(VOVworld) – នាថ្ងៃទី ៣០ សីហា សន្និសីទជាន់ខ្ពស់ APEC លើកទី ៣ (SOM ៣) និងបណ្ដា សន្និសីទទាក់ទិននានាបានឈានចូលថ្ងៃធ្វើការចុងក្រោយក្រោយរយៈពេល ១៣ ថ្ងៃធ្វើការ។ អង្គសន្និសីទ SOM ៣ ទាំងអស់ទទួលបានលទ្ធផលសំខាន់ៗឯកភាពរបៀបវារៈក៏ដូចជាខ្លឹមសារនៃផែនការរបស់មជ្ឈដ្ឋានថ្នាក់ដឹកនាំ និងបណ្ដារដ្ឋមន្ត្រីប្រទេសជាសមាជិកនានារបស់ APEC នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) នាខែវិច្ឆិកាខាងមុខ។ នេះគឺជាបុព្វបែទសំខាន់មួយ ដើម្បីសប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ ២០១៧ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ។
SOM ៣ ត្រៀមខ្លួនជាស្រេចសំរាប់សប្តាហ៍ជាន់ខ្ពស់ APEC
|
SOM ៣ គូសសម្គាល់ ២/៣ ដំណើរនៃឆ្នាំ APEC ២០១៧ ដែលវៀតណាម ជាប្រទេសម្ចាស់ផ្ទះ។ នេះគឺជាសន្និសីទសំខាន់ចុងក្រោយសំដៅត្រៀមរៀបចំឲ្យ សប្តាហ៍ជាន់ខ្ពស់ APEC ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) នាខែវិច្ឆិកាខាងមុខ។ មុននេះ បណ្ដាសន្និសីទ SOM ១ និង SOM ២ ត្រូវបានរៀបចំឡើងនៅទីក្រុង Nha Trang (ភាគកណ្ដាល វៀតណាម) និងទីក្រុងហាណូយ។
ខ្លឹមសារជាក់ស្តែងនិងមានប្រសិទ្ធភាពជាច្រើន
ដោយមានកិច្ចប្រជុំ សិក្ខាសាលា ការសន្ទនា ចំនួន ៧៥ បណ្ដាអង្គសន្និសីទ មកពីខឿនសេដ្ឋកិច្ចជាសមាជិកចំនួន ២១ បានពិភាក្សាអំពីបណ្ដាខ្លឹមសារលើ វិស័យជាច្រើនដូចជា៖ សេរីភាវូបនីយកម្មពាណិជ្ជកម្មនិងការវិនិយោគ បង្ក លក្ខណៈងាយស្រួលសំរាប់អាជីវកម្ម សេដ្ឋកិច្ចលើបណ្ដាញអ៊ីនធឺណែត ការអភិវឌ្ឍន៍ខាងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងសង្គម កំណើនមានគុណភាព សហគ្រាសខ្នាតតូចនិងមធ្យម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការប្រឆាំងនឹងអំពើពុក រលួយ សុខាភិបាល ជាដើម។
ជាពិសេស នៅសន្និសីទ SOM ៣ លើកនេះ វៀតណាមបាននាំចេញការ ផ្តើមគំនិតសហប្រតិបត្តិការថ្មីមួយចំនួនក្នុងនោះគឺសប្តាហ៍សន្តិសុខស្បៀងអា ហារនិងការសន្ទនាជាន់ខ្ពស់។ ក្នុងកាលៈទេសៈ តំបន់អាស៊ី-ប៉ាស៊ីហ្វិកកំពុងជះ ឥទ្ធិពលដោយបំរ៉ែបំរួលអាកាសធាតុ នោះគឺបញ្ហាធានាសន្តិសុខស្បៀងអាហារ ការកសាងខឿនកសិកម្មនិរន្តរភាពបន្សាំនឹងបំរ៉ែបំរួលអាកាសធាតុគឺជាការយក ចិត្តទុកដាក់រួមរបស់សមាជិក APEC ទាំងឡាយ។ ដោយហេតុនេះ សប្តាហ៍ សន្តសុខស្បៀងអាហារដែលវៀតណាមបានរៀបចំឡើងនៅទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) ទទួលបានលទ្ធផលគួរឲ្យតត់សម្គាល់។ រដ្ឋមន្ត្រី ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Xuan Cuong បានអះអាងថា៖
«នៅវេទិកាលើកនេះ យើងបានអនុម័តលើផែនការរួមស្តីពីកម្មវិធីអភិវឌ្ឍន៍ សន្តិសុខស្បៀងអាហារ តភ្ជាប់នឹងកសិកម្មអភិវឌ្ឍ៍និរន្តរភាពបន្សាំជាមួយបំរ៉ែបំ រួលអាកាសធាតុ។ ទីពីរគឺ កម្មវិធីក្របខ័ណ្ឌផែនការស្តីពីការអភិវឌ្ឍន៍ជនបទ តភ្ជាប់នឹងនគរប្រកបដោយសមស្របក៏ត្រូវបានអនុម័តផងដែរ។ ទី៣គឺ បណ្ដា អង្គសន្និសីទបានអនុម័តលើផែនការនៃកម្មវិធីសន្និសីទជាន់ខ្ពស់ថ្នាក់រដ្ឋមន្ត្រី ក្នុង នោះ កំណត់យ៉ាងច្បាស់លាស់អំពីក្របខ័ណ្ឌទិសដៅរួមស្តីអំពីការអភិឌ្ឍន៍ កសិកម្មនិរន្តរភាពក្នុងអនាគតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ តាមរយៈនោះ បន្ត ផ្សព្វផ្សាយចលនា «ចាប់ផ្តើមអាជីវកម្មថ្មី» លើវិស័យកសិកម្មដើម្បីទាក់ទាញ ចំណែកសេដ្ឋកិច្ចគ្រប់ប្រភេទ បុគ្គលនិងអង្គការចាប់ផ្តើមអាជីពថ្មីច្នៃប្រឌិតលើ វិស័យកសិកម្ម។»
