2014- ឆ្នាំគ្រោះមហន្តរាយរបស់ផ្នែកអាកាសចរណ៍អន្តរជាតិ

HUYEN Theo VOV -
Chia sẻ

(VOV)_ឆ្នាំ២០១៤ ជាឆ្នាំមានគ្រោះមហន្តរាយជាច្រើន 
កើតមានឡើង​ ក្នុងផ្នែកអាកាសចរណ៍អន្តរជាតិ។ ពី 
ដើមឆ្នាំមក នៅទូទាំងពិភពលោកមានគ្រោះថ្នាក់ដោយ 
យន្តហោះគ្រប់ប្រភេទចំនួន៣០ ធ្វើអោយមនុស្សចំនួនមួយពាន់នាក់ត្រូវស្លាប់។  

(VOV)_ឆ្នាំ២០១៤ ជាឆ្នាំមានគ្រោះមហន្តរាយជាច្រើនកើតមានឡើង​ ក្នុងផ្នែក
អាកាសចរណ៍អន្តរជាតិ។ ពីដើមឆ្នាំមក នៅទូទាំងពិភពលោកមានគ្រោះថ្នាក់ដោយ
យន្តហោះគ្រប់ប្រភេទចំនួន៣០ ធ្វើអោយមនុស្សចំនួនមួយពាន់នាក់ត្រូវស្លាប់។ ​

                           

2014- ឆ្នាំគ្រោះមហន្តរាយរបស់ផ្នែកអាកាសចរណ៍អន្តរជាតិ - ảnh 1

          ក្នុងប្រវត្តិសាស្ត្រផ្នែកអាកាសចរណ៍អន្តរជាតិបានឃើញគ្រោះមហន្តរាយអា
កាសចរណ៍ធ្ងន់ធ្ងរជាច្រើន។ ក្នុងឆ្នាំ១៩៧២ មានមនុស្សជាង៣៣០០នាក់ត្រូវ​ស្លាប់
​ដោយគ្រោះថ្នាក់យន្តហោះ កំរិតខ្ពស់បំផុតពីមុនមក​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្តែ បណ្ដាគ្រោះថ្នាក់ដោយ
យន្តហោះបានកើតមាន​ឡើងជាបន្តបន្ទាប់ក្នុងឆ្នាំ ២០១៤ នៅប្រទេសជាច្រើន ធ្វើ
អោយពិភព​លោកទាំងមូលត្រូវភ្ញាក់ខ្លួនអំពីកំរិតស្ញើបស្ញែងរបស់វា ក៏ដូចជាបណ្ដា
ការ​ខូចខាតខាងសេដ្ឋកិច្ចដែលវានាំមកដែរ។ បណ្ដាគ្រោះមហន្តរាយនោះបាន​​ព្រ
មាន១អំពីបញ្ហាសុវត្ថិភាពក្នុងផ្នែកអាកាសចរណ៍ ក៏ដូចជាសន្តិសុខ សុវត្ថិភាពលើ
ពិភពលោក។

          បណ្ដាថ្ងៃភ័យភ្ញាក់ប្រលឹងបំផុតរបស់ផ្នែកអាកាសចរណ៍ពិភពលោកឆ្នាំ២០១៤

        នាថ្ងៃទី៨មេសាឆ្នាំ២០១៤ យន្តហោះ Boeing 777 ផ្លាក់លេខ MH370 របស់ក្រុម
ហ៊ុន Malaysia Airlines ត្រូវបាត់ខ្លួនដោយអាថ៍កំបាំង​ ក្នុងពេល​ធ្វើ​ដំណើរពីទីក្រុង 
Kuala Lumpur ទៅកាន់ទីក្រុងប៉េកាំង។ ការបាត់ខ្លួន​នេះជាប្រការដែលមិនធ្លាប់កើត
មានឡើងក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍​ទំនើប។ ប្រទេសជាច្រើនបានចូលរួមការ
ស្វែងរកលើគ្រប់ដែនអាកាស និង​តំបន់សមុទ្រ ដោយចំណាយរាប់រយលានដុល្លារ
អាមេរិក។ យុទ្ធនាការស្វែងរកយន្តហោះ Boeing 777 ផ្លាក់លេខ MH370 បានក្លាយ
ទៅជា​យុទ្ធនាការ​ស្វែងរក​យន្តហោះមានចំណាយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។ រហូត
មកដល់ពេលនេះ​ វាសនានិងសញ្ញារបស់អ្នកធ្វើដំណើរចំនួន២២៧ និងបណ្ដាអ្នកបើក
បរយន្តហោះនេះនៅជាអាថ៍កំបាំង។

