ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ Khanh Huyen/ qdnd.vn) |
ក្នុងសុន្ទរកថានៅឯកិច្ចប្រជុំវប្បធម៌ជាតិកាលពីមុននេះ១ឆ្នាំ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឱ្យកសាងប្រព័ន្ធតម្លៃវៀតណាម រួមមាន៖ ប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារ និងស្តង់ដារមនុស្សវៀតណាម ក្នុងសម័យកាលថ្មីដោយមានធាតុផ្សំដូចជា៖ សន្តិភាព ឯករាជ្យ ប្រទេសជាតិខ្លាំងមាំមួន ប្រជាជនមានបាន ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌ ស្នេហាជាតិ សាមគ្គីភាព គំនិតច្នៃប្រឌិត ការផ្លាស់ប្ដូរថ្មី ស្មោះត្រង់ មេត្តាធម៌ អត់ឱន និង ការលះបង់...។
ទាំងនេះគឺជាតម្លៃលេចធ្លោ ជាសេចក្តីប្រាថ្នា និងជាគោលដៅឧត្តុងឧត្តមដែលប្រជាជាតិវៀតណាមទាំងមូលកំពុងតម្រង់ឆ្ពោះទៅរក។
វប្បធម៌ និងមនុស្សគឺជាកម្លាំងចលករ ដើម្បីជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម នៅមុនពិធីបើកសិក្ខាសាលាជាតិស្តីពីប្រព័ន្ធតម្លៃវៀតណាម លេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានឲ្យដឹងថា៖
“សំណុំឯកសាររបស់បក្ស ជាពិសេសឯកសារនៃមហាសន្និបាត លើកទី ១៣ បានលើកយកបញ្ហាកសាងវប្បធម៌ និងស្តង់ដារមនុស្សវៀតណាម ជាខ្លឹមសារស្នូលមួយ ដែលមានតម្លៃជាកម្លាំងចលករសម្រាប់ជំរុញប្រទេសជាតិអភិវឌ្ឍន៍ប្រកបដោយវិបុលភាពនិងសុភមង្គល។ ហេតុដូច្នេះ តម្រូវការត្រូវដាក់ចេញរបស់បក្ស រដ្ឋ គឺយើងត្រូវសិក្សាឱ្យបានស៊ីជម្រៅ និងកសាងប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃមនុស្ស ប្រព័ន្ធតម្លៃគ្រួសារ និងប្រព័ន្ធតម្លៃស្តង់ដារជាតិវៀតណាមក្នុងយុគសម័យថ្មី។ ស្មារតីនោះបានដាក់ចេញសម្រាប់សិក្ខាសាលានេះគឺបន្តមានឯកភាពខ្ពស់ក្នុងប្រព័ន្ធនយោបាយ ក្នុងចំណោមបក្ខជន និងការស្រុះចិត្តគ្នាក្នុងចំណោមប្រជាជនលើតួនាទី ឋានៈវប្បធម៌ និងបេសកកម្មវប្បធម៌ និងមនុស្សវៀតណាម។ យើងបន្តយល់ដឹង និងបំភ្លឺបន្ថែមនូវទស្សនៈរបស់បក្ស របស់លោកអ៊ំហូ គឺជា “វប្បធម៌បំភ្លឺផ្លូវសម្រាប់ប្រទេសជាតិ ប្រជាជាតិឆ្ពោះទៅមុខ” ហើយ “វប្បធម៌នៅ គឺប្រជាជាតិគង់នៅ” វប្បធម៌ និងមនុស្សគឺជាកម្លាំងចលករ ពោលគឺ វប្បធម៌និងមនុស្សជាកម្លាំងចលករសម្រាប់ជំរុញប្រទេសជាតិអភិវឌ្ឍន៍ទៅមុខ”។
លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia ថ្លែងមតិនៅសិក្ខាសាលា (រូបថត៖ Khanh Huyen/ qdnd.vn) |
ការជ្រើសរើស និងកំណត់តម្លៃវៀតណាម
តាមសំណើរបស់អ្នកស្រាវជ្រាវ ប្រព័ន្ធតម្លៃជាតិគឺជាប្រព័ន្ធតម្លៃលេចធ្លោ និងកំណត់ទិសដៅអភិវឌ្ឍន៍របស់វៀតណាមតាមឧត្តមគតិ និងគោលដៅនៃឯករាជ្យជាតិ និងសង្គមនិយមដូចជា៖ មាគ៌ា និងវិធីសាស្រ្តបដិវត្តន៍របស់លោកប្រធានហូជីមិញ និងរបស់បក្សកុម្មុយនិស្តវៀតណាម។ ប្រព័ន្ធតម្លៃជាតិត្រូវបានដឹងតាមរយៈការផ្លាស់ប្តូរ ការកសាងប្រទេសក្នុងអន្តរកាលឆ្ពោះទៅរកសង្គមនិយម ផ្សារភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិ សម្រេចបាននូវសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍប្រទេសប្រកបដោយវិបុលភាព និងសុភមង្គល។
ខ្លឹមសារនៃប្រព័ន្ធតម្លៃជាតិគឺជារចនាសម្ព័ន្ធរួមដែលមានទំនាក់ទំនងបីស្រទាប់។ ទំនាក់ទំនងដំបូងគឺតម្លៃស្នូល៖ សន្តិភាព ឯកភាព ឯករាជ្យ សេរីភាព។ ទំនាក់ទំនងទីពីរគឺជាតម្លៃមូលដ្ឋាន៖ សាមគ្គីភាព ប្រជាធិបតេយ្យ យុត្តិធម៌ សមភាព។ ទំនាក់ទំនងទីបីគឺតម្លៃឆ្ពោះទៅរកគោលដៅ: ភាពរុងរឿង សុភមង្គល។ ដូច្នេះ អាចបង្កើតប្រព័ន្ធតម្លៃជាតិមួយដែលមានតម្លៃ ១០ ដែលរៀបចំតាមលំដាប់តក្កវិជ្ជាស្របតាមលំដាប់នៃថ្នាក់ទំនាក់ទំនង។ ទាំងនេះគឺ៖ សន្តិភាព ឯកភាព ឯករាជ្យ សេរីភាព សាមគ្គីភាព ប្រជាធិបតេយ្យ យុត្តិធម៌ សមភាព វិបុលភាព និងសុភមង្គល។
ប្រព័ន្ធតម្លៃជាតិ គឺជាគុណតម្លៃមូលដ្ឋាន ដោយហេតុនេះ បង្កើតឡើងវប្បធម៌ជឿនលឿនដែលពោរពេញដោយអត្តសញ្ញាណជាតិ។ ប្រព័ន្ធតម្លៃវប្បធម៌វៀត ណាមរួមមានគុណតម្លៃដូចជា៖ ស្នេហាជាតិ សាមគ្គីភាព ការអត់ឱន សុទិដ្ឋិនិយម ការច្នៃប្រឌិ និងការអភិវឌ្ឍ។
ប្រតិភូទស្សនាកន្លែងតាំងបង្ហាញសៀវភៅក្នុងសិក្ខាសាលា (រូបថត៖ Khanh Huyen/ qdnd.vn) |
ប្រព័ន្ធតម្លៃវប្បធម៌គ្រួសារ ដែលត្រូវបានកសាងឡើងស្របតាមប្រព័ន្ធតម្លៃវប្បធម៌ និងប្រព័ន្ធតម្លៃជាតិ រួមមានតម្លៃដូចជា៖ ភាពសុខដុមរមនា ភាពស្មោះត្រង់ ការដឹងគុណ ភក្ដីភាព និងសុភមង្គល។ ប្រព័ន្ធតម្លៃមនុស្សស្តង់ដារវៀតណាមរួមមានៈ ភាពស្មោះត្រង់ ការដាក់ខ្លួន សេចក្តីសប្បុរស ការអត់ឱន ការច្នៃប្រឌិត ថាមវន្ត ការលះបង់ និងការអភិវឌ្ឍ។
