ការបោះឆ្នោតសភាជាន់ទាបរបស់ជប៉ុនបង្កើតកំលាំងចលករថ្មីសំរាប់ការអភិវឌ្ឍន៍ |
(VOVworld) – សម្ព័ន្ធភាពកាន់អំណាចរវាងគណបក្សប្រជាធិបតេយ្យសេរីភាព (LDP) របស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងគណបក្សយុត្តិធម៌ទើបនឹង ដណ្តើមបានជ័យជំនះដ៏ត្រចេះត្រចង់ក្នុងការបោះឆ្នោតសភាជាន់ទាបជប៉ុននាថ្ងៃទី ២២ តុលា កន្លងមក។ ជ័យជំនះនេះបានធ្វើឲ្យនាយករដ្ឋមន្ត្រី Shinzo Abe ក្លាយទៅជាថ្នាក់ ដឹកនាំប្រទេសព្រះអាទិត្យរះកាន់អំណាចក្នុងរយៈពេលយូរអង្វែងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ជប៉ុនខណៈពេលដែលលោកបន្តកាន់អំណាចដល់ឆ្នាំ ២០២១ ព្រមទាំង ក៏បានបើកចេញផ្លូវសំរាប់លោក Shinzo Abe អនុវត្តគោលនយោបាយជំរុញអភិវឌ្ឍន៍ សេដ្ឋកិច្ច ជាពិសេសគឺការអនុវត្តការធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញ។ តាមនោះ អនុញ្ញាតិឲ្យ បង្កើនកំលាំងយោធារបស់ប្រទេសជាតិក្នុងកាលៈទេសៈបណ្ដាការគំរាមកំហែងពី ស.ប.ប.ក. កាន់តែ
កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ការទទួលបានអាសនៈ ២/៣ នៅសភាជាន់ទាបបានអនុញ្ញាតឲ្យលោក Shinzo Abe មានភាពងាយស្រួលថែមទៀតក្នុងការអនុម័តលើបណ្ដាគោលនយោបាយស្តីពី រូបីយវត្ថុដើម្បីជំរុញសេដ្ឋកិច្ចនិងរូបីយវត្ថុ ជួយឧឿនសេដ្ឋកិច្ចធំទី ២ នៅអាស៊ីបន្ត អភិវឌ្ឍន៍។ ក្រៅពីនោះ ដោយមានការកើនឡើងក្នុងឋានៈរបស់ខ្លួន សម្ព័ន្ធភាពកាន់ អំណាចរបស់នាយករដ្ឋមន្ត្រី Shinzo Abe អាចជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ សន្តិភាពដែលមានវត្តមានក្រោយពីសង្គ្រាមលោកទី ២ ធ្វើឲ្យច្បាស់នូវតួនាទីខាងគត្តិយុត្តិនៃកំលាំងស្វ័យការពារជប៉ុន (SDF)។ ជ័យជំនះនេះក៏បានសរឲ្យឃើញថា៖ អ្នកបោះ
ឆ្នោតជប៉ុនបន្តលៃទុកការជឿជាក់ទៅលើ LDP សមត្ថភាពរបស់នាយករដ្ឋមន្ត្រី Shinzo Abe ក្នុងការគ្រប់គ្រងប្រទេសជាតិ។
បង្កលក្ខណៈបន្តជំរុញគោលនយោបាយអភិវឌ្ឍប៍សេដ្ឋកិច្ច
