ឃោសនាបោះឆ្នោត៖ពាក្យសន្យានិងការទទួលខុសត្រូវរបស់អ្នកបោះឆ្នោតនានា

HONG VAN Theo VOV -
Chia sẻ

(VOV)_បន្ទាប់ពីពេលបញ្ចប់វង់ពិគ្រោះយោបល់ចំនួន 
៣ នាបច្ចុប្បន្ន បណ្ដា​តំបន់នៅវៀតណាមបានចាប់ 
ផ្តើមរៀបចំសន្និសីទ ជួបប្រាស្រ័យជាមួយអ្នកបោះ 
ឆ្នោត ដើម្បីបេក្ខជនសមាជិកសភាចំនួន៨៧០រូប  
ឃោសនាបោះឆ្នោត។ នេះគឺជា​សកម្មភាពសំខាន់ ដើម្បីបណ្ដាបេក្ខជនអធិប្បាយជាមួយអ្នកបោះឆ្នោត  

(VOV)_បន្ទាប់ពីពេលបញ្ចប់វង់ពិគ្រោះយោបល់ចំនួន៣ នាបច្ចុប្បន្ន បណ្ដា​តំ
បន់នៅវៀតណាមបានចាប់ផ្តើមរៀបចំសន្និសីទ ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត
 ដើម្បីបេក្ខជនសមាជិកសភាចំនួន៨៧០រូប ឃោសនាបោះឆ្នោត។ នេះគឺជា​សកម្ម
ភាពសំខាន់ ដើម្បីបណ្ដាបេក្ខជនអធិប្បាយជាមួយអ្នកបោះឆ្នោត អំពីគំរោងកម្ម
វិធីធ្វើសកម្មភាពរបស់ខ្លួន ប្រសិនបើជាប់ឆ្នោត ហើយក៏ជាឱកាសដើម្បីអ្នកបោះ
ឆ្នោតមានបន្ថែមព័ត៍មានអំពីបេក្ខជន និងសម្រេចចិត្តបោះឆ្នោតអោយអ្នកណា

ឃោសនាបោះឆ្នោត៖ពាក្យសន្យានិងការទទួលខុសត្រូវរបស់អ្នកបោះឆ្នោតនានា - ảnh 1
ឃោសនាបោះឆ្នោត៖ពាក្យសន្យានិងការទទួលខុសត្រូវរបស់អ្នកបោះឆ្នោតនានា

តាមការកំណត់របស់ច្បាប់បោះឆ្នោតសមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រ
ជាជន គឺការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅប្រកបដោយប្រជាធិបតេយ្យ តម្លាភាព សមភាព តាមច្បាប់ ធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម។ ​

          កម្មវិធីធ្វើសកម្មភាពក្តាប់ជាប់ស្ថានភាពជាក់ស្ដែង

        តាមរយៈបណ្ដាជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត បានសរអោយឃើញថា៖ 
បណ្ដាកម្មវិធីធ្វើសកម្មភាពរបស់បេក្ខជនសុទ្ធតែក្តាប់ជាប់ស្ថានភាពជាក់ស្ដែងនៃ
ជីវភាពរស់នៅ ស្ដីអំពីបញ្ហាជាច្រើនដែលបានសាធារណមតិយកចិត្តទុកដាក់យ៉ាង
ខ្លាំង។ ដូចជា នៅក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហាណូយ អគ្គលេ
ខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ទៅលើភារកិច្ចស្នូលចំនួន​៣ ក្នុង
កម្មវិធីធ្វើសកម្មភាពរបស់ខ្លួន នោះគឺការប្រមូលផ្តុំកសាងបក្ស ប្រព័ន្ធនយោបាយ 
ប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ កសាងក្បាលម៉ាស៊ីនស្អាតស្អម រឹងមាំ។ ​ការរក្សារឹង
មាំការពារប្រទេស សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ត្រូវបានចាត់​ទុកជាភារកិច្ចស្នូល 
ជាប្រចាំនិងសំខាន់ រក្សាអោយបានឯករាជ្យ អធិបតេយ្យភាពជាតិ ដែលក្នុងនោះ
មានអធិបតេយ្យភាពអំពីកោះនិងសមុទ្រ រក្សាបរិយាកាស​សន្តិភាព ស្ថិរភាព ដើម្បី
អភិវឌ្ឍន៍ប្រទេសជាតិ។ ដើម្បីសម្រេចការងារទាំងនេះ ​អគ្គលេខាបក្ស លោក 
Nguyen Phu Trong បានចាត់ទុកថា៖ ត្រូវផ្សាភ្ជាប់​ជាមួយ​ប្រជាជន ផ្ទៀងស្តាប់ប្រ
ជាជន រក្សាទំនាក់ទំនងល្អជាមួយប្រជាជន។ ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាននាំចេញ​ដំណោះស្រាយនានា ដើម្បី
រួមជាមួយ បក្ស រដ្ឋសភា និងប្រជាជនអនុវត្ត នោះគឺនាំវៀតណាមក្លាយទៅជាប្រ
ទេសឧស្សាហកម្មជាសារវ័ន្តតាមទិសទំនើប។ 


