(VOVworld)-អនុវត្តច្បាប់លើកលែងទោស ដែលបានរដ្ឋសភាវៀតណាមអនុម័ត កាលពីឆ្នាំ២០០៧មក ជាច្រើនឆ្នាំកន្លងទៅ ដល់ពេលមានព្រឹត្តការណ៍សំខាន់ៗ ឬពិធីបុណ្យធំៗរបស់ប្រទេសជាតិ គឺពេលនោះ អ្នកទោសរាប់ម៉ឺននាក់ត្រូវបានសម្របខ្លួនចូលសហគមន៍ឡើងវិញ។ នាប៉ុន្មានថ្ងៃនេះ គ្រួសារវៀតណាមរ៉ាប់ពាន់
គ្រួ មានក្តីសោមនាស្សន៍រីករាយ រងចាំទទួលសាច់ញាត្តិដែលបានកែប្រែចិត្តគំនិត
វិល ត្រឡប់មកជាមួយគ្រួសាដោយគោលនយោបាយលើកលែងទោស ដោះលែង ទោសមុនកាលកំណត់ ក្នុងឧិកាសរំលឹកខួបលើកទី៧០នៃទិវាបុណ្យជាតិវៀត
ណាម។ ការដោះលែងឆ្នាំនេះ ត្រូវបានវាយតម្លៃថា ធំបំផុតតាំងពីមុនមក និងបាន អះអាងជាថ្មីម្តងទៀត គោលនយោបាយមនុស្សធម៌របស់បក្ស រដ្ឋវៀតណាម។
តាមគំរោង ការលើកលែងទោសឆ្នាំនេះ នឹងមានទណ្ឌិរជាង១៨១ម៉ឺន៨ពាន់
នាក់ ទទួលបានការលើកលែងទោសនិងដោះលែងមុនកាលកំណត់។ បន្ទាប់ពី ទទួលបានសេចក្តីសម្រេចរបស់ប្រធានរដ្ឋមក អង្គភាព ស្ថាប័នទាក់ទិននានាដូច
ជា ក្រសួងនគបាល តុលាការប្រជាជនកំពូល បានប្រញាប់ប្រញាល់អនុវត្តការងារ
លើកលែងទោស សំដៅធានាថា ការងារលើកលែងទោសឆ្នាំ២០១៥នេះគឺចំនឹង មុខសញ្ញាព្រមទាំងគោរពយ៉ាងត្រឹមត្រូវរាល់សេចក្តីកំណត់របស់ច្បាប់។
|
ប្រគល់សេចលកតីសម្រេចលើកលែងទោសឲ្យទណ្ឌិត (រូបថតបញ្ជាក់) |
កិច្ចការលើកលែងទោសឆ្នាំ២០១៥ធានាឲ្យបានតម្លាភាពប្រជានិងយុត្តិធម៌
ការងារលើកលែងទោសឆ្នាំ២០១៥ ដោយឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងជាប្រធានក្រុមប្រឹក្សាលើកលែងទោសមជ្ឈឹមដឹកនាំនិងឃ្លាំមើលយ៉ាង មត់ចត់។
តាមនោះ ស្ថាប័នពាក់ព័ន្ធនានា បានសហការដ៏ស្អិតរមួត ផ្សព្វផ្សាយ គ្រប់គ្រាន់និង
ទាន់ពេលវេលារាល់ឯកសារណែនាំចាំបាច់។ លក្ខណៈលើកលែង ទោសក៏ត្រូវបាន
បិទប្រកាសជាសាធារណៈ ដើម្បីទណ្ឌិតអាចស្វែងយល់។ តាមឧត្តមសេនីយ៍ត្រី
Nguyen Ngoc Bang អគ្គនាយកនៃអគ្គនាយកដ្ឋានប្រតិបត្តិ សាលក្រមព្រហ្មទណ្ឌ
និងប្រឹក្សាផ្នែកយុត្តិធម៌ក្រសួងនគបាលវៀតណាមបានឲ្យដឹងថា៖
“គោលដៅដែលបានដាក់ចេញគឺ មុខសញ្ញាមានលក្ខណៈគ្រប់គ្រាន់ នឹងទទួល បានការលើកលែងទោស ហើយដាច់ខាតមិនឲ្យមាន ករណីដែលពុំមានលក្ខណៈ
គ្រប់គ្រាន់ឲ្យត្រូវបានលើកលែងទោសឡើយ។ ក្នុងវគ្គលើកលែងទោសនេះ មានទាំង
ទណ្ឌិតជាជនបរទេស ដោយតាមច្បាប់របស់វៀតណាម ទោះជាជនវៀតណាមឬបរ
ទេសក៏ដោយ ក៏ត្រូវ គោរពតាមច្បាប់។ ដោយហេតុនេះ ប្រសិនបើ មុខសញ្ញាជាជន
