vឆ្លើយតបប្រកបដោយភាពបត់បែន ប្តេជ្ញាចិត្តក្នុងការធ្វើសកម្មភាពដើម្បីជំរុញការ ស្ដារឡើងវិញនិងការអភិវឌ្ឍ

Chia sẻ

(VOVWORLD) - កំណើនសេដ្ឋកិច្ចរបស់វៀតណាមមានការស្ដារឡើងវិញជាវិជ្ជមានចាប់តាំងពី ដើមឆ្នាំ ២០២២ ខណៈពេលដែលខឿនសេដ្ឋកិច្ចជាច្រើនលើពិភពលោក និងក្នុងតំបន់ កំពុងប្រឈមមុខនឹងការលំបាក និងហានិភ័យនៃការធ្លាក់ចុះ។ អត្ថាធិប្បាយនេះត្រូវ បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតនៅក្នុងរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គម ដែល រដ្ឋាភិបាលបានបង្ហាញនៅចំពោះមុខសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី៥ ដែល បានបើកនៅថ្ងៃទី២០ ខែតុលា។ របាយការណ៍របស់រដ្ឋាភិបាលដែលបង្ហាញដោយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក៏បានបញ្ជាក់ដែរថា នៅឆ្នាំ២០២៣ វៀតណាមនឹងបន្តជំរុញការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជំរុញខ្លាំងការកសាង សេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ដោយផ្សាភ្ជាប់នឹងការធ្វើសមាហរណកម្មអន្តរជាតិ យ៉ាងសកម្ម ទូលំទូលាយ ជាក់ស្ដែង និងមានប្រសិទ្ធភាព។