ឃោសនាបោះឆ្នោត៖ពាក្យសន្យានិងការទទួលខុសត្រូវរបស់អ្នកបោះឆ្នោតនានា - ảnh 2
ឃោសនាបោះឆ្នោត៖ពាក្យសន្យានិងការទទួលខុសត្រូវរបស់អ្នកបោះឆ្នោតនានា

          សំលឹងរួម ក្នុងកម្មវិធីធ្វើសកម្មភាព បណ្ដាបេក្ខជនសុទ្ធតែបានអះអាងថា​នឹង
សកម្មរួមវិភាគទានអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីស្តិសមជាមួយ​ទំនុកទុកចិត្ត 
ជំនឿជាក់របស់អ្នកបោះឆ្នោត។ វាយតំលៃអំពីកម្មវិធីធ្វើសកម្មភាព​របស់អ្នកបោះឆ្នោត 
លោកBui Van Xuyen សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ​ច្បាប់ របស់រដ្ឋសភា បាន
ចាត់ទុកថា៖

          “ ប្រការសំខាន់ ក្នុងកម្មវិធីធ្វើសកម្មភាពរបស់បេក្ខជនសមាជិកសភា គឺ​បញ្ជូន
សម្លេងរបស់អ្នកបោះឆ្នោតទៅកាន់វេទិការដ្ឋសភា និងស្ថាប័នមជ្ឈឹម តំបន់ ដើម្បី
បង្ហាញនូវគំនិត គោលបំណងរបស់ប្រជាជន។ ដោះស្រាយបានគោលបំ​ណងរបស់ប្រ
ជាជន ទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម រក្សាស្ថិរភាពប្រទេសជាតិ។ គោលបំណង
ទាំងនេះគឺគោលបំណងត្រឹមត្រូវរបស់ប្រជាជន។ ខ្ញុំចាត់ទុកថា៖ កម្មវិធីធ្វើសកម្ម
ភាពក្នុងរយៈពេល៥ឆ្នាំនឹងបង្ហាញអំពីខ្លឹមសារទាំងនេះ។​”

          អ្នកបោះឆ្នោតជឿទុកចិត្ត

        តាមរយៈបណ្ដាជំនួបប្រាស្រ័យរវាងបេក្ខជនជាមួយអ្នកបោះឆ្នោតនេះ ​អ្នកបោះ
ឆ្នោតបានបង្ហាញនូវទំនុកទុកចិត្ត ចំពោះបេក្ខជននឹងអនុវត្ត​កម្មវិធីធ្វើសកម្មភាព
 ពង្រីកបញ្ញា ផ្លាស់ប្តូរថ្មីសកម្មភាព លើកកំពស់ប្រសិទ្ធិភាពសកម្មភាពរបស់រដ្ឋសភា 
ឃ្លាំមើល និងដោះស្រាយបានបញ្ហាធំៗរបស់ប្រទេស​ជាតិ។អ្នកបោះឆ្នោត Sung Seo Ho
នៅស្រុក Si ma Cai ខេត្ត Lao Cai បានអោយដឹងថា៖

          “ យើងខ្ញុំវាយតំលៃខ្ពស់ចំពោះបណ្ដាកម្មវិធីធ្វើសកម្មភាពរបស់បេក្ខជន​សមាជិក
សភា។​ចំពោះបេក្ខជន ដែលបានអ្នកបោះឆ្នោតជឿជាក់ និងបោះឆ្នោត​ជាសមាជិកស
ភា នីតិកាលទី១៤ យើងខ្ញុំមានគោលបំណងថា៖ បណ្ដាសមាជិកសភា យកចិត្តទុកដាក់ 
ចំពោះគោលនយោបាយចំពោះជនរួមជាតិជាជនជាតិ​ភាគតិច នៅស្រុក Si Ma Cai
និយាយដោយឡែក និងនៅទូទាំងប្រទេស​​​និយាយរួម។”

          បណ្ដាសន្និសីទ ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ត្រូវបានអនុវត្តពីថ្ងៃទី​២៧
មេសាឆ្នាំ ២០១៦ ជាថ្ងៃប្រកាសបញ្ជីរាយនាមបេក្ខជនជាផ្លូវការហើយនិងត្រូវបញ្ចប់​
មុនពេលបោះឆ្នោត ២៤ម៉ោង។

          ពាក្យសន្យា របស់សមាជិកសភា ជាក្រុមជននិងបណ្ដាមនុស្សដែលបានប្រជា
ជន​ជឿជាក់ បោះឆ្នោតចូលក្នុងស្ថាប័នរដ្ឋអំណាចខ្ពស់បំផុតនេះ ជាកិត្តិយស និងជា
មោទនភាព។ ដូច្នេះ រួមជាមួយពាក្យសន្យា ក្នុងការឃោសនាបោះឆ្នោត ការបញ្ចុះ​បញ្ចូល
ក្នុងសកម្មភាពជាក់ស្ដែងរបស់បេក្ខជនជាប្រការសំខាន់ រួមចំណែកពង្រឹងទំនុកទុក
ចិត្តរបស់អ្នកបោះឆ្នោតចំពោះស្ថាប័ននីតិបញ្ញត្តិ៕  

ប្រតិកម្មទៅវិញ