|
សុខាភិបាលនៅដំបន់សមុទ្រកោះរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ (mod.gov.vn) |
Vovworld-វៀតណាមជាប្រទេសសមុទ្រមួយដោយខ្សែផ្លូវសមុទ្រមានបណ្ដោយ
៣២៦០គីឡូម៉ែត្ររួមជាមួយប្រព័ន្ធកោះសមុទ្រ។ ដើម្បីពង្រីកសក្ដានុភាពពីសមុទ្រ សន្និបាតលើកទី៤របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី
១០បានអនុម័តលើសេចក្តីសំរេចចិត្តស្ដីពីយុទ្ធសាស្ត្រសមុទ្រវៀតណាមដល់ឆ្នាំ
២០២០ ខំប្រឹងប្រែងនាំធ្វើឲ្យវៀតណាមក្លាយទៅជាប្រទេសខ្លាំងខាងសមុទ្រ និងដល់
ឆ្នាំ២០២០ សេដ្ឋកិច្ចសមុទ្ររួមវិភាគទានប្រមាណ៥៣ដល់៥៥% នៃ GDP។ ដើម្បី
អនុវត្តគោលដៅអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលសមុទ្រថែទាំសុខភាពប្រជាជនដំបន់
សមុទ្រ រដ្ឋវៀតណាមបានចាត់ទុកកំលាំងពលកម្មលើសមុទ្រជាអាទិភាពមួយក្នុង
យុទ្ធសាស្ត្រសមុទ្រវៀតណាមដល់ឆ្នាំ២០២០។
កសាងបណ្ដាញសុខាភិបាលសមស្របជាមួយលក្ខណៈសមុទ្រ
កោះ
គំរោងការណ៍ “អភិវឌ្ឍន៍សុខាភិបាលនៅដំបន់សមុទ្រកោះវៀតណាមដល់ឆ្នាំ
២០២០” ត្រូវបានអនុវត្តនៅខ័ណ្ឌ ស្រុក ទីរួមខេត្ត ទីក្រុងចំនួន១៥១ចំណុះខេត្ត ក្រុង
ឆ្នេរសមុទ្រចំនួន២៨ក្រោមឧវាទមជ្ឈឹមពីឆ្នាំ២០១៣ដល់២០២០ ដោយថវិការរដ្ឋសរុបប្រមាណ៨លាន២សែនលានដុង។ គោលដៅរបស់គំរោងការណ៍គឺធានាឲ្យប្រជាជនរស់នៅនិងធ្វើការនៅដំបន់សមុទ្រកោះបានប្រើប្រាស់សេវាកម្មសុខាភិបាល
សំរាប់តំរូវការបំរុង សង្គ្រោះបន្ទាន់ ពិនិត្យព្យាបាលជំងឺនិងលើកកំពស់សុខភាព។ រួម
ជាមួយនោះ គំរោងការណ៍បានឆ្ពោះទៅពង្រឹងបណ្ដាញសុខាភិបាលមានសមត្ថភាព
ហើយសមស្របនឹងសកម្មភាពការពារថែទាំសុខភាពប្រជាជននៅដំបន់សមុទ្រកោះ។
ការអនុវត្តគំរោងការណ៍នេះគឺសំដៅបំពាក់ចំណេះដឹងសំរាប់ប្រជាជននៅដំបន់
សមុទ្រកោះអាចការពារសុខភាពដោយខ្លួនឯង ចេះជួយសង្គ្រោះបន្ទាន់និងនាំយកអ្នករងគ្រោះថ្នាក់ទៅមូលដ្ឋានសង្គ្រោះបន្ទាន់ដំបន់សមុទ្រកោះ។ លោក Pham Khac Tuan នាយកមន្ទីពេទ្យពហុព្យាបាល Do Luong ស្រុក Cat Hai ទីក្រុង Hai Phong បានឲ្យដឹងថា៖
“គំរោងការណ៍អភិវឌ្ឍន៍សុខាភិបាលនៅដំបន់សមុទ្រកោះវៀតណាមដល់ឆ្នាំ២០២០ អនុវត្តតាមទស្សនៈដើម្បីសុខុមាលភាពសង្គម ដើម្បីសន្តិសុខសណ្ដាប់ធ្នាប់អធិបតេយ្យភាពសមុទ្រកោះនិងដើម្បីអធិបតេយ្យភាពជាតិ។ ដោយផ្អែកលើទស្សនៈ
នោះ អត្ថប្រយោជន៍ន៍ធំបំផុតនៃគំរោងការចំពោះមន្ទីពេទ្យនានា ពិសេសគឺមន្ទីពេទ្យសមុទ្រកោះគឺការវិនិយោគមូលដ្ឋានសម្ភារៈក៏ដូចជាវិនិយោគដល់រដ្ឋបាលសមស្រប
និងប្រសិទ្ធភាព។”
ជាក់ស្ដែងគឺពីឆ្នាំ១៩៩១មក ការថែទាំសុខភាពកងទ័ពនិងប្រជាជនលើសមុទ្រ
កោះត្រូវបានវៀតណាមអនុវត្តតាមរូបសណ្ឋានរួមផ្សំសុខាភិបាលកងទ័ពប្រជាជន
