FTA វៀតណាម-សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប៖ ឱកាសធំធេងដើម្បីបើកទូលាយកិច្ចសហប្រតិបត្តិការ

DIEP ANH Theo VOV -
Chia sẻ
(VOV)_នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan 
 Dung បានអញ្ជើញ​ទៅ​បំពេញទស្សនកិច្ចនៅសាធារ 
ណរដ្ឋកាហ្សាក់ស្តង់ និងចូលរួមពិធី​ចុះហត្ថ​លេ​ខា  
លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាម 
 និងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប។ 

(VOV)_នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអញ្ជើញ​ទៅ​
បំពេញទស្សនកិច្ចនៅសាធារណរដ្ឋកាហ្សាក់ស្តង់ និងចូលរួមពិធី​ចុះហត្ថ​លេ​ខា 
លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាម និងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី
-អឺរ៉ុប។ វៀតណាមជាប្រទេសដើមដំបូង ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ FTA ជា
មួយសម្ព័ន្ធភាពនេះហើយនេះគឺជាក្របខ័ណ្ឌខាងគតិយុត្តិ១ដ៏ទូលំ​ទូលាយ ​និង
និរន្តភាព ដើម្បីជំរុញទំនាក់ទំនងសដ្ឋកិច្ចរវាងវៀតណាមនិងប្រទេសជា​សមាជិ
កសម្ព័ន្ធភាព។ 

FTA វៀតណាម-សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប៖ ឱកាសធំធេងដើម្បីបើកទូលាយកិច្ចសហប្រតិបត្តិការ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung


          សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ( EAEC ) រួមមានប្រទេស៥គឺ៖ រុស្ស៊ី ​កាហ្សាក់
ស្តង់ បែឡារូស អាមេនី គីហ្សីស្តាន ដោយមានប្រជាជន​ចំនួន ​១៧០លាននាក់ និង 
GDP ប្រមាណ ៤ លានលានដុល្លារអាមេរិក ។​ EAEC ​ជាទី​ផ្សារ​ពោពេញសក្ដានុភាព
សំរាប់អង្គភាពអាជីវកម្មវៀតណាម។

          តុល្យភាពផលប្រយោជន៍

        នាខែឧសភាឆ្នាំ ២០១៤ នៅទីក្រុង Astana ប្រទេសកាហ្សាក់ស្តង់​ ប្រធានាធិបតី
​នៃប្រទេសរុស្ស៊ី កាហ្សាក់ស្តង់ និងបែឡារូស បានចុះហត្ថលេខា​លើ​អនុសញ្ញា ស្ដីអំ
ពីការបង្កើតសម្ព័ន្ធភាពអាស៊ី-អឺរ៉ុប ( EAEC) ហើយចាប់​ផ្តើមមាន​សុពលភាពពីថ្ងៃទី
១មករាឆ្នាំ២០១៥។ ពីថ្ងៃទី១ មករា ឆ្នាំ ២០១៥ បែឡារូសរួមមានប្រទេសចំនួន៥៖  រុស្ស៊ី កាហ្សាក់ស្តង់ បែឡារូស អាមេនី គីហ្សីស្តាន ។ ​ក្រោយរយៈពេលជាង២ឆ្នាំ
ចរចារស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាម និង EAEC ត្រូវបាន
បញ្ចប់ជាផ្លូវការ។ ជួបប្រាស្រ័យជាមួយអ្នកយក​ព័ត៍មាននៃវិទ្យុសម្លេងវៀតណាម
 ប្រចាំនៅរុស្ស៊ី លោក Dang Hoang Hai ប្រធាននាយកដ្ឋានទីផ្សារអឺរ៉ុប ក្រសួងឧស្សាហ ពាណិជ្ជកម្ម និងជាប្រធានក្រុម​ចរចារ FTA ថ្នាក់បច្ចេកទេស របស់វៀត
ណាម បានអោយដឹងថា៖

          “ ពឹងផ្អែកលើ​មានចំណងមិត្តភាព សាមគ្គីភាព បានជាភាគីទាំងពីរយល់ដឹង
គ្នា​ និងគោរពផលប្រយោជន៍របស់គ្នាទៅវិញទៅមក។ រហូតមកដល់ពេលនេះ ​ដំ
ណើការចរចារបានបញ្ចប់ ភាគីទាងពីរសុទ្ធតែទទួលបានគោលដៅដែលបាន​ដាក់
ចេញ។”