ក្នុងពេលដែលលោក Shinzo Abe វិលត្រឡប់មកដំណែងធ្វើជានាយករដ្ឋមន្ត្រី ជប៉ុនឡើងវិញនាខែធ្នូឆ្នាំ ២០១២ មក ប្រទេសជប៉ុននាពេលនោះបានប្រឈមមុខនឹង ការលំបាកខាងសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដូចជា៖ កំណើនសេដ្ឋកិច្ចធ្លាក់ចុះ អាត្រាអតិផរណា កើនយ៉ាងខ្លាំង ។ល។ អាទិភាពជួរមុខពេលនោះរបស់លោក Shinzo Abe គឺការអនុវត្ត បណ្ដាកិច្ចសន្យាដែលត្រូវបាននាំចេញក្នុងយុទ្ធនាការស្វែងរកសម្លេងគាំទ្រ ត្រូវបាន ស្គាល់ក្រោមឈ្មោះថា៖ Abenomics។ ផែនការកែទម្រង់សេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រី Shinzo Abe រួមមានចំណុចស្នូលទាំង ៣ គឺ៖ ការជំរុញចំណាយសាធារណៈ ការបន្ធូគោលនយោបាយរូបីយវត្ថុនិងកំណើនសេដ្ឋកិច្ចស៊ីជម្រៅ។
ជាការពិត ក្នុងរយៈពេលកាន់អំណាច លោក Shinzo Abe បាននាំសេដ្ឋកិច្ចជប៉ុន ទទួលបានសមិទ្ធិផលគួរឲ្យកត់សម្គាល់មួយចំនួន។ អត្រាជនគ្មានការងារធ្វើថយចុះក្រោម ៣% ខណៈពេលដែល តំលៃរបស់ប្រាក់យ៉េនថយចុះដែលជួយជំរុញការនាំចេញ។ បណ្ដាសន្ទស្សន៍លើទីផ្សារហ៊ុនជប៉ុនទទួលអាត្រាខ្ពស់បំផុតក្នុងច្រើនឆ្នាំកន្លងទៅ។ ទោះបីជានៅមានការជរជែកវែកញែកជុំវិញ Abenomics ក្តី ប៉ុន្តែ នាបច្ចុប្បន្ន ច្បាស់ លាស់ថា៖ កម្មវិធីនេះបាននាំមកនូវប្រសិទ្ធភាពចំពោះប្រទេសជប៉ុន។ ដោយហេតុនេះ មជ្ឈដ្ឋានអ្នកវិភាគបានបញ្ជាក់ថា៖ ជ័យជំនះរបស់នាយករដ្ឋមន្ត្រី Shinzo Abe និងគណបក្ស LDP នៅការបោះឆ្នោតសភាជាន់ទាបកន្លងទៅសន្យានាំមកនូវកំណើននិងស្ថិរភាពសំរាប់ខឿនសេដ្ឋកិច្ចជប៉ុន។ លទ្ធផលគឺជាសញ្ញារបស់អ្នកបោះឆ្នោតដែលមានគោលបំណងជម្រុញ Abenomics ដោយការខំប្រឹងប្រែងខ្លាំងក្លាថែមទៀត។
អ្នកបោះឆ្នោតជប៉ុនបន្តលៃទុកការជឿជាក់ទៅលើ LDP សមត្ថភាពរបស់នាយករដ្ឋមន្ត្រី Shinzo Abe ក្នុងការគ្រប់គ្រងប្រទេសជាតិ។
|
រក្សាស្ថិរភាពនិងធានាសន្តិសុខជាតិ
ក្រៅពីបញ្ហាសេដ្ឋកិច្ច បញ្ហាធ្វើវិសោធនកម្មមាត្រាទី ៦ ក្នុងរដ្ឋធម្មនុញ្ញដែលទាក់ ទិនដល់តួនាទីនៃកំលាំងការពារជប៉ុន (SDF) និងសមត្ថភាពដោះស្រាយរបស់រដ្ឋាភិ បាលក្នុងករណីផ្ទុះឡើងវិបត្តិជាមួយ ស.ប.ប.ក. ក៏ជាបញ្ហាសំខាន់ដែលសម្រេច លទ្ធផលនៃការបោះឆ្នោតកន្លងទៅដែរ។ ពីមុនរហូតមកដល់ពេលនេះ នាយករដ្ឋមន្ត្រី Abe ត្រូវបានវាយតំលៃខ្ពស់ចំពោះសមត្ថភាពការទូតដែលពាក់ព័ន្ធដល់បញ្ហាកូរ៉េខាង ជើង ហើយ LDP គឺជាគណបក្សនយោបាយតែមួយគត់នាបច្ចុប្បន្នដែលមជ្ឈដ្ឋានអ្នក បោះឆ្នោតចាត់ទុកមានសមត្ថភាពដោះស្រាយឲ្យសមស្របវិបត្តិជាមួយកូរ៉េខាងជើង។ ក្នុងកាលៈទេសភាពតានតឹងលើឧបទ្វីបកូរ៉េកំពុងឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃដោយសារបណ្ដាការធ្វើសាកល្បងកាំជ្រួចនុយក្លេអ៊ែររបស់ព្យុងយ៉ាង អ្នកបោះឆ្នោត ទាំងអស់របស់ជប៉ុនកាន់តែជឿជាក់ថា៖ ប្រទេសនេះត្រូវការមានថ្នាក់ដឹកនាំម៉ឹងម៉ាត់ មួយរូបដើម្បីទប់ទល់នឹងគ្រោះអាសន្ននុយក្លេ
