វៀតណាមសម្រេចបានវឌ្ឍនភាពជាច្រើនក្នុងការធានានិងអនុវត្តសិទ្ធិកុមារ (រូបថត៖ TTXVN) |
វៀតណាមជាប្រទេសដំបូងគេនៅទ្វីបអាស៊ីនិងប្រទេសទី២លើពិភព លោកដែលអនុម័តលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិកុមារ (ខែ កុម្ភៈឆ្នាំ១៩៩០)។ រាល់ការសន្យានយោបាយក៏ដូចជាការដឹកនាំដ៏ខ្លាំងក្លា របស់រដ្ឋវៀតណាមក្នុងការអនុវត្តសិទ្ធិកុមារ បានរួមចំណែកលើកស្ទួយ ជីវភាពរស់នៅរបស់កុមាររាប់លាននាក់។ ពីមួយថ្ងៃទៅមួយថ្ងៃ កុមារកាន់តែ ច្រើនត្រូវបានការពារដោយច្បាប់ ត្រូវបានរស់នៅ បានថែទាំសុខភាព បាន សិក្សារៀនសូត្រចំណេះដឹងនិងបំណិនចាំបាច់នានាចាប់ពីសាលាមតេយ្យសិក្សា ហើយទទួលបានគោលនយោបាយអនុគ្រោះផងដែរ។
ការពារកុមារក្នុងជំងឺ Covid-19
ដើម្បីឆ្លើយតបនឹងជំងឺ Covid-19 រដ្ឋាភិបាលវៀតណាមបានដាក់ចេញ បាវចនាសកម្មភាពថា “កុំបំភ្លេចនរណាម្នាក់នោះឡើយ” ក្នុងនោះកុមារជា មុខសញ្ញាដែលទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់។
ចាប់ពីពាក់កណ្ដាលខែមីនាឆ្នាំ២០២០ បរិមាណមនុស្សមកដល់មូល ដ្ឋានធ្វើចត្តាឡីស័កកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះមាននារី មានផ្ទៃពោះនិងកុមារទៀតផង។ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច បានសហការជាមួយមូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) ប្រចាំ នៅវៀតណាមនិងអង្គការក្រៅរដ្ឋាភិបាលដើម្បីសិទ្ធិកុមារផ្សេងៗទៀត ចង ក្រង់ឯកសារណែនាំវិធីការពារសុវត្ថិភាពសម្រាប់កុមារនៅតាមមូលដ្ឋានធ្វើ ចត្តាឡីស័ក។ ក្រៅពីនោះ បុគ្គលិកនៅតាមមូលដ្ឋានធ្វើចត្តាឡីស័កទាំងនេះ ក៏បានបំពេញទំនួលខុសត្រូវយ៉ាងល្អ ដោយឆ្លើយតបនឹងតម្រូវការពិសេស របស់កុមារ ដូចជាចម្អិនអាហារដោយឡែកសម្រាប់កុមារ ឬរៀបចំពិធីអបអរ សាទរខួបកំណើតសម្រាប់កុមារជាដើម។
ក្នុងរយៈពេលបិទសាលារៀនដើម្បីអនុវត្តការរក្សាគម្លាតសង្គម វៀត ណាមក៏បានដាក់ឲ្យដំណើរការនូវយុទ្ធនាការសារព័ត៌មានតាមអនឡាញ មួយ ក្នុងបំណងណែនាំនិងដោះស្រាយបញ្ហានានារបស់កុមារ ឪពុកម្ដាយ និងគ្រូបង្រៀន រួមទាំងបញ្ហាផ្លូវចិត្តនិងផលប៉ះពាល់មិនចង់បានពីការរក្សា គម្លាតសង្គមទៅលើកុមារនិងអនីតិជន។
ការសាកល្បងថ្មីនិងសកម្មភាព
