AMM-៤៩ជម្រុញអនុវត្តទស្សនៈវិស័យសហគមន៍២០២៥

ANH HUYEN
Chia sẻ
(VOVworld)-សន្និសីទថ្នាក់រដ្ឋមន្ត្រីការទូតអាស៊ាន
លើកទី៤៩ (AMM-៤៩) និង សន្និសីទពាក់ព័ន្ធនានា
នឹងបានប្រព្រឹត្តទៅក្នុងរយៈពេល៤ថ្ងៃ ពោលគឺចាប់
ពីថ្ងៃទី ២៣រហូតដល់ថ្ងៃទី២៦កក្កដាឆ្នាំ២០១៦។
ដោយរបៀបវារៈបើកទូលាយនោះ AMM-៤៩ បានប្រមូលផ្តុំពិភាគ្សាលើ
បណ្តាបញ្ហាសហប្រតិបត្តិការផ្ទៃក្នុង កសាង សហគមន៍ ក៏ដូចជាទំនាក់
ទំនងកិច្ចការបរទេសរបស់អាស៊ាន 

(VOVworld)-សន្និសីទថ្នាក់រដ្ឋមន្ត្រីការទូតអាស៊ានលើកទី៤៩ (AMM-៤៩) និង
សន្និសីទពាក់ព័ន្ធនានានឹងបានប្រព្រឹត្តទៅក្នុងរយៈពេល៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី
 ២៣រហូតដល់ថ្ងៃទី២៦កក្កដាឆ្នាំ២០១៦។ ដោយរបៀបវារៈបើកទូលាយនោះ
AMM-៤៩ បានប្រមូលផ្តុំពិភាគ្សាលើបណ្តាបញ្ហាសហប្រតិបត្តិការផ្ទៃក្នុង កសាង
 សហគមន៍ ក៏ដូចជាទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ាន បង្កើនតួនាទីជា
មជ្ឈមណ្ឌលរបស់អាស៊ាន ជាពិសេស ជម្រុញការអនុវត្តទស្សនៈវិស័យ២០២៥
របស់សហគមន៍ក្នុងបរិបទដែលស្ថានភាពអន្តរជាតិនិងតំបន់បន្តមានបម្រែបម្រួល
ថ្មីយ៉ាងស្មុគស្មាញដែលមិនអាចស្មានដល់។​

AMM-៤៩ជម្រុញអនុវត្តទស្សនៈវិស័យសហគមន៍២០២៥ - ảnh 1
AMM-៤៩ជម្រុញអនុវត្តទស្សនៈវិស័យសហគមន៍២០២៥


      AMM-៤៩ និងសន្និសីទពាក់ព័ន្ធនានាជាសកម្មភាពសំខាន់បំផុតរបស់អា
ស៊ានក្នុងឆ្នាំអាស៊ាននេះ និងរវាងអាស៊ានជាមួយដៃគូសំខាន់ៗ ដោយមានការ
ចូលរួមរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន២៧ (រូមមានប្រទេសអាស៊ាន
ទាំង១០និងប្រទេសដៃគូចំនួន១៧)។​សន្និសីទ AMM-៤៩ និងសន្និសីទពាក់ព័ន្ធ
នានាប្រព្រឹត្តទៅក្នុងបរិបទដែលស្ថានភាពអន្តរជាតិនិងតំបន់មានបម្រែបម្រួល
យ៉ាងស្មុគ្រស្មាញ ការប្រកួតប្រជែងជាយុទ្ធសាស្រ្តរវាងបណ្តាមហាអំណាចកាន់
តែកើនឡើង ហើយបញ្ហាប្រឈមសន្ដិសុខប្រពៃណីនិងក្រៅប្រពៃណីកាន់តែធ្ងន់
 ធ្ងរជាង ជាពិសេសគឺសភាពការណ៍នៅសមុទ្រខាងកើតនិងអំពើភេរវកម្ម។​ក្នុង
ពេលជាមួយគ្នានោះ អាស៊ាននៅតែក្នុងដំណើរការកសាងសហគមន៍ បង្កើនទំ
នាក់ទំនងកិច្ចការបរទេសក្នុងតំបន់ និងពង្រីកតួនាទីជាមជ្ឈមណ្ឌលក្នុងតំបន់។
ចំពោះបញ្ហាសមុទ្រខាងកើត អាស៊ានរក្សាបានគោលជំហរនិងសម្លេងរួមផងដែរ។

      ដោយហេតុនេះ ក្នុងសន្និសីទលើកនេះមានរបៀបវារៈបើកទូលាយលើគ្រប់
វិស័យសហប្រតិបត្តិការ។ ទន្ទឹមនឹងការពិភាគ្សាលើបញ្ហាសហប្រតិបត្តិការផ្ទៃក្នុង
 នោះ ទិសដៅជម្រុញទំនាក់ទំនងនាពេលខាងមុខ ក៏ត្រូវបានអង្គសន្និសីទផ្តោត​
ការយកចិត្តទុកដាក់ផងដែរ។  ម្យ៉ាងវិញទៀត អាស៊ានក៏បានប្រមូលផ្តុំ ជម្រុញ
ការអនុវត្តទស្សនវិស័យសហគមន៍អាស៊ាន២០១៥ សំដៅត្រៀមរៀបចំឲ្យ​ដំណាក់
កាលអភិវឌ្ឍន៍បន្តរបស់សមាគមទៀតផង។

