(VOV)_ប្រទេសអាមេរិកទើបនឹងកើតមានការបាញ់រះបង្ហូរឈាមបំផុតចាប់ពី
ព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី១១កញ្ញាឆ្នាំ២០០១មក។ ប្រការដែលគួរអោយកត់សម្គាល់គឺ
ការបរិមាណកាំភ្លើងក្នុងរយពេលកន្លងទៅនេះសុទ្ធតែបានទិញដោយស្របច្បាប់។ប្រ
ការនេះបានបន្តព្រមានអំពីការគ្រប់គ្រងកាំភ្លើងនៅអាមេរិក ជាប្រទេសមួយដ៏ល្បី
ល្បាញអំពីសេរីភាព ប្រជាធិបតេយ្យ។
|
ការបាញ់រះបង្ហូរឈាម៖ប្រកាសអាសន្នស្ដីអំពីស្ថានភាពគ្រប់គ្រងកាំភ្លើងនៅអាមេរិក |
ចំនួនមនុស្សស្លាប់បានឡើងដល់៥០នាក់ និងរបួស៥៣នាក់ នៅក្នុងហេតុការណ៍
បាញ់រះ ក្នុងរង្គសាលរាត្រីមួយ សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា នៅរង្គសាលOrlando រដ្ឋ
Florida សហរដ្ឋអាមេរិក។ តាមប៉ូលិសសហរដ្ឋអាមេរិក (FBI)ថា៖ ជនសង្ស័យមានឈ្មោះ
ថា Omar Mateen អាយុ២៩ឆ្នាំ ជាជនជាតិអាមេរិក ដែលបាន FBI ធ្វើស៊ើបអង្កេត២
ដង នាឆ្នាំ២០១៣និងឆ្នាំ ២០១៤។
ចន្លោះប្រហោងក្នុងការគ្រប់គ្រងកាំភ្លើង
នេះមិនមែនជាលើកដំបូង ដែលអាមេរិកកើតមានការបាញ់រះបង្ហូរឈាមដូច្នេះ
ទេ។ ការបាញ់រះមួយដែលកើតមានឡើងនៅសាលាបថមសិក្សា Sandy Hook រដ្ឋ
Connecticut នាខែធ្នូឆ្នាំ ២០១២ បណ្ដាលអោយមនុស្សចំនួន២៦នាក់ត្រូវស្លាប់ ដែល
ក្នុងនោះមានកុមារចំនួន២០នាក់។ ការបាញ់រះនៅវិហារទីក្រុង Charleston រដ្ឋ South
Carolina នាខែមិថុនាឆ្នាំ២០១៥ បណ្ដាលអោយមនុស្សចំនួន៩នាក់ត្រូវស្លាប់។ និង
ក្រោយនេះ២ខែតែប៉ុណ្ណោះ ការបាញ់រះមួយទៀតបានកើតមានឡើងនៅ San Bernardino
រដ្ឋ California បានបណ្ដាលអោយមនុស្សចំនួន១៤នាក់ត្រូវស្លាប់ និងមនុស្ស១៧នាក់
ទៀតរងរបួស។ ការបាញ់រះនៅអាមេរិកស្មើនឹង១/៣រឿងហេតុបាញ់រះនៅលើពិភព
លោកទាំងមូល។
|
ការបាញ់រះបង្ហូរឈាម៖ប្រកាសអាសន្នស្ដីអំពីស្ថានភាពគ្រប់គ្រងកាំភ្លើងនៅអាមេរិក |
វិលត្រឡប់ជាមួយការបាញ់រះនាពេលថ្មីៗនេះ នាថ្ងៃទី១២មិថុនាកន្លងទៅ FBI
បានអោយដឹងថា៖ នាឆ្នាំ ២០១៣ ឃាតករ Omar Saddiqui Mateen បានអធិប្បាយជា
មួយអ្នករួមអាជីពថា៖គាត់គាំទ្រក្រុមភេរវករនានា។ ១ឆ្នាំបន្តទៀត FBI បន្តស៊ើប