យោងតាមការកំណត់ប្រព័ន្ធតម្លៃវៀតណាមមានប្រភពចេញពីប្រវត្តិសាស្ត្រ និងលក្ខណៈនៃការបង្កើតប្រទេសជាតិ ពីទំនៀមទម្លាប់ នៃការកសាងនិងការពារជាតិរបស់ប្រទេសជាតិ ពីការផ្លាស់ប្តូរវប្បធម៌របស់ប្រជាជនវៀតណាមជាមួយ បណ្តាជនជាតិផ្សេងៗ ពីបទពិសោធន៍ដែលបានដកស្រង់តាមរយៈពេលឡើងពេលចុះនៃប្រវត្តិសាស្ត្រ។ ហើយជាពិសេសពីសេចក្តីប្រាថ្នាអភិវឌ្ឍន៍របស់ប្រជាជនវៀតណាមក្នុងនិន្នាការផ្លាស់ប្តូរនៃតំបន់ ពិភពលោក និងសម័យកាល។ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានសង្កត់ធ្ងន់ថា៖
“ដំបូងបង្អស់ ត្រូវតែបញ្ជាក់ថា យើងមានវប្បធម៌ប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ។ យើងមានវប្បធម៍ដែលបង្កើតកម្លាំងនៅក្នុងការតស៊ូទាំង២ប្រឆាំងនឹងអាណានិគមនិយមបារាំង ក៏ដូចជាប្រឆាំងនឹងចក្រពត្តិអាមេរិក ដើម្បីដណ្ដើមបានឯករាជ្យ និងឯកភាពប្រទេសជាតិ ហើយទទួលបាននូវតម្លៃវប្បធម៌របស់ប្រជាជនវៀតណាមក្នុងអំឡុងពេលនៃការផ្លាស់ប្តូរថ្មី ដែលបានឆ្លុះបញ្ចាំងនៅក្នុង ឯកសារនៃមហាសន្និបាតបក្សលើកទី ១៣ បូកសរុបរយៈពេល ៣៥ ឆ្នាំនៃការផ្លាស់ប្តូរថ្មី និងរយៈពេល ៣០ឆ្នាំ នៃការអនុវត្តកម្មវិធីនយោបាយសម្រាប់ការកសាងប្រទេសជាតិក្នុងដំណាក់កាលអន្តរកាល។ យ៉ាងណាមិញ វប្បធម៌ និងមនុស្សតែងតែចលនា និងអភិវឌ្ឍន៍ទៅតាមតម្រូវការនៃការអភិវឌ្ឍរបស់ប្រទេសក្នុងស្ថានភាពថ្មី និងតម្រូវការនៃការធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ។ ហេតុដូច្នេះហើយ យើងត្រូវតែកែលម្អ និងច្នៃប្រឌិតជានិច្ច ប៉ុន្តែការច្នៃប្រឌិតត្រូវតែឈរលើមូលដ្ឋានរបស់ប្រទេសជាតិ និងប្រជាជាតិ ពង្រីកតម្លៃដ៏ថ្លៃថ្នូរបស់ប្រជាជាតិវៀតណាម។ ហើយនេះគឺជាពេលវេលាសមស្រប សម្រាប់យើងដើម្បីបញ្ជាក់ទស្សនៈរបស់បក្សទៅក្នុងប្រព័ន្ធតម្លៃ ហើយចាត់ទុកចំណុចទាំងនេះជាលក្ខណៈវិនិច្ឆ័យ និងស្តង់ដារនៃកិច្ចខិតខំប្រឹងប្រែងសម្រាប់អង្គការ និងបុគ្គលនីមួយៗ”។
ប្រព័ន្ធគុណតម្លៃរបស់វៀតណាមដែលប្រមូលចេញពីតម្លៃនិរន្តរភាពដែលបានលេចចេញរូបរៀងពីប្រពៃណីប្រវត្តិសាស្ត្ររបស់ប្រទេសជាតិក្នុងការកសាងនិងការពារប្រទេស ហើយនឹងត្រូវបានថែរក្សា និងលើកតម្កើងនាពេលបច្ចុប្បន្ន និងដឹកនាំប្រទេសជាតិវៀតណាមឆ្ពោះទៅអនាគត់៕