|
Image: Internet |
Vovworld- Ramadanតាមភាសាអារ៉ាប់គឺជាខែទី៩នៃប្រតិទិនឥស្លាម។ក្នុងអំឡុងខែនេះ
ជនកាន់សសានាឥស្លាមទាំងឡាយអនុវត្តយ៉ាងទៀងទាត់នូវការកំណត់គឺមិនហូប មិន
ផឹកទឹកមិនជក់បារី តាំងពីពេលព្រះអាទិត្យរះដល់ពេលលិច។អំពើនេះមានន័យថាសំដែងការយោគយល់ជាមួយបណ្តាជនក្រីក្រ ព្រមទាំងហ្វឹកហាត់មនុស្សមានការសម្ប
ទានប្រឆាំងនឹងការលួងរលោមខាងសម្ភារះ។
ប៉ុន្តែ ជំលោះនិងអំពើហឹង្សាដែលកើតមានឡើងនៅស៊ីរី Lebanon អាហ្វហ្កានីស្ថាន
ក្នុងពិធីRamadanបាននិងកំពុងគំរាមកំហែងដល់សន្តិសុខក្នុងដំបន់និងព្រោះការភ័យរន្ឋត់
អោយប្រជាជន។Ramadanឆ្នាំនេះជាព្រះពិធីទី២គិតតាំងពីចលនានិទាឃរដូវ អេហ្ស៊ីប
ផ្ទុះឡើងនៅដំបន់មជ្ឈឹមបូពា៏មក។នៅអ៊ីរ៉ាក់ក្នុងខែRamadaបណ្តាអំពើហឹង្សាបានធ្វើឲ្យ
មនុស្សជាង៤០០នាក់ត្រូវស្លាប់និងជិត១ពាន់នាក់រងរបួស។បណ្តាអំពើហឹង្សាភាគច្រើន
ក្នុងខែនេះដោយ ពូកភេរជនជ្រុលនិយមមានការទាក់ទិនដល់បណ្តាញភេរជន Al Qeada
ដំណើរការ។នៅប្រទេសជិតខាងស៊ីរីជំលោះដែលអូសបន្លាយក្នុងរយៈពេល១៧ខែកន្លងទៅ
បានឈានទៅកាំជណ្ដើរគ្រោះថ្នាក់ថ្មីក្នុងពេលដែលការប៉ះទង្កិចយ៉ាងខ្លាំងរវាងកងទ័ព
រដ្ឋាភីបាលនិងភាគីប្រឆាំងបានកើតមានឡើងលើទូទាំងប្រទេសមិនអើពើដល់ខែពិសិទ្ធិ
ការប្រយុទ្ធបានប្រពញរឹត្តទៅយ៉ាងខ្លាំងលើទូទាំងប្រទេសស៊ីរី។ រីឯក្នុងទិវាបុណ្យ Eid al
Fitrថ្ងៃទី១៩សីហា(ជាទិវាបួងសួងសំខាន់)យ៉ាងតិចបំផុតមានជនប្រមាណ៦០នាក់ត្រូវ
ស្លាប់លើកចំនួនជនដែលត្រូវស្លាប់គិតតាំងពីវិប័ត្តកើតមានឡើងឡើងដល់២ម៉ឺន៣ពាន់នាក់។ នាបច្ចុប្បន្នរាល់ការខំប្រឹងប្រែងសង្គ្រោះសន្តិភាពនៅស៊ីរីត្រូវជាប់គាំងទាំងស្រុង។
|
អំពើហឹង្សាបង្ហូរឈាមំៅមជ្ឈឹមបូពា៏
Image: Internet |
ក្នុងរយៈពេល២ថ្ងៃកន្លងមកបណ្ដារថយន្តដឹកសមាជិកចុងក្រោយរបស់ក្រុមបេសកកម្ម
ឃ្លាំមើលអង្គការសហប្រជាជាតិនៅស៊ីរីក៏បានចាកចេញពី Damacus បញ្ចប់បេសកកម្ម
នៅប្រទេសមជ្ឈឹមបូព៌ានេះក្រោយរយៈពេល៤ខែធ្វើសកម្មភាពដោយមិននាំមកនូវ
លទ្ធផលណាមួយទេ។វិប័ត្តនៅស៊ីរីដោយសារសហគមន៍ ជនSunni បំផុសប្រឆាំងនឹងប្រធានា