វៀតណាមមានវឌ្ឍនភាពដ៏សំខាន់ជាច្រើនក្នុងការអនុវត្តសិទ្ធិកុមារ ជាពិសេសគឺការបង្កើតទៅជាច្បាប់នូវមាត្រានិងគោលការណ៍នានានៃសន្ធិសញ្ញាអន្តរជាតិស្ដីពីសិទ្ធិកុមារ។ រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមបាន ចេញប្រកាសឯកសារគតិយុត្តសំខាន់ជាច្រើនស្ដីពីសិទ្ធិកុមារ ក្នុងនោះគួរឲ្យ កត់សម្គាល់គឺ ច្បាប់ស្ដីពីការអប់រំបឋមសិក្សាជាសកល និងច្បាប់ស្ដីពីកិច្ច ការពារ ថែទាំនិងអប់រំកុមារ។ នាឆ្នាំ២០១៦ ច្បាប់កុមារត្រូវបានចេញផ្សាយ ក្នុងបំណងបំពេញបន្ថែមនូវបទបញ្ញត្តិថ្មីៗដើម្បីដោះស្រាយបញ្ហាជំពាក់ជំពិនក្នុងស្ថានភាពជាក់ស្ដែងនៃការអនុវត្តសិទ្ធិកុមារ ធានាភាពសមស្របនឹងលក្ខ ខ័ណ្ឌសេដ្ឋកិច្ចសង្គម ព្រមទាំងមានការស្រាវជ្រាវអំពីបទពិសោធន៍របស់ ប្រទេសផ្សេងៗក្នុងការកសាងនិងសុក្រិតច្បាប់ស្ដីពីសិទ្ធិកុមារផងដែរ។
ប៉ុន្តែ រាល់ការផ្លាស់ប្ដូរនានាលើទូទាំងពិភពលោក ដូចជាការអភិវឌ្ឍនៃ បច្ចេកវិទ្យាឌីជីថល ការប្រែប្រួលបរិស្ថានរស់នៅ និងការធ្វើចំណាកស្រុកយ៉ាង ច្រើនលើសលុប កំពុងដាក់ចេញការសាកល្បងថ្មីៗក្នុងការធានា ការពារនិង អនុវត្តសិទ្ធិកុមារ។ បដិវត្តន៍ឧស្សាហកម្មលើកទី៤ ការអភិវឌ្ឍនៃអ៊ីនធឺណែត និងបណ្ដាញសង្គម ម្យ៉ាងមួយបានបង្កើតឡើងលំហដើម្បីជួយឲ្យកុមារ អភិវឌ្ឍបញ្ញា ទាក់ទងប្រាស្រ័យគ្នាទៅវិញទៅមកប្រកបដោយភាពងាយ ស្រួលជាង ប៉ុន្តែម្យ៉ាងវិញទៀតក៏បានបង្កើនហានិភ័យទៅលើកុមារតាមរយៈ ព័ត៌មានអាក្រក់ ផ្ទុយទៅនឹងស្ដង់ដារសង្គម អំពើហឹង្សានិងអំពើរំលោភ បំពានលើបណ្ដាញអ៊ីនធឺណែតផងដែរ។ កុមារថែមទៀតជាមុខសញ្ញាដែលរង ផលប៉ះពាល់ដំបូងគេនិងរាំរ៉ៃដោយសារការប្រែប្រួលអាកាសធាតុ គ្រោះធម្ម ជាតិ និងការកង្វះប្រភពធនធានទៀតផង។
ក្នុងកាលៈទេសៈនោះ រដ្ឋាភិបាលវៀតណាមបានចេញប្រកាសកម្មវិធី សកម្មភាពជាក់ស្ដែងនានា ដោយផ្ដោតទៅលើការធានាសុវត្ថិភាពសម្រាប់ កុមារលើលំហអ៊ីនធឺណែត។ វៀតណាមក៏កំពុងដាក់ឲ្យដំណើរការនូវ “ផែន ការសកម្មភាពជាតិសម្រាប់បង្ការនិងប្រយុទ្ធប្រឆាំងអំពើហឹង្សានិងអំពើ រំលោភបំពានលើកុមារដំណាក់កាលឆ្នាំ២០២០-២០២៥” ផងដែរ។ កិច្ច ការពារ ថែទាំនិងអប់រំកុមារជាគោលជំហរដ៏ឥតងាករេរបស់រដ្ឋវៀតណាម ព្រមទាំងជាភារកិច្ចដ៏សំខាន់ពិសេសក្នុងយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សនៅវៀតណាមផងដែរ៕