(VOVworld)-សេចក្តីព្រាងរបាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឃឹម បក្សក្មុយនិស្តវៀតណាមនីតិកាលទី១១ដាក់ជូនមហាសន្និបាតតំណាងទូទាំងប្រ
ទេស លើកទី១២របស់បក្សកុម្មុយនិស្តវៀតណាម បានផ្សព្វផ្សាយយ៉ាងទូលំទូ
លាយ ដើម្បី យកមតិរបស់ប្រជាជនគ្រប់ស្រទាប់។ សាស្ត្រាចារ្យរង បណ្ឌិត
Nguyen Trong Phuc ជាអតីតប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្របក្ស នៃសភាបណ្ឌិត
នយោបាយជាតិ ហូជីមិញ បានវិភាគអំពីចំណុចថ្មីជាច្រើន ក្នុងសេចក្តីព្រាង
ឯកសារមហាសន្និបាតលើកទី១២នេះ។
|
សាស្ត្រាចារ្យរងបណ្ឌិត Nguyen Trong Phuc |
តាមលោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Trong Phuc បានមានប្រសាសន៍
ថា ចំណុចថ្មីគឺស្ថិតនៅប្រធានបទនានានិងក្នុងខ្លឹមសារស្នូលនៃសេចក្តីព្រាង
របាយការណ៍នយោបាយ។ តាមនោះ ប្រធានបទសេចក្តីព្រាងរបាយការណ៍បាន
ចាប់ផ្តើមដោយកន្សោមពាក្យ “បង្កើនការ កសាងបក្សស្អាតស្អំ រឹងមាំ” គឺសង្កត់
ធ្ងន់ទៅលើតួនាទីសំខាន់នៃការងារកសាងបក្ស។ការកសាងបក្សល្អប្រកបដោយ
ប្រសិទ្ធិភាព មានន័យថា ដំណើរការផ្លាស់ប្តូរថ្មីទាំង ស្រុងនឹងនាំមកនូវគុណភាព
និងប្រសិទ្ធិភាពល្អ។
សង្កត់ធ្ងន់ទៅលើសំណូមពរផ្លាស់ប្តូថ្មីរដោយព្រមៗគ្នានិងលើគ្រប់
ជ្រុងជ្រោយ
សេចក្តីព្រាងរបាយការណ៍នយោបាយលើកនេះ បានសង្កត់ធ្ងន់ទៅលើ
ការជម្រុញ គ្រប់ជ្រុងជ្រោយនិងព្រមៗគ្នាកិច្ចការផ្លាស់ប្តូរថ្មី។ ហើយការផ្លាស់
ប្តូរថ្មីបានអនុវត្តន៍ពី កម្រិតយុទ្ធសាស្ត្រដល់មូលដ្ឋានដើម្បីបង្កើតឡើងកម្លាំង
ពលំ។ តាមលោក Nguyen Trong Phuc ថា មុននឹងមហាសន្និបាតតំណាង
ទូទាំងប្រទេសបក្សកុម្មុយនិស្តវៀត ណាមលើកទី១១ បក្សកុម្មុយនិស្តបាន
កំណត់ថា ដល់ឆ្នាំ២០២០នាំវៀតណាមក្លាយទៅ ជាប្រទេសឧស្សាហកម្ម
តាមទិសទំនើប ប៉ុន្តែតាមការពិតជាក់ស្តែង គោលដៅនេះត្រូវ ការកែប្រែ
ឡើងវិញ។ដូច្នេះ ក្នុងសេចក្តីព្រាងរបាយការណ៍នយោបាយលើកនេះ បក្ស កុម្មុយនិស្តវៀតណាមបានចែងច្បាស់ថា ដល់ឆ្នាំ២០២០ នឹងបង្កើតមូលដ្ឋាន ដើម្បីជាប់នាំប្រទេសវៀតណាមជាសារវ័ន្ត ក្លាយទៅជាប្រទេសឧស្សាហកម្ម
តាមទិសទំនើប។ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Trong Phuc មានការយកចិត្ត
ទុកដាក់ជាពិសេសទៅដល់ ខ្លឹមសារអភិវឌ្ឍន៍សេដ្ឋកិច្ច៖
“តាមការវាយតម្លៃសរុបអំពីរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី យើងបានសង្កេត
ឃើញ ថា ហានីភ័យនៃការយឺតយ៉ាវអំពីសេដ្ឋកិច្ច បើប្រៀបនឹងបណ្តាប្រទេសក្នុង
