គ្រប់សាសនានៅវៀតណាមមានសេរីភាពសមភាព

THU HOA Theo VOVWORLD -
Chia sẻ

Vovworld-សមាជិកសភាជាន់ទាបអាមេរិកលោក Chris 
Smith នាពេលថ្មីៗ​នេះមានសកម្មភាពដើរផ្ទុយនឹងទំនោរ
ល្អប្រសើរនៃទំនាក់ទំនងវៀតណាម-អាមេរិក ក្នុងពេល ដែលរៀបចំពិធីដោះសារនៅរដ្ឋសភាអាមេរីកនិងចាត់ទុក
ថា​វៀតណាម​មានជំហានថយក្រោយអំពីសេរីភាពខាងសាសនា។ សេរីភាពខាង​
សាសនា​នៅ​វៀតណាមតាំងពីយូរមកជាស្ថានភាពជាក់ស្ដែងមិនអាចបដិសេធបាន
ឡើយ។ នោះ​ជាប្រការដែលសមាជិកសភាជាន់ទាប Chris Smith ត្រូវបង្ហាញឲ្យ
ច្បាស់​លាស់។

គ្រប់សាសនានៅវៀតណាមមានសេរីភាពសមភាព - ảnh 1
ពិធីចុះហត្ថលេខាលើអនុស្សារណៈសេរីភាពខាងជំនឿសាសនារវាងវៀតណាម-អាមេរិកនាឆ្នាំ២០១៣ (VOV)

        Vovworld-សមាជិកសភាជាន់ទាប Chris Smith បានបំប្លែងសេរីភាពខាង​ជំនឿ​សាសនានៅវៀតណាមខណៈដែលចាត់ទុកថា រដ្ឋវៀតណាមមានការ​ប្រកាន់​ប្រព្រឹត្តរវាងសាសនានានា មិនទទួលស្គាល់សិទ្ធិសេរីភាពខាងធ្វើសក្ការបូជារបស់​សមាគមសាសនាផ្សេងៗគ្នា។​ត្រូវដឹងថា លោក Chris Smith ជាមួយរបៀបមើល​ខ្វះ​ស្ថានភាពជាក់ស្ដែង ជាច្រើនលើកច្រើនសារមូលបង្កាច់ថាវៀតណាមខ្វះ​សេរីភាព​
ខាងសាសនា។ ដោយហេតុនេះក្នុងបទថ្លែងមតិចំពោះមុខរដ្ឋសភា​អាមេរិក​លើកនេះ​លោកបានដកស្រង់រឿងហេតុដែលកើតមានឡើងច្រើនឆ្នាំ​កន្លង​មកនៅ Con Dau
ទីក្រុង Da Nang ជាអ្វីដែលលោកហៅថា ករណីបង្ក្រាប​សាសនា រឺករណីអេវែក
Nguyen Van Ly ជាអ្នកកំពុងអនុវត្តសាលក្រមដាក់គុក​ដោយរំលោភលើច្បាប់វៀត
ណាម ប៉ុន្តែលោកបានចាត់ទុកថា អេវែក Nguyen Van Ly ត្រូវឃុំឃាំងដោយអនុវត្ត
សិទ្ធិសេរីភាពខាងជំនឿ។ រាល់រឿងនេះបានសឲ្យ​ឃើញថា​សមាជិកសភាជាន់ទាប
Chris Smith ដោយរបៀបមើលខ្វះសុច័ន្ទះ ដោយហេតុនេះរហូតក្នុងរយៈពេលមួយដ៏
វែងមានរបៀបមើលខ្វះខាតអំពិសេរីភាពខាងសាសនានៅវៀតណាម។

