APEC ក្តាប់ជាប់និន្នាការថ្មីឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព

ANH HUYEN
Chia sẻ
(VOVWORLD) -ក្រោយរយៈពេល២៨ឆ្នាំចាប់ដិសន្ធិមក APEC បានក្លាយទៅជាយន្តការ តភ្ជាប់នាំមុខទ្វីបអាស៊ី-ប៉ាស៊ីហ្វិក។ ប៉ុន្តែក្នុងបរិបទពិភពលោកបច្ចុប្បន្ននោះ APEC កំពុងប្រឈមមុខជាមួយនឹងការសាកល្បងជាច្រើន ក្នុងនោះ លទ្ធិគាំពារកំពុងងើបឡើង ដំណើរការស្តារខឿនសេដ្ឋកិច្ចគឺនៅយឺតយ៉ាវណាស់។
APEC ក្តាប់ជាប់និន្នាការថ្មីឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព - ảnh 1 APEC ក្តាប់ជាប់និន្នាការថ្មីឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព

ចាប់ពីថ្ងៃទី៩រហូតដល់ថ្ងៃទី២១ឧសភានៅទីក្រុងហាណូយ (វៀត ណាម) នឹងប្រព្រឹត្តទៅសកម្មភាពជាច្រើនក្នុងក្របខ័ណ្ឌឆ្នាំ APEC ២០១៧ ដែល វៀតណាមជាម្ចាស់ផ្ទះ។ ដោយការខិតខំប្រឹងប្រែងរបស់វៀតណាមនោះ សកម្មភាព លើកនេះគឺឆ្ពោះទៅគោលដៅនាំ APEC បន្តជាយន្តការសហប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាពនាំមុខក្នុងតំបន់ ក្តាប់ជាប់និន្នាការថ្មី បំផុសគោលគំនិតតភ្ជាប់ខឿន សេដ្ឋកិច្ចក្នុងបរិបទដែលស្ថានភាពតំបន់និងអន្តរជាតិកំពុងមានបម្រែបម្រួលយ៉ាង ស្មុគស្មាញ។

        ក្រោយរយៈពេល២៨ឆ្នាំចាប់បដិសន្ធិមក APEC បានក្លាយទៅជាយន្តការ តភ្ជាប់នាំមុខទ្វីបអាស៊ី-ប៉ាស៊ីហ្វិក។ ប៉ុន្តែក្នុងបរិបទពិភពលោកបច្ចុប្បន្ននោះ APEC កំពុងប្រឈមមុខជាមួយនឹងការសាកល្បងជាច្រើន ក្នុងនោះ លទ្ធិគាំពារកំពុងងើបឡើង ដំណើរការស្តារខឿនសេដ្ឋកិច្ចគឺនៅយឺតយ៉ាវណាស់។ ប្រការទាំងអស់នេះបាន តម្រូវឱ្យមានការកែទម្រង់សមាហរណកម្ម APEC ឲ្យខ្លាំងក្លាថែមទៀត។

        ជម្រុញកិច្ចសហប្រតិបត្តិការ APEC សមស្របជាមួយនិងបរិយាកាសប្រកួតប្រ ជែងអន្តរជាតិថ្មី

        កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសនានាក្នុង APEC ជាប្រធានបទសហប្រតិបត្តិការសំខាន់បំផុតក្នុង APEC ។ ប៉ុន្តែ បដិវត្តន៍ឧស្សាហកម្ម លើកទី៤កំពុងនាំមកនូវការផ្លាស់ច្រើនលើពិភពលោក។តាមនោះ APECមិនអាចមិនគិតគូរដល់ការសម្របខ្លួនទៅនឹងនិន្នាការថ្មី ដូចជាបច្ចេកវិទ្យានិងបម្រែបម្រួល អាកាសធាតុជាដើម។ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Nguyet Nga ទីប្រឹក្សាជាន់ ខ្ពស់នៃគណៈកម្មាធិការជាតិ APEC វៀតណាម២០១៧បានចាត់ទុកថា៖

        “ចំណុចពិសេសរបស់ទស្សវត្តន៍នៃសតវត្សទី២១ គឺសេដ្ឋកិច្ចពិភពលោក មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស តាមនោះបានតម្រូវឲ្យយើងត្រូវក្តាប់ជាប់នូវសភាព ការណ៍នេះ។ នេះក៏ជាការផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងបង្កើនកម្រិតនៃការសន្យាក៏ផងដែរ”។

