WEF ASEAN 2018៖ បង្កើតឋានៈសម្រាប់អាស៊ានក្នុងការធ្វើសមាហរណកម្ម

Chia sẻ
(VOVWORLD) - សន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន (WEF ASEAN) ឆ្នាំ ២០១៨ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ក្រោមប្រធានបទ “អាស៊ាន៤.០៖សហគ្រិនភាពនិង បដិវត្តន៍ឧស្សាហកម្មលើកទី៤” បានបិទបញ្ចប់ក្រោយពីសម័យប្រជុំឯកទេស ប្រមាណ៦០លើកត្រូវបានរៀបចំឡើងសំដៅជំរុញកិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍដោយចីរភាព។ ខ្លឹមសារទាំងនេះ បានរួមចំណែកអនុវត្តន៍ទស្សនៈវិស័យអាស៊ាន ឆ្នាំ២០២៥ ដើម្បីផលប្រយោជន៍និងវឌ្ឍនភាពនៃតំបន់ទាំងមូលនិងប្រទេស នីមួយៗ ក៏ដូចជារួមវិភាគទានទៅក្នុងវិបុលភាពរួមនៃតំបន់និងពិភពលោកផង ដែរ។

ក្នុងឋានៈជាម្ចាស់ផ្ទះនៃសន្និសីទ WEF ASEAN 2018 នោះ វៀតណាមបានរួមជាមួយ WEF និងប្រទេសអាស៊ានដទៃទៀត ផ្តោតការពិភាក្សាទៅលើបញ្ហាសំខាន់ៗនិងបង្កើតឡើងនូវគំនិត ទិសដៅធំៗ អំពីការអភិវឌ្ឍនៃប្រទេសអាស៊ានទាំងអស់ក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី៤។

WEF ASEAN 2018៖ បង្កើតឋានៈសម្រាប់អាស៊ានក្នុងការធ្វើសមាហរណកម្ម - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិបើកសន្និសីទ WEF ASEAN 2018 

        ព្រឹត្តិការណ៍ជោគជ័យបំផុតក្នុងអំឡុងពេលរៀបចំសន្និសីទ WEF ASEAN

        ស្ថាបនិកនិងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Klaus Schwab បានឲ្យដឹងថា WEF ASEAN 2018 ជាព្រឹត្តិការណ៍ជោគជ័យបំផុតក្នុងអំឡុង២៧ឆ្នាំរៀបចំវេទិកាតំបន់ស្ដីពីអាស៊ាននេះ។

        តាមការស្ថិតិរបស់ WEF បានឲ្យដឹងថា ក្នុងឱកាសនេះមានអត្ថបទសរសេរស្ដីពីសន្និសីទប្រមាណ៨ពាន់អត្ថបទ បើប្រៀបធៀបនឹង២ពាន់អត្ថបទនាឆ្នាំ២០១៧ មានមនុស្សប្រមាណ៧លាននាក់ដែលទាក់ទងជាមួយនឹង WEF នៅលើបណ្ដាញសង្គម មានអត្ថបទសរសេរនិងអត្ថាធិប្បាយចំនួន១៣ពាន់អត្ថបទនៅលើគេហទំព័រ Facebook និងមានមនុស្សចំនួន៩ហ្មឺននាក់ដែលតាមដានព្រឹត្តិការណ៍ដោយផ្ទាល់នៅលើគេហទំព័រវែបសាយរបស់ WEF។

        អាស៊ានជាតំបន់មួយដែលកំពុងឆ្លងកាត់ដំណើរការកសាងសហគមន៍ដែលតភ្ជាប់ សាមគ្គីគ្នា និងអភិវឌ្ឍន៍ដោយចីរភាពនិងវិបុលភាព ហេតុនេះហើយការរៀបចំសន្និសីទនេះបានទាក់ទាញការយកចិត្តទុកដាក់ដ៏ធំធេងរបស់សហគមន៍សហគ្រាសនិងរដ្ឋាភិបាលនៃប្រទេសជាច្រើន។ ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតនៃប្រទេសនានានៅក្នុងនិងក្រៅតំបន់អាស៊ីអាគ្នេយ៍ រួមជាមួយថ្នាក់ដឹកនាំសហគ្រាសជួរមុខប្រមាណ១ពាន់អង្គភាព បានអញ្ជើញចូលរួមសន្និសីទនេះ។ ប្រការនោះបានសរឲ្យឃើញនូវការយកចិត្តទុកដាក់ដ៏ធំធេងរបស់សហគមន៍អន្តរជាតិចំពោះអាស៊ាន។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយតំលៃថា៖

