ការងារត្រៀមរៀបចំកម្មាភិបាលរួមចំណែកដល់ជោគជ័យរបស់មហាសន្និបាត

Chia sẻ

(VOVWORLD) -  ការប្រឆាំងនឹងបំផ្លើសការពិតលើបញ្ហាត្រៀមរៀបចំកម្មា ភិបាលគឺជាល្បិចកល់មួយដែលបណ្តាអនុភាពអមិត្ត ពួកប្រតិកិរិយានិងពួកឱកាសនិយមនយោបាយបានអនុវត្តន៍ជាប្រចាំមុននឹងប្រារព្ធ មហាសន្និបាតនីមួយៗ នៃបក្សកុម្មុយនិស្តវៀតណាម។ មុនមហាសន្និបាតលើកទី១៣របស់បក្ស មុខសញ្ញាជាច្រើនបានបន្តចុះផ្សាយនិងចែករំលែកព័ត៌មានមិនត្រឹមត្រូវ មួលបង្កាច់និងបំប្លែងការពិតអំពី ការងារត្រៀមរៀបចំកម្មាភិបាលរបស់បក្សកុម្មុយនិស្តវៀតណាម។ ថ្វីត្បិតដូច្នេះក៏ដោយ ការងារត្រៀមរៀបចំកម្មាភិបាលរបស់វៀតណាមត្រូវបានដំណើរការតាមបែបវិទ្យាសាស្ត្រ ស្របតាមលក្ខន្តិកៈរបស់បក្សកុម្មុយនិស្តវៀតណាម ហើយតែងតែជាការឆ្លើយតបយ៉ាងខ្លាំងចំពោះរាល់សម្តីមូលបង្កាច់ខុសឆ្គងទាំងនោះ។

បក្សកុម្មុយនិស្តវៀតណាមបានកំណត់ថា ការងារត្រៀមរៀបចំកម្មាភិបាលជា “គន្លឹះ” ក្នុងការងារកសាងបក្សនិងប្រព័ន្ធនយោបាយ។ ជាពិសេស អំឡុងពេលសម្រាប់មហាសន្និបាតបក្សលើកទី ១៣ នេះ ជាដំណាក់កាលផ្ទេរប្តូរជំនាន់ ពោលគឺ ពីជំនាន់កម្មាភិបាលដែលរីកធំធាត់ក្នុងសង្គ្រាម ហើយធ្លាប់ទទួលបានការបណ្តុះបណ្តាលនៅក្នុង ប្រទេសនិងនៅក្នុងប្រទេសសង្គមនិយម ទៅកាន់ជំនាន់កម្មាភិបាលបានកើតមកនិងធំធាត់ក្នុងសម័យសន្តិភាពនិងទទួលបានបណ្តុះបណ្តាលពីប្រភពជាច្រើន ប្រទេសជាច្រើន ដែលមានស្ថាប័ននយោបាយផ្សេងៗគ្នា។ ហេតុដូច្នេះការងារត្រៀមរៀបចំកម្មាភិបាលនៅមហាសន្និបាតលើកទី១៣ គឺរឹតតែជាបញ្ហាសំខាន់ច្រើនទៀតដែលត្រូវបានបក្សកុម្មុយនិស្តវៀតណាមផ្តល់អាទិភាពចម្បង។

ការងារត្រៀមរៀបចំកម្មាភិបាលត្រូវបានអនុវត្តយ៉ាងហ្មត់ចត់និងតាមបែបវិទ្យាសាស្ត្រដើម្បីរក្សាតួនាទីរឹងមាំរបស់ខ្លួនជាកម្លាំងដឹកនាំរបស់រដ្ឋនិងសង្គម បក្សកុម្មុយនិស្តវៀតណាមបានខិតខំតស៊ូដោយឥតឈប់ឈរឲ្យកាន់តែល្អឥតខ្ចោះជាង។ ជាពិសេសបញ្ហាកម្មាភិបាល កាន់តែទទួលបានការយកចិត្តទុកដាក់ជាពិសេស ព្រោះ កម្មាភិបាលគឺជាកត្តាសម្រេចកំណត់ជោគជ័យឬបរាជ័យនៃបដិវត្ត។ ដូច្នេះការជ្រើសរើសកម្មាភិបាល ត្រូវបានបក្សចាប់អារម្មណ៍ជាពិសេស ហើយត្រូវបានបក្សដឹកនាំដោយយកចិត្តទុកដាក់ ដោយគោលបំណងធានាប្រជាធិបតេយ្យ ដើម្បីអាចជ្រើសរើសកម្មាភិបាលដែលមានគុណធម៌និងសមត្ថភាពគ្រប់គ្រាន់ចូលរួមក្នុងការដឹកនាំប្រទេសជាតិ។

សូមគូសបញ្ជាក់ថា ការងារត្រៀមរៀបចំកម្មាភិបាលនៅមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ មិនមែនជា “ការបណ្តុកបណ្តាក់ពីលើចុះក្រោម” ឬកង្វះប្រជាធិបតេយ្យដូចអ្វីៗ ដែលកម្លាំងអមិត្តកំពុងស្រែកឡើយ។ ពោលគឺការងារនេះ ត្រូវឆ្លងកាត់ដំណើរការពិចារណា វាយតម្លៃនិងជ្រើសរើសដោយប្រុងប្រយ័ត្ន ដើម្បីអាចជ្រើសរើសបានកម្មាភិបាលឱ្យចូលរួមក្នុងគណៈកម្មាធិការបក្ស។ ដែលក្នុងនោះ បទដ្ឋានជាមូលដ្ឋានដែលមេដឹកនាំគួរមាន គឺភាពស្មោះត្រង់ដាច់ខាតចំពោះបក្ស ជាមួយមាតុភូមិនិងប្រជាជន ហើយត្រៀមខ្លួនលះបង់ដើម្បីឯករាជ្យភាពនិងសេរីភាពរបស់មាតុភូមិ ដើម្បីសុភមង្គលរបស់ប្រជាជន។ ជាពិសេសគឺត្រូវមានគុណភាពនិងសមត្ថភាព។