          យន្តការ​ពន្ធគយប្រកបដោយសេរីភាពនិងងាយស្រួល

        ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀតណាម និង EAEC ​នឹង
បង្កើតក្របខ័ណ្ឌគតិយុត្តិងាយស្រួល និងនិរន្តភាព ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ​រវាងវៀត
ណាម ជាមួយប្រទេសជាសមាជិកនានានៃសម្ព័ន្ធភាព។ ពីនោះ បង្កើន​ទំនាក់ទំនង
ទ្វេភាគី និងផ្លាស់ប្តូរបណ្ដាវិធានការ ដើម្បីអនុវត្តកិច្ចព្រមព្រៀង ជា​មួយប្រទេសនិ
មួយៗ។

          តាមការវាយតំលៃរបស់អ្នកជំនាញការនានា កិច្ចព្រមព្រៀងនេះ មានចរិត​
លក្ខណះទូលំទូលាយ ក្នុងបញ្ហាសេរីភាពពន្ធគយ ជាក់ស្ដែងគឺការផ្លាស់ប្តូរទំនិញ
 រវាងប្រទេសជាសមាជិក EAEC ជាមួយវៀតណាម។ ទន្ទឹមនឹងនោះការកាត់បន្ថយ
និងលើកលែងពន្ធនាំចូលសំរាប់មុខទំនិញនានា។ លោក Nguyen Dang Hai បាន
អោយដឹង ថា៖

          “  ​​មុខទំនិញជលផលនាំចេញចំនួន១០០%របស់វៀតណាម ទទួលពន្ធ​ ០%។ ​
មុខទំនិញតម្បាញ់កាត់ដេរចំនួន៨០% បានកាត់បន្ថយ៨០% ។ ស្បែក​ជើងក៏​ដូច្នេះ
ដែរ។”

          ឱកាសជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

        តាមការប៉ាន់ស្មាន នាឆ្នាំ ២០២០ កិច្ចព្រមព្រៀង FTA ជាមួយ EAEC នឹងនាំ​មក
ទំហំពាណិជ្ជកម្មរវាងប្រទេសជាសមាជិកនានាហើយវៀតណាមអាចកើនឡើងខ្ពស់ 
បើប្រៀបនឹងកំរិតនាបច្ចុប្បន្ន។ រុស្ស៊ី និងប្រទេសផ្សេងៗក្នុង EAEC អាច​បើកទូលាយ
ការជួយឧបត្ថម្ភសំរាប់វៀតណាម ក្នុងដំណើការអនុវត្តផែនការ​អភិវឌ្ឍន៍សេដ្ឋកិច្ច។
 ជាពិសេសគឺក្នុងវិស័យថាមពល កសាងហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍។ ប្រការសំ
ខាន់គឺខឿនសេដ្ឋកិច្ចរបស់វៀតណាមនិង EAEC មិន​ប្រកួតប្រជែងជាមួយគ្នាក្តី ប៉ុន្តែ
ក៏បានបំពេញបន្ថែមអោយគ្នាទៅវិញទៅមក​។

          ជាប្រទេសដើមដំបូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA ជាមួយ EAEC  និងវៀតណាមមានទំនាក់ទំនងយូរអង្វែងហើយក្តី ប៉ុន្តែ កំរិតតំលៃពាណិជ្ជកម្មរវាង
វៀតណាមជាមួយសម្ព័ន្ធភាពនេះនៅមានកំហិត។ តាមតួរលេខស្ថិរតិថា៖ តំលៃប្រាក់
ពាណិជ្ជកម្មរវាងភាគីទាំងពីរក្នុង១ឆ្នាំបាន៣ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ 
កិច្ចព្រមព្រៀងនេះនឹងជាកំលាំងចលករ​១ ដើម្បីជំរុញខ្លាំងកិច្ច​សហប្រតិ​បត្តិការសេដ្ឋ
កិច្ចនិងពាណិជ្ជកម្មរវាងវៀតណាម និង EAEC។

          ការដែល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ទៅកាន់​កាហ្សាក់
ស្តង់ ដើម្បីចូលរូមពិធីចុះហត្ថលេខានេះ បានសរអោយឃើញថា៖ នេះគឺជាព្រឹត្តិការណ៍
ដ៏សែនសំខាន់ ក្នុងដំណើការធ្វើសមាហរណកម្មអន្តរជាតិរបស់​វៀតណាម។ ដំណើរ
ទស្សនកិច្ចលើកនេះក៏បង្កើនកិច្ចសហប្រតិបត្តិការថ្មី ទាក់​ទាញអង្គភាពអាជីវកម្មនៃប្រ
ទេសនានាវិនិយោគចូលមកវៀតណាម និងបង្កើន​ការផ្លាស់ប្តូរវិធានការដើម្បីជំរុញកិច្ច
សហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងប្រទេសនានា ប្រកបដោយប្រសិទ្ធិភាព
និងនិរន្តភាព៕

ប្រតិកម្មទៅវិញ