់ទុកថា៖“  ក្នុងឆ្នាំ២០១២អត្រាអតិផរណាបានធ្លាក់ចុះត្រឹម
៦,៨%។ឥឡូវយើងនឹង ធ្វើឲ្យអត្រានេះធ្លាក់ចុះតទៅទៀត និងធ្វើយ៉ាងម៉េចខឿន
សេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត។នេះជាបញ្ហាដ៍សែនសំខាន់“។

           
                 

ឆ្នាំ២០១៣-សំណូមពរថ្មីសំរាប់ការអភិវឌ្ឍន៍របស់វៀតណាម  - ảnh 1
ទុនវិនិយោគរបស់វៀតណាមនៅបានរក្សា(រូបថត​Internet)

             


បញ្ហាសំខាន់១ដែលវៀតណាមនឹងយកចិត្តទុកដាក់អនុវ​ត្តក្នុងឆ្នាំ២០១៣
នេះគឺការរៀបចំរចណាសម្ព៏នសេដ្ឋកិច្ចឡើងវិញជាពិសេសបណ្តាអង្គារ
ឥណទាន។ទន្ទឹមនឹងនោះការដោះស្រាយការលំបាកឲ្យផលិតកម្មអាជិវកម្ម
និងឧបត្ថម្ភទីផ្សារនឹងបានអនុវត្តយ៉ាងខ្លាំងក្លាក្នុងឆ្នាំ២០១៣។សាស្រ្តាចារ្យបណ្ឌិត
Vo Tri Thanhអនុប្រធានវិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងមជ្ឈឹមឲ្យដឹងថា៖” ការដោះ
ស្រាយការលំបាកនិងស្តារទីផ្សារលើកនេះផ្តោតទៅលើតម្រូវការហើយតាមរយះ
នោះបង្កើតកំលាំងទិញសំរាប់ទីផ្សារទី២គឺវិធានការថ្មីជាច្រើនប្រមូលផ្តុំទៅលើ
គំរោងការណ៍វិនិយោគសាធារណះក្នុងមណ្ដលអង្គភាពអាជីវកម្ម     “។

រួមជាមួយដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចនោះក្នុងឆ្នាំ២០១៣វៀតណាមមានការ
យកចិត្តទុកដាក់ដល់ការធានាសុខុមាលភាពសង្គមបន្ថយភាពក្រីក្រតទៅទៀតជា
ពិសេសនៅដំបន់ជនជាតិភាគតិច។សាស្រ្តាចារ្យរងបណ្ឌិតNgo Tri Longអតីតប្រធាន
វិទ្យាស្ថានស្រាវជ្រាវតំលៃទីផ្សារនៃក្រសួងហិរញ្ញវត្ថុបាន​លើកឡើងដំណោះស្រាយ
ជាក់ស្តែងដើម្បីដោះស្រាយបញ្ហានេះ។លោកNgo Tri Longអោដឹងថា៖”   ក្រៅពីការ
ប្រើប្រភពថវិការរដ្ឋនោះយើងត្រូវឆ្លៀតគ្រប់ប្រភពកំលាំងផ្សេងៗដើម្បីធានាល្អនូវ
ប្រភពសុខុមាលភាពសង្គមក្នុងឆ្នាំ២០១៣។តាមខខ្ញុំថា៖យើងត្រូវអនុវត្តឲ្យចំនូវគោល
ដៅដែលបានដាក់ចេញនិងមានការត្រួតពិនិត្យឃ្លាំមើលក្នុងដំណើរការអនុវត្ត   “។

​                      

ឆ្នាំ២០១៣-សំណូមពរថ្មីសំរាប់ការអភិវឌ្ឍន៍របស់វៀតណាម  - ảnh 2
សេដ្ឋកិច្ចកំពុងមានសញ្ញាងើបឡើង(រូបថត​Internet)

ពន្លឺអរុណរះនិទាឃរដូវឆ្នាំម្សាញ់សំរិទបានបំភ្លឺនៅគ្រប់ទិសទីនៃមាតុប្រទេស។កំណាត់ផ្លូវអភិវឌ្ឍន៍កនុងឆ្នាំ២០១៣នៅជួបការលំបាកសាកល្បងជាច្រើន។ប៉ុន្តែបណ្តាកាតខំប្រឹងប្រែងក្នុងឆ្នាំកន្លងទៅបានក្លាយទៅជាជំនឿជាក់ជំរុញជនវៀត
ណាមម្នាក់ៗរួមដំណើរជាមួយសសកលលោក៕

ប្រតិកម្មទៅវិញ