រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍អូស្រ្តាលី លោក Dan Tehan បានឲ្យដឹងថា រដ្ឋាភិបាលអូស្រ្តាលីប្តេជ្ញាឧបត្ថម្ភវ៉ាក់សាំង AstraZeneca ចំនួន ១,៥ លានដូស ដែលបានផលិតនៅក្នុងប្រទេសអូស្ត្រាលី សម្រាប់ប្រទេសវៀតណាមនាពេលខាងមុខ (រូបថត៖ VGP) |
ដោយគោលដៅ អនុវត្តន៍យុទ្ធសាស្ត្រវ៉ាក់សាំងប្រកបដោយជោគជ័យយ៉ាងឆាប់ៗនេះ នាពេលកន្លងមក យុទ្ធនាការចលនាការទូតវ៉ាក់សាំងបន្ទាន់មួយដែលមានលក្ខណៈទូលំទូលាយនិងគ្រប់ជ្រុងជ្រោយត្រូវបានចាប់ផ្តើមដំណើរការ។ វៀតណាមបានជំរុញចលនាក្នុងកម្រិតខ្ពស់បំផុត ដោយមានប្រេកង់បន្តបន្ទាប់និងទម្រង់សម្បូរបែប តាមរយៈបណ្តាញទំនាក់ទំនងទ្វេភាគីនិងពហុភាគី។
ជោគជ័យដំបូងក្នុងយុទ្ធសាស្ត្រវ៉ាក់សាំង
ក្នុងបរិបទកង្វះខាតប្រភពវ៉ាក់សាំងនិងវិសមភាពសកលក្នុងចំណោមបណ្តាប្រទេសនានាជុំវិញពិភពលោក វៀតណាមបានខិតខំប្រមូលផ្តុំនិងទាញយកផលប្រយោជន៍ពីទំនាក់ទំនងទ្វេភាគីនិងពហុភាគី តាមនោះ ការទូតវ៉ាក់សាំងត្រូវបានដំណើរការយ៉ាងខ្លាំងក្លាប្រកបដោយប្រសិទ្ធ ភាព។ អនុរដ្ឋមន្រ្តីការបរទេស លោក Dang Hoang Giang បានមានប្រសាសន៍ថា៖ “យោងតាមស្ថិតិបានឱ្យដឹងថា រហូតដល់ ៧៥% នៃវ៉ាក់សាំងត្រូវបានប្រមូលផ្តុំនៅក្នុងប្រទេសអ្នកមាន ខណៈពេលដែលប្រទេសក្រីក្រទទួលបានអត្រាទាបបំផុតនេះគឺជាស្ថានភាពគួរឱ្យព្រួយបារម្ភ។ យើងក៏ស្ថិតក្នុងស្ថានភាពដូចគ្នាដែរ។ ប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើនគឺជាប្រទេសកំពុងអភិវឌ្ឍន៍ ការទទួលបានវ៉ាក់សាំងគឺជួបការលំបាកយ៉ាងខ្លាំង ហើយប្រទេសជាច្រើននៅតែតស៊ូដើម្បីទាក់ទងផ្ទាល់នឹងប្រភពវ៉ាក់សាំង។ អាចនិយាយបានថាក្នុងបរិបទនោះ វៀតណាមគឺជាប្រទេសនាំមុខក្នុងតំបន់ដែលទាក់ទងផ្ទាល់នឹងការទទួលបានវ៉ាក់សាំង ហើយរហូតមកដល់ពេលនេះវៀតណាមគឺជាប្រទេសអាស៊ីអាគ្នេយ៍ទី ២ ដែលទទួលបានវ៉ាក់សាំងពីប្រភព COVAX ធំបំផុត”។
វ៉ាក់សាំងការពារកូវីដ - ១៩ ជើងដំបូងមកដល់អាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ ហើយត្រូវបានបាញ់សម្លាប់មេរោគនៅនឹងកន្លែង (រូបថតៈក្រសួងសុខាភិបាល) |
រហូតមកដល់ពេលនេះ វៀតណាមបានប្តេជ្ញាចិត្តនិងបានចុះកិច្ចសន្យាដើម្បីទិញវ៉ាក់សាំងប្រហែល ១២៤ លានដូស ក្នុងនោះ វ៉ាក់សាំងចំនួន ៣៨,៩ លានដូស ឧបត្ថមដោយ COVAX, ហើយវ៉ាក់សាំង ចំនួន ៣០ លានដូស បានចុះហត្ថលេខាជាមួយក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម VNVC, វ៉ាក់សាំង Pfizer ចំនួន ៣១ លានដូស បានចុះហត្ថលេខាជាមួយរដ្ឋាភិបាល, វ៉ាក់សាំង Moderna ចំនួន ៥ លានដូសដែលត្រូវបានអនុញ្ញាតិដោយក្រុមហ៊ុនហ្ស៊ូ Zuellig Phmarma វៀតណាម។ ទន្ទឹមនឹងនោះ សម្ព័ន្ធក្រុមហ៊ុន T&T កំពុងចរចាទិញវ៉ាក់សាំង Sputnik-V ចំនួន ៤០ លានដូស ពីមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ីផងដែរ។