        “WEF ASEAN ២០១៨បានបិទបញ្ចប់ប្រកបដោយជោគជ័យ ដោយបន្សល់ទុកនូវរូបភាពល្អប្រសើរក្នុងសហគមន៍អន្តរជាតិចំពោះកិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពរវាងពិភពលោកជាមួយអាស៊ាននិយាយរួមនិងវៀតណាមនិយាយដោយឡែក។ យើងបានរៀបចំកិច្ចប្រជុំឯកទេសចំនួន៦០លើក ដោយទាក់ទាញការចូលរួមរបស់មនុស្សរាប់ពាន់នាក់ ពិសេសគឺមានសម័យប្រជុំប្រកបដោយគុណភាព”។

WEF ASEAN 2018៖ បង្កើតឋានៈសម្រាប់អាស៊ានក្នុងការធ្វើសមាហរណកម្ម - ảnh 2 រូបភាពនៃកិច្ចប្រជុំមួយក្នុងក្របខ័ណ្ឌ WEF ASEAN 2018

        យថាទស្សន៍របស់អាស៊ាន

        តាមរយៈសន្និសីទ WEF ASEAN លើកនេះ មានសំណើ គំនិតផ្ដួចផ្ដើមនិងដំណោះស្រាយជាច្រើនត្រូវបានធ្វើឡើង សំដៅឆ្លៀតយកឱកាសធំៗនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ ព្រមទាំងឆ្លងកាត់ពុះពារលើការសាកល្បងដែលសម័យកាលឌីជីថល់នាំមកផងដែរ។ ប្រទេសអាស៊ានទាំងអស់បានឯកភាពលើការពង្រីកកម្លាំងផ្ទៃក្នុង បង្កើតលំហបរិយាកាសសម្រាប់ការច្នៃប្រឌិតនិងការផ្លាស់ប្ដូរថ្មី។ នៅសន្និសីទលើកនេះ ប្រទេសអាស៊ាននានាបានដាក់ចេញដំណោះស្រាយនិងការផ្ដួចផ្ដើមគំនិតជាច្រើនដើម្បីដោះស្រាយគ្រោះអាសន្ននិងហានិភ័យនានា។ ដោយហេតុនេះនាំមកនូវសុទិដ្ឋិនិយមចំពោះយថាទស្សន៍អភិវឌ្ឍរបស់ប្លុកអាស៊ានទាំងមូល។ លោក Kevin Sneader នាយកគ្រប់គ្រង់នៃសម្ព័ន្ធក្រុមហ៊ុន McKinsey បានចាត់ទុកថា៖

        “មានលទ្ធផលគួរឲ្យគាប់ចិត្តជាច្រើននៅវេទិកាលើកនេះ។ ខ្ញុំជឿជាក់ថាអាស៊ាននឹងមិនជួបការលំបាកជាច្រើនដើម្បីឆ្លងកាត់ ឡើយ។ អាស៊ានបានទទួលជោគជ័យពីមួយថ្ងៃទៅមួយថ្ងៃ ហើយដើម្បីទទួលបានជោគជ័យបន្ថែមទៀត គឺត្រូវវិនិយោគធំធេងជាងទៀតដើម្បីបង្កើនផលិតភាពពលកម្ម”។

        ជោគជ័យនៃសន្និសីទ WEF ASEAN 2018 បានជួយឲ្យប្រទេសអាស៊ានទាំងអស់កំណត់យ៉ាងច្បាស់នូវទិសដៅធំៗអំពីការអភិវឌ្ឍក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី៤ រួមចំណែកអនុវត្តន៍ទស្សនៈវិស័យអាស៊ានឆ្នាំ២០២៥ប្រកបដោយជោគជ័យ ដើម្បីផលប្រយោជន៍និងវឌ្ឍនភាពនៃតំបន់ទាំងមូលនិងប្រទេសនីមួយៗ៕

ប្រតិកម្មទៅវិញ