(VOVworld)-នាថ្ងៃទី២កញ្ញានៅទីលាន Ba Dinh រដ្ឋធានីហាណូយ គណៈកម្មាធិការ មជ្ឈឹមបក្សកុម្មនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនិងទីក្រុងហាណូយ បានរៀបចំពិធីរំលឹកខួប លើកទី៧០នៃទិវាបដិវត្តន៍ខែសីហា និងបុណ្យជាតិវៀតណាម។ អញ្ជើញចូលរួម
ក្នុងពិធី មានអគ្គលេខាបក្សកុម្មុនិស្តវៀតណាម លោក Nguyen Phu Trong ប្រធាន
រដ្ឋលោក Truong Tan Sang នាយករដ្ឋមន្ត្រី Nguyen Tan Dung រួម ជាមួយថ្នាក់ដឹក
នាំបក្ស រដ្ឋ តំណាងក្រសួងស្ថាប័ននានា។ ចូលរួមក្នុងពិធីនៅមាន គណៈប្រតិភូ
បក្សប្រជាជនបដិវត្តន៍ឡាវ និងគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជា ទៀតផង។ ពិធីបានចាប់ផ្តើមដោយការដង្ហែភ្លើងគប់ពីសារមន្ទីហូជីមិញទៅកាន់ ប្រាំង្គដំកល់
សពលោកប្រធានហូជីមិញ បន្ទាប់មកជាពិធីគោរពទង់ជាតិជាផ្លូវការ ។
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ថ្លែងមតិក្នុងពិធី |
ក្នុងបទសន្ទរកថានៅពិធី លោកប្រធានរដ្ឋ Truong Tan Sang បានថ្លែងថា៖
“ព្រឹត្តិការណ៍ដ៏មហោឡារឹកនេះជា របត់ដ៏ត្រចះត្រចង់ក្នុងប្រវត្តិសាស្ត្រស្ថាបនា
និងរក្សាប្រ ទេសជាតិរបស់ប្រជាជាតិវៀតណាម។ បដិវត្តន៍ខែសីហាទទួលបានជោគ
ជ័យ នាំដល់ការចាប់បដិសន្ធិប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ ជាជ័យ ជំនះដ៏មហិមារបស់ប្រជាជនវៀតណាម។ បដិវត្តន៍ខែសីហា ជាព្រឹត្តិកាណ៍មាន
កម្រិតសម័យកាល មានអត្ថន័យអន្តរជាតិដ៏ជ្រាលជ្រៅ និងជាប្រភពលើកទឹកចិត្ត ដ៏ធំធេងចំពោះបណ្តាជនជាតិត្រូវគេជិះជាន់សង្កត់សង្កិនលើពិភពលោក ក្រោកឈរ
ឡើង ដណ្តើមឯករាជ្យជាតិ ប្រជាធិបតេយ្យនិងវឌ្ឍន៍ភាពសង្គម”។
ប្រធានរដ្ឋ Truong Tan Sang បានអំពាវនាវជនរួមជាតិទាំងមូល យុទ្ធជន ទូទាំង
ប្រទេស អាណិកជនវៀតណាមនៅឯបរទេស បន្តពូនជ្រុំទឹកចិត្តស្នេហាជាតិ រួមគ្នារ
ក្សាបូរណភាពដែនដី ខំប្រឹងប្រែងនាំប្រទេសវៀតណាមដើរទន្ទឹមគ្នានឹងមិត្តភក្តិ នៅ
គ្រប់ទិសទីលើពិភពលោក។
|
ពិធីព្យុះយាត្រាអំណរសាទរទិវាបុណ្យជាតិវៀតណាមថ្ងៃទី២កញ្ញា |
បន្ទាប់ពីពិធីមិទ្ទីងគឺពិធីព្យុះយាត្រាដង្ហែរក្បួន ដោយមានការចូលរួមរបស់ មនុស្ស៣ម៉ឺននាក់ជាកងកម្លាំងប្រដាប់អាវុធប្រជាជន កងកម្លាំងមហាជន តំណាង
គ្រប់សមាសភាពដូចជាអតីតយុទ្ធជន កម្មករ កសិករ បញ្ញាវ័ន្ត អាជីវករ យុវជន យុវនារីនិងបណ្តាជនជាតិវៀតណាមទៀតផង៕