ការដឹកនាំត្រឹមត្រូវរបស់បក្សកុម្មុយនីស្តវៀតណាម៖កំណត់ជ័យជំនះនៃបុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិ

HONG VAN Theo VOV -
Chia sẻ

(VOV)_នាថ្ងៃទី៣កុម្ភះ គម្រប់៨៦ឆ្នាំទិវាបង្កើតបក្សកុម្មុ 
យនីស្តវៀតណាម(ថ្ងៃទី៣កុម្ភះឆ្នាំ១៩៣០-ថ្ងៃទី៣កុម្ភះ 
ឆ្នាំ២០១៦)។ កំណាត់ផ្លូវ ៨៦ឆ្នាំកន្លងទៅនេះ បុព្វ​ហេតុ 
​ផ្លាស់ប្តូរថ្មីដោយបក្សបំផុសឡើងនិងដឹកនាំក្នុងរយៈ 
ពេល៣០ឆ្នាំ (ចាប់ពីឆ្នាំ​ ១៩៨៦មក) បានគូសសញ្ញាសំខាន់ ក្នុងមាគា៏អភិវឌ្ឍន៍របស់វៀតណាម។ សមិទ្ធិផលធំធេង និងលើគ្រប់វិស័យនេះ ក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី បាន​អះអាងនូវគោលមាគា៏ផ្លាស់ប្តូរថ្មីរបស់បក្សកុម្មុយនីស្តវៀតណាម គឺត្រឹមត្រូវ និងច្នៃប្រឌិតថ្មី។

          (VOV)_នាថ្ងៃទី៣កុម្ភះ គម្រប់៨៦ឆ្នាំទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម
 (ថ្ងៃទី៣កុម្ភះឆ្នាំ១៩៣០-ថ្ងៃទី៣កុម្ភះឆ្នាំ២០១៦)។ កំណាត់ផ្លូវ ៨៦ឆ្នាំកន្លងទៅនេះ
 បុព្វ​ហេតុ​ផ្លាស់ប្តូរថ្មីដោយបក្សបំផុសឡើងនិងដឹកនាំក្នុងរយៈពេល៣០ឆ្នាំ (ចាប់
ពីឆ្នាំ​ ១៩៨៦មក) បានគូសសញ្ញាសំខាន់ ក្នុងមាគា៏អភិវឌ្ឍន៍របស់វៀតណាម។ 
សមិទ្ធិផលធំធេង និងលើគ្រប់វិស័យនេះ ក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី បាន​អះ
អាងនូវគោលមាគា៏ផ្លាស់ប្តូរថ្មីរបស់បក្សកុម្មុយនីស្តវៀតណាម គឺត្រឹមត្រូវ និងច្នៃប្រឌិតថ្មី។

 ការដឹកនាំត្រឹមត្រូវរបស់បក្សកុម្មុយនីស្តវៀតណាម៖កំណត់ជ័យជំនះនៃបុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិ - ảnh 1
ការដឹកនាំត្រឹមត្រូវរបស់បក្សកុម្មុយនីស្តវៀតណាម៖កំណត់ជ័យជំនះនៃបុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិ

៣០ឆ្នាំផ្លាស់ប្តូរថ្មី (១៩៨៦-២០១៦) ជាដំណាក់កាលប្រវត្តិសាស្ត្រសំខាន់ ​ក្នុង
​បុព្វ​ហេតុ​អភិវឌ្ឍន៍របស់វៀតណាម។ នេះគឺជាដំណើការផ្លាស់ប្តូរថ្មីជ្រាលជ្រៅ​ លើ
គ្រប់ជ្រុងជ្រោយ ជាបុព្វហេតុបដិវត្តន៍ធំធេងរបស់បក្សទាំងមូល ប្រជាជនទាំងមូល
 ដើម្បីគោលដៅ៖ប្រជាជនសម្បូរធូធារ ប្រទេសខ្លាំងមាំមួន អធិបតេយ្យ​ភាព សម
ភាព និងយុត្តិធម៏។

