|
ចំនួនប្រាក់ជាង១០ពាន់លានដុងបានប្រគល់ដើម្បីសាងសង់សាលារៀននៅប្រជុំកោះ Truong Sa។ |
VOV-នារសៀលថ្ងៃទី២មិនានៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅពិធីបូក
សរុបកម្មវិធី “ដើម្បីសិស្សានុស្សិស Truong Sa ជាទីស្រលាញ់” ដោយកាសែត
Phap Luat ទីក្រុងហូជីមិញសហការជាមួយមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្ត
ហូជីមិញរៀបចំ។ ក្រោយរយៈពេល៦ខែចលនាសំរាប់មូលនិធិ “ដើម្បីសិស្សា
នុស្សិស Truong Sa ជាទីស្រលាញ់” ទទួលបានចំនួនប្រាក់ជិត១២ពាន់លានដុង។
គណៈចាត់តាំងកម្មវិធីបានប្រគល់ចំនួនប្រាក់ជាង១០ពាន់លានដុងដើម្បីសាង
សង់សាលាបថមសិក្សាទីរួមខេត្ត Truong Sa។ លោក Pham Phu Tam អគ្គនិពន្ធ
នាយកកាសែត Phap Luat ទីក្រុងហូជីមិញបានចែករំលែកថា៖
“ក្នុងពេលនិយាយដល់ការរួមចំណែកក្នុងស្ថានភាពនាបច្ចុប្បន្នក៏លំបាក
ប៉ុន្តែការសាងសង់សាលារៀនមួយសំរាប់កូនចៅយើងលើប្រជុំកោះ Truong Sa
នោះ ខ្ញុំគិតថាវាមានមនោសញ្ចេតនារបស់សហគមន៍ដុច្នេះមានការគាំទ្រយ៉ាង
លឿននិងល្អ៕”