តំបន់និងលើ ពិភព លោកនៅតែមានបន្តទៀត។ ដោយហេតុនេះ ប្រទេសមាន
ការអភិវឌ្ឍន៍លឿន គឺពឹងផ្អែកទៅលើសេដ្ឋកិច្ច។ ក្នុងអាណាតិនេះ ខ្ញុំយកចិត្តទុក
ដាក់ដល់ចំណុចលោតផ្លោះនៃ ខឿនសេដ្ឋកិច្ច។ ចង់សម្រេចបាន យើងត្រូវផ្សា
ភ្ជាប់ចំណុចចំនួន៣ដែលបានដាក់ចេញ ក្នុងមហាសន្និបាតលើកទី១១ គឺកែ
លំអយន្តការសេដ្ឋកិច្ចទីផ្សាតាមទិសដៅសង្គនិយម បណ្តុះបណ្តាលប្រភពធន
ធានមនុស្ស និងបង្កើតហេដ្ឋរចនាសម្ព័ន្អសេដ្ឋកិច្ចទំនើប។
សាមគ្គីភាពក្នុងជួបក្សគឺជាស្នូលបំផុត
សាមគ្គីភាពក្នុងជួបក្សគឺជាស្នូលបំផុតក្នុងការកសាងបក្សកុម្មុយនិស្តស្អាត
ស្អំ រឹងមាំ ជាខ្លឹមសារសំខាន់ដែលបានលើកឡើងក្នុងការផ្តើមនៃសេចក្តីព្រាង
របាយការណ៍ នយោបាយ។ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Trong Phuc បាន
លើកច្បាស់ថា៖
“ខ្ញុំចាត់ទុកថា សាមគ្គីភាពក្នុងបក្សជាកត្តាសំខាន់ស្នូលក្នុងសាមគ្គីភាព
សង្គមទាំងមូលនិងសាមគ្គីភាពអន្តរជាតិ។ ទស្សនៈសាមគ្គីភាពក្នុងបក្ស លោក
ប្រធានហូជីមិញបានលើកឡើងពីយូរយារមកហើយ។ ក្នុងមតកសាសន៍ លោក
បានសង្កត់ធ្ងន់អនុវត្តប្រជាធិបតេយ្យក្នុងបក្សដើម្បីរក្សាសាមគ្គីភាព។ ហេតុនេះ
ហើយលើកនេះនៅក្នុងផ្នែកទី១១គឺពង្រីកប្រជាធិបតេយ្យសង្គមនិយមផ្សាភ្ជាប់
នឹងសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជនទើបពង្រីកបានកំលាំងពលំរួមរបស់ប្រព័ន្ធ
នយោបាយទាំងមូលនិងយកចិត្តទុកដាក់ដល់សាមគ្គីភាពអន្តរជាតិ។ តាមខ្ញុំថា បញ្ហាគន្លឹះបំផុតគឺត្រូវយកចិត្តទុកដាក់រុញច្រានការចុះខ្សោយសតិអារម្មណ៍
នយោបាយនិងសិលធម៍របៀបរស់នៅដែលយើងកំពុងអនុវត្តសេចក្តិសំរេច
ចិត្តមជ្ឈឹមលើកទី៤។”
តាមសាស្ត្រាចារ្សរងបណ្ឌិត Nguyen Trong Phuc ថា ការយកយោបល់របស់ប្រជាជនរួមចំណែកកសាងកែលំអរសេចក្តីព្រាងរបាយការណ៍នយោ
បាយនៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២ជាការងារចាំបាច់និង
ក៏ជាចំណុចសប្បាយរីករាយដោយពង្រីកប្រជាធិបតេយ្យនៅវៀតណាម។
តាមរយៈវគ្គជីវភាពនយោបាយលើកនេះ ប្រជាជនបានចូលរួមទៅក្នុងកិច្ច
ការរបស់បក្សរបស់ប្រទេសជាតិ។ បក្សកុម្មុយនីស្តវៀតណាមបានផ្ទៀង
ស្ដាប់យោបល់របស់ប្រជាជនជឿជាក់លើប្រជាជន ស្រាវជ្រាវបូកសរុប
និងប្រមូលផ្តុំយោបល់របស់ប្រជាជន។សាស្ត្រាចារ្សរងបណ្ឌិត Nguyen
Trong Phuc បានចាត់ទុកថា វគ្គជីវភាពនយោបាយលើកនេះគឺចាំបាច់និង
ត្រូវបានរៀបចំម៉ត់ចត់ដើម្បីណែនាំប្រជាជនយកចិត្តទុកដាក់លើកិច្ចការ
នយោបាយរបស់បក្ស៕