          សញ្ញាផ្លាស់ប្តូរថ្មីពីការបំផុសនិងដឹកនាំរបស់បក្ស

        ទ្រង់ទ្រាយនិងអត្ថន័យបដិវត្តន៍ជ្រាលជ្រៅនៃបុព្វហេតុផ្លាស់ប្តូរថ្មី ត្រូវបាន​
បង្ហាញនៅមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាម នីតិកាលទី៦ដោយបាន​
សម្រេចចិត្តផ្លាស់ប្តូរថ្មីខឿនសេដ្ឋកិច្ចទៅជាសេដ្ឋកិច្ចទីផ្សារ តាមទិសដៅសង្គម​
និយម។ ដោយមានគោលមាគា៏អភិវឌ្ឍន៍សេដ្ឋកិច្ចត្រឹមត្រូវ និងដំណោះស្រាយ
អោយសមស្រប ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី វៀតណាមទទួលបានសមិទ្ធិ
ផលអំពីសេដ្ឋកិច្ចគួរអោយចាប់អារម្មណ៍ ហើយត្រូវបានសហគមន៍អន្តរជាតិវាយ
តំលៃខ្ពស់។ សាស្ត្រាចារ្យ បណ្ឌិត Nguyen Viet Thong អគ្គលេខាធិការ ​ក្រុមប្រឹក្សា​
ទ្រឹស្ដីមជ្ឈឹម បានវាយតំលៃថា៖

          “ ប្រទេសជាតិបានរួចផុតពីវិបត្តិសេដ្ឋកិច្ច សង្គម និងរួចផុតពីស្ថានភាព​ប្រ
ទេសក្រីក្រ អភិវដ្ឍន៍អន់ខ្សោយ ហើយឈានចូលក្នុងក្រុមប្រទេសកំពុងអភិ​វឌ្ឍន៍
 មានចំណូលមធ្យម និងនាបច្ចុប្បន្ន កំពុងជំរុញខ្លាំងឧស្សាហូបនីយកម្ម ទំ​នើបភា
វូបនីយកម្មប្រទេសជាតិ។ សេដ្ឋកិច្ចអភិវឌ្ឍន៍ កសាងនិងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច
ទីផ្សារជាជំហានៗ តាមទិសសង្គមនិយម។”

          បក្សកុម្មុយនីស្តវៀតណាមបានដាក់ចេញគោលការណ៍គួបផ្សុំរវាងកំណើន
សេដ្ឋកិច្ចនិងអភិវឌ្ឍន៍វប្បធម៌ អនុវត្តតាមភាពជឿនលឿន និងយុត្តិធម៌សង្គម ក្នុង
គោលនយោបាយនិមួយៗ។ បក្សកុម្មុយនីស្តវៀតណាម ក៏យកចិត្តទុកដាក់ជា​ពិ
សេសចំពោះការអភិវឌ្ឍន៍អប់រំ បណ្ដុះបណ្ដាល និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង
ចាត់ទុកការអភិវឌ្ឍន៍អប់រំ បណ្ដុះបណ្ដាល រួមជាមួយវិទ្យាសាស្ត្រ បច្ចេកវិទ្យា ជា
អាទិភាពជួរមុខ។

          ក្នុងប៉ុន្មានឆ្នាំផ្លាស់ប្តូរថ្មី បក្សកុម្មុយនីស្តវៀតណាមយកចិត្តទុកដាក់ជាច្រើន
ដល់ការអនុវត្តបណ្ដាគោលនយោបាយសង្គម ធានា និងលើកកំពស់ជីវភាពខាង
សម្ភារះសំរាប់ប្រជាជនជានិច្ច។ លទ្ធផលគឺ ដល់ឆ្នាំ ២០១៥ ចំណូលមធ្យមរបស់ប្រជាជនវៀតណាមទទួលបាន២១០០ដុល្លារអាមេរិក កើន២១ដង ក្រោយរយៈ
​ពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី។ ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី វៀតណាមក៏កសាង
និងសុក្រិតប្រព័ន្ធសន្តិសុខសង្គមពហុបែប បើកទូលាយពីមួយថ្ងៃទៅមួយថ្ងៃនិងប្រសិទ្ធិភាព អភិវឌ្ឍន៍ខ្លាំងប្រព័ន្ធធានារ៉ាប់រង។

          ក្នុងវិស័យកិច្ចការបរទេស បក្សនិងរដ្ឋមានគោលការណ៍ គោលនយោបាយ
 វិធានការណ៍ជាច្រើន ដើម្បីបង្កើន បើកទូលាយកិច្ចសហប្រតិបត្តិការអន្តរជាតិ ​
ចូលរួមបណ្ដាទំនាក់ទំនងទ្វេភាគី អង្គការពហុភាគី ទាក់ទាញទុនវិនិយោគពីបរ​
ទេសយ៉ាងខ្លាំងក្លា ធ្វើអាជីវកម្មយន្តការសហប្រតិបត្តិការអន្តរជាតិប្រកបដោយ​ប្រ
សិទ្ធិភាព។ កិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិត្រូវបានលើក​កំពស់
ពីមួយថ្ងៃទៅមួយថ្ងៃ។ សាស្ត្រាចារ្យរង បណ្ឌិត Vu Minh Giang សមាជិកក្រុមប្រឹក្សា
ទ្រឹស្ដីមជ្ឈឹមបានអោយដឹងថា៖