នាំមកនូវប្រសិទ្ធភាពសកម្ម។ រួមជាមួយនោះ វៀតណាមបានអនុវត្តគំរោងការណ៍ អភិវឌ្ឍន៍សុខាភិបាលនៅដំបន់សមុទ្រកោះវៀតណាមដល់ឆ្នាំ២០២០ សំដៅអភិវឌ្ឍន៍វិស័យវេជ្ជសាស្ត្រសមុទ្រនិយាយដោយឡែកនិងបណ្ដាញសុខាភិបាលសមុទ្រនិយាយរួមឆ្លើយតបនឹងតម្រូវការថែទាំសុខភាពប្រជាជន។ ក្នុងដំណើរការ
នេះ ក្រសួងការពារប្រទេសវៀតណាមបានចូលរួមសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រសមុទ្រវៀតណាម រក្សារឹងមាំអធិបតេយ្យភាពអំពីសមុទ្រកោះនៃមាតុប្រទេស។ មូលដ្ឋានវិស័យសុខាភិបាលលើខ្សែសមុទ្រកោះនិងឆ្នេរសមុទ្ររួមមានពេទ្យទ័ពនិង
ប្រជាជនចំនួន៩ មជ្ឈមណ្ឌលសុខាភិបាលកងទ័ពប្រជាជនចំនួន៣នៅកោះ Con Dao,
Phu Quoc, Ly Son បន្ទប់ពិនិត្យសុខភាពកងទ័ពប្រជាជនចំនួន១៣៨ជាដើម បានឆ្លើយ
តបនឹងការពិនិត្យព្យាបាលជំងឺសំរាប់ប្រជាជនដំបន់សមុទ្រ។
ប្រសិទ្ធភាពជាជំហានដំបូងនៃបណ្ដាញសុខាភិបាលសមុទ្រកោះវៀត
ណាម
គិតត្រឹមតែក្នុងឆ្នាំ២០១៣ លើទូទាំងខ្សែសមុទ្រកោះវៀតណាម បណ្ដាមូលដ្ឋានសុខាភិបាលបានជួយសង្គ្រោះបន្ទាន់សំរាប់មនុស្សជាង១៦០០នាក់ ពិនិត្យជំងឺផ្ដល់
ថ្នាំព្យាបាលឲ្យមនុស្សជាង៣២ពាន់នាក់ វះកាត់ឲ្យអ្នកជំងឺជាង៧៥០នាក់និងរៀបចំ
ជើងហោះហើរចំនួន៥ដោយឧទ្ធម្ភាគចក្រជួយសង្គ្រោះបន្ទាន់ប្រកបដោយសុវត្ថិភាព
សំរាប់អ្នកជំងឺចំនួន៧នាក់ពីកោះទៅដីគោក។ ឧត្តមសេនីយ៍ត្រី Vu Quoc Binh នាយក
ស្នងការពេទ្យទ័ពក្រសួងការពារប្រទេសបានឲ្យដឹងថា៖
“បណ្ដាអង្គភាពសុខាភិបាលរបស់ក្រសួងការពារប្រទេសទទួលបានលទ្ធផលល្អ
ក្នុងរយៈពេលអនុវត្តគំរោង។ តាមរយៈកម្មវិធីរួមផ្សំសុខាភិបាលកងទ័ពប្រជាជនរវាង
ក្រសួងការពារប្រទេសនិងក្រសួងសុខាភិបាល យើងខ្ញុំនឹងបន្តពង្រឹងប្រព័ន្ធ
សុខាភិបាលសមុទ្រកោះដើម្បីរួមជាមួយផ្នែកសុខាភិបាលនាំមកសេវាកម្មសុខាភិបាល
ល្អបំផុតសំរាប់សហគមន៍។”
ការអភិវឌ្ឍន៍ផ្នែកវេជ្ជសាស្ត្រសមុទ្រនិងកសាងបណ្ដាញសុខាភិបាលសមុទ្រកោះ
នាំមកនូវសេវាកម្មថែទាំសុខភាពកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃសំរាប់ប្រជាជន មាន អត្ថន័យសំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចនិងធានាសន្តិសុខព្រំដែនលើ សមុទ្រនៃមាតុប្រទេស។ ដើម្បីបន្តលាតត្រដាងអនុវត្តប្រសិទ្ធភាពគំរោង អភិវឌ្ឍន៍ សុខាភិបាលសមុទ្រកោះវៀតណាមដល់ឆ្នាំ២០២០ ក្នុងឆ្នាំ២០១៤ ក្រសួងស្ថាប័ន និងដំបន់ឆ្នេរសមុទ្រប្រមូលផ្ដុំរៀបចំកសាងគំរោង សមាសភាព។ ក្នុងនោះក្រសួង សុខាភិបាលជាអង្គភាពដើរតួនាទីសំខាន់ក្នុងការរៀបចំណែនាំអង្គភាពនានាកសាង មជ្ឈមណ្ឌលទទួលជួយសង្គ្រោះបន្ទាន់ពិនិត្យព្យាបាលជំងឺសំរាប់ដំបន់សមុទ្រកោះ នៅខេត្តក្រុងនានា៕