វៀតណាមមានគោលការណ៍ដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី

Theo VOV -
Chia sẻ
VOV-វៀតណាមមានគោលការណ៍ដោះស្រាយ
ជំលោះទាក់ទិនដល់សមុទ្រ​ខាង​កើតក្នុងនោះមាន
ជំលោះអធិបតេយ្យភាពចំពោះប្រជុំកោះចំនួន២
Hoang Sa និង Truong Sa ដោយសន្តិវិធីលើមូលដ្ឋាន
ច្បាប់អន្តរជាតិ។

វៀតណាមមានគោលការណ៍ដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី - ảnh 1
លោកស្រី Nguyen Thi Minh Nguyet អនុប្រធាននាយករដ្ឋានច្បាប់និងអនុសញ្ញាអន្តរជាតិក្រសួងការបរទេសវៀតណាម (vov.vn)


        VOV-វៀតណាមមានគោលការណ៍ដោះស្រាយជំលោះទាក់ទិនដល់សមុទ្រ
​ខាង​កើតក្នុងនោះមានជំលោះអធិបតេយ្យភាពចំពោះប្រជុំកោះចំនួន២ Hoang Sa
និង Truong Sa ដោយសន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិ។ នេះជាការអះអាង​របស់​
លោកស្រី Nguyen Thi Minh Nguyet អនុប្រធាននាយករដ្ឋានច្បាប់និង​អនុសញ្ញា
អន្តរជាតិក្រសួងការបរទេសវៀតណាមនៅសិក្ខាសាលាអន្តរជាតិអំពី​ព្រំដែនដោយ​ការិយាល័យជលសាស្ត្រអង់ក្លេស (UKHO) មហាវិទ្យាល័យ King’s College និង​ក្រុមហ៊ុនពិគ្រោះច្បាប់អន្តរជាតិ Volterra Fietta សហការរៀបចំ​នៅ​ក្រុងឡុង​អង់ក្លេសនាថ្ងៃទី១៩មេសា។ លោកស្រី Minh Nguyet បានឲ្យដឹងថា សំដៅរក្សា
សន្តិភាពស្ថិរភាពនៅសមុទ្រខាងកើតវៀតណាមបានរួមជាមួយ​អាស៊ាន​​កសាង
ឯកសារជាលាយល័ក្ខអក្សរសំខាន់ជាច្រើនដូចជា សេចក្តីថ្លែងការណ៍​សំរាប់​ភាគីនានានៅសមុទ្រខាងកើត (DOC) នាឆ្នាំ២០០២ សេចក្តីថ្លែងការ៦ខនា​ថ្ងៃទី២០កក្កដាឆ្នាំ២០១២របស់អាស៊ានអំពីសមុទ្រខាងកើត។ វៀតណាមក៏​សកម្ម​ជំរុញកសាងក្រមសិលធម៍នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់រហ័ស។ ដំណាង​វៀតណាមក៏បានឲ្យដឹងថា​ចំពោះបញ្ហាអធិបតេយ្យភាពនៅប្រជុំកោះចំនួន២
Hoang Sa និង Truong Sa នោះវៀតណាមមានភ៏ស្តុតាងកត្តិយុតនិង​ប្រវត្តិសាស្ត្រ​យ៉ាងគ្រប់គ្រាន់ដើម្បីបង្ហាញការអនុវត្តអធិបតេយ្យភាពរបស់ខ្លួនជាបន្តបន្ទាប់និង
សន្តិភាពយ៉ាងតិចបំផុតគឺតាំងពីសត្សវត្សទី១៧ ក្នុងពេលដែលប្រជុំកោះទាំងពីរ
Hoang Sa និង Truong Sa មិនទាន់ចំណុះលើអធិបតេយ្យភាពរបស់ប្រទេសណា
​មួយឡើយ៕

ប្រតិកម្មទៅវិញ