សន្ទុះស្ដារឡើងវិញស្មើរៗគ្នា កម្លាំងសេដ្ឋកិច្ចត្រូវបានពង្រឹង
រាយការណ៍ជូនរដ្ឋសភា រដ្ឋាភិបាលបានឲ្យដឹងថា តាមការប៉ាន់ប្រមាណ ល្បឿន កំណើន GDP ពេញមួយឆ្នាំ នឹងសម្រេចបានប្រហែល ៨% លើសពីគោលដៅដែល បានដាក់ចេញ (៦-៦.៥%) ដែលបង្កើតសន្ទុះដ៏សំខាន់សម្រាប់ឆ្នាំបន្តបន្ទាប់នៃការអនុវត្ត គោលដៅកំណើនសេដ្ឋកិច្ចនៃផែនការប្រាំឆ្នាំ ២០២១-២០២៥។ ទោះបីជានៅសល់ ២ ខែទៀតទើបបញ្ចប់ឆ្នាំ ២០២២ ក៏ដោយ ប៉ុន្តែមកដល់ពេលនេះ ស្ទើរតែប្រាកដណាស់ ថា នឹងមានគោលដៅសេដ្ឋកិច្ចសង្គមចំនួន ១៤/១៥ ក្នុងឆ្នាំ ២០២២ ត្រូវបានសម្រេច និងសម្រេចហួសគោលដៅដែលបានកំណត់ ជាពិសេសគោលដៅកំណើនសេដ្ឋកិច្ច។ ប្រសិនបើមិនមានការវិវឌ្ឍន៍វិសាមញ្ញាពេកទេ លទ្ធភាពដែលវៀតណាមសម្រេចបានកំណើន GDP ៨% គឺខ្ពស់ណាស់។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បាន មានប្រសាសន៍ថា៖
“ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពជាស្ថាពរ អតិផរណាត្រូវបានគ្រប់គ្រង កំណើន សេដ្ឋកិច្ចបានងើបឡើងវិញជាវិជ្ជមាន តុល្យភាពសេដ្ឋកិច្ចសំខាន់ៗត្រូវបានធានា ក្នុងស្ថានភាពលំបាក។ កម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកម្មវិធីគោលដៅ ជាតិចំនួន ៣ ត្រូវបានដឹកនាំ និងអនុវត្តន៍យ៉ាងសកម្ម។ បំណុលសាធារណៈ បំណុល រដ្ឋាភិបាល និងបំណុលបរទេសរបស់យើងត្រូវបានគ្រប់គ្រងដោយសុវត្ថិភាព។ អង្គការ អន្តរជាតិល្បីៗជាច្រើនបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងយថាទស្សន៍នៃសេដ្ឋកិច្ច វៀតណាម”។
បង្ហាញរបាយការណ៍ផ្ទៀងផ្ទាត់នៅចំពោះមុខរដ្ឋសភា គណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា ក៏បានឯកភាពជាមួយនឹងការវាយតម្លៃរបស់រដ្ឋាភិបាលដែរ។ វៀតណាម គឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាប្រទេសមួយក្នុងចំណោម ប្រទេសចំនួនបួននៅលើពិភពលោកដែលត្រូវបានក្រុមហ៊ុន Moody's តម្លើងចំណាត់ ថ្នាក់ឥណទាន ចាប់តាំងពីដើមឆ្នាំមក។
ទាំងអស់នេះគឺជាលទ្ធផលគួរឲ្យលើកទឹកចិត្តក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកប្រឈមនឹងការលំបាក និងបញ្ហាធំៗបើធៀបនឹងការព្យាករណ៍។ លទ្ធផលនេះបង្ហាញថា កម្លាំងសេដ្ឋកិច្ចរបស់
វៀតណាមត្រូវបានពង្រឹងកាន់តែខ្លាំងឡើង ហើយភាពធន់នៃ ខឿនសេដ្ឋកិច្ចក្នុងការទប់ទល់នឹងឧប្បត្តិហេតុម៉ាក្រូខាងក្រៅគឺល្អបង្គួរនៅបច្ចុប្បន្ននេះ។ អាស្រ័យហេតុនោះ បង្កើតសន្ទុះសម្រាប់ការងើបឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅឆ្នាំ ២០២៣ និងដំណាក់កាលឆ្នាំ ២០២១-
២០២៥ ទាំងមូល។
ឆ្លើយតបដោយទាន់ពេលវេលា បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ
នៅឆ្នាំ ២០២៣ ស្ថានភាពអន្តរជាតិនិយាយរួម និងសេដ្ឋកិច្ចពិភពលោក និយាយ ដោយឡែក នឹងនៅតែមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ពិបាកទាយទុកជាមុនយ៉ាងច្រើនទាក់ ទងនឹងនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម ដែលបង្កឡើងបញ្ហាប្រឈមជា ច្រើនទៅលើកំណើន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការជ្រើសរើសគោលនយោបាយ សម្រាប់ប្រទេសនានា រួមទាំងវៀតណាមផងដែរ។ រដ្ឋាភិបាលវៀតណាមបានកំណត់ ថា នឹងមានកិច្ចខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្តខ្ពស់បំផុតដើម្បីធ្វើសកម្មភាពជំរុញការ ស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម; សម្របខ្លួនដោយម្ចាស់ការទៅនឹងស្ថានភាព; គ្រប់ គ្រងហានិភ័យ ឆ្លើយតបភ្លាមៗទៅនឹងហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច និងវិបត្តិពីខាង ក្រៅ; ដោះស្រាយប្រកបដោយសុខដុមរមនា និងសមហេតុផលរវាងកិច្ចសហប្រតិបត្តិ ការនិងការប្រកួតប្រជែងសេដ្ឋកិច្ចអន្តរជាតិ។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖
“មានវិធានការឆ្លើយតបឲ្យបានសមស្រប ប្រតិបត្តិការដោយស៊ីសង្វាក់គ្នា ប្រកប ដោយភាពបត់បែន និងប្រសិទ្ធភាពការនូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច; បង្កើន ការវិភាគ ព្យាករណ៍ មានភាពម្ចាស់ការសម្រាប់សេណារីយ៉ូ វិធានការដឹកនាំ ប្រតិបត្តិ ការនានា ដើម្បីឆ្លើយតបនឹងគ្រប់កាលៈទេសៈទាំងអស់។ ធានាការផ្គត់ផ្គង់ដើមទុន ឥណទានគ្រប់គ្រាន់សម្រាប់ខឿនសេដ្ឋកិច្ច ផ្តោតលើផលិតកម្ម អាជីវកម្ម វិស័យ អាទិភាព និងកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច។ ពន្លឿនដំណើរការបើកចំណាយ ដើមទុនវិនិយោគសាធារណៈ កម្មវិធីស្ដារនិងអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម កម្មវិធី គោលដៅជាតិចំនួន ៣ ចាប់តាំងពីដើមឆ្នាំ២០២៣”។
សមិទ្ធិផលសេដ្ឋកិច្ចសង្គមដែលវៀតណាមសម្រេចបានក្នុងរយៈពេល ៩ ខែ កន្លងមក ត្រូវបានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាច្រើន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយក្នុង និងក្រៅតំបន់កត់សម្គាល់។ ប្រសិនបើអនុវត្តន៍បានយ៉ាងល្អនូវដំណោះស្រាយស្តារសេដ្ឋកិច្ចសង្គមនោះ វៀតណាមពិតជាអាចជំនះពុះពារលើឆ្នាំ ២០២៣ ពោរពេញទៅដោយការលំបាក ហើយឆ្ពោះទៅឆ្នាំ២០២៤ ប្រកបដោយភាពវិជ្ជមាន៕

ប្រតិកម្មទៅវិញ