      ទស្សនវិស័យសហគមន៍អាស៊ានជាលទ្ធផលនៃការស្រុះចិត្តគំនិត

      សេចក្តីថ្លែងការណ៍ស្តីពី “អាស៊ាន ២០២៥៖ រឹងមាំបោះជំហានទៅមុខ” បាន
អនុម័តនាឆ្នាំ២០១៥។​សេចក្តីថ្លែងការណ៍នេះ ជាថ្មីម្តងទៀតរៀបចំគម្រោងនា
ពេលអនាគតសម្រាប់អាស៊ាន តាមរយៈគម្រោងផែនការថ្មីសម្រាប់ដំណាក់កាល
១០ឆ្នាំខាងមុខ ដែលក្នុងនោះមានទស្សនវិស័យសហគមន៍អាស៊ាន២០២៥
និងផែនការមេអនុវត្តទស្សនវិស័យដោយឈរលើសសរទ្រូងចំនួន៣នោះគឺ
នយោបាយ-សន្តិសុខ សេដ្ឋកិច្ចនិងវប្បធម៌-សង្គម។

      ក្នុងសេចក្តីថ្លែងការណ៍ទស្សនវិស័យសហគមន៍អាស៊ាន ២០២៥នេះ អាស៊ាន
បានសន្យារួមគ្នាកសាងសហគមន៍អាស៊ានដល់ឆ្នាំ២០២៥ក្លាយទៅជា “សហគមន៍
មួយសន្តិភាព ស្ថិរភាពដោយលើកកំពស់សមត្ថភាពដើម្បីទប់ទល់ ប្រកបដោយប្រ
សិទ្ធិភាពចំពោះរាល់ការសាកល្បង” និងជាអាស៊ានមួយមានលទ្ធ ភាពក្តាប់ជាប់
រាល់ឱកាសនិងដោះស្រាយរាល់ជម្លោះនាទសវត្សខាងមុខ។

     ឆ្ពោះទៅអាស៊ាន២០២៥៖លើកកំពស់គោលការណ៍សាមគ្គីក្នុងតំបន់

ឈរលើមូលដ្ឋាននៃការកំណត់ទិសដៅរួមនោះ ទស្សនៈវិស័យសហគមន៍​អាស៊ាន
២០២៥ត្រូវបានអនុវត្តជាក់ស្តែងតាមដំណាក់កាលនីមួយៗ ក្នុងនោះ ដំណាក់កាល
ដំបូងគឺផ្តោតការអនុវត្តគោលដៅកសាងសហគមន៍នយោបាយ - សន្តិសុខ។ តាម
នោះ សហគមន៍នយោបាយ-សន្តិសុខនាឆ្នាំ២០២៥ នឹងជាសហ គមន៍សាមគ្គីមួយ
 នាំមកជូនប្រជាជននូវជីវភាពរស់នៅសុខសាន្តត្រាន។

      ក្នុងបរិបទដែលតំបន់និងអន្តរជាតិកំពុងមានបម្រែបម្រួលយ៉ាងស្មុគ ស្មាញនោះ
 ជាពិសេសគឺការសាកល្បងសន្តិសុខលើសមុទ្រខាងកើតនាពេលថ្មី ៗនេះ ជាង
ពេលណាៗទាំងអស់ អាស៊ានបានយល់ច្បាស់នូវការសាមគ្គី ឯកភាព  និងសម្លេង
រួមក្នុងតំបន់ក្នុងការដោះស្រាយរាល់បញ្ហាយុទ្ធសាស្ត្រ។ ទោះបីជានៅ មានលក្ខណៈ
ស្រដៀងគ្នាជាច្រើនក៏ដោយ ប៉ុន្តែអាស៊ាននៅ មានភាពខុសគ្នា ច្រើន អំពីរបបន
យោបាយ និងសមត្ថភាពអភិវឌ្ឍន៍ដែរ។ តាមនោះ ការតភ្ជាប់យ៉ាង ជិតស្និទ្ធជាមួយ
គ្នា ដើម្បីបេសកកម្មខ្ពង់ខ្ពស់មួយ នោះគឺរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិ
ការនិងភាពសម្បូររុងរឿងក្នុងតំបន់ ទាមទារឲ្យអាស៊ានបន្ត សាមគ្គីថែមទៀត ពង្រីក
តួនាទីជាមជ្ឈមណ្ឌលក្នុងតំបន់ បើកទូលាយទំនាក់ទំនង កិច្ចការបរទេស៕

ប្រតិកម្មទៅវិញ