ការស្រុះចិត្តគំនិតរបស់សង្គមក្នុងការលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញ២០១៣

VAN – DAO LINH Theo VOV -
Chia sẻ

(VOV)_ការលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ២០១៣
ត្រូវបាននិង​កំពុងអនុវត្តយ៉ាងទូលំទូលាយ និងស៊ីជំរៅ
ក្នុងទូទាំងប្រទេសវៀតណាម។ នា​បច្ចុប្បន្ន ការលាត
ត្រដាង អនុវត្តរដ្ឋធម្មនុញ្ញ ត្រូវបានគ្រប់ក្រសួង ស្ថាប័ន​
នៅមជ្ឈឹមនិងមូលដ្ឋានយកចិត្តទុកដាក់។ ​​

          (VOV)_ការលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៣ ត្រូវបាននិង​កំពុងអនុ វត្តយ៉ាងទូលំទូលាយ និងស៊ីជំរៅក្នុងទូទាំងប្រទេសវៀតណាម។ នា​បច្ចុប្បន្ន ការ
លាត ត្រដាងអនុវត្តរដ្ឋធម្មនុញ្ញ ត្រូវបានគ្រប់ក្រសួង ស្ថាប័ន​នៅមជ្ឈឹមនិងមូលដ្ឋាន
យក ចិត្តទុកដាក់។ ​ទន្ទឹមនឹងនោះ ​ការលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញនេះ ​ក៏ត្រូវបាន ប្រជាជនជួយជ្រោមជ្រែងយ៉ាងសកម្មទៀតផង ពីនោះសរអោយ​ឃើញនូវការស្រុះ ចិត្តគំនិតរបស់សង្គមអំពីបញ្ហានេះដែរ។

ការស្រុះចិត្តគំនិតរបស់សង្គមក្នុងការលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញ២០១៣ - ảnh 1
រដ្ឋធម្មនុញ្ញ២០១៣ (http://www.vinabook.com/)

ការលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញ ២០១៣ ត្រូវបានជំរុញខ្លាំងនៅ​បណ្ដាតំបន់  អង្គការ និងមូលដ្ឋានអប់រំនានា ដើម្បីឆ្ពោះទៅគោលដៅ ​ប្រជាជនយល់ដឹងច្បាស់  និងត្រឹមត្រូវអំពីខ្លឹមសារច្បាប់រដ្ឋធម្មនុញ្ញនេះ។

          ជំរុញខ្លាំងល្បឿន ការលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញ​ 

ដោយតួនាទីជាគ្រឹះដ្ឋានច្បាប់ មានប្រសិទ្ធិភាពខាងគតិយុត្តិខ្ពស់បំផុត ការលាត
ត្រដាងអនុវត្តរដ្ឋធម្មនុញ្ញមានអត្ថន័យដ៏សែនសំខាន់ និងត្រូវបានយកចិត្តទុកដាក់
 រៀបចំអនុវត្តក្នុងទូទាំងប្រទេសប្រកបដោយវិទ្យាសាស្ត្រ។ លោក Dinh Xuan Thao ប្រធានវិទ្យាស្ថានស្រាវជ្រាវនីតិបញ្ញាត្តិ ​បាន​អោយដឹងថា៖

          “ មុខសញ្ញាស្ដាប់ ទទួលយករដ្ឋធម្មនុញ្ញមានច្រើនប្រភេទ និងកំរិត តម្រូវ​ការ
ផ្សេងៗគ្នា។ ដូច្នេះ ការឃោសនាត្រូវជាក់ស្ដែង សមស្របជាមួយលក្ខណះពិសេស
នៃ មុខសញ្ញានិមួយៗ។ ការឃោសនាត្រូវបានអនុវត្តជាបន្តបន្ទាប់ និងយូរអង្វែង។”

          ដូច្នេះ ក្នុងរយៈពេលកន្លងទៅ តំបន់ជាច្រើនបានជំរុញខ្លាំងការឃោសនា​អំពី ខ្លឹមសាររដ្ឋធម្មនុញ្ញ ចំពោះមុខសញ្ញានិមួយៗ ឧទហរណ៍៖ នាបច្ចុប្បន្ន នៅខេត្ត Phu Tho ឃុំ សង្កាត់ចំនួន១០/១០ ក្នុងទីរួមខេត្ត Phu Tho សម្រេច បានការលាតត្រដាង
អនុវត្តរដ្ឋ ធម្មនុញ្ញ ២០១៣។ ទីរួមខេត្តទាំង​មូលបានរៀបចំសន្និសីទថ្នាក់ឃុំ សង្កាត់
ចំ នួន១០ និងសន្និសីទជាង១០០នៅទីប្រជុំជន ដោយមានការចូលរួមរបស់កម្មា ភិបាល បក្ខជន និងប្រជាជនជាង១១ពាន់នាក់។

