កិច្ចព្រមព្រៀង TPP៖ ខណៈដែលអាមេរិកមិនចូលរួមនោះ

ANH HUYEN
Chia sẻ

(VOVworld)-នាថ្ងៃទី២៣ខែមករា ប្រធានាធិបតីថ្មីរបស់
អាមេរិក លោក Donald Trump បានចុះហត្ថលេខាលើ
ក្រិតមួយជាផ្លូវការស្តីពីការដកខ្លួនចេញពីកិច្ចព្រម
ព្រៀងដៃគូពាណិជ្ជកម្មតំបន់ប៉ាស៊ីហ្វិក(ឬហៅថា TPP)
។ ដោយក្រិតនេះ លោក Donald Trump បានអនុវត្តជាក់ស្តែងនូវការសន្យា
ដែលលោកនាំចេញក្នុង យុទ្ធនាការប្រគួតប្រជែងយកសន្លឹកឆ្នោតប្រធានា
ធិបតីនាឆ្នាំ២០១៦​ហើយកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីនេះកំពុង
ប្រឈមមុខនឹងការប្រេះឆា។

(VOVworld)-នាថ្ងៃទី២៣ខែមករា ប្រធានាធិបតីថ្មីរបស់អាមេរិក លោក Donald
Trump បានចុះហត្ថលេខាលើក្រិតមួយជាផ្លូវការស្តីពីការដកខ្លួនចេញពីកិច្ច
ព្រមព្រៀងដៃគូពាណិជ្ជកម្មតំបន់ប៉ាស៊ីហ្វិក(ឬហៅថា TPP) ។ ដោយក្រិតនេះ
លោក Donald Trump បានអនុវត្តជាក់ស្តែងនូវការសន្យាដែលលោកនាំចេញក្នុង
យុទ្ធនាការប្រគួតប្រជែងយកសន្លឹកឆ្នោតប្រធានាធិបតីនាឆ្នាំ២០១៦​ហើយកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីនេះកំពុងប្រឈមមុខនឹងការប្រេះឆា។

កិច្ចព្រមព្រៀង TPP៖ ខណៈដែលអាមេរិកមិនចូលរួមនោះ - ảnh 1
កិច្ចព្រមព្រៀង TPP៖ ខណៈដែលអាមេរិកមិនចូលរួមនោះ


        កិច្ចព្រមព្រៀង TPP ត្រូវបាននំាចេញពិភាគ្សាអស់រយៈពេល១០ឆ្នាំកន្លងទៅ
និងទទួលបានការស្រុះចិត្តគំនិតរបស់សមាជិកស្ទើរតែទាំងអស់ក្នុងឆ្នាំ២០១៦។ កិច្ច
 ព្រមព្រៀង TPP ដោយមានការចូលរួមរបស់ប្រទេសហត្ថលេខីទាំង១២ត្រូវបានចាត់
 ទុកជា “ត្រីវិស័យ” សម្រាប់សកម្មភាពពាណិជ្ជកម្មសកលលោក។ កិច្ចព្រមព្រៀង
អាចមានសុពលភាពលុះត្រាណាដែលទទួលបានការអនុម័តរបស់រដ្ឋសភាយ៉ាង
 ហោចណាស់គឺ៦ប្រទេសសមាជិក ដែលស្រូបយក៨៦% នៃ GDP សរុបរបស់ភាគី
 នានាចូលរួមក្នុងកិច្ចព្រមព្រៀងនេះ។ ដោយឡែក អាមេរិកស្រូបយក៦០% GDP 
ដោយបូកទាំង១២ប្រទេសចូលរួម TPP ផងដែរ។

        មូលហេតុដែលអាមេរិកមិនចាប់អារម្មណ៍ចំពោះTPP

        កិច្ចព្រមព្រៀង TPP រួមមានសមាជិកដូចជា អូស្ត្រាលី ប៊្រុយណេ កាណាដា
ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលហ្សេឡង់ ប៉េរូ សឹង្ហបុរី អាមេរិកនិងវៀតណាម
។ អាមេរិកនិង១១ប្រទេសដៃគូទទួលបានកិច្ចព្រមព្រៀង TPP នេះនាខែតុលាឆ្នាំ​
២០១៥។ ហើយកិច្ចព្រមព្រៀងនេះកំពុងស្ថិតក្នុងដំណាក់កាលទី២សម្រាប់រងចាំរដ្ឋ
សភានៃប្រទេសសមាជិកអនុម័ត។