សេរីភាពខាងសាសនាវៀតណាមត្រូវបានកំណត់ច្បាស់ក្នុង
រដ្ឋធម្មនុញ្ញនិងច្បាប់

        វៀតណាមជាច្រើនលើកច្រើនសារប្រកាសចំពោះសហគមន៍អន្តរជាតិអំពី​គោលនយោបាយសេរីភាពខាងសាសនាជំនឿរបស់ខ្លួនពីព្រោះថា ក្នុងរដ្ឋធម្មនុញ្ញ​និងឯកសារច្បាប់របស់វៀតណាម សិទ្ធិសេរីភាពខាងជំនឿសាសនារបស់ពលរដ្ឋ​ត្រូវបានទទួលស្គាល់។ រដ្ឋធម្មនុញ្ញឆ្នាំ២០១៣បន្តអះអាងទស្សនមុនក៏ដូចជា​ក្រោយ​របស់វៀតណាមក្នុងការគោរពធានាសិទ្ធិមនុស្សសិទ្ធិពលរដ្ឋក្នុងនោះមាន​សិទ្ធិសេរី
ភាពខាងជំនឿសាសនា។ រដ្ឋធម្មនុញ្ញបានកំណត់ច្បាស់ថា មនុស្ស​គ្រប់រូប​មានសិទ្ធិ
សេរីភាពខាងជំនឿសាសនា កាន់រឺមិនកាន់សាសនាណាមួយ។ គ្មាន​អ្នកណាម្នាក់
អាចរំលោភលើសេរីភាពខាងជំនឿសាសនារឺឆ្លៀតប្រើប្រាស់ជំនៀសាសនា​ដើម្បី
រំលោភលើច្បាប់។ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ក្នុង​ជំនួប
សន្ទនាជាមួយដំណាងសហគមន៍សាសនាវៀតណាមនាពេលថ្មីៗនេះក៏​សង្កត់
ធ្ងន់រាល់ប្រការនោះថា៖

        “បក្សរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់គោរពសិទ្ធិសេរីភាពខាង​ជំនឿ សេរីភាពខាងសាសនារបស់ពលរដ្ឋ អះអាងសីលធម៍សេរីភាពខាង​សាសនា​មាន
ប្រការសមស្របនឹងសីលធម៍ប្រពៃណីនៃប្រជាជាតិ។​ជាក់ស្ដែងគឺជន​រួមជាតិ​បណ្ដា
សាសនានិយាយរួមជានិច្ចកាលបានយកចិត្តទុកដាក់បង្កលក្ខណៈនិងលើកទឹកចិត្ត
ការងារមានផលប្រយោជន៍ចំពោះប្រទេសជាតិ គ្រួសារ រួមចំណែក​កសាង​ស្រុក
កំណើតប្រទេសជាតិ។”

និងត្រូវបានធានាលើស្ថានភាពជាក់ស្ដែង

        ជាក់ស្ដែងនៅវៀតណាម បណ្ដាសាសនាសុទ្ធតែសមភាពចំពោះមុខច្បាប់
គ្មាន​សាសនាណាមួយធ្វើសកម្មភាពស្របច្បាប់ត្រូវហាមឃាត់ឡើយ។ ប្រជាជន
វៀត​ណាមស្ម័គ្រចិត្តទាំងស្រុង ជ្រើសរើសកាន់រឺមិនកាន់តាមជំនឿសាសនាណាមួយ​
ដោយ​សេរី គ្មានការចាប់បង្ខំហាមឃាត់ឡើយ។ សិទ្ធិសេរីភាពខាងជំនឿសាសនា​របស់ប្រជាជនជានិច្ចកាលត្រូវបានរដ្ឋវៀតណាមគោរពនិងធានា។ នៅវៀតណាម​
កាន់​តែមានបន្ថែមអង្គការសាសនាត្រូវបានទទួលស្គាល់និងធ្វើសកម្មភាពពីមួយ​ថ្ងៃ
ទៅមួយថ្ងៃ។ សកម្មភាពបោះពុម្ភ ចេញផ្សាយគម្ពីរសាសនាត្រូវបានប្រព្រឹត្តិទៅ​ដោយ
សេរីភាព តាមតម្រូវការរបស់សាសនាផ្សេងៗ។ ការងារអប់រំ បណ្ដុះបណ្ដាលអំពី
សាសនា…។ល។ ត្រូវបានជំរុញខ្លាំង។ អាចនិយាយបានថា៖សកម្មភាពសាសនា
នៅវៀតណាមមានការផុលផុស គ្មានពេលណាដូចនាសព្វថ្ងៃទេ។ លោក Nguyen
Van Thua សាសនិកនៅឃុំ Da Ton ស្រុក Gia Lam រដ្ឋធានីហាណូយ បានអោយដឹងថា៖

