ភ្ញៀវទេសចរនិងប៉ូលីសនៅក្រុងឡុង
(រូបថតៈ EPA/TTXVN)
|
ចំពោះជនកាន់សាសនាឥស្លាមវិញ ខែបួសរ៉ាម៉ាដានជាខែពិសិដ្ឋក្នុងឆ្នាំ។ នេះ ជាពេលវេលាដែលជនឥស្លាមអនុវត្តការតមអាហារដូចជាសុំខមាលទោសនូវកំហុសខុសឆ្គងប្រោសប្រណីនិងជម្រះនូវឧបទ្រុពចង្រៃទាំងឡាយ ហើយក៏ ជាឱកាសសម្រាប់ជួបជុំគ្រួសារផងដែរ។ ប៉ុន្តែ នាប៉ុន្មានឆ្នាំថ្មីៗនេះ រ៉ាម៉ាដានគឺលាយឡំដោយអំពើហឹង្សាដោយរាល់ការវាយប្រហារភេរវកម្មរបស់អង្គ ការរដ្ឋឥស្លាម(IS)។
សន្តិសុខនៅអឺរ៉ុបត្រូវបានបង្កើនក្នុងខែរ៉ាម៉ាដាន
ក្នុងសារមួយដែល IS នាំចេញនាថ្ងៃទី២៧ឧសភា តាមរយៈវីដេអូមួយឈុត បង្ហោះលើ Youtube ថា កងកម្លាំងជ្រុលនិយមនេះកំពុងអំពាវនាវឲ្យជនឥស្លាមនៅ អឺរ៉ុប អនុវត្តរាល់ការវាយប្រហារនៅកន្លែងដែលពួកគេកំពុងរស់នៅ។គោលដៅនៃ ការវាយប្រហារទាំងអស់គឺតម្រង់ទៅលើអ្នកប្រាជ្ញ អ្ននយោបាយ ហើយ IS អះអាង ថា អ្វីៗនឹងកើតមានឡើងនាពេលខាងមុខគឺសាហាវណាស់។
ការអំពាវនាវនេះ បណ្តាលឲ្យមានការតក់ស្លុតក្នុងប្រជាជនគ្រប់រូបនៅអឺរ៉ុប។ ដោយសារតែ ខែបួសរ៉ាម៉ាដានកាលពីឆ្នាំ២០១៦គឺត្រូវកើតមានឡើងការវាយប្រហា ជាបន្តបន្ទាប់លើកន្លែងជាច្រើនទូទាំងពិភពលោក។ ជាដំបូងគឺការវាយប្រហារលើ ក្លឹបរាត្រីនៅ Orlando អាមេរិកបណ្តាលឲ្យមនុស្សចំនួន៤៩នាក់ត្រូវស្លាប់។ បន្ទាប់ មកការវាយប្រហារប្រព្រឹត្តទៅជាបន្តបន្ទាប់នៅ Lebanon ទួរគីនិងបង់ក្លាដែសជា ដើម។ រីឯនៅអឺរ៉ុបវិញ មានការវាយប្រហារជាច្រើនក្នុងឆ្នាំ២០១៦ ហើយនាពេលថ្មីៗ នេះ ជាការវាយប្រហារតម្រង់ទៅលើ Manchester របស់អង់គ្លេសដែល IS ទទួល ខុសត្រូវនោះ គឺធ្វើឲ្យប្រជាជនមានការព្រួយបារម្ភយ៉ាងខ្លាំងនិងចាត់ទុកថា ការវាយ ប្រហារនៅអង់គ្លេសជាការចាប់ផ្តើមការវាយប្រហារបន្តបន្ទាប់សំដៅលើលោកខាងលិចក្នុងខែបុណ្យរ៉ាម៉ាដាននេះ។
ប្រទេសEU មួយចំនួនក៏បានដាក់ចេញវិធានការសន្តិសុខមួយចំនួន ដើម្បីតប់ ទល់ជាមួយគំរាមកំហែងភេរវកម្មបន្ទាប់ពីរាល់ការវាយប្រហារនៅអង់គ្លេសក៏ដូចជា ក្នុងខែបួសរ៉ាម៉ាយាន។
អស្ថិរភាពក្នុងអឺរ៉ុប
អឺរ៉ុបបច្ចុប្បន្នមានជនឥស្លាមជាង៥០លាននាក់។ ដែលក្នុងនោះ បារាំងជាប្រ ទេសមានចំនួនសាសនិកឥស្លាមច្រើនបំផុត បន្ទាប់មកគឺហូឡង់ អាល្លឺម៉ង់ ដាណឺម៉ាក់ ស៊ុយអែត អង់គ្លេសនិងអ៊ីតាលី។
ដោយមានការរួមបញ្ចូលជាតិសាសន៍ផ្សេងគ្នា តាមនោះ សាសនិកឥស្លាមនៅ អឺរ៉ុបគឺពិបាកសម្របខ្លួនជាមួយសង្គមនិងវប្បធម៌របស់ប្រទេសសាមី។ មូលហេតុនៃ បាតុភូតនេះមិនត្រឹមតែអាស្រ័យលើពួកគេផ្ទាល់ទេ គឺដោយសារគោលនយោបាយ សម្រាប់ជនអន្តោប្រវេសន៍។ហើយប្រជាជនអឺរ៉ុបភាគច្រើនមានចំណាប់អារម្មណ៍ អាក្រក់ចំពោះជនឥស្លាម។ ហេតុដូច្នេះអាចកំណត់ថា នេះជាការមូលហេតុនៃអស្ថិរ ភាព បណ្តាលមករាល់ការវាយប្រហារបែប “ចចកឯកោ” កើតមានឡើងនាពេល កន្លងទៅ។
តើខែរ៉ាម៉ាដានអាចទទួលបានភាពសុខសានត្រានដែរឬទេ?
ខែបួសរ៉ាម៉ាដានឆ្នាំនេះអូសបន្លាយរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី២៧ ឧសភា។ តាមតួរលេខស្ថិរតិនាពេលថ្មីៗនេះសរឲ្យឃើញថា ចំនួនការវាយប្រហារកើតមាន ឡើងនៅខែរ៉ាម៉ាដានតែងតែកើនឡើងផងថ្ងៃធម្មតា។ មជ្ឈដ្ឋានអ្នកសង្កេតការបានពិនិត្យ ថា ក្នុងស្ថានភាពដែល IS កពុងចាញប្រៀបនៅអ៊ីរ៉ាក់និស៊ីរីនោះ រាល់ការវាយប្រហារ ដូចជានៅ Machester មិនត្រឹមតែបណ្តាលការខូចខាតសម្រាប់ប្រទេសអង់គ្លេស ប៉ុណ្ណោះទេ ថែមទាំងជាឧបករណ៍គ្រប់គ្រងរូបភាពរបស់ IS ទៀតផង។ រាល់ការវាយ ប្រហារពោលខាងលើ ក៏អាចជាវិធីដើម្បី IS ចង់គំនុំ និងបង្ករភាពចលាចលរវាងពិភព ឥស្លាមនិងសហគមសង្គមកាន់តែខ្លាំង។ហេតុដូច្នេះបានជា អ្នកជំនាញការបង្កាប្រ ឆាំងភេរវកម្មមានការព្រួយបារម្ភថា ខែបួសរ៉ាម៉ាដានឆ្នាំនេះពិបាកទទួលបានភាព សុខសាន្តសន្តិភាពឡើយ៕