អង្កេតអំពីជនសង្ស័យរូបនេះ ដោយទាក់ទិនដល់ជនអាមេរិកមួយរូបទៀតទៅស៊ី
រីចូលរួមក្រុមជ្រុលនិយម។ ប៉ុន្តែ នាពេលនោះ FBI បានអះអាងថា៖ “ Mateen មិន
មែនជាការគំរាមកំហែងទេ”។ មុនពេលរឿងហេតុនេះកើតមានឡើង Omar
Saddiqui Mateen បានទិញបន្ថែមកាំភ្លើង២ដើមទៀត។ ប្រការគួរអោយសោកស្តាយ
គឺការបាញ់រះទាំងអស់នាពេលថ្មីៗនេះនៅអាមេរិក អាវុធទាំងនេះសុទ្ធតែមានភាពស្របច្បាប់។
តំលៃនៃសេរីភាព
ក្នុងស្ថានភាពជាក់ស្ដែង មិនមែនដល់ពេលនេះ លោក B.Obama ឬប្រធានាធិប
តីអាមេរិកណាមួយ ទើបយល់ដឹងអំពីគ្រោះថ្នាក់នៃការគ្រប់គ្រងកាំភ្លើងនេះទេ។ ហើយលោក B.Obama ក៏បានដាស់តឿនជាច្រើនលើកច្រើនសារថា៖ ត្រូវអនុវត្តវិធានការរឹត
បណ្តឹងការគ្រប់គ្រងកាំភ្លើង។ប៉ុន្តែ ក្នុងអាណត្តិទាំងពីរ ការអស់សង្ឃឹម របស់លោក B.Obama បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
តាមអ្នកវិភាគជាច្រើនថា៖ ការហាមប្រាមប្រើប្រាស់កាំភ្លើងនៅអាមេរិកពិបាក
អនុវត្តបាន ក្នុងរយៈពេលនាបច្ចុប្បន្ន និងអនាគតដ៏ខ្លីខាងមុខនេះ។ ពីព្រោះ កាំ
ភ្លើងបានក្លាយទៅជាវត្ថុមួយមិនអាចខ្វះបានរបស់ជនអាមេរិកមួយចំនួន ក្នុងពេល
មានការងារត្រូវដោះស្រាយ។ រួមជាមួយគ្នានោះ បណ្ដាសម្ព័ន្ធក្រុមហ៊ុនអាវុធទទួល
ប្រាក់ចំណេញជាច្រើនពីការធ្វើអាជីវកម្មអាវុធនេះ ជាកម្លាំងមួយរាំងស្កាត់រដ្ឋសភា
អនុម័តទៅលើច្បាប់ទាំងឡាយដែលទាក់ទិនដល់ការរាំងស្កាត់ប្រើប្រាស់កាំភ្លើង។
ច្បាស់លាស់ណាស់ថា៖ សិទ្ធិប្រើប្រាស់កាំភ្លើងរបស់ប្រជាជន តាមច្បាប់អាមេរិក
បានបណ្ដាលអោយរឿងហេតុសោកស្ដាយជាច្រើន។ការបាញ់រះនាថ្ងៃទី១២មិថុនាកន្លង
ទៅ ជាសម្លេងជួងមួយ ព្រមានអំពីការគ្រប់គ្រងកាំភ្លើងនៅអាមេរិក។ ការឈឺចាប់
សោកស្ដាយមិនអាចដោះស្រាយបានបញ្ហាអ្វីទេ ប្រការសំខាន់បំផុតសំរាប់ប្រទេសអាមេរិកនាបច្ចុប្បន្ន នោះគឺត្រូវនឹងនរចិត្ត ស្វែងរកដំណោះស្រាយ។ច្បាប់ថ្មីមួយស្ដីអំ
ពីការគ្រប់គ្រងកាំភ្លើង អាចត្រូវបានរដ្ឋសភាអនុម័តឬអត់ នឹងជាប្រការដែលសា
ធារណមតិកំពុងរង់ចាំ ដើម្បីកាត់បន្ថយសោកនាដកម្មប្រហាក់ប្រហែលគ្នាកើត
មានឡើងក្នុងអនាគត៕