ការអភិវឌ្ឍសេដ្ឋកិច្ចជាភារកិច្ចស្នូលក្នុងឆ្នាំថ្មី

Chia sẻ
(VOVWORLD) - ការអភិវឌ្ឍសេដ្ឋកិច្ចជាភារកិច្ចសំខាន់ជួរមុខរបស់ប្រទេសនីមួយៗ ជា កត្តាសារវ័ន្តដើម្បីធានាស្ថិរភាពសង្គម។ ចាប់ពីប៉ុន្មានថ្ងៃដើមដំបូងនៃឆ្នាំ២០២០ វៀតណាមបានបង្ហាញការប្ដេជ្ញាចិត្តសម្រេចយ៉ាងល្អប្រពៃនូវគោលដៅអភិ វឌ្ឍសេដ្ឋកិច្ចនានាក្នុងឆ្នាំទាំងមូល ដោយ សារលទ្ធផលក្នុងឆ្នាំនេះមាន អត្ថន័យដ៏សំខាន់ដើម្បីជួយអោយប្រទេសទាំងមូលអាចសម្រេចប្រកប ដោយជោគជ័យនូវគោលដៅដំណាក់កាល ៥ឆ្នាំ (២០១៦-២០២០) ដែល បានដាក់ចេញក្នុងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាម។
ការអភិវឌ្ឍសេដ្ឋកិច្ចជាភារកិច្ចស្នូលក្នុងឆ្នាំថ្មី - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំរវាងរដ្ឋាភិបាលជាមួយបណ្ដាមូលដ្ឋានកាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ (រូបថត៖ TTXVN) 

  កម្លាំងចលករពីឆ្នាំ២០១៩

        ក្នុងឆ្នាំ២០១៩ សេដ្ឋកិច្ចវៀតណាមសម្រេចបានលទ្ធផលគួរអោយចាប់ អារម្មណ៍។ កំណើន GDP សម្រេចបាន៧,០២% ដែលជាកម្រិតខ្ពស់បំផុតក្នុង តំបន់និងលើពិភពលោក។ នេះក៏ជាឆ្នាំទី២ជាបន្តបន្ទាប់ដែលវៀតណាម សម្រេចបានកំណើនជាង៧%។ រួមជាមួយគ្នានោះ ម៉ាក្រូសេដ្ឋកិច្ចរក្សាបាន នូវស្ថិរភាព សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) ស្ថិតនៅក្នុងកម្រិតដែលរដ្ឋ សភាបានដាក់ចេញ។ ទំហំនាំចេញនាំចូលហួសពី៥០០ពាន់លានដុល្លា អាមេរិកជាលើកដំបូង ត្រឹម២ឆ្នាំក្រោយពីសម្រេចបានកម្រិត៤០០ពាន់លាន ដុល្លាតែប៉ុណ្ណោះ។ លទ្ធផលនេះមានអត្ថន័យកាន់តែធំធេងក្នុងបរិបទដែល ប្រទេសជាច្រើនក្នុងតំបន់និងលើពិភពលោកកំពុងធ្លាក់ចុះទំហំនាំចេញ នាំចូល ជួយអោយវៀត ណាមទទួលបានអតិរេកពាណិជ្ជកម្មក្នុងឆ្នាំទី៤ជា បន្តបន្ទាប់។

        បើប្រៀបនឹងការពិតជាក់ស្ដែងនៃជីវភាពសង្គមនៅវៀតណាម ទើបឃើញយ៉ាងច្បាស់លាស់នូវតម្លៃនិងអត្ថន័យ នៃកំណើនសេដ្ឋកិច្ច។ ក្នុងឆ្នាំ២០១៩ មិនត្រឹមតែរងផលប៉ះពាល់ដោយការប្រែប្រួលនៃសេដ្ឋកិច្ច សកលប៉ុណ្ណោះទេ សេដ្ឋកិច្ចវៀតណាមថែមទាំងរងផលប៉ះពាល់យ៉ាងធ្ងន់ ធ្ងរដោយគ្រោះធម្មជាតិ អគ្គិភ័យឆាបឆេះនិងអាសន្នរោគទៀតផង។ ជំងឺ ប៉េស្តជ្រូកអាហ្វ្រិកបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើវិស័យចិញ្ចឹមសត្វ ខណៈដែលវិស័យនាំចេញកសិផល ជលផលក៏ជួបការលំបាកយ៉ាងខ្លាំង ដោយសំណូមពរកាន់តែតឹងរឹងពីមួយថ្ងៃទៅមួយថ្ងៃនៃទីផ្សារនាំចូល ជា ពិសេសគឺការបញ្ជាក់ប្រភពដើមទំនិញនិងការធានាអនាម័យសុវត្ថិភាពចំណី អាហារជាដើម។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្តែ វៀតណាមបានបង្កើតឡើង ស្នាដៃថ្មីៗ ដែលមិនត្រឹមតែរក្សាសន្ទុះកំណើនប៉ុណ្ណោះទេ ថែមទាំងហួសពី ផែនការដែលបានដាក់ចេញទៀតផង។ អាចនិយាយបានថា លទ្ធផល អភិវឌ្ឍក្នុងឆ្នាំ២០១៩ជាសក្ខីភាពដ៏រស់រវើកនៃកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយណាយ នៃស្មារតីនិងឆន្ទៈរបស់វៀតណាម។