          ថ្ងៃទី១៧ ឧសភាឆ្នាំ២០១៤ គ្រោះមហន្តរាយ១បានកើតមានឡើងចំពោះយន្ត
ហោះយោធាផ្លាក់លេខ AN-74TK 300 របស់កងទ័ពជើងអាកាសឡាវ។​ លើយន្តហោះ
នេះមានមន្ត្រីចំនួន១៩រូបរបស់ប្រទេសនេះ ដែលកំពុងធ្វើដំណើរទៅចូលរួមពិធីរំលឹក
ខួបអនុស្សាវរីយ៍លើកទី៥៥នៃទិវារំដោះវាលស្រែក្រឡនៅខេត្ត Xiengkhuang 
ធ្វើអោយមន្ត្រីជាន់ខ្ពស់របស់ឡាវ៤រូបត្រូវស្លាប់។ បន្ទាប់នោះ នាថ្ងៃទី៧ កក្កដា យន្ត
ហោះ១គ្រឿងរបស់ផ្នែកទ័ពការពារដែនអាកាស-កងទ័ពជើងអាកាសវៀត​ណាម បាន
​ជួបគ្រោះថ្នាក់ ហើយធ្វើអោយយុទ្ធជនចំនួន១៨នាក់ត្រូវស្លាប់។ បន្ទាប់នោះ​១សប្ដាហ៍
 យន្តហោះយោធា១គ្រឿងទៀតរបស់កម្ពុជាក៏ត្រូវធ្លាក់ ធ្វើអោយ​មនុស្សចំនួន៥នាក់ត្រូវស្លាប់ និង១នាក់ទៀតត្រូវរងរបួស។ ថ្ងៃទី១៧ កក្កដា ​ឧទ្ធម្ភាគចក្រពន្លត់ភ្លើងនៅកូរ៉េខាង
ត្បូងបន្តជួបគ្រោះថ្នាក់ នៅភាគខាងត្បូងកូរ៉េខាងត្បូង ធ្វើអោយមនុស្សចំនួន៥នាក់ត្រូ
វស្លាប់។ ថ្ងៃទី២៣ កក្កដា យន្តហោះ​១គ្រឿងទៀតរបស់តៃវ៉ាន់ក៏ជួបគ្រោះថ្នាក់ ធ្វើអោយ
មនុស្សចំនួន៥១នាក់ត្រូវស្លាប់ និង៧នាក់ទៀតរងរបួស។

          ​បទឧក្រិដ្ឋពីអាកាស

        បណ្ដាគ្រោះថ្នាក់យ៉ាងស្ញើបស្ញែងបំផុត ទទួលបានការយកចិត្តទុកដាក់ជាពិសេស
 បង្កើតការភ្ញាក់និងឈឺឆាប់បំផុត គឺរឿងហេតុ យន្តហោះផ្លាក់លេខ MH17​របស់ Malaysia
 Airlines ត្រូវបាញ់ធ្លាក់ ក្នុងដែនអាកាសអ៊ុយក្រែន ធ្វើអោយ​មនុស្សចំនួន២៩៨នាក់ត្រូវ
ស្លាប់។ ពាក់កណ្ដាលឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែការខំប្រឹងប្រែងស៊ើបការណ៍នៅ
ប្រព្រឹត្តទៅយ៉ាងយឹតយាវ សាធារណះមតិខឹងខ្លាំងដោយសារមេគំនិតមិនទាន់បាននាំ
ចេញបំភ្លឺ។

          គ្រោះមហន្តរាយនេះនឹងមិនកើតមានឡើង ប្រសិនបើតំបន់នេះមាន​សន្តិភាព។ 
ប្រការនេះត្រឹមត្រូវទាំងស្រុង។ ប៉ុន្តែ ប្រការដែលសាធារណះមតិ​មិនខ្វល់ចិត្ត គឺអ្នកណា
នឹងទាមទារយុត្តិធម៌អោយជនរងគ្រោះចំនួន១៩៨នាក់? គ្រោះមហន្តរាយ MH17 ជាភស្តុតាង១ទៀតអំពីជះឥទ្ធិពលនៃសង្គ្រាម រវាង​បណ្ដា​ក្រុមផលប្រយោជន៍ សាសនា 
និងជនស៊ីវិលជាអ្នកត្រូវរងផលបះពាល់។​ ហើយមនុស្សលោក​សូមអំពាវនាវយ៉ាងខ្លាំង
ក្លាជាថ្មីម្តង់ទៀត​អោយមាន​សន្តិភាពឡើងវិញ៕

ប្រតិកម្មទៅវិញ