(VOVworld)-ឧបស័គ្គធំបំផុតចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានចុះ ហត្ថ
លេខារវាងអ៊ីរ៉ង់ជាមួយក្រុម P5+1 ត្រូវបានលុបចោលនោះ ខណៈដែលនាពេលថ្មី
ៗនេះ ប្រធានាធិបតីអាមេរិក លោក Barack Obama ទទួលបានការ គាំទ្រពីបណ្តា
សមាជិកសភាគណៈបក្សសាធារណរដ្ឋប្រឆាំទៅវិញបានសរឲ្យឃើញថា នេះជា
ជ័យជម្នះរបស់លោក Obama បានគូសសញ្ញាក្នុងអាណត្តិទី២របស់ខ្លួនជាជំហាន
ដំបូង ដាក់គ្រឹះស្ថានសម្រាប់អ្នកស្នងតំណែងនៅសេតវិមានដោយគោលនយោ បាយយូរអង្វែងជាច្រើន។
|
ប្រធានាធិបតីអាមេរិកលោក Barack Obama |
នៅសល់តែ១៦ខែទៀត ប្រធានាធិបតីអាមេរិកលោក Barack Obama នឹងចាក
ចេញពីសេតវិមាន បញ្ចប់បេសកកម្មដឹកនាំរដ្ឋាភិបាលរយៈពេល៨ឆ្នាំ ដែលពោរ
ពេញទៅដោយការលំបាក សាកល្បង។ ទោះបីជាមានពេលខ្លះមាន អារម្មណ៍
ថាមិនអាចឆ្លងផុតក៏ដោយ ប៉ុន្តែខណៈនោះ ប្រមុខសេតវិមាននៅតែ ស្វិតស្វាញ
នូវទស្សនរបស់ខ្លួន ដោយការបត់បែនគោលនយោបាយក្នុងស្រុកនិងកិច្ចការ
បរទេសទៅតាមកាលៈទេសៈ។ បន្ទាប់ពីបំពេញការងាររយៈពេលជិត ពីរអាណត្តិ ការគូសសញ្ញានូវជោគជ័យដែលប្រធានាធិបតីលើកទី៤៥របស់ អាមេរិកនេះបាន
បន្សល់ទុកមកគឺ ស្ថិរភាពខឿនសេដ្ឋកិច្ច ព្រមទាំងរក្សារឹងមាំ នូវភាពជាអ្នកដឹកនាំ
របស់ប្រទេសមហាអំណាចនាំមុខពិភពលោកនេះ។
សញ្ញាគួរឲ្យកត់សម្គាល់ក្នុងអាណត្តិទី២
តាំងពីដើមអាណត្តិទី២មក លោក Obama បានដាក់ចេញផែនការ ជម្រុញ
និងស្ថិរភាពខឿនសេដ្ឋកិច្ច និងកែទម្រង់សង្គម ដោយផ្តោតសំខាន់ ទៅ លើការ
ដោះស្រាយរាល់បញ្ហាក្នុងប្រទេសនិងកាត់បន្ថយចំណាយយោធា។ សមិទ្ធិធំ
បំផុតក្នុងអាណត្តិទី២របស់លោក Obama គឺនាំខឿនសេដ្ឋកិច្ចវិលត្រ ឡប់មក
ជាមួយការអភិវឌ្ឍន៍ធម្មតាវិញ។ តាមស្ថិតិថ្មីបំផុត កំណើនសេដ្ឋកិច្ច របស់អា
មេរិកទទួលបាន ៣,៧%ក្នុងត្រីមាសទី២ និងអាត្រអ្នកបាត់អាជីពចុះត្រឹម ៥,១%ខណៈដែលអតិផរណមានការថយចុះគួរឲ្យកត់សម្គាល់។ កំណែទម្រង់ មួយត្រូវនិយាយដល់គឺក្រមច្បាប់ថែទាំសុខភាព (ឬហៅថា Obamacare)។ ក្រម
ច្បាប់នេះ ត្រូវបានចាត់ទុកជាការកែទម្រង់ធំបំផុតក្នុងប្រព័ន្ធថែទាំសុខ ភាព
របស់អាមេរិក កិតតាំងពីរឆ្នាំ១៩៦៥មក នាំមកឱកាសឲ្យប្រជាពលរដ្ឋ អាមេ
រិកមានចំណូលទាបក្នុងសង្គមអាចទាក់ទងផ្ទាល់ជាមួយសេវាសុខាភិបាល។
|
