សន្និសីទអនុវត្តន៍សេចក្តីសន្និដ្ឋានរបស់មជ្ឈិម និងសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភានីតិកាលទី ១៥ ស្ដីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្នាំ ២០២២ (រូបថត៖ VGP/Nhat Bac) |
ក្នុងឆ្នាំ ២០២២ រដ្ឋាភិបាលបានកំណត់ថា ការអនុវត្តសមកាលកម្ម និងប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងកម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ ហើយខិតខំប្រឹងប្រែងសម្រេចឲ្យបានកំណើន GDP ពី ៦ ទៅ ៦៥ % ។
ច្បាមជាប់រាល់គោលដៅដែលរដ្ឋសភាបានដាក់ចេញ ដើម្បីបង្កើតជំហានលោតផ្លោះក្នុងការអនុវត្តភារកិច្ច
នៅថ្ងៃទី ៥ មករា នៅក្នុងសន្និសីទតាមអនឡាញជាមួយខេត្ត ក្រុងនានា ដើម្បីអនុវត្តន៍សេចក្តីសន្និដ្ឋានរបស់មជ្ឈិម និងសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភានីតិកាលទី ១៥ ស្ដីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្នាំ ២០២២ នោះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសំណូមពរឲ្យត្រូវចង្អូលបង្ហាញមូលហេតុ និងដំណោះស្រាយអនុវត្តន៍រាល់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឆ្នាំ ២០២២៖ “យើងត្រូវធ្វើការពិភាក្សាគ្នាយ៉ាងហ្មត់ចត់ និងឯកភាពគ្នាអំពីគោលដៅ ភារកិច្ចចាំបាច់ ដើម្បីអនុវត្តន៍ភារកិច្ចនយោបាយដ៏សំខាន់ៗ ដែលត្រូវបានបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន ជាពិសេសគឺផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងគម្រោងថវិការដ្ឋឆ្នាំ ២០២២។ ខ្ញុំស្នើឲ្យផ្ដោតការយកចិត្តទុកដាក់លើបញ្ហា ដែលមានលក្ខណៈអន្តរផ្នែក អន្តរតំបន់ បង្កើនការសម្របសម្រួលគ្នា ដើម្បីពង្រីកសក្តានុពល និងគុណសម្បត្តិ លើកកម្ពស់ប្រសិទ្ធភាពក្នុងការបែងចែក និងប្រើប្រាស់ប្រភពកម្លាំង។ ទន្ទឹមនឹងនេះ ផ្ដោតសំខាន់លើការពិភាក្សាអំពីវិធីដឹកនាំ ការចាត់ចាំងអនុវត្តន៍ ដើម្បីបង្កើតជំហានលោតផ្លោះប្រកបដោយប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចនយោបាយដ៏សំខាន់ៗក្នុងឆ្នាំ ២០២២ នេះ”។
ទាក់ទងនឹងភារកិច្ចសំខាន់ៗអំពីសេដ្ឋកិច្ចនោះ រដ្ឋាភិបាលបានកំណត់ការទាញយករាល់ឱកាស ដើម្បីជំរុញខ្លាំងដំណើរការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅទូទាំងប្រទេសនោះ ផ្នែកនីមួយៗ វិស័យនីមួយៗ និងខេត្ត ក្រុងនានា ហើយរក្សាកម្លាំងចលករកំណើនក្នុងរយៈពេលវែង ព្រមទាំងទាញយកកម្លាំងចលករកំណើនថ្មីប្របដោយចីរភាព។ ជាក់ស្ដែង ផ្ដោតសំខាន់លើការអនុវត្តភារកិច្ចសំខាន់ៗចំនួន ៣ គឺ ការស្ដារឡើងវិញ ការជំរុញផលិតកម្មធ្វើអាជីវកម្ម; ពន្លឿនការបើកថវិកាចំណាយចំពោះទុនវិនិយោគសាធារណៈ និងកៀរគរប្រភពកម្លាំងសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។ ទន្ទឹមនឹងនេះ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងខ្ជាប់ខ្ជួន គ្រប់គ្រងអតិផរណា លើកកម្ពស់លក្ខណៈម្ចាស់ការ ភាពធន់ និងការសម្របខ្លួននៃខឿនសេដ្ឋកិច្ច។ ក្រុមដំណោះស្រាយបន្តគឺការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសមកាលកម្ម និងទំនើបយ៉ាងឆាប់រហ័ស ពន្លឿនការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
រីកសាយភាយស្មារតីម្ចាស់ការ ធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ទៅកាន់ខេត្ត ក្រុងនានា
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh (រូបថត៖ VGP/Nhat Bac) |
រដ្ឋាភិបាលបានកំណត់ប្រធានបទ ប្រតិបត្តិការសម្រាប់ឆ្នាំ ២០២២ គឺ" សាមគ្គីភាព វិន័យ ម្ចាស់ការ សម្របខ្លួនប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងស្ដារការអភិវឌ្ឍឡើងវិញ"។ ដោយឈរលើមូលដ្ឋានទាំងនោះ រដ្ឋាភិបាលបានកំណត់បទដ្ឋានជាក់ស្ដែងចំនួន ៨២ សម្រាប់ផ្នែក និងវិស័យនានា ព្រមទាំងបទដ្ឋានចំនួន ១៥ របស់រដ្ឋសភាដែលបានប្រគល់ជូន។ ទន្ទឹមនឹងនេះ អនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន ពីថ្នាក់មជ្ឈឹម ដល់ថ្នាក់មូលដ្ឋាននូវបទប្បញ្ញត្តិស្ដីពីការសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន និងគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។ សំខាន់ជាងនេះទៅទៀត គឺថ្នាក់ដឹកនាំរដ្ឋាភិបាលបានរីកសាយភាយនូវស្មារតីម្ចាស់ការ និងការធ្វើសកម្មភាពរបស់ស្ថាប័ននានានៃរដ្ឋាភិបាលរដ្ឋសភា ឲ្យក្លាយទៅជាសកម្មភាពយ៉ាងប្ដូរផ្ដាច់របស់ខេត្តក្រុងទាំង៦៣។
ការដែលរដ្ឋាភិបាលបានធ្វើសកម្មភាពយ៉ាងមមាញឹក ប្ដូរផ្ដាច់ចាប់តាំងពីរដើមឆ្នាំ ២០២២ ដើម្បីអនុវត្តន៍រាល់គោលដៅ ដែលរដ្ឋសភាបានដាក់ចេញបានសរឲ្យឃើញពីការប្ដេជ្ញាចិត្តនាំប្រទេសជាតិអភិវឌ្ឍន៍ក្នុងបរិបទសម្របខ្លួនប្រកបដោយភាពបត់បែន សុវត្ថិភាពជាមួយជំងឺរាតត្បាតកូវីដ ១៩៕