          ពហុបែបរូបភាព និងមុខសញ្ញា

     ក្រៅពីការជំរុញល្បឿនកំណើនការឃោសនា ផ្សព្វផ្សាយរដ្ឋធម្មនុញ្ញ ២០១៣នេះ
 បណ្ដាតំបន់ អង្គការ ស្ថាប័នក៏មានរបៀបជាច្រើន ដើម្បីផ្សពផ្សាយរដ្ឋធម្មនុញ្ញទៅ
ដល់ប្រជាជនប្រកបដោយងាយស្រួលបំផុត។ នៅ​ស្រុក Tan Lac ( ខេត្ត Phu Tho) បានស្រាវជ្រាវ បោះពុម្ភឯកសារចំនួន​២៣១ច្បាប់ដើម្បីផ្សព្វផ្សាយទៅដល់បណ្ដា
ភូមិ ឃុំ។ ប្រព័ន្ធឧបល័រសាធារណះនៅបណ្ដាឃុំ សង្កាត់ ទីរួមស្រុក ក្នុងស្រុកក៏បាន
ពង្រីកប្រសិទ្ធិភាពជាច្រើន ក្នុងការផ្សព្វផ្សាយរដ្ឋធម្មនុញ្ញ។

          នៅខេត្ត Binh Duong ( ភាគខាងត្បូងវៀតណាម) លោកស្រី Do Thi Thu Thuy ប្រធានការិយាល័យយុត្តិធម៏ ទីក្រុង Thu Dau Mot ខេត្ត Binh Duong បានអោយដឹងថា៖

          “ ស្ថាប័នអចិន្ត្រៃយ៍ បានតាក់តែងឯកសារ៖ សួរ-ឆ្លើយខាងច្បាប់ ​ដើម្បី​ផ្ញើ អោយបណ្ដាស្ថាប័ន អង្គការ អ្នកឃោនានានា។ ក្នុងត្រីមាសទី២ ឆ្នាំ​២០១៤ គណះកម្ម ធិការប្រជាជនខេត្តបានរៀបចំសន្និសីទលាតត្រដាង​អនុវត្តរដ្ឋធម្មនុញ្ញ ទៅដល់គ្រប់
ថ្នាក់ដឹកនាំរបស់ ស្ថាប័ន អង្គការនៅក្នុងភូមិឃុំ និងប្រជាជនគ្រប់ជាន់ថ្នាក់ទៀតផង។”

          ក្នុងពេលនោះ បណ្ដាមូលដ្ឋានអប់រំក៏មានរបៀបធ្វើដ៏ល្អប្រសើ ច្នៃប្រ​ឌិតថ្មី  ដើម្បីបណ្ដាកម្មាភិបាល សិស្សានុសិស្ស និស្សិតយល់ដឹងអំពីរដ្ឋធម្ម​នុញ្ញ។ សាស្ត្រ
ចារ្យ បណ្ឌិត Thai Vinh Thang មហាវិទ្យាល័យ​ច្បាប់​ហាណូយ បានអោយដឹងថា៖

          “ ការលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញ ២០១៣ ជាភារកិច្ចដ៏សែនសំ​ខាន់​ចំពោះ
សាលារៀន។ គ្រប់កម្មាភិបាល គ្រូបង្រៀន បានស្គាល់ចំណុចថ្មីនានារបស់រដ្ឋធម្ម
នុញ្ញ ២០១៣។ ក្នុងឆ្នាំ២០១៤ យើងខ្ញុំនឹងរៀបចំឡើងវិញ​សៀវភៅសិក្សារច្បាប់  រដ្ឋធម្មនុញ្ញវៀតណាម និងសៀវភៅទាក់ទិននានា។ សាលាក៏បានកសាងបណ្ដា
ទស្សនា វដ្តីជំនាញស្ដីពីបណ្ដាចំណុចថ្មី ក្នុងរដ្ឋ​​ធម្មនុញ្ញ ឆ្នាំ ២០១៣ និងបណ្ដាបញ្ហា
ដែល បានដាក់ចេញ ការអនុវត្តក្នុងស្ថានភាពជាក់ស្ដែង។ បណ្ដាគ្រូបង្រៀនក្នុង
សាលានឹងចូលរួម​សរសេរអំ​ពី​សៀវភៅមួយ ដោយប្រធានបទ៖អធិប្បាយរដ្ឋធម្មនុញ្ញ  ២០១៣ទៀតផង។”

          រដ្ឋធម្មនុញ្ញជា​ច្បាប់ដ៏សែនសំខាន់។ ការដែលមូលដ្ឋានគ្រប់​ជាន់ថ្នាក់បាន ជំរុញខ្លាំងការលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញ ២០១៣ បាន​ជួយអោយប្រជាជនយល់
ដឹង ច្បាស់ថែមអំពីរដ្ឋធម្មនុញ្ញផង ការពាររដ្ឋ​ធម្មនុញ្ញផង និងឃ្លាំមើលការអនុវត្ត បណ្ដាការកំណត់នៃរដ្ឋធម្មនុញ្ញរបស់ក្បាល់ម៉ាស៊ីនរដ្ឋទៀតផង៕



ប្រតិកម្មទៅវិញ