        “សាសនា ឬបញ្ហាជំនឿសាសនា ជាបញ្ហារបស់មនុស្សម្នាក់ៗ។ ប៉ុន្តែ​បញ្ហាជន
ជាតិ និងបញ្ហាសាសនា គឺត្រូវសម្រុះសម្រួល និងឯកភាពជាមួយគ្នា ពីព្រោះថា៖ប្រទេសជាតិសុខសាន្តត្រាណ គឺសាសនាអាចអភិវឌ្ឍន៍បានដែរ។ នេះគឺជាការយល់
ដឹងរបស់យើងខ្ញុំ។”

សេរីភាពខាងជំនឿសាសនានៅវៀតណាមត្រូវបានសហគមន៍អន្តរជាតិ
ទទួលស្គាល់ហើយ
        បណ្ដាអង្គការសិទ្ធិមនុស្ស និងសាសនាអន្តរជាតិបានមកបំពេញ​ទស្សនកិច្ច ធ្វើការ
 ស្រាវជ្រាវស្ថានភាពជាក់ស្ដែង និងទទួលស្គាល់ថា៖ការធានាសិទ្ធិមនុស្ស ដែលក្នុងនោះ
មានសិទ្ធិសេរីភាពខាងជំនឿសាសនានៅវៀតណាមបានមានការរីកចំរើនជាច្រើន។សមាជិកសភាជាន់ទាបអាមេរិក លោក Chris Smith មានចេតនាធ្វើមិនដឹងមិនលឺព័ត៍មាន
ថា៖ក្រុមការងារនៃ​គណៈកម្មាធិការសេរីភាពខាងជំនឿសាសនាអាមេរិក ដឹកនាំដោយ
អនុប្រធានគណៈកម្មាធិការ លោក Michael Lewis Cromartie ដឹកនាំ មក​បំពេញ​ទស្សនកិច្ច
នៅវៀតណាម បានវាយតំលៃថា៖ សេរីភាពខាងជំនឿសាសនានៅវៀតណាមត្រូវបាន
បើកទូលាយ និងមានការរីកចំរើនជាច្រើន និងមានចំណុចជាច្រើនត្រូវកត់សរសើរ។ ពិសេស ការដែរវៀតណាមត្រូវបាន​ជ្រើសតាំងដោយសម្លេងគាំទ្រខ្ពស់បំផុត ចូលក្នុង
ក្រុមប្រឹក្សារសិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិ (អាណត្តិ ២០១៤-២០១៦) បាន
បង្ហាញ​ជាថ្មី​ម្តង់ទៀតនូវការទទួលស្គាល់ វាយតំលៃខ្ពស់របស់សហគមន៍អន្តរជាតិ ​ចំពោះរាល់គោលនយោបាយ ការខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាម ក្នុងការ
ការពារសិទ្ធិមនុស្ស ដែលក្នុងនោះមានសិទ្ធិសេរីភាពខាង​ជំនឿសាសនាដែរ។ នេះគឺជា
សក្ខីភាពរស់រវើក ច្បាស់លាស់បំផុត សរ​អោយឃើញថា៖ ​បណ្ដាសាសនានៅវៀត
ណាមមានសេរីភាព សមភាព ​និង​រួមគ្នាអភិវឌ្ឍន៍ក្នុងប្រទេសមួយប្រកបដោយ
សន្តិភាព ធ្វើសមាហរណកម្ម៕

ប្រតិកម្មទៅវិញ