SOM ៣ ត្រៀមខ្លួនជាស្រេចសំរាប់សប្តាហ៍ជាន់ខ្ពស់ APEC
|
ចំណុចលេចធ្លោមួយទៀតនៅសន្និសីទ SOM ៣ លើកនេះគឺកិច្ចប្រជុំជាន់ ខ្ពស់ស្តីពីសុខាភិបាលនិងសេដ្ឋកិច្ចដោយមានការចូលរួមរបស់រដ្ឋមន្ត្រីសុខាភិ បាលនៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC ជាច្រើនកុះករ។ កិច្ចប្រជុំបាន ប្រមូលផ្តុំពិភាក្សាអំពីការវាយតំលៃប្រសិទ្ធភាពនៃការវិនិយោគសាធារណៈលើ វិស័យសុខាភិបាល បង្កើតយន្តការហរញ្ញវត្ថុសុខាភិបាលបំពេញបន្ថែមក្នុងតំបន់ APEC ការសន្ទនាគោលនយោបាយអំពីការបង្កើនសុខភាពរបស់ជនចាសជរា និងការបង្កាប្រឆាំងនឹងជំងឺ កំណត់វិធានការគោលនយោបាយឲ្យសមស្របដើម្បី កសាងហិរញ្ញវត្ថុសុខាភិបាលនិរន្តរភាពសំរាប់សុខភាពសហគមន៍ ឆ្ពោះទៅការ ថែទាំសុខភាពសំរាប់ប្រជាជនទាំងមូល។ កិច្ចប្រជុំគឺជាសកម្មភាពជាក់ស្តែង សំដៅអនុវត្តកិច្ចសន្យារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ APEC ដើម្បីគោលដៅកសាង តំបន់អាស៊ី-ប៉ាស៊ីហ្វិកមានសុខភាពល្អ។ តាមរយៈសកម្មភាពនេះ វៀតណាមបាន ឆ្លៀតយកឱកាសសហប្រតិបត្តិការជាមួយដៃគូជួរមុខលើពិភពលោកលើវិស័យ សុខាភិបាលដូចជាអាមេរិកនិងជប៉ុន។
ក្រៅពីនោះ ខឹ្លមសារថ្មីមួយនៅសន្និសីទលើកនេះគឺវៀតណាមផ្តើមឡើងមតិ រៀបចំសិក្ខាសាលាអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ចហិរញ្ញវត្ថុនិងសង្គម។ វាយតំលៃ អំពីការផ្តើមគំនិតរបស់វៀតណាមនៅសន្និសីទ SOM ៣ លើកនេះ លោក Alan Bollard នាយកប្រតិបត្តិគណៈលេខាធិការដ្ឋាន APEC អន្តរជាតិ បានចាត់ទុកថា៖
«អាទិភាពការផ្តើមគំនិតរបស់វៀតណាម ដោយសារ ការផ្តើមគំនិតនេះ ប្រមូលផ្តុំទៅលើការជួយឧបត្ថម្ភធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ហើយ ឆ្លៀតយកឱកាសពីពាណិជ្ជកម្មនិងដំណើរធ្វើសមាហរណកម្មសេដ្ឋ កិច្ច។ នេះគឺជា ដំណើរដែលកំពុងប្រព្រឹត្តទៅក្នុងពិភពលោកទាំងមូល មិនត្រឹមតែចំពោះខឿន សេដ្ឋកិច្ចដោយ ឡែកនៅឡើយ។ ទោះបីជាការផ្តើមគំនិតមួយចំនួនដែល វៀតណាមនាំចេញនៅមានការសាកល្បងជាច្រើនក្តី ប៉ុន្តែ វៀតណាមបាន សម្រេចល្អតួនាទីរបស់ខ្លួន។»
ត្រៀមខ្លួនជាស្រេចសំរាប់សប្តាហ៍ជាន់ខ្ពស់ APEC
សន្និសីទ SOM ៣ និងបណ្ដាសន្និសីទទាក់ទិននានាគូសសម្គាល់ ២/៣ កំណាត់ផ្លូវនៃឆ្នាំ APEC ២០១៧។ បណ្ដាលទ្ធផលដែលទទួលបាននៅសន្និសីទ SOM ៣ នឹងជាមូលដ្ឋានសំខាន់ដើម្បីមជ្ឈដ្ឋានថ្នាក់ដឹកនាំ APEC ពិភាក្សាបណ្ដា ការត្រៀមរៀបចំសំរាប់ការបង្កើតទស្សនៈវិស័យសំរាប់ APEC ឆ្នាំ ២០២ និងឆ្នាំ ជាបន្តនៅសប្តាហ៍ជាន់ខ្ពស់ខែវិច្ឆិកាខាងមុខ។ លទ្ធផលនៃសន្និសីទ SOM ៣ បន្តអះអាងនូវការខំប្រឹងប្រែងរបស់វៀតណាមក្នុងឆ្នាំ APEC ២០១៧ ឆ្ពោះទៅ គោលដៅដែលបានដាក់ចេញនាឆ្នាំ APEC នេះគឺ «បង្កើតកំលាំងចលករថ្មី រួមជាមួយគ្នាពូនជ្រុំអនាគតរួម»៕