បរទេសមានលក្ខណៈគ្រាប់គ្រាន់ ក៏ត្រូវបានលើកលែងទោសដូចជនវៀតណាមដែរ”។
ការលើកលែងទោសពោរពេញទៅដោយអត្ថន័យមនុស្សសាស្ត្រ
អាចអះអាងបានថា ការងារលើកលែងទោស នាំមកនូវប្រសិទ្ធិភាពយ៉ាង
សកម្ម ។ លើវិស័យសង្គម ការលើកលែងទោស ដំពោះទណ្ឌិតមានលក្ខណៈគ្រប់
គ្រាន់ គឺមានអត្ថន័យលើកទឹកចិត្តជនដែលកំពុងជាប់ពន្ធនាគារ ខំប្រឹងប្រែង សិក្សា
រៀនសូត្រធ្វើពលកម្ម អនុវត្តតាមបទបញ្ជារបស់ពន្ធនាគារ បង្កើតស្នាដៃកែប្រែល្អ ដើម្បីអាចទទួលបានការលើកលែងទោស វិលត្រឡប់មករួមរស់ជាមួយគ្រួសារ
យ៉ាងឆាប់ៗ និងសម្របខ្លួនចូលក្នុងសហគមន៍។
លើវិស័យសេដ្ឋកិច្ច ការលើកលែងទោសមុនកាលកំណត់ រួមចំណែកកាត់ បន្ថយចំណាយថវិការរដ្ឋ។ រីឯលើវិស័យនយោបាយវិញ ការប្រកាសជាសាធារ
ណៈ តម្លាភាព ប្រជាធិបតេយ្យក្នុងការអនុវត្តបណ្តាបែបបទនិងការផ្សព្វផ្សាយ ព័ត៌មានសម្រាប់ស្ថាប័នសាព័ត៌មានក្នុងប្រទេស និងអន្តរជាតិ រៀបចំបណ្តា ដំណើរទស្សនកិច្ចនៅពន្ធនាគារ ជួយឲ្យអង្គការសិទ្ធិមនុស្សអន្តរជាតិនានា យល់ ច្បាស់នូវគោលនយោបាយមនុស្សធម៌ សណ្តោសប្រណីរបស់បក្ស រដ្ឋវៀតណាម ចំពោះជនដែលធ្លាប់រំលោភច្បាប់។
|
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញទៅសាកសួរសុខទុក្ឋទណ្ឌិនៅ
ពន្ធនាគា Xuan Loc (រូបថតៈ VGP ) |
ជួយឧបត្ថម្ភទណ្ឌិតសម្របខ្លួនចូលក្នុងសហគមន៍
គោលនយោបាយមនុស្សធម៌ក្នុងកិច្ចការលើកលែងទោសរបស់បក្ស រដ្ឋវៀត
ណាម មិនត្រឹមស្ថិតក្នុងការលើកលែងទោសមុនកាលកំណត់តែប៉ុណ្ណោះ ថែម ទាំងបានបង្ហាញក្នុងការបង្ករលក្ខណៈងាយស្រួល ដើម្បីជនត្រូវបានលើកលែងទោស សម្របខ្លួនចូលក្នុងសហគមន៍ទៀតផង។ ឧត្តមសេនីយ៍ត្រី Nguyen Ngọc Bang បានឲ្យដឹងថែមទៀតថា៖
“ក្នុងការបញ្ជាណែនាំរបស់ប្រធានក្រុមប្រឹក្សាលើកលែងទោសមជ្ឈឹម ក៏បាន សំណូមពរឲ្យតំបន់នានាត្រូវទទួលយកមុខសញ្ញាបានលើកលែងទោសមកតំបន់
វិញ ហើយបង្កលក្ខណៈងាយស្រួលបំផុតដើម្បីទណ្ឌិតទាំងអស់រួមរស់ ក្នុងសហ
គមន៍ ”។
ដោយហេតុនេះ ក្នុងឪកាសរំលឹកទិវាបុណ្យជាតិឆ្នាំ២០១៥នេះ ទណ្ឌិត ជាង
១៨ពាន់នាក់នឹងបានសម្របខ្លួនចូលក្នុងសហគមន៍។កំណាត់ផ្លូវរបស់ពួក គេនៅ
មានការលំបាកសាកល្បងជាច្រើន ប៉ុន្តែ គោលនយោបាយសណ្តោស ប្រណីនិង
មនុស្សធម៌របស់រដ្ឋវៀតណាមនិងបើកចេញឲ្យពួកគេឧិកាសកសាងជីវិតឡើងវិញ
និងក្លាយទៅជាបុគ្គលមានអត្ថប្រយោជន៍សម្រាប់សង្គម៕