        ធ្វើការវាយតម្លៃអំពីរាល់ការសាកល្បងដែល APEC កំពុងប្រឈមមុខក៏ដូចជា តម្រូវឲ្យ APEC ត្រូវមានវិធានការថ្មី ទ្រឹស្តីថ្មី និងបែបផែនសហប្រតិបត្តិការថ្មី ដើម្បី ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ថ្មីភ្ជាប់ជាមួយនិន្នាការថ្មី អតីតឧបនាយករដ្ឋមន្ត្រី លោក Vu Khoan បានចាត់ទុកថា៖

        “ប្រសិនបើមុននេះ យន្តការ APEC គឺផ្តាច់មុខ ប៉ុន្តែបច្ចុប្បន្នបានលេចឡើង យន្តការថ្មីជាច្រើន ដែលក្នុងនោះមានយន្តការសហប្រតិបត្តិការ RCEP (កិច្ចព្រម ព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយក្នុងតំបន់) និងយន្តការសេរីទ្វេភាគីមួយចំនួន ទៀត។ហេតុដូច្នេះ  APEC ត្រូវប្រតិបត្តិយ៉ាងម៉េចដើម្បីជៀសវាងការត្រួតស៊ីគ្នា និង ការប្រកួតប្រជែងគ្នា”។

        វៀតណាមខិតខំប្រឹងប្រែងរួមជាមួយ APEC ឆ្ពោះទៅអនាគត

តំណាងជាង២ពាន់នាក់មកពី២១ប្រទេសបានអញ្ជើញមកវៀតណាមដើម្បីចូលរួមរាល់កិច្ច ប្រជុំ សំដៅអនុវត្តកម្មវិធីនិងផែនការសហប្រតិបត្តិការយូអង្វែងលើគ្រប់វិស័យ ដើម្បី ធ្វើជាមូលដ្ឋានសម្រាប់ត្រៀមរៀបចំឯកសារឲ្យសន្និសីទជាន់ខ្ពស់ដែលប្រព្រឹត្តទៅនា ចុងឆ្នាំ២០១៧នេះ។ ជាលើកទី២ទទួលរៀបចំ APEC នោះ វៀតណាមមានបំណង បង្ហាញតួនាទីស្វាហាប់របស់ខ្លួន រួមចំណែកទៅក្នុងការជម្រុញកិច្ចសហរប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពក្នុងវេទិកាសេដ្ឋកិច្ចសំខាន់នាំមុខនេះនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖

        “វៀតណាមកំពុងឈានចូលការអនុវត្តយុទ្ធសាស្ត្រថ្មី បន្តការផ្លាស់ប្តូរថ្មី ម្ចាស់ការនិងសកម្មធ្វើសមាហរណកម្មអន្តរជាតិ។ តាមនោះ តំបន់អាស៊ី-ប៉ាស៊ីហ្វិក និយាយរួមនិងវេទិកា APEC និយាយដោយឡែកកាន់តែមានអត្ថន័យពិសេស សម្រាប់វៀតណាម។ដូច្នេះ  ទិសដៅនៃគោលនយោបាយថ្មីរបស់ វៀតណាមគឺសហ ការជាមួយសមាជិក APEC ឆ្ពោះទៅកកើតឡើងអាស៊ី-ប៉ាស៊ីហ្វិកមួយរឹងមាំ អភិវឌ្ឍន៍ ស្មើគ្នា យុត្តិធម៌និងនិរន្តរភាព”។

        ស្ថានភាពពិភពលោកនិងតំបន់កំពុងមានបម្រែបម្រួលយ៉ាងស្មុគស្មាញ ហើយ APEC កំពុងឈានចូលដំណាក់កាលសម្រេចចុងក្រោយ គោលដៅ Bogor ស្តីពីសេរី ភាពពាណិជ្ជកម្មនិងវិនិយោគនាឆ្នាំ២០២០។ APEC ត្រូវការកម្លាំងចលករថ្មីសម្រាប់ កំណើននិងការអភិវឌ្ឍន៍ នាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសជាសមាជិក។ នេះក៏ ជាអាទិភាពរបស់វៀតណាមក្នុងការទទួលរៀបចំសន្និសីទ APEC លើកទី២នេះផងដែរ៕

ប្រតិកម្មទៅវិញ