ការលើកលែងទោស - គោលនយោបាយមនុស្សធម៌ដ៏ប្រសើរថ្លៃថ្លារបស់រដ្ឋវៀតណាម

Chia sẻ

(VOVWORLD) - នាថ្ងៃទី ១ ខែកក្កដា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានចុះហត្ថលេខាលើសេចក្តីសម្រេចស្តីពីការលើកលែងទោសឆ្នាំ ២០២២ ក្នុងឱកាសអបអរសាទខួបលើកទី ៧៧ នៃទិវាបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ២ កញ្ញា។ នេះជាការលើកលែងទោសលើកទី៩ ចាប់តាំងពីច្បាប់ស្តីពីការលើកលែងទោសបានបង្កើតមក គឺជាកិច្ចការនិងគោលនយោបាយដ៏សំខាន់របស់បក្ស និងរដ្ឋវៀតណាម ដែលបង្ហាញពីប្រពៃណីដ៏ល្អប្រសើររបស់ប្រជាជាតិវៀតណាម ពោលគឺ មានភាពម៉ឺងមាត់ក្នុងការកាត់ទោសជនល្មើស ហើយទន្ទឹមនឹងនោះ ពោរពេញទៅដោយលក្ខណៈមនុស្សធម៌ អធ្យាស្រ័យដល់ទណ្ឌិត ដែលមានដំណើរការកែប្រែបានល្អ ធ្វើការនិងសិក្សាល្អ សម្របខ្លួនជាមួយសហគមន៍ល្អ ដើម្បីក្លាយទៅជា មនុស្សមានប្រយោជន៍សម្រាប់សហគមន៍។

ការលើកលែងទោស - គោលនយោបាយមនុស្សធម៌ដ៏ប្រសើរថ្លៃថ្លារបស់រដ្ឋវៀតណាម - ảnh 1ពន្ធនាគារ Vinh Quang (ក្រសួងនគរបាល) នៅឃុំ Dao Tru ស្រុក Tam Dao ខេត្ត Vinh Phuc បច្ចុប្បន្នមានអ្នកទោសប្រមាណ ៤០០០នាក់។ រូបថត៖ VOV

ការលើកលែងទោស គឺជាការអនុវត្តគោលនយោបាយមនុស្សធម៌របស់បក្ស និងរដ្ឋចំពោះទណ្ឌិត ហើយក្នុងពេលជាមួយគ្នានេះ លើកទឹកចិត្តអ្នកដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារឱ្យកែប្រែចិត្ត សកម្មក្នុងការសិក្សា ធ្វើការល្អ ដើម្បីទទួលបាន ការសណ្តោសប្រណីទោសពីរដ្ឋាភិបាល។

ធានាបាននូវភាពត្រឹមត្រូវនិងម៉ឺងមាត់

ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ បក្ស និងរដ្ឋបានអនុវត្តន៍ការលើកលែងទោសសម្រាប់អ្នកទោសដែលមានដំណើរការកែប្រែចិត្តល្អ ឧ្សាឧស្សាព្យាយាមសិក្សាធ្វើការ ដើម្បីវិលត្រឡប់មកសម្របខ្លួនជាមួយសហគមន៍ និងអ្នកទោសដែលត្រូវបានពន្យារពេល ឬព្យួរជាបណ្តោះអាសន្នទោសដាក់ពន្ធនាគារត្រូវបានលើកលែងទោសតាមច្បាប់។ ការលើកលែងទោសនៅឆ្នាំ ២០២២ បានបញ្ជាក់ជាថ្មីម្តងទៀតនូវគោលនយោបាយមនុស្សធម៌ប្រសើរថ្លៃថ្លារបស់បក្ស រដ្ឋវៀតណាម និងប្រពៃណីមនុស្សធម៌របស់ប្រទេសជាតិចំពោះជនល្មើស លើកទឹកចិត្តពួកគេឱ្យប្រែចិត្ត អនុវត្តន៍ ក្លាយជាមនុស្សល្អដែលមានប្រយោជន៍ដល់សង្គម។