អ៊ែរពីព្យុងយ៉ាង។
គិតតាំងពីសង្គ្រាមលោកទី ២ បញ្ចប់ កងទ័ពអាមេរិកទទួលខុសត្រូវធានាសន្តិ សុខនិងការពារជាតិរបស់ជប៉ុន ហើយប្រទេសនេះនៅតែរក្សាកំលាំងកងទ័ពតិចតូច ដើម្បីការពារដោយខ្លួនឯងប៉ុណ្ណោះ។ ក្រោមសម័យកាលរបស់នាយករដ្ឋមន្ត្រី Shinzo Abe កំលាំងការពារជប៉ុន (SDF) កាន់តែដើរតួនាទីសំខាន់ថែមទៀត ហើយដោយមាន ការដែលគណបក្ស LDP បន្តកាន់អំណាច បណ្ដាអ្នកជំនាញការវិភាគថា៖ មាន លទ្ធភាពភាគច្រើន ដំណើរធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនឹងបន្តជំរុញយ៉ាងខ្លាំង។ ប៉ុន្តែ នេះនឹងជាបញ្ហាដែលនាយករដ្ឋមន្ត្រី Shinzo Abe គប្បីដោះស្រាយប្រុងប្រយ័ត្នបំផុត។ ការផ្លាស់ប្តូរចរិតលក្ខណៈនៃរដ្ឋធម្មនុញ្ញសន្តិភាពដែលត្រូវបានដាក់ឲ្យដំណើរការអស់ រយៈពេល ៧០ ឆ្នាំកន្លងទៅ តាមរយៈការលើកកំពស់កំលាំងការពារជាតិក្លាយទៅជា កងកំលាំងយោធានឹងដើរតួនាទីម្ចាស់ការថែមទៀតដែលធ្វើឲ្យមនុស្សមិនតិចតូចព្រួយបារម្ភអំពីការបង្កើនគ្រោះអាសន្នធ្វើអន្តរគមន៍របស់ជប៉ុនចូលក្នុងបណ្ដាសង្គ្រាម។ ដោយហេតុនេះ ប្រសិនបើជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញប្រញាប់ប្រញាល់នឹង អាចបណ្ដាលឡើងការជរជែកវែកញែករវាងភាគីនានាដែលអាចជះឥទ្ធិពលអាក្រក់ទៅ លើកិត្យានុភាពរបស់ LDP។ ការព្រួយបារម្ភណ៍នេះត្រូវបានលុបចោល ខណៈដែល លោក Shinzo Abe បានឡើងសម្លេងបដិសេធផែនការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមុន ឆ្នាំ ២០២០ ហើយអះអាងថា៖ ការផ្លាស់ប្តូរណាក៏ដោយក៏ត្រូវនាំបោះប្រជាមតិដែរ។
អាណត្តិនៃសភាជាន់ទាបថ្មីនឹងអូសបន្លាយដល់ខែតុលាឆ្នាំ ២០២១ ហើយនា ៤ ឆ្នាំខាងមុខ នាយករដ្ឋមន្ត្រី Shinzo Abe នឹងត្រូវបង្ហាញនូវគិត្យានុភាពរបស់ខ្លួន ព្រមទាំង ជំរុញគោនយោបាយមួយខ្លាំងថែមទៀតទាំងខាងក្នុងប្រទេសផងនិងកិច្ចការ បរទេសផង។ ជ័យជំនះនៅការបោះឆ្នោតសភាជាន់ទាបលើកនេះគឺជាកំលាំងពលំ ដើម្បីនាយករដ្ឋមន្ត្រី Shinzo Abe អនុវត្តគោលការណ៍គោលនយោបាយរបស់ខ្លួន នាំមកនូវផលប្រយោជន៍ជាក់ស្តែងសំរាប់ប្រទេសជាតិ៕