|
ទាហានភាគីប្រឆាំងនៅស៊ីរី (រូបថត AFP) |
VOV-ស៊ីរីជានិច្ចកាលជាចំណុចពិសេសទាក់ទាញការយកចិត្តទុកដាក់របស់សាធារណៈមតិក្នុងអំឡុងជាង២ឆ្នាំកន្លងមកនិងឈ្មោះ ស៊ីរី បានក្លាយទៅជាក្តៅ
ជាងពេលណាៗទាំងអស់ក្នុងប៉ុន្មានថ្ងៃជិតៗនេះ។ រាល់ក្តីសង្ឃឹមរបស់សហគមន៍
អន្តរជាតិហាក់ដូចជាកំពុងប្រមូលផ្ដុំទៅលើសន្និសីទ Geneva នាពេលខាងមុខជា
មួយក្តីសង្ឃឹមថានឹងរកឃើញដំណោះស្រាយដើម្បីបញ្ឈប់ជំលោះបង្ហូរឈាមក្នុងរយៈពេល២ឆ្នាំកន្លងមកនៅប្រទេសនេះ។ បណ្ដាសកម្មភាពការទូតដែលកំពុងប្រព្រឹត្តទៅជាបន្តបន្ទាប់គឺសំដៅបើកទ្វាឲ្យការសន្ទនាបញ្ឈប់ស្ថានភាពបង្ហូឈាម
និងអំពើរហឹង្សាក្រោមគ្រប់រូបភាព។ ប៉ុន្តែគួរឲ្យសោកស្ដាយថា សន្និសីទកំពុងមាន
ការព្យាករណ៍អក្រក់ទៅៗក្នុងពេលដែលរដ្ឋាភិបាលស៊ីរីនិងកំលាំងប្រឆាំងសុទ្ធតែប្តេជ្ញាចិត្តការពារគោលជំហររបស់ខ្លួន។ ក្នុងពេលនោះ បណ្ដាមហាអំណាចនៅ
មិនទាន់រកឃើញសម្លេងរួមក្នុងការទាក់ទងអំពីស៊ីរីឡើយ។
នៅចាំថាមុននេះ១ឆ្នាំ នាខែមិថុនាឆ្នាំ២០១២ នៅទីក្រុង Geneva សន្និសីទសន្តិភាពអន្តរជាតិមួយអំពីស៊ីរីក៏បានរៀបចំឡើង។ គោលដៅពេលនោះក៏មិនខុស
ប្លែកអ្វីនឹងសន្និសីទនឹងបានប្រព្រឹត្តទៅនាពេលខាងមុខនេះឡើយ។ ប៉ុន្តែលទ្ធផល
ដែលសន្និសីទនេះទទួលបានមិនច្រើនទេ។ គាំទ្រការបង្កើតរដ្ឋាភិបាលអន្តរកាល ប៉ុន្តែគ្មានកិច្ចព្រមព្រៀងជាក់ស្ដែងណាមួយអំពីប្រការនោះដែលធ្វើឲ្យរយៈពេល១
ឆ្នាំកន្លងទៅវិបត្តិនយោបាយនៅស៊ីរីនៅទ្រឹងមួយកន្លែង។
ត្រឡប់មកនឹងសន្និសីទដែលជិតនឹងប្រព្រឹត្តទៅនោះ ទោះបីរួមគ្នាចូលរួមសន្និសីទប៉ុន្តែរវាងមហាអំណាចទាំងពីរ រុស្ស៊ីនិងអាមេរិកនៅតែនិយាយដាក់គ្នាទៅ
វិញទៅមកដ៏ដែល។ អាមេរិកបន្តរិះគន់រុស្ស៊ីផ្គត់ផ្គងកាំជ្រួចចំពោះប្រធានាធិបតីស៊ីរី
Bashar al-Assad។ ក្នុងពេលនោះរុស្ស៊ីជានិច្ចកាលសង្កត់ធ្ងន់ថាអ៊ីរ៉ង់ ជាប្រទេសជួយ