ចាប់តាំងពីលោកប្រធានរដ្ឋបានចុះហត្ថលេខាលើសេចក្តីសម្រេចស្តីពីការលើកលែងទោស ឆ្នាំ ២០២២ ទោះបីជាក្នុងរយៈពេលដ៏ខ្លីក៏ដោយ ក្រសួង មន្ទីរ និងស្ថាប័នពាក់ព័ន្ធ និងសមាជិកក្រុមប្រឹក្សាយោបល់ស្តីពីការលើកលែងទោសបានអនុវត្តន៍សេចក្តីសម្រេចជាបន្ទាន់និងសកម្ម អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ ស្របតាមកាលវិភាគដែលបានកំណត់។ ពាក្យស្នើសុំលើកលែងទោសច្រើនជាង ៣០០០ ត្រូវបានពិនិត្យ និងវាយតម្លៃយ៉ាងម៉ឺងមាត់ ប្រកបដោយប្រជាធិបតេយ្យ បើកចំហ និងតម្លាភាព។ ជាមួយនឹងសេចក្តីសម្រេចរបស់ប្រធានរដ្ឋ ស្តីពីការលើកលែងទោស មនុស្សរាប់ពាន់នាក់ទទួលបានការលើកលេងទោស ឆាប់បានវិលត្រឡប់ទៅផ្ទះវិញ ដើម្បីជួបជុំគ្រួសារ  ត្រៀមខ្លួនសម្រាប់ឱកាសក្នុងការកសាងជីវិតឡើងវិញ។ ទាំងអស់នេះ គឺជាសញ្ញាសម្គាល់មនុស្សធម៌ដ៏ល្អប្រសើរបំផុតនៃគោលនយោបាយលើកលែងទោស ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីអាទិភាពនៃការធានា និងលើកកម្ពស់សិទ្ធិមនុស្សក្នុងគ្រប់កិច្ចការ និងគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាម។

ឆ្នាំ ២០២២ ក៏ជាឆ្នាំលើកលែងទោសលើកទី ៩ ដែរ ចាប់តាំងពីរដ្ឋសភាបានអនុម័តច្បាប់លើកលែងទោសឆ្នាំ ២០០៩។ តាមរយៈការអនុវត្ដការលើកលែងទោសចំនួន ៨ លើក មានមនុស្សជាង ៩០ ពាន់នាក់ដែលត្រូវបានលើកលែងទោស សម្របខ្លួនចូលសហគមន៍ឡើងវិញយ៉ាងឆាប់រហ័ស ស្ថិរភាពជីវភាពរស់នៅ ហើយអត្រានៃអ្នកដែលទទួលបានការលើកលែងទោស ប្រព្រឹត្តបទល្មើសឡើងវិញគឺទាបណាស់។ ប្រការនេះបង្ហាញយ៉ាងច្បាស់ថា ការងារលើកលែងទោសធានាតាមតម្រូវការនិងត្រឹមត្រូវតាមមុខសញ្ញា។ ឧត្តមសេនីយ៍ត្រី Nguyen Van Long អនុរដ្ឋមន្ត្រីក្រសួងនគរបាលបានឲ្យដឹងថា៖ “នៅឆ្នាំ ២០២១ យើងបានលើកលែងទោសទណ្ឌិតជាង ៣.០០០ នាក់ ហើយតាមរយៈការត្រួតពិនិត្យ យើងអាចឃើញថាមានតែ ២ ករណីប្រព្រឹត្តបទល្មើសឡើងវិញប៉ុណ្ណោះ   ហើយអ្នកនៅសល់សុទ្ធតែវិលទៅកន្លែងស្នាក់សម្របខ្លួនជាមួយសហគមន៍វិញ។  ឆ្នាំនេះ លោកប្រធានរដ្ឋបានអនុញ្ញាតឱ្យបន្តការលើកលែងទោស ដើម្បីអនុវត្តគោលនយោបាយសណ្តោសប្រណីទោសរបស់បក្ស និងរដ្ឋ”។