ធិបតី Bashar Al Assad សាសនិកនិកាយAlawite ក៏បានរីករាលដាលទៅលីបង់ធ្វើឲ្យបង្កើន
ជំទាស់រវាងសហគមន៍ជនឥស្លាមទាំងពីរគឺនិកាយ Sunni និង Alawite នៅទីក្រុង Tripoli របស់
លីបង់។ អំពើហឹង្សាបានរីករាលដាលក្នុងថ្ងៃសុក្រចុងក្រោយរបស់ខែពិធី Ramadan រវាងសហគមន៍ទាំងពីរនេះនៅខ័ណ្ឌ Bab El Tebbaneh និងខ័ណ្ឌ Jabal Mohsen ធ្វើឲ្យយ៉ាង
តិចបំផុតមានជន១៥នាក់ត្រូវស្លាប់និងរាប់សិបអ្នកទៀតរងរបួសស្ថានភាពអស្ថិរភាពនៅ
លីប៉ងបង្ខំប្រទេសជូងសមុទ្រពេចសំណូមពរពលរដ្ឋបណ្ដាប្រទេសនេះចាកចេញពីលីប៉ង
ភ្លាមៗក្នុងពេលនោះព័ត៍មានអំពីការវាយប្រហាដោយយោធារបស់អ៊ីស្រាអែលទៅលើ
បណ្តាមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅសរទរដូវឆ្នាំនេះក៏ធ្វើខូចដល់អត្ថន័យសុខសាន្ត
ត្រាណនៃខែពិធីបុណ្យRamadan ដែរ។ថ្ងៃទី១៧សីហា(ទិវាJerusalem)ជាថ្ងៃដែលបានរំលឹកខួប
នៅថ្ងៃសុក្រចុងក្រោយរបស់ខែRamadan ប្រជាជនប៉ាឡេស្តីនប្រមាណជិត១,៥០០នាក់បានធ្វើដង្ហែក្បួននៅតាមបណ្តាផ្លូវវិថីនៅ Gazaចំណុះតំបន់ដែនដីប៉ាឡេស្ទីនដើម្បីប្រឆាំង
ជំទាស់ការដែលអ៊ីស្រាអែលទន្ទ្រានកាន់កាប់Jerusalem។ឆ្នាំនេះព្រិត្តិការណ៏នេះប្រព្រិត្តទៅក្នុងកាលះទេសះមានក្តីព្រួយបារម្មណ៏ជាច្រើន អំពីគ្រោះ
អាសន្នកើតមានសង្គ្រាម១នៅមជ្ឈឹមបូព៍ារ ។បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Netanyahu នឹងរដ្ឋមន្រ្តីការពារប្រទេស Barak ប្រកាសជាសាធារណះអំពីលទ្ធភាពបើកការវាយប្រហារ
ដោយយោធា១ប្រឆាំងអ៊ីរ៉ង់ មេដឹកនាំចលនាHezbollah នៅ Lebanon Nasrala បានព្រមាន
ថា៖បើត្រូវវាយប្រហារកំលាំងនេះនឹងប្រែអ៊ីស្រាអែលឲ្យក្លាយទៅជាថាននរករស់១។រីឯប្រធានាធិបតីអ៊ីរ៉ង់ Mamoud Ahmadinejad ក៏ប្រកាសយ៉ាងខ្លាំងក្លាដែរថាគ្មានទីឈរជើង១
កន្លែងណាសំរាប់អ៊ីស្រអែលក្នុងមជ្ឈឹមបូព៍ារថ្មី១ទេ។ច្បាស់លាស់ថា៖ចំពោះជនឥស្លាម ខែពិធីRamadanឆ្នាំនេះគឺអត់មានអត្ថន័យទៀតទេ។ជំលោះបង្ហូឈាមនឹងអំពើហឹង្សាដែលកើនឡើង បាននឹងកំពុងបង្កើតផ្ទាំងគំនូរអាប់អួរសំរាប់សន្តិសុខសកលលោក។នឹងមិនដឹងដល់ពេលណា
ជនឥស្លាមទើបត្រូវបានទទួលខែពិធីRamadan របស់ខ្លួនដោយសុខសាន្តត្រាណជាពិប្រាកដ៕