នាពេលថ្មីៗនេះ គឺនៅថ្ងៃទី ១៤ ខែកក្កដា ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រធានាធិបតីរ៉ូម៉ានី Klaus Iohannis បានសម្រេចចិត្តផ្តល់វ៉ាក់សាំង Astra Zeneca ចំនួន ១០០ ពាន់ដូសជាអំណោយជូនទៅវៀតណាម។ មុននេះនាថ្ងៃទី ១៣ ខែកក្កដា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីទទួលបន្ទុកពាណិជ្ជកម្មវិនិយោគនិងទេសចរណ៍លោក Dan Tehan បានមានប្រសាសន៍ថា រដ្ឋាភិបាលអូស្រ្តាលីបានប្តេជ្ញាជួយដល់វៀតណាមនូវវ៉ាក់សាំង Astra Zeneca ចំនួន ១,៥ លានដូសនិងជំនួយចំនួន ៤០ លានដុល្លារអូស្រ្តាលី សម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់វៀតណាម។ ទន្ទឹមជាមួយគ្នានោះ រដ្ឋាភិបាលជប៉ុនក៏បានប្រកាសផ្តល់ជំនួយបន្ថែមសម្រាប់វៀតណាមនូវវ៉ាក់សាំង Astra Zeneca ចំនួន ១ លានដូស និងត្រៀមខ្លួនជាស្រេចសហការជាមួយសហគ្រាសវៀតណាមក្នុងការសាកល្បងគ្លីនិក ផ្ទេរនិងលក់បច្ចេកវិទ្យាផលិតវ៉ាក់សាំង។
អនុវត្តន៍យ៉ាងខ្លាំងក្លារដើម្បីជោគជ័យ
លទ្ធផលនេះពិតជាមានអត្ថន័យខ្លាំងណាស់នៅក្នុងបរិបទដែលប្រភពវ៉ាក់សាំងជាសកលកំពុងខ្វះខាតហើយឥឡូវនេះស្ថានភាពជំងឺកាន់តែស្មុគស្មាញ ធ្វើឲ្យប្រភពវ៉ាក់សាំងកាន់តែខ្វះខាតខ្លាំងថែមទៀត។ ដោយទទួលបានប្រភពវ៉ាក់សាំងដ៏មានតម្លៃខាងលើ ក្នុងនាមជាតំណាងស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេស ស្ថាប័នតំណាងវៀតណាមជាង ៩០ អង្គភាពនៅតាមបណ្តាប្រទេសផ្សេងៗ បានស្វែងរកឱកាសយ៉ាងសកម្មសម្រាប់កិច្ចសហប្រតិបត្តិការការ ធ្វើការនិងការតស៊ូមតិនៅក្នុងប្រទេសសាមី ការតភ្ជាប់និងរៀបចំការសន្ទនាតាមទូរស័ព្ទរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រសួងការបរទេស ជាមួយដៃគូនិងអង្គការអន្តរជាតិ។ លោកស្រី Nguyen Minh Hang ប្រធាននាយកដ្ឋានសេដ្ឋកិច្ចពហុភាគីក្រសួងការបរទេសបានអះអាងថា៖ “យើងពិតជាម្ចាស់ការក្នុងការចរចាដើម្បីរកប្រភពវ៉ាក់សាំង។ ប៉ុន្តែសម្រាប់វ៉ាក់សាំងក៏មានស្ថានភាពពិសេសផងដែរ។ ការឈានដល់ការប្តេជ្ញាចិត្តក្នុងកិច្ចព្រមព្រៀងពុំមានន័យថា ក្រុមហ៊ុនវ៉ាក់សាំងផ្តល់ជូនទាន់ពេលវេលាដូចដែលបានសន្យានោះទេ។ ដូច្នេះយើងត្រូវតែបន្តចលនាស្ថាប័នតំណាងការទូតជាង ៩០ ត្រូវបន្តតាមដានស្ថានការណ៍ឱ្យបានដិតដល់”។
តាមគម្រោង នៅចុងឆ្នាំ ២០២១ វៀតណាមនឹងមានវ៉ាក់សាំងការពារកូវីដ -១៩ ចំនួន ១២៤ លានដូស (រូបថត៖ VOV) |
អង្គការសុខភាពពិភពលោកព្យាករណ៍ថា រហូតដល់ខែកញ្ញាឆ្នាំ ២០២១ ស្ថានភាពកង្វះវ៉ាក់សាំងនឹងនៅតែធ្ងន់ធ្ងរ។ រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីបានកំណត់គោលដៅជំរុញបន្ថែមទៀតការអនុវត្ត “ការទូតវ៉ាក់សាំង” ឱ្យកាន់តែមានប្រសិទ្ធភាពនិងម៉ឺងម៉ាត់ ព្រមទាំងបន្តកៀងគរដៃគូទ្វេភាគីនិងអង្គការអន្តរជាតិដើម្បីផ្គត់ផ្គង់វ៉ាក់សាំងជូនវៀតណាមនិងជំរុញការផ្ទេរបច្ចេកវិទ្យានិងផលិតកម្មវ៉ាក់សាំងបន្ថែមទៀតសម្រាប់ផលិតកម្មរយៈពេលវែង។
ជោគជ័យដំបូងក្នុងមុខព្រួញ “ការទូតវ៉ាក់សាំង” គឺជាប្រភពចលករសម្រាប់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ប្រការនេះរួមកម្លាំងកាយចិត្តថែមទៀតដល់ពលរដ្ឋម្នាក់ៗឱ្យកាន់តែមានទំនុកចិត្តនិងគាំទ្រសេចក្តីសម្រេចចិត្តរបស់បក្សនិងរដ្ឋឆ្ពោះទៅគោលដៅយកឈ្នះជំងឺរាតត្បាតនិងស្ដារសេដ្ឋកិច្ចវៀតណាមឡើងវិញ៕