ការបោះជំហានថ្មីក្នុងទំនាក់ទំនងវៀតណាម-ចិន

THU HOA Theo VOV WORLD -
Chia sẻ

(VOV)_នាយប់ថ្ងៃទី ២១ មិថុនា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងគណះប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ ​បញ្ចប់ដំណើរទស្សនកិច្ច ថ្នាក់រដ្ឋនៅចិន តាមសេចក្ដីអញ្ជើញរបស់អគ្គលេខា 
និងជាប្រធានរដ្ឋចិន លោក Xi JinPing។ បណ្ដាការសន្យា​នយោ​បាយ ​និងឯក
សារ សហប្រតិបត្តិការជាច្រើន រវាងប្រទេសទាំងពីរ ត្រូវបាន​ចុះហត្ថលេខាក្នុង ដំណើរទៅបំបេញទស្សនកិច្ចលើកនេះ បានបើកចេញ​យថាទស្សន៍ថ្មី ក្នុងទំនាក់ទំនងទ្វេភាគី វៀតណាម-ចិន។ ​

(VOV)_ នាយប់ថ្ងៃទី ២១ មិថុនា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងគណះប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ ​បញ្ចប់ ដំណើរទស្សនកិច្ច ថ្នាក់រដ្ឋនៅចិន តាមសេចក្ដីអញ្ជើញរបស់អគ្គលេខា និងជាប្រធាន
រដ្ឋចិន លោក Xi JinPing។ បណ្ដាការសន្យា​នយោ​បាយ ​និងឯកសារសហប្រតិបត្តិការ
ជា ច្រើន រវាងប្រទេសទាំងពីរ ត្រូវបាន​ចុះហត្ថលេខាក្នុងដំណើរទៅបំបេញ ទស្សន
កិច្ច លើកនេះ បានបើកចេញ​យថាទស្សន៍ថ្មី ក្នុងទំនាក់ទំនងទ្វេភាគី វៀតណាម-ចិន។ ​

ការបោះជំហានថ្មីក្នុងទំនាក់ទំនងវៀតណាម-ចិន - ảnh 1
ការបោះជំហានថ្មីក្នុងទំនាក់ទំនងវៀតណាម-ចិន(truongtansang.net)

ក្នុងថ្ងៃធ្វើការដើមដំបូង ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច នៅក្នុងជំនួប​ពិភាក្សា ជាមួយប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ប្រធានរដ្ឋ​ចិន លោក Xi JinPing បានអះអាងថា÷​ចិនជានិច្ចកាលយកចិត្តទុកដាក់ដល់​ទំនាក់ទំនងសហប្រតិបត្តិការ 
មិត្តភាព ជាមួយវៀតណាម និងសង្កត់ធ្ងន់ថា÷ ប្រពៃណីសហប្រតិបត្តិការមិត្តភាព ដោយបណ្ដាជំនាន់ជីដូនជីតាពូនជ្រុំ ជា​ទ្រព្យសម្បត្តិដ៏ថ្លៃថ្នូរ របស់បក្សទាំងពីរ  រដ្ឋ ទាំងពីរ ដូច្នេះ ភាគីទាំងពីរត្រូវ​ពង្រឹងនិងពង្រីកជាងទៀត។ ប្រធានរដ្ឋ Truong Tan
Sang ក៏បានអះអាង​នូវ​ទស្សនះជាសារវ័ន្ត ឯកភាព យូរអង្វែងរបស់បក្ស រដ្ឋ និងប្រជា
ជន វៀតណាម នោះគឺគោរពទំនាក់ទំនងជិតខាងមិត្តភាព និង កិច្ចសហប្រតិបត្តិការ
យុទ្ធ​សាស្ត្រលើគ្រប់វិស័យជាមួយចិន ត្រៀមខ្លួនជាស្រេច រួមជាមួយបក្ស រដ្ឋ ​និង ប្រជាជនចិន នាំទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រឡើងកំរិតថ្មី។
កិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មវៀតណាមនិងចិន ជា
ខ្លឹម សារស្នូល ក្នុងដំណើរទៅបំពេញទស្សនកិច្ចនោចិន របស់ប្រធានរដ្ឋ​ Truong
Tan Sang ។ មានឯកសារចំនួន១០ ជាបណ្ដាការព្រមព្រៀង​កម្មវិធីធ្វើសកម្មភាព 
កិច្ចព្រមព្រៀងរួមផែនការសហប្រតិបត្តិការ ដែលបានវៀតណាមនិងចិនចុះហត្ថ
លេ ខា បន្ទាប់ចំនួបពិភាក្សារវាងប្រធានរដ្ឋទាំងពីរ​រូប បង្កកម្លាំងចលករថ្មី នាំទំ
នាក់ទំនង ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ លើគ្រប់វិស័យ​រវាងវៀតណាមនិង
ចិន  កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ​ឯកសារចំនួន១០ ដែលបានបណ្ដា
ក្រសួងស្ថាប័ន  វៀតណាមនិងចិន ចុះហត្ថលេខាក្នុងដំណើរទៅបំពេញទស្សន
កិច្ចលើក នេះ របស់ប្រធានរដ្ឋ Truong Tan Sang បានបើកចេញយថាទស្សន៍ថ្មីក្នុង
ការបង្កើន កិច្ចសហប្រតិបត្តិការ មាន​ផលប្រយោជន៍ដូចគ្នា លើគ្រប់វិស័យ សេដ្ឋ
កិច្ច  ពាណិជ្ជកម្ម វប្បធម៌ កីឡា ទេសចរណ៍…ល។ ពិសេស បណ្ដាឯកសារ កិច្ច
ព្រមព្រៀងនេះនឹង ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម 
ជំរុញប្រទេស ទាំងពីរទទួលអោយបានតំលៃប្រាក់ពាណិជ្ជកម្ម ទ្វេភាគី ចំនួន 
៦០ពាន់ លានដុល្លារអាមេ​រិក នាឆ្នាំ២០១៥។