        អញ្ជើញថ្លែងនៅកិច្ចប្រជុំរវាងរដ្ឋាភិបាលជាមួយបណ្ដាមូលដ្ឋានកាលពី ថ្ងៃទី៣០ខែធ្នូនៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានវាយតម្លៃថា វៀត ណាមសម្រេចបានលទ្ធ ផលសំខាន់ជាច្រើន អាចនិយាយបានថា នេះជាលទ្ធផលគ្រប់ជ្រុងជ្រោយលើ គ្រប់វិស័យ ល្អជាងឆ្នាំ២០១៨”។ មុននោះ លោកអគ្គលេខាបក្ស ក៏បានលើក ច្បាស់ថា ក្រោយរយៈពេល៥០ឆ្នាំអនុវត្តមរតកសាសន៍របស់លោកប្រធាន ហូជីមិញមក “ប្រទេសជាតិមិនដែលមានការរីកចម្រើនដូចសព្វថ្ងៃនេះទេ”។

        ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលដៅនៃឆ្នាំ២០២០

        ឆ្នាំ២០២០ ជាឆ្នាំមានអត្ថន័យសម្រេចកំណត់ដល់ភាពជោគជ័យនៃ គោលដៅភារកិច្ចដែលមហាសន្និបាតលើកទី១២របស់បក្សបានដាក់ចេញ។ ដោយយល់ច្បាស់ពីសារសំខាន់នេះ ថ្លែងនៅកិច្ចប្រជុំរវាងរដ្ឋាភិបាលជាមួយ មូលដ្ឋាន ទាំងអគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong និង នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc សុទ្ធតែបានអះអាង ថា កុំលង់ដំណេកលើជ័យជំនះទាំងនេះអោយសោះ។ វៀតណាមត្រូវធានាការ សម្រេចប្រកបដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២របស់បក្ស ដោយស្មារតីរួមនោះគឺម្ចាស់ការ សកម្មជាង ស្វាហាប់ ច្នៃ ប្រឌិតជាង ហើយសម្រេចបានលទ្ធផលទូទៅខ្ពស់ជាងឆ្នាំ២០១៩។

        ឈរលើស្មារតីរួមនោះ ភារកិច្ចដំបូងនោះគឺត្រូវតែអភិវឌ្ឍសេដ្ឋកិច្ច បន្ថែមទៀត។ ជាក់ស្ដែងគឺ វៀតណាមនឹងបន្តពង្រឹង ពង្រីកមូលដ្ឋានគ្រឹះនៃ ម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា លើកកំពស់សមត្ថភាពផ្ទៃក្នុង និង លក្ខណៈខ្លួនទីពឹងខ្លួននៃខឿនសេដ្ឋកិច្ច។ រដ្ឋាភិបាលផ្ដោតទៅលើការកែ លំអបរិយាកាសវិនិយោគអាជីវកម្ម ជំរុញកំណើនប្រកបដោយឆាប់រហ័ស និងចីរភាព ជាក់ស្ដែង លើកកំពស់កម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។ ក្នុងឆ្នាំ២០២០ វៀតណាមត្រូវមានជំហានលោតផ្លោះក្នុងការអនុវត្តបដិវត្តន៍ ឧស្សាហកម្ម៤.០ នោះគឺសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចចែករំលែក ហិរញ្ញវត្ថុ ឆ្លាតវៃ ពាណិជ្ជកម្មអេឡិចត្រូនិក និងការចាប់ផ្ដើមអាជីវកម្មប្រកបដោយ ភាពច្នៃប្រឌិត ជាដើម។

        ក្នុងប៉ុន្មានថ្ងៃដំបូងឆ្នាំ២០២០នេះ រដ្ឋាភិបាលក៏បានចេញផ្សាយសេចក្ដី សម្រេចចិត្តសំខាន់ចំនួន២ស្ដីពីការប្រតិបត្តិផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគម្រោងថវិការដ្ឋឆ្នាំ២០២០ និងភារកិច្ច ដំណោះស្រាយកែលំអបរិ យាកាសវិនិយោគអាជីវកម្ម លើកកំពស់កម្លាំងប្រកួតប្រជែងជាតិ ផងដែរ។

        ឱកាសថ្មីកំពុងបើកចេញចំពោះសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០២០។ រាល់ការប្ដេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង ឯកភាពក្នុងសកម្មភាពពីមជ្ឈឹម ដល់មូលដ្ឋាននិងការគាំទ្ររបស់សហគមន៍ធុរកិច្ចនឹងជំរុញអោយសេដ្ឋកិច្ចវៀតណាមឈានដល់គោលដៅថ្មីៗក្នុងឆ្នាំ២០២០ជាពុំខាន៕

ប្រតិកម្មទៅវិញ