ឧបត្ថម្ភសំខាន់ឲ្យប្រធានាធិបតី Assad ត្រូវបានចូលរួមសន្និសីទលើកនេះ។ ផ្ទុយ
ទៅវិញនោះបារាំងប្តេជ្ញាចិត្តប្រឆាំងជំទាស់ការចូលរួមសន្និសីទប្រសិនបើមាន
វត្តមានរបស់ Tehran។ រួមជាមួយនោះរុស្ស៊ីនិងចិននិងប្រទេសផ្សេងៗមួយចំនួន
ប្តេជ្ញាចិត្តទប់ស្កាត់ការជ្រៀតជ្រែកយោធាពីខាងក្រៅទៅលើស៊ីរី។ រីឯលើវិស័យ
ផ្ទៃក្នុងស៊ីរីវិញ កំលាំងប្រឆាំងស៊ីរីទោះបីជាយល់ព្រមចូលរួមសន្និសីទដោយសារ
ត្រូវរងកំលាំងគាបសង្កត់ពីវ៉ាសីនតោណក្តី ប៉ុន្តែភាគីនេះអះអាងថាការផ្ដើមគំនិត
ណាមួយក៏ត្រូវនាំទៅដល់ការដែលប្រធានាធិបតី Bashar al-Assad ត្រូវលាលែងពី
ដំណែង។ ប៉ុន្តែតាំងពីមុនមក ប្រធានាធិបតី Assad ជានិច្ចកាលប្តេជ្ញាចិត្តមិន
លាលែងពីដំណែងមុនពេលការបោះឆ្នោតនិងបណ្ដាប្រទេសគ្មានសិទ្ធិជ្រៀតជ្រែក
ចូលបញ្ហានយោបាយនៃប្រទេសនេះឡើយ។ ជាងនេះទៅទៀតក្នុងកាយវិការដ៏
គ្រោះថ្នាក់មួយសហភាពអ៊ឺរុបនាថ្ងៃទី២៧ឧសភាបានអនុម័តលើសេចក្តីសំរេចចិត្តលប់ចោលបទដាក់ទណ្ឌកម្មខាងអាវុធចំពោះភាគីប្រឆាំងនៅស៊ីរី តាមរយៈនោះផ្ញើរសារយ៉ាងខ្លាំងក្លាមួយចំពោះរបបរបស់ប្រធានាធិបតី Bashar
al-Assad ថា លោក Assad នឹងគ្មានការជ្រើសរើសណាផ្សេងទៀតក្រៅពីការ
លាលែងពីដំណែងឡើយ។ ក្នុងកាលៈទេសៈដែលបណ្ដាសមាសភាពចូលរួម
ពោពេញទៅដោយការខ្វែងគំនិតដូច្នេះ នឹងគ្មានអ្វីអាចធានាបានថា សន្និសីទ
នឹងទទួលបានជោគជ័យឡើយ។
ស៊ីរីជាមួយភូមិសាស្ត្រនិងកំរិតឥទ្ធិពលជាតិកំពុងច្របុកច្របល់ពីមួយថ្ងៃ
ទៅមួយថ្ងៃនិងអាចមានតួនាទីសំខាន់ផ្លាស់ប្តូរដំបន់មជ្ឈឹមបូព៌ាទាំងស្រុងបន្ទាប់ពី
សន្និសីទអន្តរជាតិលើកនេះ។ ពេលណាទទួលបានការរួមកំលាំងរបស់បណ្ដា
ភាគីនៅស៊ីរីនិងការស្រុះចិត្តគំនិតរបស់សហគមន៍អន្តរជាតិ ពេលនោះទើបអាច
សង្ឃឹមអំពីសន្តិភាពនៅប្រទេសមជ្ឈឹមបូព៌ានេះ។ ប៉ុន្តែប្រការនេះពិបាកអាច
អនុវត្តបានក្នុងកាលៈទេសៈនាបច្ចុប្បន្ន៕