អ្នកទោសទាំងអស់គឺស្មើភាពគ្នា

គួរកត់សម្គាល់ថា ច្បាប់លើកលែងទោសពិសេសរបស់វៀតណាមមិនត្រឹមតែអនុវត្តន៍ចំពោះអ្នកទោសវៀត ណាមប៉ុណ្ណោះទេ ថែមទាំងផ្តល់ការលើកលែងទោសសម្រាប់អ្នកទោសបរទេសទៀតផង។ អ្នកទោស Chimechidike Ben ជាជនជាតិនីហ្សេរីយ៉ា អនុវត្តន៍ទោសនៅពន្ធនាគារ Vinh Quang, Tam Dao, Vinh Phuc អស់រយៈពេលជិត ១៣ឆ្នាំ ពីបទឈ្មួញកណ្តាល និងដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់។ ទណ្ឌិតម្នាក់នេះត្រូវបានលើកលែងទោសនៅឆ្នាំនេះ កាត់បន្ថយទោសពីបទជាប់ពន្ធនាគាអស់មួយជីវិតមកនៅក្នុងពន្ធនាគារ ៣០ឆ្នាំ បានចែករំលែកថា៖ “ពេលនោះខ្ញុំគ្រាន់តែចង់ស្លាប់យ៉ាងលឿន ព្រោះអនាគតមិនប្រាកដប្រជា។ ទោះជាយ៉ាងនេះក្តី នៅពេលដែលខ្ញុំវិលត្រឡប់មកពន្ធនាគារវិញ ខ្ញុំបានទទួលជំនួយយ៉ាងយកចិត្តទុកដាក់ពីកម្មាភិបាល និងក្រុមប្រឹក្សាត្រួតពិនិត្យ ទើបខ្ញុំស្ងប់ចិត្ត។ ពេលនោះខ្ញុំមិនយល់ពីច្បាប់វៀតណាមទេ ដូច្នេះខ្ញុំមិនដឹងថាទោសដែលខ្ញុំត្រូវទទួលនោះមានកម្រិតខ្ពស់ ពេលដឹកជញ្ជូនគ្រឿង ញៀនទាំងនោះ។ បើខ្ញុំដឹងជាមុន ខ្ញុំមិនធ្វើទេ។ ពេលដែលខ្ញុំទទួលទោសដំបូង ខ្ញុំសោកស្តាយខ្លាំងណាស់ ខ្ញុំបន្ទោសខ្លួនឯងដែលមិនយល់ ដូច្នេះខ្ញុំត្រូវបង់ថ្លៃខ្ពស់។ បន្ទាប់ពីជាប់ពន្ធនាគាររួច ខ្ញុំនឹងក្លាយជាអ្នកស្ម័គ្រចិត្តផ្សព្វផ្សាយអំពីបង្ការប្រយុទ្ធប្រឆាំងគ្រឿងញៀន”។

ការលើកលែងទោស - គោលនយោបាយមនុស្សធម៌ដ៏ប្រសើរថ្លៃថ្លារបស់រដ្ឋវៀតណាម - ảnh 2ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ប្រធានក្រុមប្រឹក្សាទទួលបន្ទុកការលើកលែងទោស បានដឹកនាំកិច្ចប្រជុំពិនិត្យឯកសារ និងបញ្ជីសំណើសុំលើកលែងទោសមុនកាលកំណត់សម្រាប់អ្នកទោសដែលមានលក្ខខ័ណ្ឌគ្រប់គ្រាន់ ដែលកិច្ចប្រជុំបានធ្វើឡើងនៅថ្ងៃទី ២៣ ខែសីហា  (រូបថត៖ VOV)

