វាយតម្លៃពីលទ្ធផលក្នុងវិស័យនាំចូលនាំចេញក្នុងរយៈពេល៨ខែដើមឆ្នាំ ២០២២ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានចាត់ទុកថា ទំហំនាំចេញមានការងើបឡើងវិញ យ៉ាងខ្លាំងក្លា ដែលក្នុងនោះទីផ្សារសំខាន់ៗដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន... សុទ្ធតែសម្រេចបានកំណើនលើសពី២ខ្ទង់ ដែលជួយទំនិញវៀតណាមលើក កំពស់កិត្យានុភាព និងសមត្ថភាពឆ្លើយតបនៅក្នុងខ្សែសង្វាក់តម្លៃនានា។
លោក Vu Duc Giang ប្រធានសមាគមវាយនភណ្ឌ និងកាត់ដេរវៀតណាម។ (រូបថត៖ qdnd.vn) |
ភាពម្ចាស់ការពីសហគ្រាស
ត្រូវតែនិយាយថា សហគ្រាសវៀតណាមបានឆ្លៀតយកឱកាសយ៉ាងល្អពីទីផ្សារ នៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានគ្រប់គ្រងជាបណ្ដើរៗ ដែលបណ្តាលឲ្យ តម្រូវការទំនិញចាំបាច់នៅលើពិភពលោកកើនឡើង។ ការដែលវៀតណាមបន្តមាន អតិរេកពាណិជ្ជកម្មក្នុងរយៈពេល ៨ ខែកន្លងមកនៃឆ្នាំ២០២២ គឺជាលទ្ធផលវិជ្ជមាននៃ សកម្មភាពពាណិជ្ជកម្មក្រៅប្រទេសរបស់ វៀតណាម បើធៀបនឹងប្រទេសជាច្រើនលើ ពិភពលោក។ ក្នុងវិស័យកាត់ដេរ ឧស្សាហកម្មវាយនភណ្ឌទទួលបានអតិរេកពាណិជ្ជ កម្មជាង ១២ពាន់លានដុល្លារអាមេរិក។ លោក Vu Duc Giang ប្រធានសមាគមវាយន ភណ្ឌ និងកាត់ដេរវៀតណាមបានឲ្យដឹងថា៖
“ក្នុងប៉ុន្មានខែចុងឆ្នាំនេះ នៅចំពោះមុខបញ្ហាប្រឈមនៃទីផ្សារ និងការកើនឡើង ថ្លៃដើម សហគ្រាសវាយនភណ្ឌ និងកាត់ដេរវៀតណាមបានកំណត់គោលដៅក្នុងឆ្នាំ នេះថា ត្រូវតែរក្សាឲ្យបានស្ថិរភាព និងការអភិវឌ្ឍសហគ្រាស ដើម្បីរក្សានិយោជិក រក្សាទីផ្សារ និងអតិថិជន។ នោះជាគោលដៅទីមួយ។ ទីពីរគឺ សហគ្រាសក៏កាត់បន្ថយ ជាអតិបរមានូវការកើនឡើងនៃការចំណាយដែលប៉ះពាល់ដល់ប្រសិទ្ធភាពរបស់សហគ្រាសផងដែរ។ អ្វីដែលសំខាន់បំផុត គោលដៅទីបីគឺធ្វើយ៉ាងណាដើម្បីនៅតែមានប្រាក់ចំណេញដើម្បីថែរក្សាប្រាក់បៀវត្តន៍និងប្រាក់បន្ថែមសម្រាប់និយោជិត។ មាន តែពេលនោះទេ ទើបយើងនឹងមានសន្ទុះដើម្បីអនុវត្តន៍៦គោលដៅឆ្នាំ២០២៣ ដែល បានកំណត់សម្រាប់ឧស្សាហកម្មវាយនភណ្ឌនិងកាត់ដេរវៀតណាម”។
ចំពោះឧស្សាហកម្មស្បែកជើង ដែលជាឧស្សាហកម្មនាំចេញសំខាន់ មួយទៀតរបស់វៀតណាម លោកស្រី Phan Thi Thanh Xuan អនុប្រធាននិងជាអគ្គ លេខាធិការសមាគមស្បែក ស្បែកជើង និងកាបូបវៀតណាមបានឲ្យដឹងថា រហូតមក ដល់ពេលនេះ រាល់ប្រៀបខ្លាំងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ត្រូវបានឧស្សា ហកម្មស្បែក ស្បែកជើងឆ្លៀតយកយ៉ាងល្អ។