ច្បាប់ Obamacare ទទួលបានការគាំទ្រពីប្រជាពលរដ្ឋមានចំណូលទាបនៅអាមេរិក |
ក្នុងគោលនយោបាយកិច្ចការបរទេស ក្នុងអាណត្តិទី២នេះ លោក Obama
បានរក្សាទស្សនថា អាមេរិកត្រូវបង្វែរទិសចូលក្នុងប្រទេសវិញចំនួស ឲ្យការ
ចំណាយកម្លាំងកាយចិត្តសម្រាប់ដោះស្រាយបញ្ហារបស់ពិភពលោក។ ដោយ
ហេតុនេះ ការបញ្ចប់សង្គ្រាមរបស់អាមរិកនៅអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន ស្ថិត
ក្នុងអាទិភាពចំបងរបស់លោក Obama។ ព្យាយាមនឹងទស្សនគោលមាគ៌ាការ
ស្វិតស្វាញ លោក Obama ទទួលបានជោគជ័យជាថ្មីម្តងទៀត ក្នុងការ សម្រេច
បានកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្រជាមួយអ៊ីរ៉ង់ បើកចេញដំណាក់កាល
សហប្រតិបត្តិការថ្មីសម្រាប់ប្រទេសមជ្ឈឹមបូព៌ានេះ។
ព្រឹត្តិការណ៍ “ប្រក្រតីភាពទំនាក់ទំនងជាមួយគុយបា”ក៏ត្រូវបានចាត់ទុក ជាជោគជ័យផ្ទួនៗគ្នារបស់លោក Obama អំពីគោលមាគ៌ាកិច្ចការបរទេស បង្កើនទំនុកទុកចិត្តរបស់លោកក្នុងឋានៈជាប្រធានាធិបតីអាណត្តិទី២។ ការ ប្រក្រតីភាពទំនាក់ទំនងជាមួយគុយបា និងការដែលប្រទេសទាំងពីរបើក ស្ថានទូតឡើងវិញនៅប្រទេសនីមួយៗនេះ ត្រូវបានចាត់ទុកជា កេរិ៍តំណែល
របស់លោក Obama មុននឹងចាកចេញពីសេតវិមាន។
កំណត់សម្គាល់មុននឹងចាកចេញពីសេតវិមាន
ទន្ទឹមជាមួយគ្នានោះ ប្រធានាធិបតី Barack Obama ក៏បានគូសសញ្ញា នូវរាល់សមិទ្ធិកិច្ចការបរទេសសំខាន់ៗជាច្រើនដូចជា សម្រេចបានសិទ្ធិចរចា
លឿននៅរដ្ឋសភា ដើម្បីឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូ
សេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក និងខំប្រឹងប្រែងប្រឆាំងនឹងកម្លាំងរដ្ឋអ៊ីស្លាមស្វ័យ
ប្រកាស IS ឬ ពង្រឹងទំនាក់ទំនងសម្ព័ន្ធភាពរបស់អាមេរិក កែលំអរទំនាក់ ទំនងជាមួយពិភពអ៊ីស្លាមជាដើម។
រហូតមកដល់ពេលនេះ ទោះបីជានៅមានការខ្វែងគំនិតអំពីលទ្ធផលនៃ បណ្តាគោលនយោបាយរបស់ប្រធានាធិបតី Obama ក៏ដោយ ប៉ុន្តែគ្មាននណា អាចបដិសេធបានឡើយថា គោលនយោបាយរបស់លោកបាននាំមកនូវផល ប្រយោជន៍ជាច្រើនសម្រាប់រដ្ឋអំណាចអាមេរិក។ លោក Obama បានរួមចំណែក
មិនតិចឡើយ ក្នុងការរក្សាភាពជាអ្នកដឹកនាំលើពិភពលោក និងរក្សា នូវរូប
ភាពមហាអំណាចសំខាន់បំផុតលើភពផែនដី។ រាល់សមិទ្ធិនេះ បានកំណត់
នូវការគូសសញ្ញាដែលលោក Obama បានបន្សល់ទុកក្រោយ រយៈពេលពីរអា
ណត្តិកាន់អំណាច៕