ការងារត្រៀមរៀបចំកម្មាភិបាលនិយាយរួមនិងការងារត្រៀមរៀបចំកម្មាភិបាលសម្រាប់អាណត្តិ ២០២០- ២០២៥ និយាយដោយឡែក សុទ្ធតែត្រូវធានាគោលការណ៍ដែលថា បក្សឯកភាពដឹកនាំការងារកម្មាភិបាល និងការគ្រប់គ្រងជួរកម្មាភិបាល ដែលផ្ទាល់នោះគឺគណៈកម្មាធិការមជ្ឈឹមបក្ស ការិយាល័យនយោបាយ គណៈលេខាធិការ គណៈកម្មាធិការបក្ស គណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សផងដែរ។ ការដឹកនាំរបស់បក្សក្នុងកិច្ចការកម្មាភិបាលមិនបង្កឱ្យមានកង្វះតម្លាភាពក្នុងការងារ កម្មាភិបាលឬរារាំងអ្នកដែលមានសមត្ថភាពមិនឱ្យចូលរួមក្នុងកិច្ចការរបស់ប្រទេស ដូចដែលកម្លាំងអមិត្តមួយចំនួនកំពុងចោទប្រកាន់នោះឡើយ។ បក្សដឹកនាំការងារកម្មាភិបាល គឺជាបញ្ហាចាំបាច់ និងបរានុម័ត ដើម្បីធានាថា ប្រទេសអភិវឌ្ឍន៍តាមទិសដៅត្រឹមត្រូវ។

បំពេញល្អការងារកម្មាភិបាល បានរួមចំណែកធានានូវជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្ស នៅក្នុងសេចក្តីសន្និដ្ឋាននៅឯពិធីបិទសន្និបាតលើកទី ១៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀត ណាម នីតិកាលទី ១២ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះការិយាល័យនយោបាយ និងអនុគណៈកម្មាធិការត្រៀមរៀបចំកម្មាភិបាល ដែលបានច្បាមជាប់នូវទិសដៅការងារត្រៀមរៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតបក្សលើកទី១៣ ដែលបានមជ្ឈឹមអនុម័ត។ ទន្ទឹមជាមួយគ្នានោះ គណៈកម្មាធិការមជ្ឈឹមក៏បានកោតសរសើរចំពោះគណៈកម្មាធិការបក្ស អង្គការ បក្ស ស្ថាប័ននិងអង្គភាពចំណុះមជ្ឈឹម ដែលបានរៀបចំយ៉ាងល្អិតល្អន់ប្រកបដោយគុណភាពខ្ពស់ ក្នុងការត្រៀមរៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតថ្នាក់ក្រោម។   ឈរលើមូលដ្ឋាននោះ គណៈកម្មាធិការមជ្ឈឹមបានពិភាក្សាប្រកបដោយប្រជាធិបតេយ្យ ពិនិត្យដោយភាពត្រឹមត្រូវ យុត្តិធម៌និងពិចារណាលើបញ្ជីឈ្មោះកម្មាភិបាលដែលត្រូវបានជ្រើសតាំងឡើងវិញ និងជាលើកដំបូង ដែលត្រូវបានណែនាំដល់គណៈកម្មាធិការមជ្ឈឹមនិងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនីតិកាលទី ១៣ រួមទាំងវីធីសាស្ត្រជ្រើសរើសទៀតផង។  

ហេតុដូច្នេះ អាចនិយាយបានថា ក្នុងការងារត្រៀមរៀបចំកម្មាភិបាល វៀតណាមតែងតែប្រតិបត្តិយ៉ាងប្រុងប្រយ័ត្ន ស្របតាមដំណើរការដ៏តឹងរឹង ស្របតាមលក្ខន្តិកៈនិងបទប្បញ្ញត្តិរបស់បក្ស ច្បាប់របស់រដ្ឋ ក្រោមការដឹកនាំគ្រប់ជ្រុងជ្រោយរបស់បក្ស។ គោលដៅខ្ពស់បំផុតនៅក្នុងការងារត្រៀមរៀបចំកម្មាភិបាលគឺជ្រើសរើសមនុស្សត្រឹមត្រូវដែលជាតំណាងអំពី ឬទ្ធានុភាពនយោបាយ សីលធម៌ របៀបរស់នៅ និងសមត្ថភាពបញ្ញាជាក់ស្តែង ហើយត្រូវទទួលបានការជឿទុកចិត្តខ្ពស់  ដើម្បីមរតកពីជំនាន់មុនដឹកនាំបុព្វហេតុបដិវត្ត។ ការពិតនេះ គឺជាការឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការចោទប្រកាន់  ការមូលបង្កាច់របស់កម្លាំងអមិត្ត និងពួកឱកាសនិយម សម្រាប់ការងារត្រៀមរៀបចំកម្មាភិបាលរបស់បក្ស៕

ប្រតិកម្មទៅវិញ