Shangri-La 2018៖ លើកត្រដែតនូវការទទួលខុសត្រូវរបស់ប្រទេសនានាក្នុងការរក្សាសុខសន្តិភាពក្នុងតំបន់

Chia sẻ
(VOVWORLD) - កិច្ចសន្ទនា Shangri-La ១៧ ដែលជាវេទិកាសន្តិសុខដ៏សំខាន់ជួរមុខនៃតំបន់អាស៊ី ប៉ាស៊ីហ្វិក ទើបនឹងបានបិទបញ្ចប់នាសប្ដាហ៍កន្លងទៅនៅប្រទេស សឹង្ហបុរី។ នៅកិច្ចសន្ទនាលើកនេះ ប្រទេសទាំងអស់ទទួលបានការស្រុះចិត្តគំនិតក្នុងរបៀបទាក់ទងនិងដោះស្រាយការសាកល្បងសន្តិសុខនាបច្ចុប្បន្ននោះ គឺលើកត្រដែតនូវការទទួលខុសត្រូវ បង្កើនការសន្ទនា ដើម្បីកំចាត់ការហើយទប់ទល់នឹងនិន្នាការផ្លាស់ប្ដូរសណ្ដាប់ធ្នាប់នៅទ្វីបអាស៊ីនិយាយរួមនិងតំបន់អាស៊ី ប៉ាស៊ីហ្វិកនិយាយដោយឡែក។
Shangri-La  2018៖ លើកត្រដែតនូវការទទួលខុសត្រូវរបស់ប្រទេសនានាក្នុងការរក្សាសុខសន្តិភាពក្នុងតំបន់ - ảnh 1រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Ngo Xuan Lich រួមជាមួយរដ្ឋមន្រ្តីការពារជាតិបណ្ដាប្រទេសអាស៊ានចូលរួមកិច្ចសន្ទនា Shangri-La 2018 (រូបថត៖ TTXVN) 

  រិះរកបាននូវសម្លេងរួម

        នៅវេទិកាលើកនេះ ឥណ្ឌានិងអាស៊ានបានឯកភាពគ្នាឆ្ពោះទៅការកសាងតំបន់សមុទ្រឥណ្ឌា ប៉ាស៊ីហ្វិកមួយប្រកបដោយសុខសន្តិភាព សេរីភាព វិបុលភាព តម្លាភាពនិងប្រតិបត្តិតាមច្បាប់។ ក្នុងបទសន្ទរកថានៅវេទិកា Shangri La នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានផ្តោតលើទស្សនៈវិស័យអំពីតំបន់សមុទ្រឥណ្ឌា ប៉ាស៊ីហ្វិកថ្មីដ៏បើកចំហដែលមានសមាជិកជាច្រើនចូលរួម។ លោកនាយករដ្ឋមន្រ្តីឥណ្ឌាក៏បានសង្កត់ធ្ងន់ទៅលើតួនាទីជាស្នូលរបស់អាស៊ានក្នុងការរៀបចំរចនាសម្ព័ន្ធតំបន់ ក៏ដូចជាគោលនយោបាយឆ្ពោះទៅទិសខាងកើត ដើម្បីសម្រេចទស្សនៈវិស័យនេះផងដែរ។ លោកបានថ្លែងបញ្ជាក់ថា អាស៊ានបាន កំពុងហើយនឹងជាមជ្ឈមណ្ឌលនាអនាគត ហើយឥណ្ឌាមានគោលបំណងចង់សហប្រតិបតិ្តការដើម្បីរចនាសម្ព័ន្ធសន្តិភាពនិងសន្តិសុខក្នុងតំបន់។