“យើងខ្ញុំខិតខំសម្រេចបានផែនការនាំចេញប្រហែល ២៣ដល់២៥ ពាន់លាន ដុល្លារអាមេរិក ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីប្រកួតប្រជែងនាពេលខាងមុខ ចាំបាច់ត្រូវលើកកំពស់តម្លៃទំនិញ។ យើងត្រូវការប្រភពវត្ថុធាតុដើមដែលមានតម្លៃខ្ពស់ ពីប្រទេសផ្សេងៗ។ ជាមួយនឹងប្រៀបខ្លាំងនៃកិច្ចព្រមព្រៀង FTA យើងខ្ញុំចង់ឆ្លៀតយក ឲ្យបានល្អនូវឱកាសនៃការនាំចូលពីទីផ្សារទាំងនេះ ជាពិសេសទីផ្សារសហភាពអឺរ៉ុប ដែលមានប្រភពវត្ថុធាតុដើមដែលមានតម្លៃខ្ពស់សម្រាប់ការផលិតស្បែកជើងលំដាប់ ខ្ពស់ ក៏ដូចជាអាចនាំចូលបច្ចេកវិទ្យានិងឧបករណ៍ថ្មីៗផងដែរ។ ជាពិសេស នៅក្នុង បរិបទបច្ចុប្បន្ន នៅពេលដែលយើងទាំងអស់គ្នាត្រូវឆ្ពោះទៅរកការផលិតប្រកបដោយ និរន្តរភាព ហើយប្រើប្រាស់បច្ចេកវិទ្យាបៃតងស្អាតនោះ ចាំបាច់ត្រូវទាញយកសក្តា នុពលនៃទីផ្សារទាំងនេះ ដើម្បីបម្រើនវានុវត្តភាពបច្ចេកវិទ្យា”។
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Quoc Khanh។
(រូបថត៖ baochinhphu.vn) |
ជួយឧបត្ថម្ភខាងព័ត៌មាន ពន្លឿនការនាំចេញ
ក្នុងបរិបទដែលពាណិជ្ជកម្មសកលទាមទារឲ្យមានការតភ្ជាប់ និងការសម្រប សម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងប្រព័ន្ធការិយាល័យពាណិជ្ជកម្មវៀត ណាមនៅបរទេស ជាមួយនឹងក្រសួង ស្ថាប័ន មូលដ្ឋាន សមាគមឧស្សាហកម្ម វិជ្ជាជីវៈ និងសហគ្រាសនោះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ កម្មនិងពាណិជ្ជកម្ម លោក Tran Quoc Khanh បានឲ្យដឹងថា ក្រសួងនឹងផ្តោតសំខាន់លើការជួយឧបត្ថម្ភដល់សហ គ្រាសអំពីព័ត៌មានទីផ្សារ ពន្លឿនការនាំចេញ ហើយទាញយកប្រយោជន៍ពីការសន្យា នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខា។
“មុខទំនិញដែលមានចំណូលធំដូចជាកសិផល វាយនភណ្ឌ និងស្បែកជើង គឺ ជាទំនិញនាំចេញចម្បងរបស់វៀតណាម។ បច្ចុប្បន្ននេះ ទំនិញទាំងនោះសុទ្ធតែផ្អែកលើ តម្រូវការទីផ្សារ នៅចំពោះមុខការធ្លាក់ចុះនៃតម្រូវការនៅទីផ្សារមួយចំនួន ភារកិច្ច របស់យើងគឺត្រូវខិតខំប្រឹងប្រែងទាញយកប្រយោជន៍ពីទីផ្សារទាំងអស់ ព្រមទាំងដោះ ស្រាយចំណុចកកស្ទះក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់សហគ្រាស។ ប្រសិនបើយើងអាច ធ្វើអ្វីៗគ្រប់យ៉ាងបាន យើងនៅតែអាចរក្សាបាននូវល្បឿនកំណើននៃការនាំចេញក្នុង ប៉ុន្មានខែចុងឆ្នាំនេះ”។
ប្រសិនបើរក្សាបាននូវល្បឿនដូចនឹងរយៈពេល ៨ ខែកន្លងទៅ ទំហំនាំចេញ នាំចូលរបស់ វៀតណាមនៅឆ្នាំ ២០២២ ប្រហែលនឹងសម្រេចបានជាង ៧៤០ ពាន់លាន ដុល្លារអាមេរិក ដែលរួមចំណែកកែលម្អជញ្ជីងទូទាត់ បង្កើនទុនបម្រុងរូបិយប័ណ្ណបរ ទេស បង្កលក្ខខណ្ឌអំណោយផល ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍសេដ្ឋកិច្ច ពេញមួយឆ្នាំ៕