ឆ្នាំ២០២០បានកត់សម្គាល់នូវការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លានៃផ្នែកនាំចេញ-នាំចូល ដោយសម្រេចបានទំហំទឹកប្រាក់ជិត៥៤៤ពាន់លានដុល្លា អាមេរិក កើន៥,១%បើធៀបនឹងឆ្នាំទៅមិញ។ (រូបថត៖ VGP) |
យថាទស្សន៍នៃសេដ្ឋកិច្ចវៀតណាម
ឆ្នាំ២០២០បានកត់សម្គាល់នូវការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លានៃផ្នែកនាំចេញ-នាំចូល ដោយសម្រេចបានទំហំទឹកប្រាក់ជិត៥៤៤ពាន់លានដុល្លា អាមេរិក កើន៥,១%បើធៀបនឹងឆ្នាំទៅមិញ។ ធ្វើការបូកសរុបស្ថានភាព សេដ្ឋកិច្ចក្នុងឆ្នាំ២០២០ លោក Nguyen Viet Phong ប្រធាននាយកដ្ឋានស្ថិតិ ពាណិជ្ជកម្មនិងសេវាកម្ម ចំណុះអគ្គនាយកដ្ឋានស្ថិតិ បានអះអាងថា៖ “នេះជាឆ្នាំទី៥ជាប់ៗគ្នាហើយដែលវៀតណាមសម្រេចបានអតិរេក ពាណិជ្ជកម្ម ហើយនេះជាចំណុចភ្លឺដែលបានរួមវិភាគទានយ៉ាងសកម្មទៅ ក្នុងផ្ទាំងគំនូរសេដ្ឋកិច្ចវៀតណាមឆ្នាំ២០២០ ព្រមទាំងជាកម្លាំងចលករសម្រាប់ វៀតណាមក្នុងឆ្នាំ២០២១ ឆ្នាំ២០២២ និងដំណាក់កាលក្រោយៗទៀត”។
រាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមនិងភាពជោគជ័យក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ត្រូវបានសារព័ត៌មានអន្តរជាតិកោត សរសើរយ៉ាងខ្លាំង។ ទស្សនាវដ្ដី Nikkei របស់ជប៉ុន ក្នុងប៉ុន្មានថ្ងៃចុងឆ្នាំ ២០២០ បានវាយតម្លៃជាវិជ្ជមានចំពោះសេដ្ឋកិច្ចវៀតណាម ដោយអះអាង ថាវៀតណាមជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចអាស៊ី អាគ្នេយ៍ចំនួន៣ដែលអាចសម្រេចបានកំណើនក្នុងឆ្នាំ២០២១ ដោយស្មើនឹងពេលវេលាមុនការផ្ទុះជម្ងឺ Covid-19។
កាសែត New York Times របស់អាមេរិក ក៏បានចុះផ្សាយអត្ថបទ សរសេរមួយក្រោមចំណងជើងថា “តើវៀតណាមគឺជា “អព្ភូតហេតុអាស៊ី” បន្ទាប់ទៀតដែរឬទេ?”។ អត្ថបទនេះបានសង្កត់ធ្ងន់ ថា ដោយមានវិធានការបង្ការ ប្រយុទ្ធ ប្រឆាំងនឹងជម្ងឺ Covid-19 យ៉ាងត្រឹមត្រូវនិងប្រកបដោយប្រសិទ្ធភាព វៀត ណាមមិនត្រឹមតែរក្សាបាននូវសន្ទុះកំណើនក្នុងឆ្នាំ២០២០ប៉ុណ្ណោះទេ ថែម ទាំងបង្កើតឡើងជំហានលោតផ្លោះដើម្បីក្លាយទៅជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចជួរមុខនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះទៀតផង។
ក្នុងរបាយការណ៍វាយតម្លៃចំពោះកំណើនសេដ្ឋកិច្ចវៀតណាម ដែល បានប្រកាសក្នុងសប្ដាហ៍ចុងក្រោយនៃឆ្នាំ២០២០ ទាំងធនាគារពិភពលោក ធនាគារអភិវឌ្ឍអាស៊ីនិងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សុទ្ធតែព្យាករណ៍ ថា កំណើន GDP របស់វៀតណាមក្នុងឆ្នាំ២០២១អាចសម្រេចបានចន្លោះ ពី៦,៥ដល់៦,៨% ដោយមិនអើពើដល់ការវិវឌ្ឍន៍ដែលពិបាកទាយទុកជាមុន នៃស្ថានភាពជម្ងឺរាតត្បាតនិងសេដ្ឋកិច្ចសកល។ អង្គការហិរញ្ញវត្ថុជាច្រើនក៏ ជឿជាក់ថា ក្នុងឆ្នាំ២០២១ សេដ្ឋកិច្ចវៀត ណាមនឹងអភិវឌ្ឍយ៉ាងខ្លាំងក្លាជាក់ ជាពុំខានហើយអាចក្លាយទៅជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោម ខឿនសេដ្ឋកិច្ចអភិវឌ្ឍខ្លាំងជាងគេលើពិភពលោក។