        សេចក្ដីប្រកាសខាងលើបានសរឲ្យឃើញជាថ្មីម្ដងទៀតថា អាស៊ាននឹងបន្តជាស្នូលក្នុងយុទ្ធសាស្ត្រសន្តិសុខសមុទ្រឥណ្ឌាប៉ាស៊ីហ្វិក ដែលឥណ្ឌាកំពុងអនុវត្តន៍យ៉ាងខ្លាំងក្លារួមជាមួយប្រទេសអាមេរិក អូស្ត្រាលីនិងជប៉ុន។ រាល់បម្រែបម្រួលដ៏ស្មុគស្មាញដែលប៉ះពាល់ដល់សន្តិសុខតំបន់នាពេលថ្មីៗនេះ បានបង្កើតឡើងការសាកល្បងចំពោះឥណ្ឌា ដូច្នេះហើយញូវដេលី កំពុងចង់បង្ហាញនូវតួនាទីដូចជាដៃគូមួយដែលមានឥទ្ធិពលនិងការទទួលខុសត្រូវក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅតំបន់ តាមនោះអះអាងនូវឋានៈរបស់មហាអំណាចអាស៊ី-ប៉ាស៊ីហ្វិកមួយ។ ពិតណាស់ថា កិច្ចសហប្រតិបតិ្តការអាស៊ាន-ឥណ្ឌាមិនត្រឹមតែនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅផលប្រយោជន៍នយោបាយនិងសន្តិសុខ ហើយបង្កើតតុល្យនភាពក្នុងរចនាសម្ព័ន្ធសន្តិសុខតំបន់អាស៊ី ប៉ាស៊ីហ្វិកទៀតផង។

        លើកត្រដែតនូវការទទួលខុសត្រូវក្នុងការរក្សាសន្តិភាព សន្តិសុខក្នុងតំបន់

        បម្រែបម្រួលក្នុងតំបន់រួមជាមួយការផ្លាស់ប្ដូរតុល្យភាពអំណាចនៅប្រទេសធំៗមួយចំនួន កំពុងបណ្ដាលឲ្យសណ្ដាប់ធ្នាប់នៃតំបន់អាស៊ី ប៉ាស៊ីហ្វិកផ្លាស់ប្ដូរដែរ។ ចំណុចគួរឲ្យយកចិត្តទុកដាក់គឺសកម្មភាពដោយឯកតោភាគីរបស់ចិនក្នុងការដាក់ពង្រាយប្រព័ន្ធយុទ្ធភណ្ឌនៅសមុទ្រខាងកើត បានដើរផ្ទុយទៅនឹងគោលការណ៍ដែលមានស្រាប់ ហើយបង្កើនការសាកល្បងខាងសន្តិសុខក្នុងតំបន់។ ក្នុងបរិបទនោះ កិច្ចសន្ទនា Shangri-La លើកទី១៧នៅសឹង្ហុបុរី ត្រូវបានចាត់ទុកជាឱកាសដើម្បីភាគីទាំងអស់គ្នាជួបពិភាក្សានិងរិះរកដំណោះស្រាយជំរុញសុខសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់។

        ជាក់ស្ដែងគឺនៅវេទិកាលើកនេះ ទោះបីជានៅមានការខ្វែងគំនិតជាច្រើនក្ដី ប៉ុន្តែបណ្ដាប្រទេសសុទ្ធតែទុកចំហនូវលទ្ធភាពសន្ទនានិងសហការគ្នា ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមកនិងកសាងទំនុកទុកចិត្ត។ តាមការវាយតំលៃរបស់មជ្ឈដ្ឋានអ្នកជំនាញការថា លទ្ធផលដែលសម្រេចបានក្នុងកិច្ចសន្ទនាលើកនេះគឺជាក់ស្ដែងនិងមានប្រសិទ្ធភាព។ អាមេរិកបញ្ជាក់ថា គេត្រៀមខ្លួនជាស្រេចសហការជាមួយចិនដោយឈរលើទំនាក់ទំនងឆ្ពោះទៅសមិទ្ធផល ព្រមទាំងបង្កើនកិច្ចសហប្រតិបតិ្តការសន្តិសុខជាមួយប្រទេសសមាជិកអាស៊ាននានាផងដែរ។ កូរ៉េខាងត្បូងលើកត្រដែតនូវតួនាទីនៃការសន្ទនានិងការទូត ក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

        ការគោរពច្បាប់ ប្រតិបត្តិតាមការកំណត់នៃច្បាប់អន្តរជាតិ ធានាសមភាពសំរាប់ប្រទេសទាំងឡាយ និងមិនមានការប្រកាន់ប្រទេសធំឬប្រទេសតូចនោះ គឺសារដែលបានផ្ញើរទៅនៅក្នុងកិច្ចសន្ទនា Shangri-La លើកទី១៧នេះ។ ប៉ុន្តែ យើងមិនទាន់ដឹងច្បាស់ថា រាល់សេចក្ដីប្រកាសខាងលើនឹងដើរជាមួយសកម្មភាពជាក់ស្ដែងយ៉ាងម៉េចនៅឡើយ ដោយសារនៅតែមានការសាកល្បងជាច្រើននៅខាងមុខ៕

ប្រតិកម្មទៅវិញ