        ចំពោះអាមេរិកវិញ នៅពេលដែលការបោះឆ្នោតប្រធានាធិបត្តីនៅប្រទេសនេះ
កំពុងស្ថិតក្នុងភាពប្រផិតប្រផើយគ្នានោះ ប៉ុន្តែ “ជោគវាសនា” របស់ TPP ដូចជាមាន
ចម្លើយជាស្រេច ដោយសារបេក្ខភាពប្រធានាធិបតីពីរូបគឺលោក Donald Trump
 របស់គណៈបក្សសាធារណរដ្ឋនិងលោកស្រី Hillary Clinton របស់គណៈបក្សប្រជា
ធិបតេយ្យសុទ្ធតែស្តែងចេញការមិនគាំទ្រអនុម័តលើ TPP នោះទេ។ មូលហេតុគឺ
ដោយសារ ជនអាមេរិកភាគច្រើនបានបារម្ភទៅលើផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង នៃសកលភាវូបនីយកម្ម ដែលនេះក៏ជាកត្តានាំឲ្យអង់គ្លេសធ្វើប្រជាមតិដកចេញពី
សហភាពអឺរ៉ុប (EU)។

        ក្នុងបរិបទនោះ លោក Trump ដែលជាអ្នកគាំទ្រលទ្ធិពាណិជ្ជកម្មសេរីនិងជា
 អ្នកផ្តើមគំនិតសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង។ ប៉ុន្តែលោក
 រូបនេះមានការប្រឆាំងជំទាស់យ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងTPPនេះហើយនិងចាត់
ទុកនេះជា កិច្ចព្រមព្រៀង “គួរឲ្យខ្លាច់ណាស់”។ ហេតុដូច្នេះ ការងារដំបូងបន្ទាប់ពី
លោកកាន់​ដំណែងប្រធានាធិបតីអាមេរិកគឺបញ្ចប់ជោគវាសនារបស់ TPP គឺមិន
ខុសពីការស្មានទេ។

       អនាគតរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី

        បន្ទាប់ពីលោក​ Donald Trump ចុះហត្ថលេខាលើក្រិតជាផ្លូវការដកអាមេរិក
 ចេញពី TPP នោះ សាធារណមតិបានមានប្រតិកម្មផ្ទុយគ្នា។ ជប៉ុនឲ្យដឹងថា នឹង
“ឆ្លៀតយករាល់ឱកាស” ដើម្បីបញ្ចុះបញ្ជូលលោក Trump យល់អត្ថន័យនៃការរក្សា
ជាហត្ថលេខីមួយរបស់ TPP។ រីឯ នូវែលហ្សេឡង់ បានឲ្យដឹងថា ប្រទេសនេះនឹង
ពិភាគ្សាលើផែនការ “B” សម្រាប់ TPP ហើយប្រហែលជាចិននឹងចូលរួមផងដែរ។
 ក្នុងពេលជាមួយគ្នានោះ នាថ្ងៃទី២៣ខែមករា ប្រធានគណៈកម្មាធិការយោធានៃ
​ព្រឹទ្ធសភាអាមេរិក ព្រឹទ្ធសមាជិក John McCain បានប្រកាសរិះគន់ខ្លាំងចំពោះទង្វើ
នេះនឹងចាត់ទុកនេះជា “កំហុសយ៉ាងធ្ងន់ធ្ងរមួយ”។

        TPP មិនត្រឹមតែមានអត្ថន័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងពោរពេញទៅ
 ដោយអត្ថន័យនយោបាយទៀតផង។ តាមអ្នកជំនាញការសេដ្ឋកិច្ចមួយចំនួនថា
 ប្រការគួរឲ្យព្រួយបារម្ភ នោះគឺការប្រេះឆារបស់ TPP នោះនឹងបង្កើតឡើងគម្លាត
នៅទ្វីបអាស៊ី។ ហើយចិននឹងត្រៀមជាស្រេចដើម្បីបំពេញគម្លាតនេះ នឹងក្លាយទៅ
 ជាអ្នកដឹកនាំតំបន់ក្នុងការបង្កើតរាល់កិច្ចព្រមព្រៀងណាណិជ្ជកម្ម។

        ជាច្បាស់លាស់ថា ការដែលអាមេរិកដកចេញពី TPP នោះ ពុំមែនជាសញ្ញា
ខ័ណ សម្រាប់កិច្ចព្រមព្រៀងនេះទេ។ បច្ចុប្បន្នប្រទេសជាច្រើនកំពុងពិភាគ្សាថា
នឹង អនុវត្តកិច្ចព្រមព្រៀងនេះដោយមិនចាំបាច់វត្តមានរបស់អាមេរិក។ ប៉ុន្តែ យ៉ាង
ណាមិញ ការដែលអាមេរិកដកចេញពី TPP នឹងបណ្តាលមកផលវិបាកអវិជ្ជមាន
 មិនត្រឹម តែសម្រាប់ខឿនសេដ្ឋកិច្ចអាមេរិកប៉ុណ្ណោះទេ ថែមទាំងដើរផ្ទុយទៅនឹង
និន្នាការប្រ ឆាំងលទ្ធិគាំពារពាណិជ្ជកម្មសកលផងដែរ៕

ប្រតិកម្មទៅវិញ