បច្ចុប្បន្ននេះ មានអ្នកទោសសញ្ជាតិបរទេសប្រមាណ ៧៥០ នាក់កំពុងជាប់ទោសក្នុងមន្ទីរឃុំឃាំងក្នុងប្រទេសវៀតណាម។ អ្នកទោសដែលមានសញ្ជាតិបរទេសក៏ត្រូវបានចាត់ទុកស្មើៗគ្នាដូចអ្នកទោសសញ្ជាតិ វៀតណាមក្នុងការលើកលែងទោសពិសេស ប្រសិនបើបំពេញតាមលក្ខខ័ណ្ឌ...។ ក្នុងកិច្ចប្រជុំដើម្បីពិនិត្យឯកសារបញ្ជីឈ្មោះត្រូវបានដាក់ជូនប្រធានរដ្ឋ ស្តីពីការលើកលែងទោសមុនកាលកំណត់ចំពោះអ្នកទោសមានលក្ខខ័ណ្ឌគ្រប់គ្រាន់ទទួលបានការលើកលែងទោស សម្រាប់ការលើកលែងទោស ជុំ ទី២ ខែកញ្ញា ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ Pham Binh Minh ប្រធានក្រុមប្រឹក្សាប្រឹក្សាសម្រាប់ការលើកលែងទោសឆ្នាំ ២០២២ បានអះអាងថា៖ “គោលការណ៍មួយរបស់យើងគឺត្រូវពិចារណាលើមុខសញ្ញាដែលត្រឹមត្រូវ ដើម្បីកុំឱ្យនរណាម្នាក់មានគ្រប់លក្ខខ័ណ្ឌទទួលបានការលើកលែងទោស ប៉ុន្តែទៅជាបានទទួលការលើកលែងទោស ហើយទន្ទឹមនឹងនោះត្រូវពិចារណាដោយតម្លាភាព និងហ្មត់ចត់បំផុត ដើម្បីកុំមានករណីអ្នកទោសមិនបំពេញគ្រប់លក្ខខ័ណ្ឌប៉ុន្តែនៅតែទទួលបានការលើកលែងទោស។ ស្ថាប័ននានា បានធ្វើការត្រួតពិនិត្យការលើកលែងទោសពិសេស ផ្តល់យោបល់ និងអនុម័តលើបញ្ជីលើកលែងទោសពិសេស ចំនួននៃការលើកលែងទោសពិសេសក្នុងឆ្នាំនេះ ដើម្បីដាក់ជូនប្រធានរដ្ឋចុះហត្ថលេខាលើសេចក្តីសម្រេចស្តីពីការលើកលែងទោសពិសេស”។

ទោះបីជាចំនួនមនុស្សដែលត្រូវបានលើកលែងទោសក្នុងប៉ុន្មានឆ្នាំកន្លងមកនេះមានចំនួនច្រើនក៏ដោយ ប៉ុន្តែស្ថានភាពនៃសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតែត្រូវបានធានាដោយគ្មានផលវិបាកដែលបណ្តាលមកពីចំនួនអ្នកទទួលបានការលើកលែងទោសឡើយ។ លទ្ធផលនៃការងារលើកលែងទោសមិនត្រឹមតែបង្ហាញពីប្រពៃណីមនុស្សធម៌ និងការយោគយល់អធ្យាស្រ័យរបស់ប្រជាជនវៀតណាម និងគោលនយោបាយសន្តោសប្រណីរបស់រដ្ឋវៀតណាមចំពោះជនល្មើសប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអនុវត្តកម្មវិធីជាតិបានល្អ ទប់ស្កាត់ និងត្រួតពិនិត្យឧក្រិដ្ឋកម្ម ធានាតម្រូវការនយោបាយ តម្រូវការផ្នែកច្បាប់ វិជ្ជាជីវៈ និងទំនាក់ទំនងបរទេស ដែលត្រូវបានប្រជាជនក្នុងប្រទេសស្រុះចិត្តគំនិត និងទទួលបានការវាយតម្លៃខ្ពស់ពីសាធារណជនអន្តរជាតិ៕

 

ប្រតិកម្មទៅវិញ