          “ ដោយតួនាទីជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ខ្ញុំសង្កេតឃើញថា៖មហាសន្និ
បាតទី៦ជាមហាសន្និ​បាតនៃការផ្លាស់ប្តូរថ្មី ជាសញ្ញាក្រហមសំខាន់មួយ ជាព្រឹត្តិ
ការណ៍សំខាន់ ក្នុងដំណើការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ចំពោះខ្ញុំវិញ មហាសន្និ
បាតទី៦ មានចរិតលក្ខណះដ៏មហិមា នៃបុព្វហេតុផ្លាស់ប្តូរថ្មី ដែលបានបក្សបំផុស
ឡើង។”

          ការឯកភាពរវាងបក្សនិងប្រជាជន

        សមិទ្ធិផលសំខាន់ជាង ធំធេងជាង និងមានអត្ថន័យ ក្នុងរយៈពេល៣០ឆ្នាំ​ផ្លាស់
ប្តូរថ្មី បានអះអាងប្រការសំខាន់ចំនួន២។ទីមួយគឺអះអាងនូវគោលមាគា៏​ផ្លាស់ប្តូរថ្មី
របស់វៀតណាមក្នុងរយៈពេល៣០ឆ្នាំកន្លងទៅគឺត្រឹមត្រូវ ច្នៃប្រឌិតថ្មី។ ទីពីរគឺ មាគា៏
ឈានឡើងសង្គមនិយមនៅវៀតណាមគឺត្រឹមត្រូវ សមស្រប ជាមួយលក្ខណះជាក់
ស្ដែងរបស់វៀតណាម និងជានិន្នាការអភិវឌ្ឍន៍របស់ប្រវត្តិសាស្ត្រ។ វាយតំលៃអំពី
ការដឹកនាំរបស់បក្ស លោក Vu Van Phuc អគ្គនិពន្ធនាយក​ទស្សនាវដ្តីកម្មុយនីស្ត 
បានចាត់ទុកថា៖

          “ រយៈពេល៨៦ឆ្នាំកន្លងទៅ របស់បដិវត្តន៍វៀតណាម ជាពិសេសគឺបណ្ដា​
សមិទ្ធិផលធំធេងក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី ដោយបក្សបំផុស និងដឹកនាំ ​បាន
សរអោយឃើញនូវការដឹកនាំត្រឹមត្រូវរបស់បក្ស កុម្មុយនីស្តវៀតណាម។ ​ស្ថាន
ភាពជាក់ស្ដែងនេះ ក៏បានបង្ហាញនូវការឯកភាពរវាងបក្សនិងប្រជាជនក្នុង​ដំណើ
ការកសាងនិងការពារមាតុប្រទេសវៀតណាម សង្គមនិយមដែរ។”

          ឆ្នាំ ២០១៦ ជាឆ្នាំដើមដំបូង ដែលបក្សទាំងមូល ប្រជាជនទាំងមូល និងកង
ទ័ពទាំង​មូល បានអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្ស នីតិកាលទី១២
 ជា​មហាសន្និបាតគូសញ្ញាសំខាន់អំពីកំណាត់ផ្លូវអភិវឌ្ឍន៍ថ្មីរបស់បក្ស និងរបស់
ប្រ​ទេសជាតិ។ ដោយមានបណ្ដាបទពិសោធន៍ក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី
កន្លងទៅ ការកំណត់ទិសដៅក្នុងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតទី១២ ការ
ដឹកនាំ​របស់បក្ស និងប្រពៃណីសាមគ្គីភាព របស់ប្រជាជន វៀតណាមនឹងបន្ត
ឈាន​ឡើង កសាងប្រទេសវៀតណាមមួយប្រកបដោយសម្បូរធូធារ ខ្លាំងមាំមួន​
 ប្រជាធិបតេយ្យ អរិយ្យធម៌ និងសមភាព៕ 

ប្រតិកម្មទៅវិញ