សូម្បីតែមានសុទិដ្ឋិនិយមជាងទៀត ធនាគារ OUB របស់សឹង្ហបុរី និង ធនាគារ HSBC របស់ ហុងកុង (ចិន)បានវាយតម្លៃថាកំណើនសេដ្ឋកិច្ចវៀត ណាមអាចសម្រេចបាន ៧,១% និង ៨,១% ក្នុងឆ្នាំ២០២១។ S&P Global បានព្យាករណ៍ថា ទំហំសេដ្ឋកិច្ចវៀតណាមក្នុងឆ្នា២០២១នឹងកើនឡើង ១០,៩% ពោលគឺខ្ពស់ជាងមិនថាប្រទេសផ្សេងណាមួយនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ចំណែក ឯ មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចនិងអាជីវកម្ម (CEBR) របស់អង់គ្លេស បានព្យាករណ៍ថា ក្នុងរយៈពេល១០ឆ្នាំខាងមុខ កំណើនសេដ្ឋកិច្ចវៀតណាមនឹងសម្រេចបានជាមធ្យម ៦,៦% ហើយដល់ឆ្នាំ ២០៣៥ នឹងជាប់ចំណាត់ថ្នាក់ទី១៩លើពិភពលោក។
ជោគជ័យធំបំផុតរបស់វៀតណាមនោះគឺការគ្រប់គ្រងជម្ងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។ (រូបថត៖ ក្រសួងសុខាភិបាល) |
វៀតណាម-ដៃគូពោរពេញទៅដោយសក្ដានុពល
សេដ្ឋកិច្ចមានស្ថិរភាពនិងកំណើនជាបន្តបន្ទាប់ ខណៈដែលការធ្វើ សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគីនិងពហុភាគី។ ប្រការនេះបានជួយវៀតណាមក្លាយទៅដៃគូកាន់តែសំខាន់របស់ប្រទេសជាច្រើន។ លោក Ben Bland នាយកគម្រោងស្រាវជ្រាវអាស៊ីអាគ្នេយ៍ ចំណុះ វិទ្យាស្ថានស្រាវជ្រាវ Lowy ប្រទេសអូស្ត្រាលី បានចាត់ទុកថា៖ “វៀតណាមជាដៃគូដ៏សំខាន់មួយ ដោយសារសេដ្ឋកិច្ចរបស់បណ្ដាមិត្ត កំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទន្ទឹមនេះ វៀតណាមក៏ជាប្រទេសមានការ គិតគូរយុទ្ធសាស្ត្រនៅចំពោះមុខបញ្ហានានាផងដែរ។ ហេតុដូច្នេះ ខ្ញុំចាត់ទុក ថា អូស្ត្រាលីនិងវៀតណាមមានសក្ដានុពលជាច្រើនដើម្បីជំរុញទំនាក់ទំនង ទ្វេភាគី។ ចំពោះអូស្ត្រាលី វៀតណាមជាប្រទេសដ៏សែនសំខាន់ និងជាដៃគូ ដែលមានតួនាទីយុទ្ធសាស្ត្រក្នុងតំបន់”។
ជោគជ័យធំបំផុតរបស់វៀតណាមនោះគឺការគ្រប់គ្រងជម្ងឺរាតត្បាត ប្រកបដោយប្រសិទ្ធភាព ដែលត្រូវបានពិភពលោកទាំងមូលទទួលស្គាល់។ ក្រៅពីនោះ វៀតណាមក៏ឈានមុខគេក្នុងការអនុវត្តការសន្យាអន្តរជាតិនានា ព្រមទាំងវិនិយោគយ៉ាងខ្លាំងក្លាទៅក្នុងការផ្លាស់ប្ដូរឌីជីថលទៀតផង។ កត្តា ទាំងនេះនឹងបង្កើតឡើងកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់វៀតណាមក្នុង ដំណាក់កាលខាងមុខជាក់ជាពុំខានឡើយ៕