នៅក្នុងសន្និសីទនេះ តំណាងក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបានឲ្យ ដឹងថា នៅថ្នាក់ជាតិ ទល់នឹងពេលបច្ចុប្បន្ននេះ មានក្រសួងស្ថាប័នចំនួន៩ក្នុង ចំណោម១១ ចំណុះសហគមន៍វប្បធម៌-សង្គមអាស៊ាននៅវៀតណាម បានដំឡើង ផែនការសម្រាប់ប្រ តិបត្តិ។ ជាក់ស្តែងគឺ នៅទីក្រុង Da Nang បានប្រមូលផ្តុំ បញ្ជាណែនាំការអនុវត្តកម្ម វិធីគោលដៅជាតិ ស្តីពីការងារធ្វើដែលភ្ជាប់ជាមួយគោល នយោបាយព្រមៗគ្នាជាច្រើន រៀបចំសកម្មភាពសង្គមឆ្ពោះទៅសហគមន៍ រួមទាំងសកម្មភាពជួបប្រាស្រ័យយុវជនក្នុង ក្របខ័ណ្ឌអាស៊ាន។
ត្រូវបានដឹងថា ផែនការទូទៅសហគមន៍វប្បធម៌សង្គមអាស៊ានថ្នាក់ជាតិរបស់វៀត ណាមដោយបានឆ្ពោះទៅគោលដៅតភ្ជាប់និងនាំមកនូវផលប្រយោជន៍ជូនប្រជាជន។ ជាពិសេស លើកកម្ពស់ការផ្សព្វផ្សាយឲ្យប្រជាជនបានជ្រាបអំពីសហគមន៍អាស៊ាន និង ផលប្រយោជន៍ដែលអាស៊ាននាំមកជូន។ ទន្ទឹមជាមួយគ្នានោះ គឺឆ្ពោះទៅគោលដៅបង្កើន បើកទូលាយនិងអនុវត្តន៍គោលនយោបាយស្តីសុខុមាលភាពសង្គម៕