          រួមជាមួយបណ្ដាកិច្ចសហប្រតិបត្តិការអំពីសេដ្ឋកិច្ចពាណិជ្ជកម្ម ​បណ្ដាការ
ដោះ ស្រាយនូវរាល់បញ្ហាដែលនៅសេសសល់ ក្នុងទំនាក់ទំនងរវាងប្រទេសទាំង ពីរ ជាខ្លឹមសារមួយដ៏សែនសំខាន់ ក្នុងដំណើរបំពេញទស្សនកិច្ចនៅចិន របស់
ប្រធានរដ្ឋ Truong Tan Sang ។ ភាគីទាំងពីរបានផ្លាស់ប្តូរយ៉ាង​ស្មោះត្រង់ និឯក
ភាពរក្សារការផ្លាស់ប្តូរ  ពិភាក្សាជាប្រចាំអំពីបញ្ហាសមុទ្រ ​អនុវត្តយ៉ាងម៉ត់ចត់ 
រា​ល់ការព្រមព្រៀង អំពីការផ្តួចផ្តើមគំនិតជាសារវ័ន្ត ​បញ្ជាណែនាំអនុវត្តបញ្ហា
លើសមុទ្រ  រវាងវៀតណាម-ចិន។ ភាគីទាំងពីរ​បានឯកភាពដោះស្រាយរាល់
ជំលោះ ដោយ បណ្ដាសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ ស្វែងរកបណ្ដាដំណោះ
ស្រាយជា សារវ័ន្ត យូរអង្វែងដែលភាគីទាំងពីរអាចទទួលបាន …។ល។

          បណ្ដាកិច្ចព្រមព្រៀង ការសន្យា រវាង ប្រធានរដ្ឋចិន លោក Xi JinPing និង ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ក្នុងដំណើរទៅបំពេញ​ទស្សនកិច្ច  ថ្នាក់រដ្ឋនៅចិនលើកនេះ មានកំរិតយុទ្ធសាស្ត្រ បើកចេញការបោះជំហានថ្មី ក្នុង
ទំនាក់ទំនងវៀតណាម និងចិន។ បណ្ដា ឯកសារសហ​ប្រតិបត្តិការសេដ្ឋកិច្ច ពា
ណិជ្ជកម្ម  ដែលត្រូវបានចុះហត្ថលេខា ក្នុងដំណើរ​ទស្សនកិច្ច លើកនេះ នឹងជា
កំលាំងចលករ ថ្មីនាំទំនាក៉ទំនងសហប្រតិបត្តិការ យុទ្ធសាស្ត្រ លើគ្រប់វស័​យ វៀតណាម និងចិន កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕



ប្រតិកម្មទៅវិញ