នាយប់ថ្ងៃទី ១ មិនា នៅទីក្រុង Rach Gia ខេត្ត Kien Giang (ភាគខាងត្បូងវៀត
ណាម) បានប្រប្រឹត្តិទៅ កម្មវិធី ផ្លាស់ប្តូរសិល្បះ ដោយប្រធានបទ÷ឆ្ពោះទៅព្រំដែន កោះសមុទ្រស្រុកកំណើត។ កម្មវិធីនេះត្រូវបានអនុវត្តតាមការផ្តួចផ្តើមគំនិត របស់ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung សំដៅរំលឹកឡើងវិញ
នូវ ប្រពៃណីដ៏អង់អាចក្លាហានរបស់ប្រជាជនវៀតណាម ក្នុងការតស៊ូ ការពារអធិប តេយ្យភាពព្រំដែន កោះសមុទ្រ ទន្ទឹមនឹងនោះ បង្ហាញមនោសញ្ជេតនារបស់ប្រជា
ជននៅតំបន់ណាមបូខាងលិច ចំពោះកម្មាភិបាល យុទ្ធជន ដែលកំពុងការពារទឹកដី
មាតុប្រទេស ទាំងយប់ ទាំងថ្ងៃ។ វរសេនីយ៍ឯក Tran Van Thin ប្រធាន ស្នងការន
យោបាយតំបន់ប៉ូលីស្តសមុទ្រ ទី៤ បានអោយដឹងថា÷
“ អាចនិយាយបានថា÷ នេះគឺជាកម្មវិធីដ៏សែនសំខាន់ មានអត្ថន័យច្រើន
បង្ហាញការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ចំពោះបណ្ដាយុទ្ធជននៅតំបន់ព្រំដែន កោះ សមុទ្រ បង្កើតទំនុកទុកចិត្តសំរាប់កម្មាភិបាល យុទ្ធជននៅតំបន់ព្រំដែន កោះ សមុទ្រ។”
ក្នុងឱកាសនេះដែរ គណះកម្មាធិការទទួលបន្ទុកណាមបូខាងលិច ក៏បានប្រគល់ជូន ផ្ទះមនោសញ្ជេតនាយុទ្ធមិត្ត សមរាប់បណ្ដាកម្មាភិបាល យុទ្ធជន និងគ្រួសារក្រីក្រ នៅតំបន់ព្រំដែន កោះ សមុទ្រផងដែរ៕